គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៧-៧០ ៖ « តម្លៃ…ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល »


« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៧-៧០ ៖ ‹តម្លៃ…ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧–៧០ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ 

រូបភាព
revelation manuscript book in display case

ថ្ងៃទី ២១–២៧ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧-៧០

« តម្លៃ…ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​ទាំង​មូល »

ការ​រៀប​ចំ​ដើម្បី​បង្រៀន​វា​លើស​ពី​ការ​គ្រាន់​តែ​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ ហើយ​ធ្វើ​ក្នុងនាម​ជា​គ្រូ​បង្រៀន​ទៅ​ទៀត ។ ការ​រៀប​ចំ​នេះ​គួរ​តែ​បញ្ចូល​នូវ​ការ​គិត​ពិចារណា​ពី​អ្វី​ដែល​សិស្ស​ទាំងឡាយ​អាចធ្វើ​ដើម្បី​បង្រៀន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ តើ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​បទពិសោធន៍ ឬ​គំនិត​ដែល​ពួកគេ​កំពុង​អាន​ពី​បទគម្ពីរ​ទាំងនេះ​យ៉ាង​ដូច​ម្តេច ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

អ្នក​អាច​សរ​សេរ​នៅ​លើ​ក្តារ​ខៀន​នៅ​សប្តាហ៍​នេះ​ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ …​ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បញ្ចប់​ប្រយោគនេះ​ជាមួយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:១–៩

វិវរណៈ​ដែល​បាន​ផ្តល់​ឲ្យ​យ៉ូសែប ស្ម៊ីធ គឺ​ពិត ហើយ​ចេញ​មក​ពី​ព្រះ ។

  • ការ​យល់​ដឹង​ពី​ជីវ​ប្រវត្តិ​ប្រវត្តិ​សាស្រ្ត​នៃ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៧​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ដើម្បី​ពិភាក្សា​អំពី​ជំពូក​នេះ ។ ប្រហែល​ជា​សិស្ស​ម្នាក់​អាច​ធ្វើការ​សង្ខេប​ពី​កាលៈទេសៈ​នេះ​ដែល​បាន​ដឹក​នាំ​ឲ្យ​មាន​វិវរណៈ​នេះ ( សូមមើល​វគ្គ​ក្បាលកណ្ឌ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧, ពួកបរិសុទ្ធ, ១:១៤០–៤៣) ។ ប្រសិនបើ​យើង​មាន​វត្តមាន​នៅ​ក្នុង​ការប្រជុំ​ជា​ទី​ដែល​ការ​បោះពុម្ព​សៀវភៅ​វិវរណៈ​នេះ​កំពុង​ពិភាក្សា តើ​ហេតុ​ផល​អ្វី​ខ្លះ​ដែល​យើង​អាច​ផ្តល់​ជា​គំនិត​ដែល​សម​ស្រប ? តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​មនុស្ស​ដែល​ខ្វល់​ខ្វាយ​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ការ​ប្រើ​ភាសា​របស់​យ៉ូសែប ស្ម៊ីធ ? តើ កណ្ឌ​ទី ៦៧ បង្រៀន​អ្វីខ្លះ​អំពី​ព្យាការី និង​វិវរណៈ ? សិស្ស​ក៏​អាច​ចែក​ចាយ​អំពី​របៀប​ដែល​ពួកគេ​ចាប់​ផ្តើម​ដឹង​ដោយ​ខ្លួន​ឯង​ថា វិវរណៈ​ទាំង​នេះ​គឺជា​ការ​ពិត ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:១–៦

ពាក្យ​សម្ដី​ដ៏​បំផុស​គំនិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​គឺជា​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​ការ​ពិភាក្សា​គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៨:១–៦​អ្នក​អាច​អញ្ជើញ​ពួកគេ​អាន​ខគម្ពីរ​ទាំង​នេះ​ជា​ក្រុម​តូចៗ ហើយ​ចែក​ចាយ​ជាមួយ​គ្នា​អំពី​សេចក្តី​ពិត​ដែល​ពួក​គេ​រៀន​អំពី​ការ​បង្រៀន​ទាំងនេះ​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ក្រុម​ទាំង​ឡាយ​ឲ្យ​ចែក​ចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​របៀប​ដែល​ពួកគេ​ដឹង​ពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខទី ៤​គឺ​ជា​ការ​ពិត ។ សិស្ស​អាច​ចែក​ចាយ​បទពិសោធន៍ នៅ​ពេល​ពួកគេ​និយាយ ឬ បង្រៀន​ថា « បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » (ខទី ៣) និង​របៀប​ដែល​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​ពួកគេ ហើយ​បាន​ឈរ​ជាមួយ​ពួកគេ ( សូមមើល​ខទី ៦) ។

  • ប្រសិនបើ​អ្នក​ចង់​ពិភាក្សា​អំពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​អនុវត្ត​ចំពោះ​ការ​បង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​សន្និសីទ​ទូទៅ​របស់ ​អែលឌើរ ជែហ្រ្វី អ័ ហូឡិន ក្នុង « ធនធាន​បន្ថែម » អាច​ផ្តល់​ជា​អត្ថប្រយោជន៍​បាន ។ សិស្ស​ក៏អាច​ចែក​ចាយ​ពី​សារលិខិត​នៃ​សន្និសីទ​ទូ​ទៅ​ដែល​ពង្រឹង​ទី​បន្ទាល់​របស់​ពួកគេ​នៅ​ក្នុង​គោលលទ្ធិ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះផង​ដែរ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៥–៣១

ឪពុក​ម្តាយ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្រៀន​ដល់​កូនៗ​របស់​ខ្លួន ។

  • តើ​មាន​ឪពុក​ម្តាយ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក — ឬ​​អនាគត​ឪពុក​ម្តាយ​ដែរ​ឬទេ ? ប្រហែល​ជា​អ្នក​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការ​និយាយ​អំពី​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​ចំពោះ​ឪពុក​ម្តាយ នៅ​ក្នុង កណ្ឌទី ៦៨ ។ ឧទាហរណ៍ ប្រហែល​មាន​ឪពុក​ម្តាយ​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​អាច​រើស​គោលការណ៍​មួយ​ចេញ​ពី​ខទី ២៥–២៨​ហើយ​និយាយ​អំពី​របៀប​ដែល​ពួកគាត់​អាច​បង្រៀន​រឿង​ទាំង​នេះ​ដល់​កូនៗ​របស់​ពួក​គាត់​( ខទី ២៩–៣១​ក៏​មាន​គោលការណ៍​សំខាន់​មួយ​ចំនួន​ផងដែរ ) ។ ឬ​សិស្ស​អាច​និយាយ​អំពី​របៀប​ដែល​ឪពុក​ម្តាយ​បាន​ង្រៀន​ពួកគេ​នូវ​គោលការណ៍​ដំណឹង​ល្អ​ទាំង​ឡាយ ។

    ហេតុ​អ្វី​បាន​ជា​គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ប្រសើរ​បំផុត​សម្រាប់​កូនៗ​រៀន​ដំណឹង​ល្អ ? តើ​យើង​នឹង​និយាយ​អ្វី​ចំពោះ​ឪពុក​ម្តាយ​ដែល​មាន​អារម្មណ៍​ថា​មិន​គ្រប់​គ្រាន់ ឬ​ព្រួយ​បារម្ភ​ដោយសារ​តែ​ករណីកិច្ច​ក្នុង​ការ​បង្រៀន​កូនៗ​របស់​ពួក​គាត់​នោះ ?

    រូបភាព
    ការ​សិក្សា​ជា​គ្រួសារ

    ព្រះ​បាន​ប្រទាន​ដល់​ឪពុក​ម្តាយ​នូវ​ទំនួល​ខុស​ត្រូវ​នៃ​ការ​បង្រៀន​កូន​ចៅ​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:១-៤

យើង​ទទួល​ខុស​ត្រូវ​ចំពោះ​វិវរណៈ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​យើង ។

  • ព្រះអម្ចាស់​បាន​ប្រទាន​ការ​កាន់​កាប់​ត្រួត​ត្រា​ច្បាស់​លាស់​ដល់​បង​ប្អូន​ប្រុស​ចំពោះ​វិវរណៈ​ដើម្បី​នាំ​ពួក​គាត់​ទៅ​កាន់​រដ្ឋ​មិសសួរី ហើយ​មើល​ខុស​ត្រូវ​លើ​ការ​បោះ​ពុម្ព​របស់​ពួក​គាត់ ។ តើ​ក្នុង​ស្មារតី​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ខ្លួនឯង​ជា​អ្នក​កាន់​កាប់​ត្រួត​ត្រា​ចំពោះ​វិវរណៈ​នេះ ? តើការបង្រៀន​ផ្សេងទៀត​អ្វីខ្លះ​ចេញពី​កណ្ឌនេះ​អំពី​ការកាន់កាប់ត្រួតត្រា​ដែល​អាច​អនុវត្ត​ចំពោះ​យើង ?

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​យើង​សព្វ​ថ្ងៃ​នេះ ។

អែលឌើរ ជែហ្រ្វី អ័ ហូឡិន បាន​ចែក​ចាយ​អំពី​របៀប​ដែល​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:៤​អនុវត្ត​ចំពោះ​សន្និសីទ​ទូទៅ ៖ « ខ្ញុំ​សូម​ឲ្យ​អ្នក​សញ្ជឹង​គិត​ទុក​ជា​មុន​មិន​ត្រឹម​តែ​លើ​សារ​លិខិត​ដែល​អ្នក​បាន​ឮ​នោះទេ ប៉ុន្តែ​ក៏​អំពី​បាតុភូត​ដ៏​ពិសេស​ដែល​សន្និសីទ​ទូទៅ​ផ្ទាល់​តែ​ម្តង​គឺជា — អ្វី​ដែល​យើង​ជា​ពួក​បរិសុទ្ធ​ជឿ​ថា​សន្និសីទ​បែបនេះ​នឹង​ជា​អ្វី​ដែល​យើង​អញ្ជើញ​ពិភព​លោក​ឲ្យ​ស្តាប់ និង​សង្កេត​អំពី​សន្និសីទ​នេះ ។ យើង​សូម​ថ្លែង​ទី​បន្ទាល់​ទៅ​កាន់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​មនុស្ស​ថា ព្រះ​មិន​ត្រឹម​តែ​មាន​ព្រះជន្ម​រស់​នោះ​ទេ ប៉ុន្តែ​ក៏​ថា ទ្រង់​មាន​ព្រះបន្ទូល​ថា​សម្រាប់​ពេល​វេលា​របស់​យើង និង​ក្នុង​សម័យ​របស់​យើង ពាក្យ​ទូន្មាន​ដែល​អ្នក​បាន​ឮ គឺ​ក្រោម​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ‹ ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់…ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់…សំឡេង​នៃ​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ › ។ [គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:៤] » ។ («An Ensign to the NationsEnsignLiahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១១១ ) ។

ការ​កែ​លម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​លើក​ស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ « សិស្ស​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក គឺជា​ធនធាន​ដ៏​បរិបូរ៌​មួយ​នៃ​ទី​បន្ទាល់ គំនិត​យោបល់ និង​បទពិសោធន៍​ជាមួយ​នឹង​ការ​រស់នៅ​តាម​ដំណឹងល្អ ។ អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ ហើយ​លើក​ស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ  ) ។