គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ៖ « ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់ »


« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ៖ ‹ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ 

រូបភាព
ព្រះយេស៊ូវ​កំពុង​ឈរ​នៅ​មុខ​មនុស្ស​ដែល​កំពុង​តែ​លុត​ជង្គង់

គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ ដោយ ជេ ឃើក រីឆាដ

ថ្ងៃទី ២២–២៨ ខែ មីនា

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់

វិធី​ដ៏​សំខាន់​បំផុត​ដើម្បី​រៀបចំ​ខ្លួន​បង្រៀន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ គឺ​ការ​សិក្សា​វា​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។ សូម​ពិចារណា​ពី​វិធី​ផ្សេង​ៗ​ដើម្បីយាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ដូចជា​ការ​តម​អាហារ ការ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ការ​បម្រើ​មនុស្ស​ដទៃ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៥ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​បរិសុទ្ធ​ថា « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរសប្បាយ​ចុះ » ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​ផ្ទាល់ ឬ​ជា​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ពួកគេ « លើក​ចិត្ត[របស់​ពួកគេ] ឡើង ហើយ​អរសប្បាយ​ចុះ » ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩

ព្រះវរបិតាសួគ៌​មាន​ផែនការ​មួយ​សម្រាប់​ភាព​តម្កើង​ឡើង​របស់​យើង ។

  • វិធី​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀនសូត្រ​នៅ​ឯ​គេហដ្ឋាន​គឺការ​អាស្រ័យ​ទៅ​លើ​សកម្មភាព​ដែល​មា​ននៅ​ក្នុង គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារខៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ដូចជា ជីវិត​មុន​ឆាក​ជីវិត​នេះ, ការ​បង្ក​បង្កើត, ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ល ។ សិស្ស​អាច​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ អំពី​ផ្នែក​ទាំង​នេះ​នៅ​ក្នុង​ផែនការ​នោះ ។ អ្នក​ថែម​ទាំង​អាច​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​នឹង​បង្រៀន​ចេញ​ពី​កណ្ឌ​នេះ​ទៅ​ដល់​មនុស្ស​ម្នាក់​ដែល​ពុំ​ស្គាល់​អំពី​ផែនការ​របស់​ព្រះ​ផង​ដែរ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:១-៨, ១៤-២១

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ហេតុផល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រមូល​រាស្ត្រ​របស់​ទ្រង់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ខទី ១-៨ ហើយ​ពិភាក្សា​នូវ​សំណួរ​អំពី​ការ​ប្រមូល​ផ្ដុំ​នោះ ដូចជា ៖ តើ​យើង​ធ្លាប់​ដក​ពិសោធន៍​ថា​ព្រះគ្រីស្ទ​កំពុង​ប្រមូល ហើយ​ការពារ​យើង ដូចជា​មេមាន់​ប្រមូល ហើយ​ការពារ​កូនរបស់​វា​តាម​របៀបណា ? តើ​យើង​ប្រមូល​ផ្ដុំ​គ្នា​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? ( ឧទាហរណ៍​ សូមមើល ខទី ២ ) ។ សិស្ស​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​មាន​ពរ​ដោយសារ​តែ​ការ​ប្រមូល​ផ្ដុំ និង​ការ​ថ្វាយ​បង្គំ​ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ ។

    រូបភាព
    មេមាន់ និង កូនមាន់

    ប៉ុន្មានដង ដោយ លីស លេម៉ុន ស្វិនដល

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​ដើម្បី​ជួយ​ព្រះវរបិតា​សួគ៌​ឲ្យ​ប្រមូល​ផ្ដុំ​បុត្រាបុត្រីរបស់​ទ្រង់ អ្នក​អាច​ចែកចាយ​នូវ​ប្រសាសន៍​របស់​ប្រធាន រ័សុល អិម ណិលសុន​ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​យើង​រៀនអ្វី​ខ្លះ អំពីការ​ប្រមូល​ផ្ដុំ​មក​ពី​សារលិខិត​ទាំង​នេះ ? តើ​សារលិខិត​ទាំង​នេះ​ពង្រឹង​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១-៨ ​តាម​របៀបណា ?

  • ព្រឹត្តិការណ៍​មួយ​ចំនួន​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែលបាន​រៀបរាប់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១៤-២១ អាច​ធ្វើ​ឲ្យ​សិស្ស​មាន​ចិត្ត​ព្រួយ​បារម្ភ ។ ចូរ​ឲ្យ​ពួកគេចែកចាយ​ពី​អារម្មណ៍​របស់ខ្លួន ។ ហេតុអ្វី​ព្រះអម្ចាស់​ព្រមាន​យើង​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ? តើ​សេចក្ដីពិត​ដ៏​មាន​ទំនុក​ចិត្ត​អ្វីខ្លះ​ដែល​យើង​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការ​ប្រមូល​ផ្ដុំ​នៅ​ក្នុង ខទី ១-៨ ? តើ​ការ​ប្រមូល​ផ្ដុំ​ជួយ​យើង​ឲ្យ​សម្លឹង​មើល​ឆ្ពោះទៅ​រក​ព្រឹត្តិការណ៍​ទាំង​នេះ​ដោយ​សេចក្ដីជំនឿ ជាជាង​ការ​ភ័យ​ខ្លាច​តាម​របៀបណា ? ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​របស់​អ្នក អ្នក​អាច​ច្រៀង​ទំនុក​តម្កើង​មួយ​អំពី​ការ​ប្រមូល​ផ្ដុំ ដូចជា « អ៊ីស្រាអែលអើយព្រះកំពុង​ហៅ​ » ( ទំនុកតម្កើង ល.រ ៧ ) ហើយ​ពិភាក្សា​ពី​អ្វី​ដែល​ទំនុក​តម្កើង​នេះ​បង្រៀន​អំពី​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:៣៤-៣៥

រាល់​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​គឺជា​រឿង​ខាង​វិញ្ញាណ ។

  • ទោះ​ជា​បទបញ្ញត្តិ​មួយចំនួន​ទំនង​ជា​រឿង​ខាង​សាច់​ឈាម​ក្ដី ក៏​រាល់​បទបញ្ញត្តិ​ទាំងអស់​គឺជា​រឿង​ខាង​វិញ្ញាណ​ចំពោះ​ព្រះអម្ចាស់​ដែរ ។ ដើម្បី​យល់​ពី​សេចក្ដីពិត​នេះ សិស្ស​អាច​អាន​រួម​គ្នា​នៅ​ក្នុងខទី ៣៤-៣៥ហើយ​សរសេរ​ពី​បទបញ្ញត្តិ​មួ​យចំនួន​នៅ​លើ​ក្ដារខៀន រួម​ជាមួយ​នឹង​គោលការណ៍ និង​ពរជ័យខាង​វិញ្ញាណ​ដែល​ទាក់ទង​នឹង​បទបញ្ញត្តិ​នីមួយៗ ។ ពួកគេ​អាច​ចែកចាយ​ឧទាហរណ៍​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ឬ​មក​ពី​បទគម្ពីរ​ដែល​បាន​ជួយ​ពួកគេ​មើល​ឃើញ​ពី​លក្ខណៈ​ខាង​វិញ្ញាណ​នៃ​បទបញ្ញត្តិ​របស់​ព្រះ ។ តើ​សកម្មភាព​នេះ​ជះឥទ្ធិពល​ដល់​វិធី​ដែល​យើង​មើល​ឃើញ​ពី​បទបញ្ញត្តិ​តាម​របៀបណា ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩

ការ​ចូល​រួម​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​​អ៊ីស្រាអែល ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

« នេះ គឺ​ជា ថ្ងៃចុង​ក្រោយ ហើយ​ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ដើម្បី​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល ។ ការប្រមូល​ផ្ដុំ​នោះ​គឺ​ជាកិច្ចការ​ដ៏សំខាន់បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ ពុំ​មានអ្វី​ផ្សេងទៀត​អាច​សម្បើម​ជាង មាន​សារៈសំខាន់​ជាង និង​មាន​ឫទ្ធិ​ជាង​កិច្ចការ​នេះ​នោះទេ ។ ហើយ​បើ​ប្អូនៗ​ជ្រើសរើស បើ​ប្អូនៗ​ចង់​ធ្វើ ប្អូនៗ​អាច​ធ្វើជា​ចំណែក​ដ៏សំខាន់​ក្នុង​កិច្ចការ​នេះ ។ ប្អូនៗ​អាច​មាន​ចំណែក​ដ៏ធំ​នៅក្នុង​កិច្ចការ​ដ៏ធំ ដ៏​មហិមា ដ៏​មហស្ចារ្យ !

« នៅពេល​យើង​និយាយ​អំពី ​ការ​ប្រមូលផ្ដុំ យើង​និយាយ​សាមញ្ញ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះនេះ ៖ គ្រប់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង នៅទាំង​សង​ខាង​នៃ​វាំង​នន ស័ក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង បើ​ពួកគេ​ចង់​ដឹង​បន្ថែម ។…

« ព្រះវរបិតា​សួគ៌របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុតជាច្រើន​—ប្រហែលជា​ខ្ញុំ​អាច​និយាយ​ថា​ជា​ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ ជា​វិរៈបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា ប្អូនៗ​ ! ( « ក្តីសង្ឃឹម​នៃ​អ៊ីស្រាអែល » [ ការ​ប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ], ChurchofJesusChrist.org ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​ឲ្យ​ច្បាស់ ហើយ​សាមញ្ញ ។ ជាជាង​ព្យាយាម​ធ្វើ​ឲ្យ​សិស្ស​សប្បាយ សូម​បង្រៀន​គោលលទ្ធិ​ឲ្យច្បាស់ ហើយ​សាមញ្ញ ។ អ្នក​អាច​ទុក​ចិត្ត​ថា « គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » នឹង​មាន « ប្រសិទ្ធភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន​ជាង​ …អ្វី​ផ្សេង​ទៀត »​( អាលម៉ា ៣១:៥ ) ។