ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៥:១–៥ ៖ ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ


« ម៉ូសាយ ៥:១–៥ ៖ ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៥:១–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៥:១–៥

ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ

រូបភាព
ស្តេច​បេនយ៉ាមីន​ថ្លែងសុន្ទរកថា​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់

ពេលខ្លះ យើង​ប្រហែល​ជា​មានអារម្មណ៍​ថា ត្រូវ​ធ្វើការ​កែប្រែ ឬ​កែលម្អ​អ្វី​មួយ​ដែល​យើង​កំពុងធ្វើ ។ ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​មាន​អារម្មណ៍​បែប​នេះ​បន្ទាប់ពី​បាន​ស្តាប់​ទ្រង់​មាន​បន្ទូល​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​សង្រ្គោះយើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​បំណងប្រាថ្នា​ក្នុង​ការផ្លាស់ប្តូរ ឬ​បន្តផ្លាស់ប្តូរ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

ការប្រព្រឹត្ត​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​ពិត​ដើម្បី​ឲ្យ​ជីវិត​របស់​យើង​អាច​ត្រូវបាន​ផ្លាស់ប្តូរឲ្យ​កាន់តែប្រសើរ​ឡើង ។ សូម​ស្វែងរក​ឱកាស​ជានិច្ច​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​សុចរិត​ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​ផ្អែក​លើ​ការបង្រៀន​របស់​ទ្រង់ ។ សកម្មភាព​អាច​នឹងខុសគ្នា​សម្រាប់​សិស្ស​ម្នាក់ៗ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​នាំ​ឲ្យ​ពួកគេ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ឬ​យក​វត្ថុ​មួយ​ចំនួន​មក​កាន់​ថ្នាក់​រៀន ប្រសិនបើ​មាន ។ បន្ទាប់មក សូម​ប្រើ​សំណួរ​ដូចត​ទៅនេះ​ដើម្បី​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​ការបំប្លែង​របស់​វត្ថុ​អាច​ប្រៀបធៀប​ទៅនឹង​ការផ្លាស់ប្តូរ និងការ​ប្រែក្លាយ​ខ្លួន​យើង​ឲ្យ​កាន់​តែដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ដុំ​ទឹកកក ទឹក និង​ចំហាយទឹក
រូបភាព
ធ្យូងថ្ម
  • តើ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​វត្ថុ​ទាំងនេះ ?

  • តើ​ហេតុផល​អ្វី​ខ្លះដែល​មនុស្ស​ផ្លាស់ប្តូរ ?

  • តើ​ព្រះអម្ចាស់​អាច​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង​ស្រដៀង​គ្នា ឬ​ខុស​ពី​របៀប​ដែល​វត្ថុ​ទាំងនេះ​ផ្លាស់ប្តូរ​ដោយ​របៀបណា ?

សូម​ពិចារណា​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​សេចក្តី​ថ្លែងការណ៍​នេះ​ថា ត្រូវ​នឹង​ពួកគេ​កម្រិត​ណា ។

  • ខ្ញុំ​ចង់ឲ្យ​ព្រះអម្ចាស់​ជួយ​ខ្ញុំ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ល្អប្រសើរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ដូច​ដែល​ពួកគេ​មាន ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ទាំង​ការសញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​កាល​ពី​អតីតកាល ។

នៅពេល​អ្នកសិក្សា ម៉ូសាយ ៥ សូម​រក​មើល​ហេតុផល​ដែល​អ្នក​ប្រហែល​ជា​ចង់​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ផ្លាស់ប្តូរ និង​កែលម្អ ។

ការដកពិសោធន៍​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត

បន្ទាប់ពី​ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូល​ទៅកាន់​ប្រជាជន​របស់​ទ្រង់​ចប់​ហើយ ទ្រង់​ចង់​ដឹង​ថា តើ​ពួកគេ « ជឿ​តាម​ពាក្យ​សម្ដី​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​នោះ​ឬ​ទេ » ( ម៉ូសាយ ៥:១ ) ។

សូមអាន ម៉ូសាយ ៥:១–៥ ដើម្បី​មើល​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹងថា ពាក្យ មាន​បំណង សំដៅ​ទៅលើ​ទំនោរ ឬ​ការងាករេ​របស់​នរណា​ម្នាក់ ជា​អ្វី​ដែល​ពួកគេ​ងាយ​នឹង​ទទួល​យក ។ អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ« The People of King Benjamin Make a Covenant » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៣៧ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​ខគម្ពីរ​ទាំងនេះ​កាន់តែ​ច្បាស់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចម្លង និង​បំពេញ​តារាង​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ។ ឬ​សិស្ស​អាច​អាន​ខគម្ពីរ ហើយ​គូស​ចំណាំ​អ្វី​ដែលពួកគេ​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ឧទាហរណ៍ ៖ សិស្ស​អាច​គូស​រង្វង់​លើ​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​ប្រជាជន​ផ្លាស់ប្តូរ ហើយ​គូសបន្ទាត់​ក្រោម​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​បណ្តាល​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ ។

របៀប​ដែល​ប្រជាជន​បាន​ផ្លាស់ប្តូរ

អ្វី​ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ

របៀប​ដែល​ប្រជាជន​បាន​ផ្លាស់ប្តូរ

អ្វី​ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ

អ្នក​អាច​ចង់អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​គោលការណ៍​ដែល​ពួកគេ​បាន​រៀន ។ សកម្មភាព​ខាងក្រោម​គឺ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើវា​បាន ។

ដោយផ្អែក​តាម ម៉ូសាយ ៥:១–៥ សូម​បំពេញ​ឃ្លា​ខាងក្រោម ។

នៅពេល​ដួងចិត្ត​របស់​យើង​ត្រូវបាន​ផ្លាស់ប្តូរ​តាមរយៈ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះយើង …

សិស្ស​អាច​បំពេញ​សេចក្តី​ថ្លែងការណ៍​តាម​វិធី​ផ្សេងៗ​គ្នា ។ វិធី​ដែល​អាច​មានមួយ​ចំនួន​រួមមាន នៅពេល​ដួងចិត្ត​របស់​យើង​ត្រូវបាន​ផ្លាស់ប្តូរ​តាមរយៈ​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់ នោះ​យើង …

  • បាត់បង់​បំណង​ធ្វើ​អំពើ​ទុច្ចរិត ហើយ​ចង់​ប្រព្រឹត្តិ​អំពើ​ល្អ​ជានិច្ច​វិញ ។

  • មាន​សេចក្តី​អំណរ ។

  • យល់​ព្រម​ចូល​ទៅក្នុង​សេចក្តីសញ្ញា ដើម្បី​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ។

វា​អាច​មានប្រយោជន៍​ក្នុង​ការអញ្ជើញ​សិស្ស​ធ្វើបញ្ជី​អំពី​គោលការណ៍​ទាំងឡាយ​នៅលើ​ក្ដារខៀន ហើយ​កត់ត្រា​វា​នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ ។ សូម​ប្រើ​សំណួរមួយ​ចំនួន ឬ​ទាំងអស់​ខាងក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​ពិចារណា​ពីសារៈសំខាន់​នៃ​សេចក្តីពិត​ដែល​ពួកគេ​បានរកឃើញ ។

វា​ជា​ការសំខាន់​ក្នុង​ការយល់​ថា ទោះ​ជា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន « ពុំ​មាន​បំណង [ ឬ​ទំនោរ​ចិត្ត ] នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ » ( ម៉ូសាយ ៥:២ ) នេះ​មិន​មាន​ន័យ​ថា ពួកគេ​មិន​បាន​ធ្វើ​អំពើបាប​ម្តងទៀត​ទេ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់​បានផ្លាស់ប្តូរ​ចិត្ត​ពួកគេ​ឲ្យ​មាន​បំណងប្រាថ្នា​ដោយ​ស្មោះ​ដើម្បី​ធ្វើល្អ និង​ចៀស​វាង​ពី​អំពើបាប ។

  • តើ​នៅ​ពេលណា​ដែល​អ្នក​មាន​បំណងប្រាថ្នា​ចង់ « ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជា​និច្ច​វិញ » ដូចជា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន ? តើ​អ្វី​ដែល​បានជួយ​អ្នក​ឲ្យ​មានអារម្មណ៍​បែបនេះ ?

  • ហេតុ​អ្វី​អ្នក​គិត​ថា ពួកយើង​ជា​ច្រើន​មិន​មានអារម្មណ៍​បែប​នេះ​គ្រប់ពេល ?

  • តើ​អ្នក​គិត​ថា​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ឲ្យ​មានអារម្មណ៍​បែប​នេះ​ញឹកញាប់​ជាងនេះ ?

ការយល់ដឹង​អំពី​ការផ្លាស់ប្តូរ

សូម​ពិចារណា​គូស​ចំណាំ ម៉ូសាយ ៥:៣ ឃ្លា « តាម​រយៈ​សេចក្ដី​ល្អ​សប្បុរស​ដ៏​និរន្តរ៍​នៃ​ព្រះ » ។ ដើម្បី​យល់​ពី​ការផ្លាស់ប្តូរ​ដែល​កើតឡើង​នៅក្នុង​ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​យ៉ាងច្បាស់ នោះ​យើង​ត្រូវ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ ។

ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន បានពន្យល់ ៖

សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ ។

រូបភាព
ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​ដ៏​ពិត និង​តែមួយ​អង្គ​គត់ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​ការផ្លាស់ប្តូរ​ទាំងអស់ ។ … ទ្រង់​នឹង​បង្ហាញ​ពី​សក្តានុពល​របស់​អ្នក នៅពេល​អ្នក​ងាក​ទៅ​រកទ្រង់ ។ ទ្រង់​ពិត​ជា​នឹង​ជួយ​សង្គ្រោះ​អ្វីៗ​ទាំងអស់​ដែល​ជា​សក្តានុពល​របស់​អ្នក ។ …

… ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​ស្រឡាញ់​ការខិតខំ​របស់​អ្នក​ក្នុង​ការផ្លាស់ប្តូរ ។

ព្រះទ័យ​របស់​ទ្រង់​សម្រាប់​អ្នក​គឺ ដើម្បី ផ្លាស់ប្តូរ បន្តិចម្តងៗ បោះបង់​ចោល​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ទាំងស្រុង មាន​ការផ្លាស់ប្តូរ​ក្នុង​ចិត្ត ការផ្លាស់ប្តូរ​ចរិត​លក្ខណៈ ។ ព្រះយេស៊ូវ​ដែល​ជា​ព្រះគ្រីស្ទ​បាន​ធ្វើ អ្វីៗ​ទាំងអស់ ដែល​ទ្រង់​ធ្វើ​នោះ​គឺ​ដើម្បី​ឲ្យ​អ្នក អាច ផ្លាស់ប្តូរ ! ទ្រង់​គឺ​ព្រះអង្គ​សង្រ្គោះ របស់​អ្នក និង​ជាព្រះអង្គ​សង្គ្រោះ​របស់ខ្ញុំ !

ហើយ​នៅពេល​យើង​សកម្ម ទូលអង្វរ​ដោយ​ខ្ជាប់ខ្ជួន​ដើម្បី​ទទួល​បាន​ព្រះចេស្តា​នៃ​ការពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់ និង​ដ៏​ធួន​របស់ទ្រង់ ដើម្បី​អនុវត្ត​ចំពោះ​ជីវិត​របស់យើង ការព្យាបាល​ចុងក្រោយ​របស់ទ្រង់​នឹង​នាំ​មក​ឲ្យ​ជីវិត​របស់យើង​ម្នាក់ៗ​នូវ​ការផ្លាស់ប្តូរ​ចុងក្រោយ​ដែល​យើង​ស្វែងរក​យ៉ាងខ្លាំង ។ ( វេនឌី ដបុលយូ ណិលសុន « Change: It’s Always a Possibility! » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំយ៉ង់ នាថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៨ ] ទំព័រ ១០ speeches.byu.edu )

  • យោងតាម​ស៊ីស្ទើរ ណិលសុន តើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ផ្លាស់ប្តូរ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​តួនាទី​របស់​អ្នក​ក្នុង​ការផ្លាស់ប្តូរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​បាន​ផ្លាស់ប្ដូរ​ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ចែកចាយ​ឧទាហរណ៍​របស់ អេវើ នៅក្នុង​វីដេអូ « A Change of Heart » ( ៤:៣៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org. វា​ក៏​អាច​មាន​ប្រយោជន៍​ដើម្បី​ចែកចាយ​អំពី​នរណាម្នាក់​ដែល​អ្នក​ស្គាល់​ដែល​បាន​ផ្លាស់ប្តូរ​ផងដែរ ។

បន្ទាប់មក សូម​សួរ​សិស្ស​សំណួរ​ដូច​តទៅ ៖

  • តើ​ព្រះអម្ចាស់​បាន​ជួយ​បុគ្គល​នេះ​ដោយ​របៀបណា ?

  • តើ​កិច្ចខិតខំ​ផ្ទាល់ខ្លួន​អ្វី​ខ្លះដែល​បុគ្គល​នេះ​ធ្វើ​ការផ្លាស់ប្តូរ ?

  • ហេតុ​អ្វី​អ្នកគិត​ថា ការផ្លាស់ប្តូរ​ទាំងនេះ​នាំ​ឲ្យ​មាន​សេចក្តីអំណរ​កាន់តែខ្លាំង ?

ការធ្វើ​ឲ្យ​ការផ្លាស់ប្តូរ​ជា​អចិន្រ្តៃយ៍

ដើម្បី​បញ្ចប់​ការសិក្សា​របស់អ្នក សូមគិត​អំពី​ជីវិត​របស់អ្នក និង​ការរីកចម្រើន​បច្ចុប្បន្ន​របស់អ្នក​ឆ្ពោះ​ទៅរក​ការក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​មានអារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ឲ្យ​អ្នក​ធ្វើ ដែល​ជា​លទ្ធផល​មក​ពី​អ្វី​ដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ថា តាមរយៈ​ព្រះវិញ្ញាណ​នោះ​ព្រះអម្ចាស់​ទ្រង់​នឹង​ជួយ​សិស្ស​ឲ្យ​ផ្លាស់ប្តូរ ហើយ​ក្លាយ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។