គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥-៨៧ ៖ « ចូរ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ »


« ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៥-៨៧ ៖ ‹ ចូរ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៥-៨៧ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ក្រុម​គ្រួសារ​ដើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២–៨ ខែ សីហា

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៧

« ចូរ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ »

សូម​កុំ​មាន​អារម្មណ៍​មាន​សម្ពាធ​ដែល​ត្រូវ​គ្រប​ដណ្តប់​គ្រប់​ខគម្ពីរ​ទាំង​អស់ — ឬ​សូម្បី​តែ​គ្រប់​ជំពូក — នៃ​គោលលទ្ធិ និង​សេចក្តី​សញ្ញា​នៅ​ក្នុង​សាលា​ថ្ងៃ​អាទិត្យ​ឡើយ ។ សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹក​នាំ​អ្នក ហើយ​ត្រូវ​ចេះ​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​សមាជិក​ទាំង​ឡាយ​រក​ឃើញ​ថា​វា​ទាក់​ទង​នឹង​ជីវិត​របស់​ពួក​គេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សិស្ស​អាច​មើល​ត្រួសៗ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥-៨៧​ចំពោះ​ពាក្យ​សម្ដី ឬ ឃ្លា​ដែល​ហាក់​ដូច​ជា​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ( ប្រហែល ជា​ពាក្យ​ឬ​ឃ្លា​មួយ​ដែល​ពួកគេ​បាន​គូស​ចំណាំ​ក្នុង​ខគម្ពីរ​របស់​ពួក​គេ )។ សូម​ឲ្យ​ពួកគេ​សរសេរ​ពាក្យ​សម្ដី ឬ ឃ្លា​នៅ​លើ​ក្តារ​ខៀន ហើយ​សូម​ជ្រើស​រើស​យក​ចំនួន​ពីរ​បី​មក​ធ្វើ​ការ​ពិភាក្សា ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៦

ព្រះវិញ្ញាណ​មាន​បន្ទូល​ដោយ « សំឡេង​តូច​រហៀង » ។

  • នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:៦ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ភាសា​ពិពណ៌នា​ដើម្បី​ប្រាប់​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​មក​កាន់​លោក ។ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ចេញ​ពី​ការ​ពិពណ៌នា​របស់​គាត់ ? អ្នក​អាច​សុំ​ឲ្យ​សិស្ស​គិត​អំពី​ពេល​វេលា​នៅ​ពេល​ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​មក​កាន់​ពួកគេ — តើ​ពួកគេ​នឹង​ចែក​ចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​យ៉ាង​ដូច​ម្តេច ? ពួកគេ​អាច​ស្វែង​រក​ការ​ពិពណ៌នា​បន្ថែម​ទៀត​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ដូច​ត​ទៅ​នេះ ៖ លូកា ២៤:៣២, ម៉ូសាយ ៥:២, អាលម៉ា ៣២:២៨, ហេលេមិន ៥:៣០, គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២–២៣, ១១:១២–១៣ ។

  • តើ​អ្នក​អាច​គិត​ពី​កម្មវត្ថុ​មេរៀន ឬ​ការ​បង្ហាញ​ដែល​នឹង​បង្ហាញ​សំឡេង​តូច​រហៀង​ដែល​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ? ប្រហែលជា​អ្នក​អាច​មាន​សំឡេង​តន្រី្ត​ពិសិដ្ឋ​លេង​រហ៊ឹមៗ នៅ​ពេល​សិស្ស​ដើរ​ចូល​ក្នុង​បន្ទប់ ។ សិស្ស​អាច​និយាយ​អំពី​របៀប​ដែល​តន្រ្តី​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ យ៉ាង​ណា ហើយ​ថា​តើ​វា​ពិបាក​យ៉ាងណា​ដើម្បី​ស្តាប់​សំឡេង​តន្រ្តី ប្រសិន​បើ​មាន​សំឡេង​រំខាន​នោះ ។ ការណ៍នេះ​នឹង​ដឹក​នាំ​ទៅរក​ការ​ពិភាក្សា​អំពី​ការ​រំខាន​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​រុញ​យើង​ចេញ​ពី​ការ​ឮ​សំឡេង​តូច​រហៀង ។ សិស្ស​អាច​ចែក​ចាយ​អ្វី​ដែល​ពួក​គេ​ធ្វើ​ដើម្បី​បង្កើន​ការ​ងាយ​ដឹង​ពី​អារម្មណ៍​នៃ​ព្រះវិញ្ញាណ — ការ​ប្រឹក្សា​មួយ​ចំនួន​អាច​រក​បាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំង​ឡាយ » ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១-៧

ពួក​សុចរិត គឺ​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​យល់​ពី​ទី​សម្គាល់​នៅ​ក្នុង​រឿង​ប្រៀបធៀប​នៃ​ស្រូវ​សាលី និង​ដើម​ស្រងែ ៖ អ្នក​អាច​សរ​សេរ​ឃ្លា​ទី​សម្គាល់​ចេញ​ពី​រឿង​ប្រៀប​ធៀប ( ដូចជា « ពួក​អ្នក​ព្រោះ​គ្រាប់​ពូជ » , « ស្រងែ​ប្រជ្រៀត​ស្រូវ​សាលី »​,​« ស្លឹក​កំពុង​តែ​ពន្លក​ឡើង » និង « ការ​ប្រមូល​ស្រូវ​សាលី » [ ខទី ២–៤, ៧ ] ) ហើយ​ការ​បក​ប្រែ​ដែល​អាច​មាន ( ដូចជា « ពួក​សាវក » , « ការ​ក្បត់​សាសនា » , « ការ​ស្តារ​ឡើង​វិញ » និង « កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា » ) នៅលើ​ស្លាក​ក្រដាស​ខុសៗ​គ្នា ហើយ​បិទ​វា​នៅ​លើ​ជញ្ជាំង ។ បន្ទាប់មក សិស្ស​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ផ្គូរ​ផ្គង​ទីសម្គាល់​ជាមួយ​នឹង​អត្ថន័យ​របស់​វា ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:១-៧​( ពួកគេ​ក៏​អាច​អាន​ម៉ាថាយ ១៣:៣៧–៤៣​ផង​ដែរ ) ។ ហេតុ​អ្វី​វា​ចាំ​បាច់​ដែល​ព្រះអម្ចាស់​ថ្លែង​វិវរណៈ​នេះ « ដល់​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង » ? ( ខទី ១ ) ។ តើ​សារ​លិខិត​អ្វី​ដែល​យើង​រក​ឃើញ​ថា​ទាក់ទង​នឹង​ការ​បម្រើ​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ? ( សូម​មើល​ផង​ដែរ​ខទី ១១ ) ។

គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៧:២, ៦, ៨

សេចក្តី​សុខ​សាន្ត​រក​ឃើញ​នៅ​ក្នុង « ទី​បរិសុទ្ធ​ទាំង​ឡាយ » ។

រូបភាព
ស្រ្តី​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ទី​បរិសុទ្ធ​ដែល​យើង​អាច​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

  • ដើម្បី​ជួយ​សិស្ស​យល់​ពី​សេចក្តី​ត្រូវ​ការ​ដើម្បី « ឈរ…នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ » នោះ​អ្នក​អាច​ចាប់​ផ្តើម តាម​រយៈ​ការ​អញ្ជើញ​ពួក​គេ​ឲ្យ​សរសេរ​ឧបសគ្គ​មួយ​ចំនួន​ដែល​យើង​ប្រឈម​មុខ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ពួកគេ​អាច​រក​បាន​ឧទាហរណ៍​មួយ​ចំនួន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:២, ៦ ។ បន្ទាប់​មក អ្នក​អាច​ពិភាក្សា​ពី​របៀប​ដែល​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​នៅក្នុង ខទី ៨ អាច​ជួយ​ជាមួយ​ឧបសគ្គ​ទាំង​នេះ ។ សំណួរ​​ទាំង​នេះ​អាច​ជួយ ៖

    តើ​សារៈសំខាន់​នៃ​ពាក្យ « ឈរ » នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ដូច​ម្តេច ?

    តើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​កន្លែង​មួយ​បរិសុទ្ធ បាន ?

    តើ​អ្វី​ខ្លះ​ដែល​អាច​ទាញ​មនុស្ស​ចេញ​ពី​ទី​បរិសុទ្ធ ?

    តើ​យើង​អាច​ធានា​ថា​យើង​មិន​ផ្លាស់​ប្តូរ​យ៉ាង​ដូច​ម្តេច ?

  • ប្រហែលជា សិស្ស​អាច​ស្ម័គ្រ​ចិត្ត​ដើម្បី​ចែក​ចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ឧទាហរណ៍​នៃ « ទី​បរិសុទ្ធ​ទាំង​ឡាយ » ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរិសុទ្ធ ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា ទី​បរិសុទ្ធ​អាច​មាន​ន័យ​លើស​ពី​ទី​កន្លែង​រូបីយ ) ។ វីដេអូ «Standing in Holy Places» ( ChurchofJesusChrist.org ) អាច​ផ្ដល់​យោបល់​បន្ថែម​ដល់​ពួកគេ ។ នៅ​ពេល​ដែល​ពួកគេ​ចែក​ចាយ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​មូលហេតុ​ដែល​កន្លែង​ទាំង​ឡាយ​នេះ​គឺ​បរិសុទ្ធ​សម្រាប់​ពួកគេ ។ តើ​ទី​បរិសុទ្ធ​ទាំង​ឡាយ​ជួយ​យើង​ស្វែង​រក​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ទី​គ្រោះ​ថ្នាក់​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ​យ៉ាង​ដូច​ម្តេច ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំង​ឡាយ

សូម​ស្វែង​រក « សំឡេង​តូច​រហៀង និង​ស្ងប់​ស្ងាត់​ជា​រៀង​រាល់​ថ្ងៃ » ។

ស៊ីស្ទើរ វីកគី អែហ្វ. ម៉ាស្តូម៉ូរី ជា​អតីត​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​កុមារ​ទូ​ទៅ បាន​ផ្តល់​ឲ្យ​នូវ​ពាក្យ​ប្រឹក្សា​នេះ​ថា ៖ « ពី​ព្រោះ​ព្រះវិញ្ញាណ​គឺជា​ញឹកញាប់​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​សំឡេង​តូច នោះ​វា…មាន​សារៈសំខាន់​ដើម្បី​មាន​ពេល​វេលា​ស្ងប់​ស្ងាត់​នៅ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ ។ ព្រះអម្ចាស់​បាន​ទូន្មាន​យើង​ឲ្យ ‹ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ › [ ទំនុក​ដំកើង ៤៦:១០ ] ។ ប្រសិន​បើ​យើង​ផ្តល់​កន្លែង​ស្ងប់​ស្ងាត់​មួយ​ជា​រៀង​រាល់​ថ្ងៃ ជា​ទី​ដែល​យើង​មិន​មើល​ទូរ​ទស្សន៍ កុំព្យូទ័រ វីដេអូ​ហ្គេម ឬ​ឧបករណ៍​អេឡិចត្រូចនិច​ផ្ទាល់​ខ្លួន​ច្រើន​ពេក​នោះ​ទេ យើង​អនុញ្ញាត​ឲ្យ​សំឡេង​តូច​រហៀង​មាន​ឱកាស​ផ្តល់​វិវរណៈ​ផ្ទាល់​ខ្លួន​ដល់​យើង ហើយ​ខ្សឹប​ប្រាប់​ការ​ណែនាំ​យ៉ាង​ផ្អែម​ល្អែម ហើយ​លួងលោម​ដល់​យើង​វិញ » ( « Helping Others Recognize the Whisperings of the Spirit » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១១ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

រៀបចំ​ដោយ​គិត​អំពី​មនុស្ស ។ « សូម​ឲ្យ​ការ​យល់​ដឹង​ពី​សិស្ស​ដែល​អ្នក​បង្រៀន​ដឹក​នាំ​ដល់ [ ការ​រៀប​ចំ ] របស់​អ្នក ។… គ្រូ​បង្រៀន​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ គឺ​ពុំ​តាំង​ចិត្ត​ទៅ​លើ​របៀប ឬ​វិធី​សាស្ត្រ​បង្រៀន​ជាក់​លាក់​មួយ​នោះ​ទេ ពួកគេ​តាំង​ចិត្ត​ដើម្បី​ជួយ​មនុស្ស​​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ  ) ។