ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ៖ « ការផ្លាស់ប្តូរ​យ៉ាង​ធំ » ។ ម៉ូសាយ ៤–៦


« ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ៖ ‹ ការផ្លាស់ប្តូរ​យ៉ាង​ធំ › ។ ម៉ូសាយ ៤–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ។ ម៉ូសាយ ៤–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
ស្ដេច​បេនយ៉ាមីន​កំពុង​បង្រៀន​ដល់​រាស្ត្រ​ទ្រង់

In the Service of Your God [ នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក ] ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ៖ « ការផ្លាស់ប្តូរ​យ៉ាង​ធំ »

ម៉ូសាយ ៤–៦

តើ​បងប្អូន​ធ្លាប់​ឮ​នរណា​ម្នាក់​និយាយ​អ្វីមួយ ហើយ​ទទួល​បាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​ដែរឬទេ ? ប្រហែល​ជា​បងប្អូន​បាន​សម្រេច​ចិត្ត​ដើម្បី​រស់នៅ​ឲ្យ​មាន​ភាព​ខុស​គ្នា​បន្ដិច ឬ​ខុស​គ្នា​ច្រើន—ដោយ​សារ​តែ​អ្វី​ដែល​បងប្អូន​ស្ដាប់​ឮ​នោះ ។ ទេសនកថា​របស់​ស្ដេច​បេនយ៉ាមីន​គឺ​ជា​ទេសនកថា​ប្រភេទ​នោះ ហើយ​សេចក្ដីពិត​ដែល​ទ្រង់​បាន​បង្រៀន មាន​ឥទ្ធិពល​មក​លើ​ប្រជារាស្ត្រ​ដែល​បាន​ស្ដាប់​ឮ​ទេសនកថា​ទាំងនោះ ។ ស្ដេច​បេនយ៉ាមីន​បាន​ចែកចាយ​ជាមួយនឹង​រាស្ត្រ​របស់​ទ្រង់​អំពី​អ្វី​ដែល​ទេវតា​មួយ​អង្គ​បាន​បង្រៀន​ដល់​ទ្រង់—ដែល​ថា ពរជ័យ​ដ៏​អស្ចារ្យ​អាច​កើតឡើង​បាន​តាមរយៈ « ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ » ( ម៉ូសាយ ៤:២ ) ។ ដោយសារ​តែ​សារលិខិត​របស់​ទ្រង់ នោះ​ពួកគេ​បាន​ប្តូរ​ទស្សនៈ​របស់​ពួកគេ ( សូមមើល ម៉ូសាយ ៤:២ ) ព្រះវិញ្ញាណ​បាន​ផ្លាស់ប្តូរ​បំណង​ប្រាថ្នា​របស់​ពួកគេ ( សូមមើល ម៉ូសាយ ៥:២ ) ហើយ​ពួកគេ​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​ថា ពួកគេ​នឹង​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់​ជានិច្ច ( សូមមើល ម៉ូសាយ ៥:៥ ) ។ នេះ​គឺ​ជា​របៀប​ដែល​បន្ទូល​របស់​ស្ដេច​បេនយ៉ាមីន​មាន​ឥទ្ធិពល​ទៅលើ​រាស្ត្រ​របស់​ទ្រង់ ។ តើ​បន្ទូល​ទាំងនោះ​មាន​ឥទ្ធិពល​ទៅលើ​បងប្អូន​យ៉ាង​ដូចម្ដេច ?

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ម៉ូសាយ ៤

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ទទួល ហើយ​រក្សា​ការផ្ដាច់​បាប​របស់​ខ្ញុំ​បាន ។

ពេលខ្លះ ទោះជា​បងប្អូន​មាន​អារម្មណ៍​ទទួល​បាន​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​បងប្អូន​ហើយ​ក្ដី ក៏​បងប្អូន​អាច​នឹង​មាន​ការលំបាក​នៅក្នុង​ការរក្សា​អារម្មណ៍​នោះ ហើយ​បន្ដ​ស្ថិត​នៅលើ​ផ្លូវ​សុចរិត​ដែរ ។ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជារាស្ត្រ​របស់​ទ្រង់​ពី​របៀប​ទទួល​បាន​ការផ្ដាច់បាប​ផង និង​ពី​របៀប​រក្សា​ការផ្ដាច់បាប​ផង ។ នៅពេល​បងប្អូន​សិក្សា ជំពូក​ទី ៤ នៃ​ម៉ូសាយ សូម​ពិចារណា​សួរ​សំណួរ​ដូច​នេះ ៖

ខទី ១–៨ ។តើ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​បងប្អូន​រួច​ពី​អំពើបាប​របស់​បងប្អូន ? តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ទ្រង់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ប្រែចិត្ត ? តើ​បងប្អូន​អាច​ដឹង​ថា​បងប្អូន​ប្រែចិត្ត​ដោយ​របៀប​ណា ?

ខទី ១១–១៦ ។យោង​ទៅតាម​ខគម្ពីរ​ទាំងនេះ តើ​នឹង​មាន​អ្វីខ្លះ​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង ប្រសិនបើ​យើង​ធ្វើនូវ​រឿង​ដែល​បាន​ពិពណ៌នា​នៅក្នុង ខទី ១១ នេះ ? តើ​បងប្អូន ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់​បាន​​ឆ្លងកាត់​ការផ្លាស់ប្តូរ​ទាំងនេះ​ដោយ​របៀប​ណា ? សូម​ប្រៀបធៀប​ការផ្លាស់ប្តូរ​ទាំងនេះ​ទៅនឹង​ការផ្លាស់ប្តូរ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ម៉ូសាយ ៣:១៩ ។

ខទី ១៦–៣០ ។តើ​ការចែកចាយ​អ្វី​ដែល​បងប្អូន​មាន​ជាមួយ​អ្នកដទៃ អាច​ជួយ​បងប្អូន​ឲ្យ​រក្សា​ការផ្ដាច់បាប​របស់​បងប្អូន​ដោយ​របៀបណា ? តើ​បងប្អូន​អាច​អនុវត្ត ខទី ២៧ ទៅ​ក្នុង​ការខិតខំ​របស់​បងប្អូន​ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

តើ​ក្នុង​ន័យ​ណា​ដែល​យើង​ទាំងអស់​គ្នា​ជា​អ្នក​សុំទាន ? យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​យើង​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ូសាយ ៤:២៦ ) ។ តើ​នរណា​ត្រូវការ​ជំនួយ​របស់​បងប្អូន ?

សូមមើល​ផង​ដែរ បែកឃី ក្រាវីន « Keep the Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨–៦០ ។

ម៉ូសាយ ៤:៥–១០

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំជឿ និង​ទុកចិត្ត​លើ​ព្រះ ។

ការអញ្ជើញ​របស់​ស្តេច​បេនយ៉ាមីន​ឲ្យ​ជឿ និង​ទុកចិត្ត​លើ​ព្រះ គឺ​សំខាន់​នៅពេល​សព្វថ្ងៃ​នេះ ក៏​ដូចជា​នៅ​សម័យ​បុរាណ​ដែរ ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៤:៥–១០ សូម​ស្វែងរក​សេចក្តីពិត​អំពី​ព្រះ ដែល​ប្រទាន​ឲ្យ​បងប្អូន​នូវ​ហេតុផល​ដើម្បី​ទុកចិត្ត​លើ​ទ្រង់ ។ សូម​កត់ចំណាំ​ការអញ្ជើញ​ដែល​ស្តេច​បេនយ៉ាមីន​បាន​ប្រទាន​ឲ្យ​នៅក្នុង ខទី ១០ ។ ហេតុអ្វី​បាន​ជា​ការទុកចិត្ត​លើ​ព្រះ​នឹង​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើ​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​អញ្ជើញ ?

សូម​ពិចារណា​សិក្សា​ស្រាវជ្រាវ​បទគម្ពីរ​បន្ថែម​ទាំងនេះ​ដើម្បី​ធ្វើ​បញ្ជី​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ៖ យេរមា ៣២:១៧; យ៉ូហាន ទី១ ៤:៨; នីហ្វៃទី​២ ៩:១៧; អាលម៉ា ៣២:២២; មរមន ៩:៩; អេធើរ ៣:១២; គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១–៣; ៨៨:៤១ ( សូមមើល​ផង​ដែរ​វីដេអូ « Christlike Attributes » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ បងប្អូន​អាច​ប្រើ​បញ្ជី​របស់​បងប្អូន​ដើម្បី​បង្កើត​របៀប​ផ្សេងៗ​ដើម្បី​បំពេញ​ប្រយោគ​ដូច​នេះ ៖ « ដោយសារ​ខ្ញុំ​ស្គាល់​ព្រះ  ខ្ញុំ​អាច​ទុកចិត្ត​ទ្រង់​ឲ្យ  » ។

ការទុកចិត្ត​របស់​យើង​លើ​ព្រះ​កើន​ឡើង នៅពេល​យើង​មាន​បទពិសោធន៍​ជាមួយ​ទ្រង់ ។ នៅក្នុង ម៉ូសាយ ៤:១–៣ តើ​អ្វី​ដែល​បាន​ជួយ​ប្រជារាស្រ្ត​របស់​ស្តេច​ប៉េនយ៉ាមីន​ឲ្យ « បាន​ស្គាល់​នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ » ? ( ខទី ៦ ) ។ សូម​គិត​អំពី​បទពិសោធន៍​ដែល​បងប្អូន​ធ្លាប់​មាន​ជាមួយ​ព្រះ ។ តើ​បទពិសោធន៍​ទាំងនេះ​បាន​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ទ្រង់ ? តើ​បងប្អូន​កំពុង​ធ្វើ​អ្វីខ្លះ ( ឬ​បងប្អូន​អាច​ធ្វើ​អ្វី​បានខ្លះ ) ដើម្បី​ពង្រឹង​ជំនឿ ឬ​ទំនុកចិត្ត​របស់​បងប្អូន​លើ​ព្រះ ?

សូមមើល​ផងដែរ ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣; Gospel Topics « God the Father » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « ខ្ញុំ​ដឹង​ព្រះ​បិតា​រស់ » ទំនុក​តម្កើង ល.រ. ១៨៩ ។

ការចែកចាយ​បទពិសោធន៍​ដ៏​ពិសិដ្ឋ ។ បទពិសោធន៍​មួយ​ចំនួន​គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ខ្លាំង​ពេក​ដែល​មិន​អាច​ចែកចាយ​បាន​ឡើយ ។ នៅពេល​អញ្ជើញ​អ្នកដទៃ​ឲ្យ​ចែកចាយ​បទពិសោធន៍ សូម​កុំ​ដាក់​សម្ពាធ​ឲ្យ​ពួកគេ​ចែកចាយ ប្រសិនបើ​ពួកគេ​មិន​ចង់​ធ្វើ​ទេ​នោះ ។

ម៉ូសាយ ៤:២៩–៣០

ខ្ញុំ​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​គំនិត ពាក្យ​សម្តី និង​ទង្វើ​របស់​ខ្ញុំ ។

ព្រះ​មិន​ប្រទាន​ឲ្យ​យើង​នូវ​បញ្ជី​នៃ​អំពើបាប​ដែល​អាច​កើត​មាន​នោះទេ ។ យោងតាម ម៉ូសាយ ៤:២៩–៣០ តើ​ទ្រង់​ធ្វើ​អ្វី​ជំនួស​វិញ ? សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​គំនិត ពាក្យសម្ដី និង​ទង្វើ​របស់​បងប្អូន​ប៉ះពាល់​ដល់​ខ្លួន​បងប្អូន និង​អ្នកដទៃ ។ តើ​វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​ព្រះ​ដោយ​របៀប​ណា ? តើ​បងប្អូន « ប្រយ័ត្ន [ ខ្លួន ] » ដោយ​របៀប​ណា ?

ម៉ូសាយ ៥:១–៥

ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​បណ្ដាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។

វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​មនុស្ស​និយាយ​ថា « ខ្ញុំ​មិន​អាច​ផ្លាស់ប្តូរ​បានទេ ។ ខ្ញុំ​គឺ​របៀប​ហ្នឹង » ។ ផ្ទុយ​ទៅ​វិញ បទពិសោធន៍​របស់​ប្រជារាស្ត្រ​ស្ដេច​បេនយ៉ាមីន បង្ហាញ​យើង​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ពិត​ជា​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង​បាន ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៥:១–៥ សូម​គិត​អំពី​របៀប​ដែល « ការផ្លាស់ប្តូរ​យ៉ាង​ធំ » ដែល​នាំឲ្យ​មាន​ការប្រែចិត្ត​ជឿ​ដ៏ពិត​បាន​កើតមាន​ឡើង—ឬ​អាច​កើត​មាន​ឡើង—នៅក្នុង​ជីវិត​របស់​បងប្អូន ។ សូម​គិត​អំពី​ការផ្លាស់ប្តូរ​បន្តិច​ម្តងៗ ក៏​ដូចជា​បទពិសោធន៍​ផ្លាស់ប្តូរ « យ៉ាង​ធំ » ផងដែរ ។ តើ​បទពិសោធន៍​ទាំងនេះ​ជួយ​ដល់​បងប្អូន​យ៉ាង​ដូចម្ដេច នៅពេល​បងប្អូន​ប្រឈមមុខ​ទៅនឹង​ការល្បួង ?

សូមមើល​ផងដែរ អេសេគាល ៣៦:២៦–២៧; អាលម៉ា ៥:១៤; « A Change of Heart » និង « The People of King Benjamin Make a Covenant » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​ព្យាបាល​ស្ត្រី​ឈឺ​ម្នាក់

Healing Hands [ ព្រះហស្ត​ដែល​ព្យាបាល ] ដោយ អ័ដាម អេប្រាម

ម៉ូសាយ ៥:៥–១៥

ខ្ញុំ​លើក​ដាក់​មកលើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅពេល​ខ្ញុំ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី ម៉ូសាយ ៥:៧–៩ អំពី​អត្ថន័យ​នៃ​ការលើក​ដាក់​មកលើ​ខ្លួន​បងប្អូន​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ? តើ​ការអធិស្ឋាន​នៃ​ពិធី​សាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤–៥ ) បង្រៀន​អ្វីខ្លះ​អំពី​រឿង​នេះ ? តើ​បងប្អូន​អាច​បង្ហាញ​ថា បងប្អូន « ជា​របស់​ផង » ព្រះអង្គ​សង្គ្រោះ​បាន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តី​សញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦–១៩ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសាយ ៤:១–៣, ១០

ការ​ប្រែចិត្ត​នាំ​មក​នូវ​អំណរ ។

  • ដើម្បី​បង្រៀន​អំពី​អំណរ​នៃ​ការប្រែចិត្ត ប្រហែលជា​បងប្អូន​អាច​ឲ្យ​ដៃ​កូនៗ​របស់​បងប្អូន​ស្អិត ឬ​ប្រឡាក់ ហើយ​សង្កេតមើល​ពី​អារម្មណ៍​របស់​ពួកគេ​បន្ទាប់​ពី​លាងសម្អាត​រួច ។ បន្ទាប់​មក បងប្អូន​អាច​ប្រៀបធៀប​រឿង​នោះ​ទៅ​នឹង​របៀប​ដែល​ប្រជាជន​នៅក្នុង ម៉ូសាយ ៤:១–៣ មាន​អារម្មណ៍​ពីមុន និង​បន្ទាប់​ពី​អំពើ​បាប​របស់​ពួកគេ​ត្រូវបាន​អភ័យទោស​ឲ្យ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​សម្អាត​យើង​ខាង​វិញ្ញាណ ។

  • តើ​កូនៗ​របស់​បងប្អូន​ដឹង​ពី​របៀប​ដើម្បី​ប្រែចិត្ត​យ៉ាង​ពេញលេញ និង​ដោយ​ស្មោះសរ​ដែរ​ឬ​ទេ ? សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​អ្វី​ដែល​ប្រជារាស្រ្ត​របស់​ស្តេច​បេនយ៉ាមីន​បាន​ធ្វើ​នៅក្នុង ម៉ូសាយ ៤:១–៣, ១០ ។ ពួកគេ​ក៏​អាច​មើល « ប្រែ​ចិត្ត, ការ​ប្រែ​ចិត្ត » នៅក្នុង​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​បាន​ផងដែរ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​ការប្រែចិត្ត​អាច​ធ្វើ​ទៅបាន​ដោយ​របៀប​ណា ?

ម៉ូសាយ ៤:១២–២៦

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បំផុសគំនិត​ខ្ញុំ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស ។

  • ការបម្រើ​អ្នកដទៃ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​ពេល​ដែល​ពួកគេ​ស្រឡាញ់ ឬ​បម្រើន​រណា​ម្នាក់ ហើយ​បទពិសោធន៍​នោះ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​ចង់​បម្រើ​អ្នក​ដទៃ ? តើ​យើង​អាច​និយាយ​អ្វី​ខ្លះទៅកាន់​នរណា​ម្នាក់ ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ ? សូម​រកមើល​គំនិត​ទាំងឡាយ​នៅក្នុង ម៉ូសាយ ៤:១៦–២៦ ។

  • ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ថា នៅពេល​ដែល​យើង​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ការផ្ដាច់​បាប​របស់​យើង នោះ​យើង « ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ » ( ម៉ូសាយ ៤:១២ ) ។ ការណ៍នេះ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់ និង​សន្ដាន​ចិត្ត​ល្អ​ចំពោះ​អ្នក​ដទៃ ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ស្រាវជ្រាវ​ក្នុង ម៉ូសាយ ៤:១៣–១៦, ២៦ ( ឬ​បទចម្រៀង​ដូចជា​បទ « ខ្ញុំ​នឹង​ដើរ​ជា​មួយ​អ្នក » សៀវភៅចម្រៀង​កុមារ ទំព័រ ៧៨–៧៩ ) ហើយ​ស្វែងរក​ឃ្លា​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​យើង​អាច​បម្រើ​អ្នកដទៃ​បាន ។ បន្ទាប់មក ពួកគេ​អាច​សម្ដែង​រឿង​ទាំងនេះ ឬ​គូរ​រូបភាព​ពួកគេ ហើយ​ទាយ​ឃ្លា​របស់​គ្នា​ទៅវិញទៅមក ។ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​សន្ដាន​ចិត្ត​ល្អ​នៅ​ផ្ទះ នៅ​សាលា ឬ​នៅ​ព្រះវិហារ​ដោយ​របៀប​ណា ?

រូបភាព
កុមារី​លេង​ជាមួយ​ទារក

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។

ម៉ូសាយ ៥:៥–១៥

ពេល​ខ្ញុំ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ខ្ញុំ​លើក​ដាក់​មកលើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ ។

  • កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការបង្កើត​ស្លាកឈ្មោះ ដែល​ដាក់​បង្ហាញ​ព្រះនាម « ព្រះយេស៊ូវ​គ្រីស្ទ » ហើយ​ពាក់​វា​នៅលើ​បេះដូង​របស់​ពួកគេ ( សូមមើល​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ ខណៈពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ដូច្នោះ នោះ​បងប្អូន​អាច​អាន ម៉ូសាយ ៥:១២ ឲ្យ​ពួកគេ​ស្តាប់ ហើយ​និយាយ​អំពី​របៀប​ដែល​ការធ្វើ​សេចក្តី​សញ្ញា ឬ​ការសន្យា​ទាំងឡាយ​ជាមួយ​ព្រះ​គឺ​ដូចជា​ការមាន​ព្រះនាម​របស់​ព្រះ​គ្រីស្ទ « ចារិក​នៅក្នុង​ដួងចិត្ត [ របស់​យើង ] ជានិច្ច » អ៊ីចឹង ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​ឲ្យចំណី​បក្សី

In His Constant Care [ នៅក្នុង​ការថែទាំ​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់ ] ដោយ ហ្គ្រេក ខេ អូលសិន