ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៧–១០ ៖ ទិដ្ឋភាព​ទូទៅ


« ម៉ូសាយ ៧–១០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៧–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៧–១០

ទិដ្ឋភាព​ទូទៅ

ម៉ូសាយ ៥ មាន​សេចក្ដីបញ្ចប់​នៃ​ព្រះរាជ​ឱង្ការ​របស់​ស្ដេច​បេនយ៉ាមីន​ថ្លែង​ទៅ​កាន់ប្រជារាស្ត្រ​របស់​ទ្រង់ នៅពេល​ដែល​ទ្រង់​បាន​ប្រមូល​ពួកគេ​មក​ជួបជុំ​គ្នា ដើម្បី​ប្រទាន​ឈ្មោះ​ដល់​ពួកគេ ( សូមមើល ម៉ូសាយ ១:១១ ) ។ នៅក្នុង ម៉ូសាយ ៧–៨ អាំម៉ូន​បាន​នាំ​ស្ដេច លិមហៃ ទៅ​រក​ព្យាការី ហើយ​ក៏​បាន​ទូល​ពន្យល់​អំពី​សេចក្ដីពិត​សំខាន់ៗ​នៃ​តួនាទី​របស់​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ ។ នៅក្នុង ម៉ូសាយ ៩–១០ ស៊ីនិព្វ​បាន​ផ្តោតព្រះទ័យ​យ៉ាងខ្លាំង​ទៅលើ​ការវិល​ត្រឡប់​ទៅកាន់​ដែនដី​នីហ្វៃ និង​សាងសង់​ទីក្រុង​ឡើងវិញ​នៅទីនោះ រហូត​ដល់​ទ្រង់​បានភ្លេច​ពិចារណា​លើ​ផល​អវិជ្ជមាន​មួយ​ចំនួន ដែល​អាច​កើតឡើង​ពី​ការសម្រេចចិត្ត​របស់​ទ្រង់ ។ បន្ទាប់ពី​បានឆ្លងកាត់​ផល​វិបាក​មួយ​ចំនួន ស៊ីនិព្វ និង​ប្រជាជន​របស់​ទ្រង់​បាន​បែរ​ទៅរក​ព្រះអម្ចាស់​ដោយ​សេចក្ដីជំនឿ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោមនេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូ​បង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវរៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ម៉ូសាយ ៥:១–៥

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ឲ្យផ្លាស់ប្តូរ ឬ​បន្តផ្លាស់ប្តូរ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ចង់​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • វីដេអូ ៖ « The People of King Benjamin Make a Covenant » ( ៣:៤០ សូម​មើលពី​នាទី​ទី ០:០០ ដល់ នាទី​ទី ១:៣៧ ) « Change: It’s Always a Possibility! » ( ៤០:៤៣ សូម​មើល​ពី​នាទី​ទី ៣៧:២៤ ដល់​នាទី​ទី ៤០:០៦ ) « A Change of Heart » ( ៤:៣៩ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សូម​តាំង​បង្ហាញ​តារាង​អំពី​ការផ្លាស់ប្តូរ ឬ​ចម្លង​តារាង​នោះ​ដាក់​នៅ​លើ​ក្តារខៀន

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​ឧបករណ៍​ក្តារខៀន​ដើម្បី​វាយបញ្ចូល​ផ្នែក​ទីមួយ​នៃ​ប្រយោគ « នៅពេល​ដួងចិត្ត​របស់យើង​បាន​ផ្លាស់ប្តូរ​តាមរយៈ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​យើង​ … » បន្ទាប់មក សូម​អនុញ្ញាត​ឲ្យ​សិស្ស​ផ្សេងៗ​បំពេញ​ប្រយោគ​នេះ​ដោយ​ផ្អែក​លើ​ការសិក្សា​របស់​ពួកគេ​ពី ម៉ូសាយ ៥:១–៥ ។

ម៉ូសាយ ៥:៦–១៥

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការទទួល​យក​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដាក់​លើ​ខ្លួនពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ « តើ​ការទទួល​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់លើ​ខ្លួន​អ្នក​មាន​ន័យ​ដូចម្តេច ? »

  • វីដេអូ ៖ « Name of Christ » ( ៣:៥១ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​តារាង​នៅក្នុង​ឯកសារ​នៅលើ​ឧបករណ៍​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អេក្រង់​របស់​ពួកគេ​ដែល​មាន​តារាង​ដែល​បានបំពេញ​រួច​របស់​ពួកគេ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ធ្វើ​ដូចនេះ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ដឹង​ជាមុន​ថា ពួកគេ​នឹង​ត្រូវបាន​អញ្ជើញឲ្យ​ចែកចាយ​អេក្រង់ និង​តារាង​របស់​ពួកគេ ។

ម៉ូសាយ ៧–៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ព្យាការី​ជា​អ្នកមើលឆុត​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើមាន​នរណាម្នាក់​សួរ​ពួកគេ​ពី​មូលហេតុ​ដែល​ពួកគេ​ជឿលើ​ព្យាការី ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ ដ្យាក្រាម​នៃ​ការធ្វើ​ដំណើរ​នៅក្នុង​គម្ពីរ​ម៉ូសាយ​ដែល​ត្រូវដាក់​បង្ហាញ ឬ​ចម្លង​នៅលើ​ក្ដារខៀន ( វា​អាច​ទុកជា​ឯកសារយោង​សម្រាប់​មេរៀន​បន្ទាប់​ផងដែរ) ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​ដល់​កំណត់​ឲ្យ​សិស្សធ្វើ​សកម្មភាព​មួយ​អំពី​គុណតម្លៃ​នៃ​អ្នកមើលឆុត សូម​ពិចារណា​បង្ហាញ​ជម្រើស​នានា​នៅលើ​អេក្រង់ ឬ​ចុះផ្សាយ​វា​នៅក្នុង​ឈែត ។ នៅពេល​សិស្ស​ត្រៀមខ្លួន​ចែកចាយ​អ្វី​ដែលពួកគេ​បានរកឃើញ​រួចរាល់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​វាយបញ្ចូល​ក្នុង​ឈែត​អំពី​ចំនួន​សកម្មភាព​ដែលពួកគេ​បានបំពេញ ។ បន្ទាប់មក សូម​ហៅ​សិស្ស​មួយ​ចំនួន​ដែល​បានបញ្ចប់​សកម្មភាព​ផ្សេង​គ្នាឲ្យ​ចែកចាយ​អ្វី​ដែលពួកគេ​បានរកឃើញ ។

ម៉ូសាយ ៩:១០

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​កម្លាំង​ពី​ព្រះអម្ចាស់ នៅពេល​ពួកគេ​អធិស្ឋាន ហើយ​ចេញទៅ​ដោយ​សេចក្តីជំនឿ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​និយមន័យ​នៃ​ពាក្យ មាន​ចិត្ត​ចង់​បាន​ហួស​ប្រមាណ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ជួនកាល​ក្មេងជំទង់ មាន​ចិត្ត​ចង់​បាន​ហួស​ប្រមាណ​នូវ​អ្វី​មួយ និង​ឧបសគ្គ​ដែល​អាច​បណ្តាល​មកពី​ការចង់​បាន​ហួស​ប្រមាណនោះ ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ រូបភាព​សូរ្យគ្រាស សំណួរ អំពី​សូរ្យគ្រាស ដាក់​បង្ហាញ​ក៏បាន ឬ​សរសេរ​នៅលើ​ក្ដារខៀន​ក៏​បាន ដ្យាក្រាម នៃ​ការធ្វើ​ដំណើរ​នៅក្នុង​គម្ពីរ​ម៉ូសាយ ខគម្ពីរ និង​សំណួរ នៅក្រោម​ចំណងជើង « ងាក​ទៅរក​ព្រះអម្ចាស់ » ។

  • វីដេអូ ៖ « Prayer » ( ៤:១២ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​អ្នក​បង្រៀន​ដល់​ស្ថានភាព​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយសំណួរ​ដោយ​ប្រើ​មុខងារ​ឈែត ។ បន្ទាប់មក​សូម​ជ្រើសរើស​ចម្លើយ​មួយ​ចំនួន​ដើម្បី​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទៅនឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ​ចំនួន​ឡើងវិញ​ដែល​ពួកគេ​បាន​សិក្សា​រួចហើយ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ទាំងនោះ​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​ក្មេងជំទង់​នា​សព្វ​ថ្ងៃនេះ ។

  • វីដេអូ ៖ « He Teaches Us to Put Off the Natural Man » ( ១០:៥១ សូមមើល​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៥:១៥ )

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ តារាង នៃ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពី​គន្លឹះ សេចក្តី​ណែនាំ​ពី​សំបុត្រ​នេះ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅជិត​ចុង​បញ្ចប់​នៃ​មេរៀន​បន្ទាប់ពី​សិស្ស​សរសេរ​សំបុត្រ​ហើយ សូម​ដាក់​សិស្ស​ជាក្រុម​នៅក្នុង​មុខងារ​បំបែក​ក្រុម ដើម្បី​ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​រំឭក​ពួកគេ​ឲ្យ​ចែកចាយ​ស្ថានភាព​ដែល​ពួកគេ​បានបង្កើត​ផងដែរ ។ នៅពេល​ពួកគេ​ត្រឡប់​ទៅ​ថ្នាក់​វិញ សូម​អញ្ជើញ​សិស្ស​ម្នាក់​ក្នុង​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់អារម្មណ៍​អំពី​សំបុត្រ​របស់​សិស្ស​ម្នាក់ទៀត ។