គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០-៦២ ៖ « សាច់​ទាំង​អស់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង »


« ថ្ងៃ​ទី ៣១ ខែ ឧសភា –ថ្ងៃទី ៦ ខែ មិថុនា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០-៦២ ៖ ‹ សាច់​ទាំង​អស់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៣១ ខែ ឧសភា –ថ្ងៃទី ៦ ខែ មិថុនា គោលលទ្ធិ និង សេចក្តី​សញ្ញា ៦០-៦២ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ទន្លេ​មិសសួរី

ជំរុំ​ភ្លើង​នៅ​មិសសួរី​ដោយ​ប្រាយអិន ម៉ាក ថៃលឺ

ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២

« សាច់​ទាំង​អស់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង »

អែលឌើរ រ៉ូណល អេ រ៉ាសបាន មាន​ប្រសាសន៍​ថា « យើង​ម្នាក់ៗ​ត្រូវ​តែ​ពង្រឹង​ខ្លួន​យើង​ខាង​វិញ្ញាណ​ជា​មុន​សិន ហើយ​បន្ទាប់​មក ពង្រឹង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ។ សូម​សញ្ជឹងគិត​ពី​ព្រះគម្ពីរ​ជា​ប្រចាំ ហើយ​សូម​ចង​ចាំ​នូវ​គំនិត និង​អារម្មណ៍​ដែល​អ្នក​ដក​ពិសោធន៍​កាល​ដែល​អ្នក​អាន​បទគម្ពីរ​ទាំង​នេះ » ( « នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេចEnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១៤ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

អ្នក​អាច​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​ដ៏​មាន​អត្ថន័យ ដោយ​ការ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជាក់​លាក់​ណា​មួយ ឬ​គំនិត​ដែល​ទាក់ទង​ទៅ​នឹង​បទគម្ពីរ​ដែល​ពួកគេ​អាន​នៅ​ផ្ទះ ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​សប្តាហ៍​នេះ អំពី​ព្រះវរបិតា​សួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២–៣, ៧, ១៣–១៤, ៦២:៣, ៩

ព្រះអម្ចាស់​គាប់​ព្រះទ័យ នៅ​ពេល​យើង​បើក​មាត់​របស់​យើង​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ ។

  • ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ដឹង​ថា​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​នេះ​គឺជា​រតនៈ​សម្បត្តិ​ដ៏​អស្ចារ្យ​ដែល​ប្រសិទ្ធ​ពរ​ជ័យ​ដល់​ជីវិត​កូនចៅ​ជា​ច្រើន​របស់ព្រះ ។ ហេតុ​អ្វី​ពេល​ខ្លះ​យើង​ស្ទាក់​ស្ទើរ​ដើម្បី​ចែក​ចាយ​ទី​បន្ទាល់​របស់​យើង​ជាមួយ​មនុស្ស​ដទៃ ? សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្តារ​ខៀន​នូវ​មូល​ហេតុ​មួយ​ចំនួន​ដែល​យើង​មិន​អាច​បើក​មាត់​របស់​យើង​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ ។ បន្ទាប់​មក សិស្ស​អាច​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០:២–៣, ៧, ១៣–១៤, ៦២:៣ ដោយ​រក​មើល​ពាក្យ ឬ​ឃ្លា​ដែល​បំផុស​ពួកគេ​ឲ្យ​ចែក​ចាយ​ដំណឹង​ល្អ ។ ពួកគេ​អាច​សរ​សេរ​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ​នៅ​លើ​ក្តារ​ខៀន ។ ប្រហែល​សិស្ស​មួយ​ចំនួន​អាច​ចែក​ចាយ​បទពិសោធន៍​មួយ នៅ​ពេល​ពួកគេ​យក​ឈ្នះ​លើ​ភាព​ភ័យ​ខ្លាច​របស់​ពួក​គេ ហើយ​ចែក​ចាយ​ដំណឹង​ល្អ​ជាមួយ​នរណា​ម្នាក់ ។

  • នៅ​ពេញ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០–៦២​ទាំង​មូល មាន​នូវការ​បង្រៀន ទាំង​ការ​ថ្លែង​ចេញ​ជា​វាចារ និង ការ​មិន​ថ្លែង​ជា​វាចារ អំពី​ការ​ចែក​ចាយ​ដំណឹង​ល្អ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​ការ​បង្រៀន​ទាំង​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ៗ​ឲ្យ​រំឭក​នូវ​ជំពូក​មួយ​នៃ​ជំពូក​ទាំងនេះ ហើយ​ចែក​ចាយ​អ្វី​ក៏​ដោយ​ដែល​ពួកគេ​រក​ឃើញ​ថា វា​បង្រៀន​ពួកគេ​អំពី​ការ​ចែក​ចាយ​ដំណឹង​ល្អ ។ វា​អាច​បង្កើន​ការ​ពិភាក្សា​ដោយ​ការ​អាន​អំពី​គំរូ​របស់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​ព្រះគម្ពីរ​នេះ ( សូមមើល​សម្រាប់​គំរូ កិច្ចការ ៨:២៧–៤០, អាលម៉ា ១៩:១៦–១៧ ) ហើយ​ពិភាក្សា​នូវ​អ្វី​ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ។ តើ​គំរូ​អ្វី​ដែល​យើង​អាច​ចែក​ចាយ​ចេញ​ពី​ជីវិត​របស់​យើង ។ តើ​មាន​សិស្ស​ណា​ម្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល ពួកគេ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​ដំណឹងល្អ និង​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍​ពី​មនុស្ស​ដែល​បាន​បង្រៀន​ពួកគេ​ដែរ​ឬ​ទេ ? សិស្ស​របស់​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​សម្តែង​នូវ​របៀប​ដែល​យើង​អាច « បើក​មាត់ [ របស់​យើង ] » ហើយ​ចែក​ចាយ​ដំណឹង​ល្អ » ។

    រូបភាព
    ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នៅ​លើ​ឡាន​ក្រុង

    ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ចែក​ចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២–៤, ៦១:១–២, ២០, ៣៦–៣៨, ៦២:១, ៦

ព្រះ​គម្ពីរ​បង្រៀន​យើង​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្តារ​ខៀន​នូវ​អ្វីៗ​ដែល ពួកគេ​បាន​រៀន​អំពី​ព្រះ​អង្គ​សង្រ្គោះ​នៅ​សប្តាហ៍​នេះ​ចេញ​ពី​ការ​សិក្សា​កណ្ឌទី ៦០–៦១​ព្រម​ជាមួយ​ខគម្ពីរ​ដែល​​ទាក់​ទង ។ ឬ​ពួកគេ​អាច​ស្រាវ​ជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២–៤, ៦១:១–២, ២០, ៣៦–៣៨, ៦២:១, ៦ ដើម្បី​ស្វែង​រក​រឿង​ដែល​បាន​បង្រៀន​អំពី​ព្រះ​អង្គ​សង្រ្គោះ ។ តើ​សាច់​រឿង​អ្វី​ខ្លះ​ដែល​ដក​ស្រង់​ចេញ​ពី​ព្រះគម្ពីរ ឬ​ចេញ​ពី​ជីវិត​របស់​យើង​ផ្ទាល់​ដែល​បង្ហាញ​ពី​តួ​នាទី និង​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ​អង្គ​សង្រ្គោះ​ដែល​យើង​បានរៀន ? ( ឧទាហរណ៍ យ៉ូហាន ៨:១–១១, អេធើរ ២:១៤–១៥ ) ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទី​បន្ទាល់​របស់​ពួកគេ​ពី​ព្រះ​យេស៊ូវ គ្រីស្ទ ឬ​គិត​ពិចារណា​ជា​ឯកជន​ថា​ទ្រង់​​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦០:៥, ៦១:២២, ៦២:៥–៨

ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន « ឃើញ​ថា​ល្អ​ដល់​[ យើង ]​ចុះ » ។

  • សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០:៥, ៦១:២២៦២:៥–៨ ជា​ដៃ​គូ ឬ​ក្រុម​តូចៗ ហើយ​ចែក​ចាយ​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​សារ​លិខិត​របស់​ព្រះ​អម្ចាស់​មក​កាន់​យើង ។ តើ​នៅ​ពេល​ណា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួក​គេ​គួរ​តែ​ប្រើ​ការ​វិនិច្ឆ័យ​របស់​ពួកគេ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត ? សូម​ពិចារណា​ចែក​ចាយ​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន​ដាល្លិន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​នានា » ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​របស់​អ្នក ។ តើ​ឪពុក​ម្តាយ​អាច​ជួយ​កូន​ចៅ​របស់​ខ្លួន​រៀន​ពី​គោលការណ៍​ដ៏​សំខាន់​នេះ​យ៉ាង​ដូច​ម្តេច ?

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

សូម​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដ៏​ល្អ​បំផុត​របស់​យើង ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា

« បំណង​ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ គឺ ជា​កម្លាំង​មួយ ប៉ុន្តែ វា​ចាំ​បាច់​ត្រូវ​អម​ដោយ​ការ​យល់​ដឹង​មួយ​ថា ព្រះ​វរបិតា​សួគ៌​របស់​យើង បាន​ទុក​ឲ្យ​យើង​ជ្រើស​រើស​ផ្ទាល់​ខ្លួន ចំពោះ​ការ​សម្រេច​ចិត្ត​ជា​ច្រើន ។ ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​គឺជា​ប្រភព​មួយ​នៃ​ការ​លូត​លាស់​ដែល​យើង​ចង់​ដក​ពិសោធន៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ មនុស្ស​ដែល​ព្យាយាម​ដើម្បី​ប្តូរ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ទៅ​ព្រះអម្ចាស់ ហើយ​អង្វរ​សូម​វិវរណៈ​នៅ​គ្រប់​ការ​ជ្រើស​រើស​មិន​យូរ​មិន​ឆាប់​នឹង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ពួកគេ​អធិស្ឋាន​សូម​ការ​ណែនាំ ហើយ​មិន​បាន​ទទួល​ឡើយ ។ ឧទាហរណ៍ ការណ៍​នេះ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​កាលៈទេសៈ​ជា​ច្រើន​នេះ​ដែល​ការ​សម្រេច​ចិត្ត​ជា​ច្រើន​គឺ​សំខាន់ ឬ​ទាំង​ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​គឺ​អាច​ទទួល​យក​បាន ។

« យើង​គួរ​តែ​សិក្សា​រឿង​ទាំង​ឡាយ ក្នុង​គំនិត​យើង ដោយ ប្រើ​អំណាច​នៃ ការ​រក​ហេតុ​ផល​ដែល​ព្រះអង្គ​បង្ក​បង្កើត របស់​យើង​បាន​ដាក់​នៅ​ក្នុង​យើង ។ បន្ទាប់មក យើង​គួរ​តែ​អធិស្ឋាន​សម្រាប់​ការ​ណែនាំ ហើយ​ធ្វើ​តាម បើ​យើង​ទទួល​បាន​វា ។ បើ​យើង​មិន​បាន​ទទួល​ការ​ដឹកនាំ​ទេ យើង​គួរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដ៏​ល្អ​បំផុត​របស់​យើង » ( Our Strengths Can Become Our Downfall » Ensignខែ​តុលា ឆ្នាំ ១៩៩៤ ទំព័រ ១៣–១៤ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ស្គាល់​អ្នក​ទាំង​ឡាយ​ដែល​កំពុង​មាន​ភាព​ស្មុគ​ស្មាញ ។ ភាព​ស្មុគ​ស្មាញ​របស់​ជន​ដែល​អ្នក​បង្រៀន​អាច​លំបាក​ដើម្បី​រក​ឃើញ ។ ប៉ុន្តែ​ជាមួយ​ជំនួយ​ពី​ព្រះវិញ្ញាណ និង​ថ្នាក់​ដឹក​នាំ​របស់​អ្នក នោះ​អ្នក​អាច​ដឹង​នូវ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឈោង​ទៅ​ជួយ​បុគ្គល​ទាំង​នេះ​បាន ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះទំព័រ​៨–៩ ) ។