គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១-៧៥ ៖ « គ្មាន​គ្រឿង​សាស្ត្រា​វុធ​ណា​មួយ ដែល​បាន​ធ្វើ​ឡើង នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ »


« ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧១-៧៥ ៖ ‹ គ្មាន​គ្រឿង​សាស្ត្រា​វុធ​ណា​មួយ ដែល​បាន​ធ្វើ​ឡើង នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧១-៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ព្រះ​យេស៊ូវ​ជាមួយ​នឹង​សត្វ​ចៀម

« បណ្ដូល​ចិត្ត​របស់​អ្នក​គង្វាល »​ដោយ​ស៊ីម៉ូន ឌីវី

ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា

គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥

« គ្មាន​គ្រឿង​សាស្ត្រា​វុធ​ណា​មួយ ដែល​បាន​ធ្វើ​ឡើង នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ »

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥​សូម​គិត​ពី​មនុស្ស​ដែល​អ្នក​បង្រៀន ។ តើ​អ្នកដឹង​អ្វី​ខ្លះ​ពី​ពួកគេ ? តើ​ពួកគេ​ត្រូវ​ការ​អ្វីខ្លះ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​សេចក្តី​ពិត​មួយ​ចំនួន​ដែល​ពួកគេ​រក​ឃើញ​នៅ​អំឡុង​ពេល​ការ​សិក្សា​របស់​ពួកគេ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥ ។ តើ​ពួកគេ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​សេចក្ដី​ពិត​ទាំង​នេះ ?

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តីសញ្ញា ៧១

យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាល​ដែល​យើង​ការពារ​សេចក្តី​ជំនឿ​របស់​យើង ។

  • តើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​ព្រួយ​បារម្ភ​អំពី​ការ​ការពារ​សេចក្តី​ជំនឿ​របស់​យើង​ដែរ​ឬ​ទេ ? ប្រហែល​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្តារ​ខៀន​នូវ​ពាក្យ​សម្ដី ឬ​ឃ្លា​ដែល​ពួកគេ​បាន​រក​ឃើញ​នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ៧១​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់ បាន​សូម​ឲ្យ​យ៉ូសែប ស្ម៊ីធ និង​ស៊ីឌនី រិកដុន ឲ្យ​ឆ្លើយ​តប​និង​ការ​រិះ​គន់​របស់​អែសរ៉ា ប៊ូត និង​អ្នក​ដទៃ​ទៀត ។ បន្ទាប់​មក សិស្ស​អាច​ពិភាក្សា​ជា​ក្រុម​តូចៗ​ពី​អ្វី​ដែល​សេចក្តី​ណែនាំ​ទាំងនេះ​អាច​មាន​អត្ថន័យ​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ។ ហេតុ​អ្វី​វា​មាន​សារសំខាន់​ដែល​យើង​ត្រូវ​ប្រព្រឹត្តិ​« តាម​ចំណែក​នៃ​ព្រះ​វិញ្ញាណ » ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង ? ( ខទី ១ ) ។

    វា​ក៏​អាច​មាន​ប្រយោជន៍​ដែរ​ដើម្បី​វីដែអូ « Everyday Example: When Beliefs Are Questioned » ( ChurchofJesusChrist.org ) ។ សិស្ស​អាច​រក​មើល​នូវ​វិធី​ទាំង​ឡាយ​ដែល​សេចក្តីពិត​នៅ​ក្នុង​កណ្ឌទី ៧១​គឺ​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​នេះ ។ ប្រហែលជា ពួកគេ​ក៏​អាច​ចែក​ចាយ​នូវ ឧទាហរណ៍​ពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ឆ្លើយ​តប​ចំពោះ​ការ​រិះ​គន់​ទ្រង់ ( សម្រាប់​ឧទាហរណ៍ សូម​មើល​ម៉ាថាយ ២២:១៥–២២, ២៦:៥៩–៦៤, យ៉ូហាន ១០:៣៧–៣៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:៨–១៦

ប៊ីស្សព គឺ​កាន់​កាប់​ត្រួត​ត្រា​លើ​កិច្ចការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​នៃ​នគរ​របស់​ព្រះ​អម្ចាស់ ។

  • តើ​សេចក្តី​ណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ នូវល ខេ វិតនី នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​នៅ​ខឺតឡង់ ជួយ​សិស្ស​របស់​អ្នក​ឲ្ុ​មាន​អំណរគុណ​ចំពោះ​ប៊ីស្សព​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ពួកគេ​យ៉ាង​ដូច​ម្តេច ? អ្នក​អាច​សុំ​ឲ្យ​សិស្ស​ស្រាវ​ជ្រាវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២:៨-១៦​ដោយ​រក​មើល​នូវ​ទំនួល​ខុស​ត្រូវ​មួយ​ចំនួន​របស់​ប៊ីស្សព វិតនី ហើយ​បន្ទាប់​មក សូម​ប្រៀប​ធៀប​ទំនួល​ខុស​ត្រូវ​ទាំង​នេះ​ទៅ​នឹង​ទំនួល​ខុស​ត្រូវ​របស់​ប៊ីស្សព​នៅ​សព្វ​ថ្ងៃ​នេះ ( សូមមើល ការ​ពិពណ៌នា​របស់​ប្រធាន​ហ្គោដុន ប៊ី ហ៊ិងគ្លី ពី​ទំនួល​ខុស​ត្រូវ​របស់​ប៊ីស្សព​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ឬ​វីដេអូ​ដែល​ទាក់ទង « The Office of Bishop » [ChurchofJesusChrist.org] ) ។ ប្រហែលជា​សិស្ស​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រសិទ្ធ​ពរ​ជ័យ​តាមរយៈ​ការ​បម្រើ​របស់​ប៊ីស្សព ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់​តែ​គាំទ្រ​ដល់​ប៊ីស្សព​របស់​យើង ?

    រូបភាព
    បាវ និង​ថង់​អាហារ

    ប៊ីស្សព​ជួយ​សមាជិក​បំពេញ​តម្រូវការ​ខាង​សាច់​ឈាម​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៣

យើង​អាច​ស្វែង​រក​ឱកាស​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ ។

  • ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ និង​ស៊ីឌនី រិកដុន ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ « ហើយ​ដរាប​ណា​ដែល​អាច​ធ្វើ​ទៅ​បាន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៣:៤ ) ខណៈ​ដែល​កំពុង​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។ ប្រហែលជា សិស្ស​អាច​ចែក​ចាយ​នូវ​វិធី​មួយ​ចំនួន​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​វា « អាច​ធ្វើ​ទៅ​បាន » — ឬ​ជា​ការ​ពិត — ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​ក្នុង​ចំណោម​ទំនួល​ខុស​ត្រូវ​ដទៃ​ទៀត​របស់​ពួកគេ ។ ពួកគេ​អាច​រក​ឃើញ​ការ​ប្រឹក្សា​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​នៅ​ក្នុង​សារ​លិខិត​របស់​អែលឌើរ​ឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » ( EnsignLiahona,ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២–១៦

ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង « ធ្វើ​ការ​ដោយ​កម្លាំង​[ របស់​យើង ] ចុះ » ។

  • សេចក្តី​ណែនាំ​របស់​ព្រះអម្ចាស់​ទៅ​ពួក​អែលឌើរ​មួយ​ចំនួន​អំពី​របៀប​ចែក​ចាយ​ដំណឹង​ល្អ​អាច​បំផុស​គំនិត​សិស្ស​ឲ្យ​កាន់​តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ។ អ្នក​អាច​ចែកចាយ​នៅ​លើ​ក្តារ​ខៀន​« ធ្វើ​ការ​ដោយ​កម្លាំង​[ របស់​យើង ] ចុះ » ។ ហើយ​សូម​ឲ្យ​សិស្ស​សរ​សេរ​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​គិត​ដល់ នៅ​ពេល​ពួកគេ​គិត​ពី​នរណា​ម្នាក់​ដែល​ធ្វើ​ការ​អស់​ពី​កម្លាំង​របស់​ពួកគេ​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ ។ ពួកគេ​ក៏​ពិភាក្សា​អំពី​អត្ថន័យ​ដើម្បី « បង្អង់ » ឬ « ខ្ជិល​ច្រអូស » នៅ​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ ។ តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២-១៦ បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​គាំ​ទ្រ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បម្រើ​ទ្រង់​ដោយ​ស្មោះ​ត្រង់ ?

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​ទាំង​ឡាយ

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ការ​ទទួល​ខុស​ត្រូវ​របស់​ប៊ីស្សព ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖

« ដួង​ចិត្ត​របស់​ខ្ញុំ​មាន​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប៊ីស្សព​របស់​យើង ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​វិវរណៈ​នៃ​ព្រះ​ដែល​មុខ​តំណែង​នេះ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​មាន​ដំណើរការ ។…

« …យើង​រំពឹង​ឲ្យ​អ្នក​ឈរ​ធ្វើជា​​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៃ​វួដ ជា​ទីប្រឹក្សា​ដល់​សមាជិក ជា​អ្នក​ការពារ និង​ជា​អ្នក​ជួយ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​មាន​បញ្ហា ជា​អ្នក​លួង​លោម​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​សោកសៅ និង​ឧបត្តម្ភ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​ទ័ល​ក្រ ។ យើង​រំពឹង​ទុក​ថា​ឲ្យ​អ្នក​ឈរ​ធ្វើ​ជា​អាណា​ព្យាបាល និង​ជា​អ្នក​ការពារ​នៃ​គោលលទ្ធិ ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​វួដ​របស់​អ្នក ពី​គុណភាព​នៃ​ការ​បង្រៀន នៃ​ការ​បំពេញ​មុខ​ងារ​ជា​ច្រើន​ដែល​សំខាន់ៗ ។…

« …អ្នក​ត្រូវ​មើល​ថា គ្មាន​អ្នក​ណា​អត់​ឃ្លាន​ឡើយ ឬ​គ្មាន​សម្លៀក​បំពាក់ ឬ​ទីស្នាក់​អាស្រ័យ​ទេ ។ អ្នក​ត្រូវ​តែ​ដឹង​ពី​ស្ថានភាព​នៃ​អ្នក​ទាំង​អស់​ណា​ដែល​អ្នក​ធ្វើ​ជា​អធិបតី​លើ ។

« អ្នក​ត្រូវ​តែ​ធ្វើ​ជា​អ្នក​លួង​លោម ហើយ​ដឹកនាំ​ដល់​សមាជិក​របស់​អ្នក ។ ទ្វារ​របស់​អ្នក​ត្រូវ​តែ​បើក​ជានិច្ច​ដល់​ជន​ដែល​ស្រែក​យំ​ដោយសារ​ការ​បាក់​ទឹក​ចិត្ត ។ ខ្នង​របស់​អ្នក​ត្រូវ​តែ​រឹងមាំ​នៅ​ក្នុង​ការ​ចែក​ចាយ​បន្ទុក​របស់​ពួក​គេ ។ អ្នក​ត្រូវ​តែ​ឈោង​ទៅ​ជួយ​ដោយ​សេច​ក្តី​ស្រឡាញ់ សូម្បី​តែ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស » ( « The Shepherds of the Flock » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៥២–៥៣ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

កាន់​តែ​ប្រែ​ក្លាយ​ជា​គ្រូ​បង្រៀន​ដែល​មាន​បុគ្គលិក​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ ។ សូម​ពិចារណា​សំណួរ​ការ​វាយ​តម្លៃ​ខ្លួន​ឯង​នៅ​លើ​ទំព័រ​៣៧ នៃ ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ជួយ​អ្នក​រៀន​ពី​របៀប​អ្នក​អាច​បង្រៀន​កាន់​តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ ។