គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣ ៖ « អ្វី​ដែល​មក​ពី​លើ គឺ​ពិសិដ្ឋ »


« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ ៖ ‹ អ្វី​ដែល​មក​ពី​លើ គឺ​ពិសិដ្ឋ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
វាល​នៅ​មិសសួរី

ស្ព្រីងហ៊ាល ដាវីស ខោនធី រដ្ឋ​មិសសួរី ដោយ ហ្គាដ រ៉ូប៊ីនសិន អូប៊ន

ថ្ងៃទី ៧–១៣ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣

« អ្វី​ដែល​មក​ពី​លើ​គឺ​ជា​ពិសិដ្ឋ »

សូម​កត់​ត្រា​ចំណាប់អារម្មណ៍ ដែល​អ្នក​ទទួល​បាន​នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣ ។ ចំណាប់​អារម្មណ៍​មួយ​អាច​ទំនង​ជា​តូច ប៉ុន្តែ​ដូចជា​គ្រាប់​ពូជ​មួ​យ​ដែរ វា​អាច​លូតលាស់​ទៅ​ជា​អ្វី​មួយ​ដែល​មាន​ន័យ ហើយ​មាន​ផល​ច្រើន ពេល​អ្នក​ខិត​ខំ​ស្វែង​រក ហើយ​ពិចារណា ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​ជួយ​ផ្ដោត​លើ​ការ​ពិភាក្សា​របស់​អ្នក​ទៅ​លើ​បទគម្ពីរ​ទាំង​ឡាយ​ដែល​សិស្ស​រក​ឃើញ​ថា​មាន​ន័យ​បំផុត នោះ​អ្នក​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​សរ​សេរ​នៅ​លើ​បំណែក​ក្រដាស​នូវ​ខគម្ពីរ​មួយ​ចំនួន​នៅ​ក្នុង កណ្ឌទី ៦៣ ដែល​ពួក​គេ​ចង់​ពិភាក្សា ។ បន្ទាប់​មក អ្នក​អាច​ប្រមូល​ក្រដាស​ទាំង​នោះ ហើយ​ចាប់​ផ្ដើម​ពិភាក្សា​ពី​ខគម្ពីរ​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​សិស្ស​ច្រើន​នាក់ ។ សូម​ឲ្យ​ពួក​គេ​ចែក​ចាយ​ពី​ហេតុ​ផល​ដែល​ពួក​គេ​បាន​ជ្រើស​រើស​ខគម្ពីរ​ទាំង​នេះ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣: ៧-១២

ទី​សម្គាល់​នានា​កើត​ចេញ​តាម​រយៈ​សេចក្ដី​ជំនឿ និង​ព្រះឆន្ទៈ​របស់​ព្រះ ។

  • ដើម្បី​ចាប់​ផ្ដើម​ការ​ពិភាក្សា​មួយ​ស្ដីពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣: ៧-១២ វា​អាច​ជួយ​ដើម្បី​ពិនិត្យ​មើល​គំរូ​មួយ​ចំនួន​នៅ​ក្នុង​បទគម្ពីរ​អំពី​មនុស្ស​ដែល​បាន​ឃើញ​សញ្ញា ឬ​អព្ភូតហេតុ ។ ប្រហែល​ជា​សិស្ស​អាច​គិត​ពី​គំរូ​របស់​មនុស្ស​ដែល​សេចក្ដី​ជំនឿ​របស់​ពួក​គេ​ត្រូវ​បាន​ពង្រឹង​ដោយ​ទី​សម្គាល់​មួយ ( ឧទាហរណ៍ សូម​មើល​លូកា ១:៥-២០, ៥៩-៦៤ ) ឬ​ពី​មនុស្ស​ដែល​បាន​ងាក​រេ សូម្បី​តែ បន្ទាប់​ពី​ការ​ឃើញ​ទី​សម្គាល់​មួយ​ក្ដី ( ឧទាហរណ៍ សូម​មើល​នីហ្វៃទី ១ ៣:២៧-៣១, អាលម៉ា ៣០:៤៣-៥៦ ) ។ បន្ទាប់មក សិស្ស​អាច​ប្រើ​អ្វី​ដែល​ពួក​គេ​រៀន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣: ៧-១២ ដើម្បី​ពន្យល់​ពី​ប្រតិកម្ម​ទាំង​នេះ​ខុស​ៗ​គ្នា​ចំពោះ​ទី​សម្គាល់​នានា ។ ឬ​អ្នក​អាច​ពិនិត្យ​មើល​បទគម្ពីរ​ផ្សេង​ទៀត​អំពី​ទី​សម្គាល់ ដូច​ជា​ខគម្ពីរ​ដែល​បាន​មាន​នៅ​ក្រោម​ប្រធាន​បទ​« ទីសម្គាល់ »​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( scriptures.ChurchofJesusChrist.org ) ។ តើ​យើង​អាច​ប្រាកដ​ថា យើង​ពុំ​មែន​កំពុង​ស្វែង​រក ឬ​ពឹង​ផ្អែក​លើ​ទី​សម្គាល់​ថា​ជា​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​យើង​តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:១៣-១៦

ព្រហ្មចារីយភាព​មាន​ន័យ​ថា ការ​រក្សា​គំនិត និង​សកម្មភាព​របស់​យើង​ឲ្យ​បរិសុទ្ធ ។

  • ទោះ​ជា​គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៣-១៦​លើក​ឡើង​យ៉ាង​ច្រើន​អំពី​ព្រហ្មចារីយភាព​ជា​ពិសេស​ក្ដី ក៏​គោលការណ៍​ដែល​បាន​បង្រៀន​អាច​មាន​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​នៃ​ក្រឹត្យ​វិន័យ​ព្រហ្មចារីយភាព​ដែរ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កំណត់​ពី​ផល​វិបាក​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:១៣-១៦ ។ ពួកគេ​ថែម​ទាំង​អាច​ធ្វើ​សញ្ញា « ប្រុងប្រយ័ត្ន »​( ខទី ១៥ ) ឬ​បម្រាម​ដែល​ព្រមាន​អំពី​ផលវិបាក​ទាំង​នេះ ។ ពួកគេ​ក៏​អាច​ពិភាក្សា​ពី​អ្វី​ដែល​ពួក​គេ​គិត​ពី​អត្ថន័យ​នៃ​ផល​វិបាក​ទាំង​នេះ​ផង​ដែរ ។ ឧទាហរណ៍ ហេតុ​អ្វី​ការ​រំលេង​ក្រឹត្យ​វិន័យ​នៃ​ព្រហ្មចារីយភាព​នឹង​ដឹកនាំ​ទៅ​រក​ការ​កាត់​សេចក្ដី​ដែល​កើត​មាន​ចំពោះ​មនុស្ស​ម្នាក់​« ​ដូច​ជា​លប់ »​( ខទី ១៥ ) ? ហេតុអ្វី​ព្រះអម្ចាស់​ប្រឹក្សា​ឲ្យ​យើង« ប្រែ​ចិត្ត​យ៉ាង​ឆាប់​រហ័ស »​( ខទី ១៥ )ពី​អំពើ​បាប​ខាង​ផ្លូវ​ភេទ ? ( សូមមើល សេចក្ដី​ថ្លែង​ការណ៍​របស់​​ស៊ិស្ទើរ លីនដា អេស រីវស៍​ នៅ​ក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ) ។

  • ការ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១៦ អាច​ដឹកនាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​ឥទ្ធិពល​ដ៏​ធំ​នៃ​រឿង​អាសគ្រាម​នៅ​ក្នុង​សង្គម​របស់​យើង ។ តើ​ការ​ព្រមាន​នៅ​ក្នុង ខទី ១៦ ទាក់​ទង​នឹង​​បញ្ហា​​នេះ​តាម​របៀប​ណា ? ( ទោះ​ជា​វិវរណៈ​នេះ​សំដៅ​ជាក់​លាក់​ទៅ​លើ​បុរស​ដែល​ឈ្លក់​នឹង​ស្ត្រី​ក្ដី ក៏​ការ​ព្រមាន​ទាំង​នេះ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​ផង​ដែរ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ការ​ពារ​ខ្លួន​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់​ពី​រឿង​អាសគ្រាម ? សិស្ស​ប្រហែល​ជា​យល់​ព្រម​ដើម្បី​ផ្ដល់​ពាក្យ​ទូន្មាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ វិបសាយ​AddressingPornography.ChurchofJesusChrist.org អាច​ផ្ដល់​សេចក្ដី​សង្ឃឹម និង​ជំនួយ​ដល់​នរណា​ម្នាក់​ដែល​អាច​កំពុង​តែ​ជួប​បញ្ហា​នឹង​រឿង​អាសគ្រាម ។

    រូបភាព
    បុរស និង​ស្ត្រី​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ

    យើង​មាន​ពរ ពេល​យើង​គោរព​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រហ្មចារីយភាព ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥៨–៦៤

រឿង​ពិសិដ្ឋ​នានា​គួរ​តែ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​គារវភាព ។

  • អ្នក និង​សិស្ស​របស់​អ្នក​អាច​ពិភាក្សា​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥៨–៦៤ ជា​ការ​ព្រមាន​មួយ​ទាស់​នឹង​ការ​យក​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​អសារ​ឥត​ការ ហើយ​ធន​ធាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ​ដែល​មាន​ចំណង​ជើង​ថា «មើល​ងាយ » ( topics.ChurchofJesusChrist.org )​អាច​កែ​លម្អ​ការ​ពិភាក្សា​មួយ​បែប​នេះ ។ អ្នក​ក៏​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ខគម្ពីរ​ទាំង​នេះ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ផង​ដែរ ។ ឧទាហរណ៍ អ្នក​អាច​ពិភាក្សា​ពី​អ្វី​ដែល​ឃ្លា​ថា « ដោយ​គ្មាន​សិទ្ធិ​អំណាច​សោះ​ឡើយ »​( ខទី ៦២ )​បន្ថែម​ដល់​ការ​យល់​ដឹង​របស់​យើង​អំពី​បទគម្ពីរ​នោះ ។ សិស្ស​ក៏​អាច​សរ​សេរ​រឿង​ពិសិដ្ឋ​ផ្សេង​ទៀត​ដែល​កើត​ចេញ« មក​ពី​លើ » ឬ​មក​ពី​ព្រះ​ផង​ដែរ ។ តើ​ការ​និយាយ​ពី​រឿង​ទាំង​នេះ« ដោយ​យក​ចិត្ត​ទុក​ដាក់ »​មាន​ន័យ​ដូចម្ដេច ?​( ខទី ៦៤ ) ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ព្រហ្មចារីយភាព​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ស៊ិស្ទើរ លីនដា អេស រីវស៍ ជា​អតីត​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូ​ទៅ បាន​បង្រៀន​ថា

« ខ្ញុំ​ដឹង​ថា គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​នឹង​មាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ប្រចាំ​ជាង គុណធម៌​ឡើយ ។ …

« ​នៅ​ពេល​យើង​មើល ​អាន ឬ​ដក​ពិសោធន៍​អ្វី​ៗ​ដែល​នៅ​ទាប​ជាង​បទដ្ឋាន​របស់​ព្រះវរបិតា​សួគ៌​របស់​យើង នោះ​វា​ធ្វើ​ឲ្យ​យើង​ទន់​ខ្សោយ ។ មិន​ថា​យើង​មាន​វ័យ​ណា​ទេ ប្រសិន​បើ​យើង​​មើល អាន ស្ដាប់ ឬ​ជ្រើសរើស​ធ្វើ​អ្វី​ដែល​មិន​ត្រូវ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ នៅ​ក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជនចូរ​បិទ​វា​ ហែកវា​ចោល ហើយ​កុំ​ទៅ​រក​វា​ទៀត ។ …

« …ខ្ញុំ​ជឿ​ថា ប្រសិន​បើ​យើង​ចង​ចាំ ហើយ​ទទួល​ស្គាល់​ជម្រៅ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង​មាន​ចំពោះ​យើង​ជា​ប្រចាំ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​ម្ដង​ទៀត ដែល​មាន​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​អស់កល្ប​របស់​ទ្រង់​ ( « Worthy of Our Promised Blessings » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៥ ទំព័រ ១០–១១ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​តន្ដ្រី​ពិសិដ្ឋ ។ សារ​លិខិត​នៅ​ក្នុង​ទំនុក​តម្កើង និង​ចម្រៀង​នៅ​ក្នុង​សៀវភៅ​ចម្រៀង​កុមារអាច​ពង្រឹង​គោលលទ្ធិ​ដែល​អ្នក​កំពុង​សិក្សា​នៅ​ក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ ការ​ច្រៀង​ចម្រៀង​មួយ​អំពី​ការ​សរ​សើរ​ចំពោះ​ព្រះនាម​ព្រះ ដូចជា « សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់ » ( ទំនុក​តម្កើង​ល.រ. ២៧ ) អាច​ពង្រឹង​ដល់​សារ​លិខិត​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥៨–៦៤ ។