ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ១៩–២៥ ៖ « ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំណាស់​ហ្ន៎ » ។ នីហ្វៃ​ទី​២ ៦–១០


« ថ្ងៃទី ១៩–២៥ ៖ ‹ ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំណាស់​ហ្ន៎ › ។ នីហ្វៃទី​២ ៦–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១៩–២៥ ខែ កុម្ភៈ ។ នីហ្វៃ​ទី​២ ៦–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
ព្រះយេស៊ូវ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

Not My Will, but Thine, Be Done [ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ] ដោយ ហារី អាន់ឌើរសិន

ថ្ងៃទី ១៩–២៥ ៖ « ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំណាស់​ហ្ន៎ »

នីហ្វៃ​ទី​២ ៦–១០

វា​មាន​រយៈពេល​យ៉ាង​ហោចណាស់ ៤០ ឆ្នាំ ចាប់តាំង​ពី​គ្រួសារ​របស់​លីហៃ​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ។ ពួកគេ​នៅលើ​ទឹកដី​ថ្មី​មួយ​ដែល​មាន​ចម្ងាយ​មួយចំហៀង​ផែនដី​ពី​ក្រុង​យេរូសាឡិម ។ លីហៃ​បាន​ស្លាប់ ហើយ​គ្រួសារ​របស់​លោក​បាន​ចាប់ផ្ដើម​មាន​ជម្លោះ​រាប់​សតវត្សរ៍​រវាង​ពួកសាសន៍​នីហ្វៃ—« ដែល​ជឿ​ទៅលើ​ការព្រមាន និង​វិវរណៈ​នៃ​ព្រះ »—និង​ពួកសាសន៍​លេមិន​ដែល​ពុំ​ជឿ​នោះទេ ( នីហ្វៃ​ទី​២ ៥:៦ ) ។ យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​របស់​នីហ្វៃ ហើយ​ឥឡូវ​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ លោក​ចង់​ឲ្យ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​ដឹង​ថា ព្រះ​ពុំ​ដែល​បំភ្លេច​ពួកគេ​ទេ ដូច្នេះ​ពួកគេ​មិន​ត្រូវ​បំភ្លេច​ទ្រង់​ឡើយ ។ នេះគឺជា​សារលិខិត​ដែល​យើង​ត្រូវការ​យ៉ាង​ពិតប្រាកដ​នៅ​សព្វថ្ងៃ​នេះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១៥–១៦ ) ។ « ចូរ​យើង​នឹក​ចាំ​ដល់​ទ្រង់ …ដ្បិត​យើង​មិន​ត្រូវ​បាន​បោះបង់​ចោល​ទេ ។ … ពាក្យ​សន្យា​ទាំងឡាយ​របស់​ព្រះ​ធំណាស់​ហ្ន៎ » ( នីហ្វៃ​ទី​២ ១០:២០–២១ ) ។ នៅក្នុង​ចំណោម​ការសន្យា​ទាំងនេះ ពុំ​មាន​ការសន្យា​ណា​មហិមា​ជាង​ការសន្យា​នៃ « ដង្វាយធួន​ដ៏​និរន្ដរ៍ » ដើម្បី​យកឈ្នះ​លើ​សេចក្ដីស្លាប់ និង​ស្ថាននរក​នោះទេ ( នីហ្វៃ​ទី​២ ៩:៧ ) ។ យ៉ាកុប​បាន​បញ្ចប់​ថា « ហេតុដូច្នោះ​ហើយ ចូរ​រីករាយ​ក្នុង​ចិត្ត​ឡើង » ! ( នីហ្វៃ​ទី​២ ១០:២៣ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​២ ៦–៨

ព្រះអម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា​ដល់​រាស្ត្រ​ទ្រង់ ហើយ​នឹង​បំពេញ​តាម​ការសន្យា​របស់​ទ្រង់ ។

ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​យល់​ថា ពួកគេ​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល ហើយ​អាច​ទុកចិត្ត​លើ​ព្រះ និង​ការសន្យា​របស់​ទ្រង់​បាន នោះ​យ៉ាកុប​បាន​ដក​ស្រង់​ពាក្យ​ព្យាករ​របស់​លោក​អេសាយ ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃ​ទី​២ ៦–៨ ។ សារលិខិត​នោះ​ក៏​សម្រាប់​បងប្អូន​ដែរ ពីព្រោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក៏ជា​ផ្នែក​នៃ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ផងដែរ ។ នៅពេល​បងប្អូន​អានជំពូក​ទាំងនេះ សូមគិត​អំពី​សំណួរ​ដូចខាងក្រោម ៖

  • តើ​ខ្ញុំ​រៀន​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ខ្ញុំ ? តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​នេះ​បាន​ល្អ​ជាពិសេស ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​អ្វីខ្លះ​ដល់ មនុស្ស​ដែល​ស្វែងរក​ទ្រង់ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់តែ « រង់ចាំ » ដោយ​ស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់ ?

នីហ្វៃ​ទី​២ ៩:១–២៦

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​ខ្ញុំ​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

វិធី​មួយ​ដើម្បី​ធ្វើឲ្យ​ការដឹងគុណ​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ​គឺ ការគិត​អំពី​អ្វី​ដែលនឹង​កើតឡើង​ចំពោះ​យើង​ប្រសិនបើ​គ្មាន​ទ្រង់ ។ នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​២ ៩:១–២៦ សូម​ពិចារណា​ធ្វើជា​បញ្ជី ឬ​គូសចំណាំ​ជា​ពណ៌​មួយ​អំពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​យើង​ប្រសិនបើ​គ្មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​នោះ ។ បន្ទាប់មក បងប្អូន​អាច​ប្រើ​បញ្ជី ឬ​ពណ៌​មួយ​ទៀត​ដើម្បី​កំណត់​សម្គាល់​នូវ​អ្វី​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​បងប្អូន​នឹង​ពន្យល់​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​បងប្អូន​បាន​រកឃើញ​អ្វីខ្លះ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​សរសើរ​ដល់ « ប្រាជ្ញា​នៃ​ព្រះ សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​ព្រះ » ? ( នីហ្វៃ​ទី​២ ៩:៨ ) ។

បន្ថែមពី​លើ​ការបង្រៀន​អំពី​អ្វីដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សង្គ្រោះ​យើង យ៉ាកុប​ក៏បាន​ផ្តល់​ការយល់ដឹង​អំពី​របៀប​ដែល​ទ្រង់​បាន​សង្គ្រោះ​យើង​ផងដែរ ។ សូម​ពិចារណា​កត់ត្រា​អ្វីដែល​បងប្អូន​បាន​រកឃើញ​នៅក្នុង នីហ្វៃទី​២ ៩:១១–១៥, ២០–២៤ ។

យ៉ាកុប​ស្ញប់ស្ញែង​នឹង​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះ​ជា​ខ្លាំង ទើប​លោក​បាន​ប្រកាស​ថា « ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំណាស់​ហ្ន៎ » ។ សូម​រកមើល​ការប្រកាស​នេះ​នៅក្នុង នីហ្វៃទី​២ ៩ ( ភាគ​ច្រើន​មាន​នៅក្នុង ខទី ៨–២០ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មក​ពីខគម្ពីរ​ទាំងនេះ​អំពី​ផែនការ​របស់​ព្រះ ? តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ទទួល​អារម្មណ៍​ខ្លះៗ​ពី​អារម្មណ៍​របស់​យ៉ាកុប ? ជា​ផ្នែក​មួយ​នៃ​ការថ្វាយបង្គំ និង​ការសិក្សា​របស់​បងប្អូន សូម​ពិចារណា​ស្វែងរក​ទំនុក​តម្កើង ដែល​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ទ្រង់ ដូចជា​បទ « តើ​ទ្រង់​ធំ​ប៉ុនណា » ( ទំនុក​តម្កើង ល.រ. ៣៨ ) ។

សូមមើល​ផងដែរ « Where Justice, Love, and Mercy Meet » និង « Jacob Teaches of the Resurrection » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ, Gospel Topics « Atonement of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​២ ៩:៧

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​និរន្តរ៍ ។

តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី « ដង្វាយ​ធួន​ដ៏​និរន្តរ៍ » របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( នីហ្វៃ​ទី​២ ៩:៧ ) ។ ប្រហែល​ជា​បងប្អូន​អាច​រកមើល ឬ​គិត​អំពី​រឿង​ដែល​ហាក់​ដូចជា​មាន​ចំនួន​ដ៏​និរន្ដរ៍—ពន្លក​ស្មៅ​នៅ​ទីវាល គ្រាប់ខ្សាច់​នៅលើ​ឆ្នេរ​ខ្សាច់ ឬ​ដួង​តារា​នៅលើ​មេឃ ។ តើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជា​និរន្ដរ៍​យ៉ាង​ដូចម្ដេច ? តើ​វា​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ? តើ​ឃ្លា​ណាខ្លះ​នៅក្នុង នីហ្វៃ​ទី​២ ៩ ដែល​ជួយ​បងប្អូន​ឲ្យ​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​បងប្អូន ?

នីហ្វៃ​ទី​២ ៩:២៧–៥៤

ខ្ញុំ​អាច​មក​រក​ព្រះគ្រីស្ទ ហើយ​ធ្វើ​តាម​ផែនការ​របស់​ព្រះ ។

នៅក្នុង នីហ្វៃទី​២ ៩ យ៉ាកុប​បាន​ប្រើ​ឃ្លា​ដ៏​មាន​អានុភាព និង​ផ្ទុយ​គ្នា​ពីរ ៖ « ផែនការ​នៃ​ការ​ប្រោសប្រណី​របស់​ព្រះ​បង្ក​បង្កើត​ដ៏ធំ » និង « ផែនការ​ដែល​ប្រកប​ដោយ​ឧបាយកល​របស់​អ្នក​អាក្រក់ » ( នីហ្វៃទី​២ ៩:៦, ២៨ ) ។ ប្រហែលជា​បងប្អូន​អាច​គូរ​រូប​ផ្លូវ​មួយ និង​សរសេរ​ចំណងជើង​ថា ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ បន្ទាប់មក សូម​ស្រាវជ្រាវ​ក្នុង នីហ្វៃទី​២ ៩:២៧–៥២ ។ សូម​រកមើល​ការព្រមាន និង​ការអញ្ជើញ​ដែល​យ៉ាកុប​បាន​ផ្តល់​ឲ្យ​ដើម្បី​ជួយ​យើង​ធ្វើតាម​ផែនការ​នេះ ។ សូម​សរសេរ​អ្វី​ដែល​បងប្អូន​បានរកឃើញ​ក្រៅពី​ផ្លូវនេះ ។ តើ​សាតាំង​ព្យាយាម​នាំ​យើង​ចេញពី​ផែនការ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ជា​ការឆ្លើយតប​ទៅនឹង​ការព្រមាន និង​ការអញ្ជើញ​របស់​យ៉ាកុប ?

នីហ្វៃ​ទី​២ ១០:២០, ២៣–២៥

ពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​សេចក្ដី​អំណរ​មក​ដល់​ខ្ញុំ​បាន ។

សារលិខិត​របស់​យ៉ាកុប​គឺជា​សារលិខិត​នៃ​សេចក្តី​អំណរ​មួយ ។ លោក​បានថ្លែង​ថា « ខ្ញុំ​ពោល​ការណ៍​ទាំងអស់​ដល់​អ្នករាល់គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ត្រេក​អរ ហើយ​ងើយ​ក្បាល​អ្នក​ឡើង​ជា​ដរាប » ( នីហ្វៃ​ទី​២ ៩:៣ ) ។ នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​២ ១០:២០, ២៣–២៥ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​ផ្ដល់​សេចក្តី​រីករាយ​ដល់​ដួងចិត្ត​របស់​បងប្អូន ? តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ចងចាំ​រឿង​ទាំងនេះ នៅពេល​បងប្អូន​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ?

សូមមើល​ផងដែរ យ៉ូហាន ១៦:៣៣; ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨; « Jacob Encourages the Nephites to Be Reconciled with God » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃទី​២ ៩:៦–១០, ១៩–២៤

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

  • តើ​បងប្អូន​នឹង​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់ និង​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​អាច​ជួយ​បាន ។ វា​ប្រើ​ភាពស្រដៀង​គ្នា​សាមញ្ញៗ​នៃ​រណ្តៅ និង​ជណ្ដើរ ។ សូម​ពិចារណា​ប្រើប្រាស់ នីហ្វៃទី​២ ៩:២១–២២ ដើម្បី​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • របៀប​មួយ​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​គឺ​បង្រៀន​ពួកគេ​អំពី​ការធ្លាក់ ។ បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ដូចជា Leaving the Garden of Eden [ ការចាកចេញ​ពី​សួនច្បារ​អេដែន ] ( បណ្ណាល័យ​ដំណឹង​ល្អ ) និង​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ឈើឆ្កាង ។ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​នូវ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នីមួយៗ ។ តើ​យើង​ដូចជា​លោក​អ័ដាម និង​នាង​អេវ៉ា​ដោយ​របៀប​ណា ? ប្រហែលជា នីហ្វៃទី​២ ៩:៦–១០ អាច​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​សម្រាប់​យើង ។ សូម​ពិចារណា​អញ្ជើញ​កូនៗ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ បទ​ចម្រៀង​ដូចជា​បទ « ខ្ញុំ​ស្គាល់​ក្តី​ស្នេហ៍​ព្រះ​សង្រ្គោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) អាច​ជួយ​បាន ។

សូម​បង្រៀន​សេចក្តីពិត​ដោយ​ប្រើ​ដំណើររឿង និង​ឧទាហរណ៍​នានា ។ សូម​ប្រាកដ​ថា ដំណើររឿង និង​ឧទាហរណ៍​នានា​ដែល​បងប្អូន​ប្រើ​បង្រៀន​ពី​សេចក្តី​ពិត ។ ឧទាហរណ៍ នៅពេល​ប្រើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ សូម​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាងមក​ក្នុង « រណ្តៅ » ដើម្បី​ជួយ​យើង​រាល់​ជំហាន​ដែល​យើង​ព្យាយាម​ឡើង​មក​វិញ ។

នីហ្វៃទី​២ ៩:២០, ២៨–២៩, ៤២–៤៣, ៤៩

« ចិត្ត​ខ្ញុំ​ត្រេកអរ​នឹង​អំពើ​សុចរិត » ។

  • ដើម្បី​លើកទឹកចិត្ត​កូនៗ​របស់​បងប្អូន​ឲ្យ « [ ត្រេកអរ ] នឹង​អំពើ​សុចរិត » ឬ​ត្រេកអរ​នឹង​គោរព​តាម​ព្រះអម្ចាស់ ( នីហ្វៃទី​២ ៩:៤៩ ) ប្រហែល​ជា​បងប្អូន​អាច​ចែកចាយ​ឧទាហរណ៍​ទាំងឡាយ​ដែល​កូន​ម្នាក់​អាច​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ ឬ​ការជ្រើសរើស​ខុស ។ សូម​អញ្ជើញ​កូនៗ​ឲ្យ​ក្រោកឈរ​នៅពេល​ជម្រើស​នាំ​មក​នូវ​សុភមង្គល ហើយ​អង្គុយ​ចុះ​នៅពេល​ដែល​ជម្រើស​នាំ​មក​នូវ​ទុក្ខសោក ។ តើ​ពេលណា​ដែល​យើង​មាន​អារម្មណ៍​រីករាយ ដោយសារ​យើង​បាន​សម្រេចចិត្ត​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ?

  • កូនៗ​របស់​បងប្អូន​ភាគច្រើន​នឹង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស ( ប្រសិនបើ​ពួកគេ​មិន​ទាន់​មាន​ទេ ) ដែល​គិត​ថា បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​គឺ​ល្ងីល្ងើ ឬ​ហួស​សម័យ ។ ប្រហែល​ជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​របៀប​ពន្យល់​ពី​មូលហេតុ​ដែល​យើង​រីករាយ​ក្នុង​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុងការ​ទុកចិត្ត​លើ​ព្រះ​ឱវាទ​របស់​ព្រះ ទោះជា​យើង​មិន​យល់​ទាំង​ស្រុង​ក្តី ? បងប្អូន​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​នៅក្នុង នីហ្វៃទី​២ ៩:២០, ២៨–២៩, ៤២–៤៣ ដើម្បី​ជួយ​ឲ្យ​គិត និង​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ព្រះយេស៊ូវ​កំពុង​ព្យាបាល​ប្រជាជន

He Healed Many of Diverse Diseases [ ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ ] ដោយ ជេ ខើក រីឆាត