គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ៥-១១ ខែ កក្កដា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ ៖ « នឹង​មាន​ភាព​មហិមា​ណាស់​រង្វាន់​របស់​ពួក​គេ ហើយ​ភាព​អស់​កល្ប​ជានិច្ច​នឹង​ទៅ​ជា​សិរី​ល្អ​របស់​ពួក​គេ »


« ថ្ងៃ​ទី ៥-១១ ខែ កក្កដា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ ៖ ‹ នឹង​មាន​ភាព​មហិមា​ណាស់​រង្វាន់​របស់​ពួក​គេ ហើយ​ភាព​អស់​កល្ប​ជានិច្ច​នឹង​ទៅ​ជា​សិរី​ល្អ​របស់​ពួក​គេ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៥-១១ ខែ កក្កដា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ដួង​តារា​ទាំង​ឡាយ​នៅ​លើ​លំហ​អាកាស

ទីជម្រកដោយ ឆែលីន អាប៊េល

ថ្ងៃ​ទី ៥-១១ ខែ កក្កដា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦

« នឹង​មាន​ភាព​មហិមា​ណាស់​រង្វាន់​របស់​ពួក​គេ ហើយ​ភាព​អស់​កល្ប​ជានិច្ច​នឹង​ទៅ​ជា​សិរី​ល្អ​របស់​ពួក​គេ »

ដូចជា​ការ​និមិត្ត​ជាច្រើន​ដែល​បាន​កត់ត្រា​នៅ​ក្នុង​បទគម្ពីរ​ដែរ នោះការ​និមិត្ត​នៅ​ក្នុង កណ្ឌ ៧៦ បាន​កើត​ឡើង​ពេល​យ៉ូសែប ស្ម៊ីធ និង​ស៊ីឌនី រិកដុន « បាន​ពិចារណា »​ពី​បទគម្ពីរ​( ខទី ១៩ ) ។ អ្នក​ក៏​អាច​ទទួល​វិវរណៈ​ផង​ដែរ—រួម​ទាំង​ការ​ដឹកនាំ​អំពី​របៀប​បង្រៀន—ពេល​អ្នក​ពិចារណា​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​អាន​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​ដែល​មាន​សាសនា​ផ្សេង​សួរ​ថា តើ​យើង​ជឿ​អ្វី​ខ្លះ​អំពី​ជីវិត​បន្ទាប់​សេចក្ដី​ស្លាប់ ។ តើ​ខគម្ពីរ​អ្វីខ្លះ​នៅ​ក្នុង​កណ្ឌ ៧៦ ដែល​ពួកគេ​នឹង​ចែក​ចាយ​ជាមួយ​មិត្ត​របស់​ពួកគេ ? សិស្ស​ក៏​អាច​ចែកចាយ​អ្វី​មួយ​មក​ពី​« សំឡេង​នៃ​ការ​ស្ដារ​ឡើង​វិញ ៖ ទីបន្ទាល់​អំពី​‹ ការ​និមិត្ត › »​ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦

សេចក្ដី​សង្គ្រោះ​កើត​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជ​បុត្រា ។

  • មាន​មនុស្ស​ជា​ច្រើន ពេល​ពួកគេ​គិត​អំពី​កណ្ឌ ៧៦​គិត​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​នគរ​ទាំង​បី​នៃ​សិរី​ល្អ ។ តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា កត្តា​ដ៏​សំខាន់​នៅ​ក្នុង​វិវរណៈ​នេះ​គឺជា​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ? អ្នក​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​ខគម្ពីរ​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង កណ្ឌ ៧៦ ដែល​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​ជំនួយ អ្នក​អាច​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​រក​ខគម្ពីរ​ដូចជា ១–៥, ២០–២៤, ៣៩–៤៣, ៦៩, ១០៧–៨ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​រុក​រក​ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​គ្រង​នគរ​ទាំង​បី​នៃ​សិរី​ល្អ សូម​សរសេរ​ពាក្យ​ទាំង​នេះ​នៅ លើ​ក្ដារ​ខៀន សេឡេស្ទាល ខទី ៥០–៧០, ៩២–៩៦ ទេរេស្ទាល ខទី ៧១–៧៩, ៩៧ និង ទេឡេស្ទាល ខទី ៨១–៩០, ៩៨–១០៦, ១០៩–១២ ។ សិស្ស​អាច​ជ្រើស​យក​បណ្ដុំ​ខគម្ពីរ​មួយ​ក្នុង​ចំណោម​ខគម្ពីរ​ទាំង​បី​ក្រុម ហើយ​ស្វែង​រក​ឃ្លា​ដែល​ពិពណ៌នា​ពី​ទំនាក់​ទំនង​រវាង​ព្រះយេស៊ូវ​គ្រីស្ទ និង​មនុស្ស​ដែល​គ្រង​នគរ​ដែល​ទាក់​ទង​នោះ ។ តើ​ឃ្លា​ទាំង​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ? តើ​យើង​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់ និង​ព្រះវរបិតា​តាម​របៀប​ណា ? តើ​ពួក​ទ្រង់​ឈោង​មក​ជួយ​យើង​តាម​របៀប​ណា ? តើ​«ភាព​ក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ »​មាន​ន័យ​ដូច​ម្តេច ?​( ខទី ៧៩ ) ។

    រូបភាព
    បន្ទប់​នៅ​ក្នុង​គេហដ្ឋាន​សតវត្សរ៍​ទី​ដប់​ប្រាំ​បួន

    យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ការ​និមិត្ត​អំពី​កម្រិត​នៃ​សិរីល្អ​នៅ​ក្នុង​បន្ទប់​មួយ​ដូចជា​បន្ទប់​មួយ​នេះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥–១០, ១១៣–១៨

អាថ៌កំបាំង​របស់​ព្រះ​អាច​« យល់ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ » ។

  • វា​អាច​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​ដឹង​ថា ពុំ​មែន​សមាជិក​សាសនាចក្រ​គ្រប់​រូប​ងាយ​នឹង​ទទួល​យក​វិវរណៈ​នៅ​ក្នុង កណ្ឌ ៧៦ នោះ​ទេ ។ ឧទាហរណ៍ ព្រិកហាំ យ៉ង់​បាន​ថ្លែង​ថា « ទម្លាប់​របស់​ខ្ញុំ​គឺ​ថា ពេល​ការ​និមិត្ត​បាន​កើត​ឡើង​ដំបូង​ចំពោះ​ខ្ញុំ វា​មាន​ភាព​ផ្ទុយ ហើយ​ខុស​គ្នា​ទៅ​នឹង​ការ​អប់រំ​ពី​មុន​របស់​ខ្ញុំ ។ ខ្ញុំ​ពោល​ថា រង់ចាំ​បន្តិច​សិន ។ ខ្ញុំ​ពុំ​បាន​បដិសេធ​វា​ទេ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​យល់​វា​បាន​ឡើយ » ។ លោក​បាន​ពន្យល់​ថា លោក​ត្រូវ​« គិត ហើយ​អធិស្ឋាន រហូត​ដល់​ខ្ញុំ​បាន​ដឹង ហើយ​យល់​វា​យ៉ាង​ពេញ​លេញ​ដោយ​ខ្លួន​ឯង » ( នៅ​ក្នុង « The Vision » Revelations in Context ទំព័រ ១៥០ ) ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​របស់​លោក​ដែល​វា​អាច​ជួយ​យើង ពេល​ព្រះ​បើក​សម្ដែង​រឿង​ដែល​ខុស​ពី​ការ​យល់​ដឹង​បច្ចុប្បន្ន​របស់​យើង ? តើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥–១០, ១១៣–១៨ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ទទួល​« ការ​សម្ងាត់​ទាំង​ឡាយ​នៃ​ព្រះ​ហឫទ័យ​របស់ [ ព្រះ ] ដូច​ម្តេច ? ( ខទី ១០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៧០, ៩២-៩៥

ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​គ្រប់​រូប​រីករាយ​នឹង​សីរី​ល្អ​សេឡេស្ទា​ជាមួយ​នឹង​ទ្រង់ ។

  • ចំពោះ​មនុស្ស​មួយ​ចំនួន វា​អាច​ជា​ការ​បំបាក់​ទឹក​ចិត្ត ឬ​ការ​ថប់​បារម្ភ​ដើម្បី គិត​អំពី​អ្វីៗ​ដែល​តម្រូវ​ពី​យើង ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​នគរ​សេឡេស្ទាល ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដី​សង្ឃឹម​« តាម​រយៈ​ព្រះ​យេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល »​( ខទី ៦៩ ) ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ខទី ៥០-៧០ និង ៩២-៩៥ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​តប​ទៅ​នឹង​មនុស្ស​ម្នាក់​ដែល​និយាយ​ថា « ការ​រស់​នៅ​តាម​ដំណឹងល្អ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​គឺ​ពិបាក​ណាស់ ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ថា វា​មាន​តម្លៃ »​ឬ​« ខ្ញុំ​ពុំ​ល្អ​គ្រប់​គ្រាន់​សម្រាប់​នគរ​សេឡេស្ទាល​ឡើយ » ។ តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ដើម្បី​បំផុស​គំនិត ឬ​លើក​ទឹក​ចិត្ត​បុគ្គល​ម្នាក់​នេះ ?

ការ​កែ​លម្អ​ការ​បង្រៀន​របស់​យើង

សូម​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់ ។ « សូម​សួរ​ខ្លួន​អ្នក​ជា​បន្ដ​បន្ទាប់​ថា ‹ តើ​អ្វី​ដែល​ខ្ញុំ​កំពុង​បង្រៀន នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់ខ្ញុំ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ប្រែចិត្ត ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? › ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ២០ ) ។