ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ៧ ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ៧ ៖ អនុវត្ត​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ៧

អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

រូបភាព
យុវវ័យ​កំពុង​សញ្ជឹងគិត

គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​សំខាន់ៗ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ជា​ពិសេស​មេរៀន​នេះ គឺ​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទៅនឹង​ស្ថានភាព​ជីវិតជាក់ស្តែង ។

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់ពួកគេ ។វា​មិន​មែន​ជា​ការទទួល​ខុសត្រូវ​របស់​គ្រូបង្រៀន​ក្នុង​ការឆ្លើយ​រាល់​សំណួរ​ដែល​សិស្ស​សួរ​នោះទេ ។ សូម​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ពួកគេ​អាច​រកឃើញ​ចម្លើយ​សម្រាប់​ខ្លួនពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ងាកទៅ​រក​ព្រះអម្ចាស់ ហើយ​ទុកចិត្តលើ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ​ចំនួន​ឡើងវិញ​ដែល​ពួកគេ​បាន​សិក្សា​រួចហើយ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ទាំងនោះ​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​ក្មេងជំទង់​នា​សព្វ​ថ្ងៃនេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​នេះ​បាន ។ សូម​មើល​កាលវិភាគ​ល្បឿន​បង្រៀន​ដែល​ផ្តល់​ដោយ​តំបន់ ឬ​នាយក ឬ​អ្នក​សម្របសម្រួល​ប្រចាំ​ភូមិ​ភាគ​ដើម្បី​ធានា​ថា មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន អំឡុង​វគ្គសិក្សា​របស់​ថ្នាក់​សិក្ខាសាលា ។

ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​អាចផ្លាស់ប្ដូរ​អ្នក​បាន ។ 

ដើម្បី​អនុវត្ត​បទគម្ពីរ​ក្នុង​ជីវិត​របស់យើង គឺ​ត្រូវ​ធ្វើតាម​អ្វី​ដែល​បទគម្ពីរ​បង្រៀន ។

សូម​ពិចារណា​បង្ហាញ​វីដេអូ​ខាងក្រោម​ជា​ឧទាហរណ៍​អំពី​របៀប​ដែល​ការអនុវត្ត​តាម​សេចក្តីពិត​ក្នុង​បទគម្ពីរ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់យើង ឬ​ចែកចាយ​រឿងផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ពីគំនិតនេះ ។

ដើម្បី​មើល​ពី​គំរូ​របស់​យុវនារី​ម្នាក់ និង​ឪពុក​របស់នាង​អនុវត្ត​តាម​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ៣:១៩ សូមមើល « He Teaches Us to Put Off the Natural Man »( ១០:៥១ ) ចាប់ពី​នាទី​ទី ០:០០ ដល់ នាទី​ទី ៥:១៥ ។ វីដេអូ​នេះ​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

សូម​ពិចារណា​ធ្វើ​សកម្មភាព​ខាង​ក្រោម​ជា​ថ្នាក់​ទាំង​មូល​នៅលើ​ក្ដារខៀន ព្រម​ទាំង​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​ពិភាក្សា​ដោយ​សង្ខេប​អំពីចម្លើយ​របស់​សិស្ស ។

សូម​គូរបន្ទាត់​នៅ​កណ្តាល​ទំព័រ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ នៅ​ផ្នែក​ខាងលើ​ម្ខាង សូម​សរសេរ « មុន » ហើយ​នៅ​ផ្នែក​ខាងលើ​ម្ខាងទៀត សូម​សរសេរ​ថា « បន្ទាប់ » ។ សូម​គិត​អំពី​គំរូ​មួយ​ចំនួន​នៃ​បុគ្គល​ដែល​អ្នក​ស្គាល់ ឬ​បុគ្គល​នៅក្នុង​ព្រះគម្ពីរ​ដែល​ជីវិត​របស់​ពួកលោក​បានប្រសើរ​ឡើង តាមរយៈ​ការរៀន និង​ការអនុវត្ត​តាម​សេចក្តីពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ នៅក្នុង​ជួរឈរ « មុន » សូម​សរសេរ​ពាក្យ ឬ​ឃ្លា​ដោយ​សង្ខេប​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​មនុស្ស​ចូលចិត្ត ឬ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​មុន​ពេល​អនុវត្ត​តាម​បទគម្ពីរ ។ នៅក្នុង​ជួរឈរ « បន្ទាប់ » សូម​ពិពណ៌នា​ដោយ​សង្ខេប​អំពី​ការផ្លាស់ប្តូរ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ពួកគេ​ធ្វើ​នៅពេល​ពួកគេ​អនុវត្ត​តាម​សេចក្តីពិត​ពី​ព្រះគម្ពីរ ។

  • តើ​បទគម្ពីរ​ជា​ជំនួយ​ដល់​ព្រះអង្គ​សង្គ្រោះ​ដើម្បីជួយ​មនុស្ស​ទាំងនោះ​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ស្ថានភាព​អំពី​នរណា​ម្នាក់​ដែល​មាន​អាយុ​ស្របាល​អ្នក​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ដែល​អាច​កើត​មាន​ជាទូទៅ​ចំពោះ​យុវវ័យ​នៅក្នុង​តំបន់​របស់អ្នក ។ ស្ថានភាព​នេះ​អាច​ជា​ការពិត ឬ​ការស្រមៃ ប៉ុន្តែ​មិន​គួរ​ពិពណ៌នា​ពី​នរណា​ម្នាក់​ដែល​មិត្តរួម​ថ្នាក់ ឬ​គ្រូ​បង្រៀន​របស់អ្នក​អាច​ស្គាល់​នោះ​ទេ ។ សូម​បញ្ចូល​ព័ត៌មាន​លម្អិត​ដូចជា​អាយុ ភេទ ស្ថានភាព​គ្រួសារ​របស់ពួកគេ ថាតើ​ពួកគេ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​បញ្ហា ឬ​ឧបសគ្គ​ពីរបី​ដែល​ពួកគេ​កំពុង​ជួបប្រទះ​នា​ពេលបច្ចុប្បន្ន​នេះ ។

នៅពេល​សិស្ស​បាន​សរសេរ​ពី​ស្ថានភាព​របស់​ពួកគេ​រួចហើយ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ឲ្យ​ពួកគេ​ដាក់​សម្គាល់​នៅលើ​ក្រដាស​ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា​ក្រដាស​នោះ​ជា​របស់​ពួកគេ ។ បន្ទាប់មក ពួកគេ​អាច​ប្តូរ​ក្រដាស​នោះ​ជាមួយ​សិស្ស​ម្នាក់​ទៀត​នៅក្នុង​ថ្នាក់ ។ ម៉្យាងទៀត សិស្ស​ទាំងអស់​អាច​ប្រគល់​ឯកសារ​របស់ពួកគេ​មក​វិញ​បាន ។ អ្នក​អាច​ច្របល់​ក្រដាស​ចូល​គ្នា រួច​ចែក​ក្រដាស​នោះ​ទៅ​ពួកគេ​វិញ ដើម្បី​ឲ្យ​សិស្ស​ម្នាក់ៗ​មាន​ស្ថានភាព​ដែល​សរសេរ​ដោយ​មិត្តរួមថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត ហើយ​ប្រហែលជា​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ដោយ​ផ្អែកលើ​ស្ថានភាព​ដែល​ពួកគេ​ទើបតែ​ទទួល​បាន​ពី​មិត្តរួមថ្នាក់ ឬផ្អែកលើ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ប្រសិនបើពួកគេ​មិន​បានប្តូរទេ ។

  • ដោយសារ​កាលៈទេសៈ​ដែល​យុវវ័យ​នេះ​កំពុង​ជួបប្រទះ និង​បញ្ហា​ដែល​ពួកគេ​កំពុង​ប្រឈម តើ​មាន​សំណួរ​អ្វី​ខ្លះដែល​ពួកគេ​អាច​មាន និង​អារម្មណ៍​ដែល​ពួកគេ​កំពុង​ជួបប្រទះ ? ហេតុ​អ្វី ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​អារម្មណ៍​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ និង​របៀប​ដែល​ទ្រង់​អាច​ជួយពួកគេ ?

ការយល់ដឹង និង​ការអនុវត្ត​បទគម្ពីរ

សូម​ពិនិត្យមើល​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​មាន​ខាងក្រោម​ពី​ពាក់កណ្តាល​ដំបូង​នៃ​ព្រះគម្ពីរមរមន ដោយ​រកមើល​វគ្គបទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​មាន​ប្រយោជន៍​សម្រាប់​យុវវ័យ​នៅក្នុង​ស្ថានភាព​របស់អ្នក​ដើម្បី​យល់ និង​អនុវត្ត ។

សូម​ដាក់​បង្ហាញ ឬ​ផ្តល់​ឲ្យ​សិស្ស​នូវ​តារាង​ខាងក្រោម ។

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មានសិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច … ឬ … ការ​ជាប់ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

 « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នករាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាលណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បានពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ [ ក្លាយ​ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សូម​បង្ហាញ​សេចក្តីណែនាំ​ដូច​ខាងក្រោម ហើយ​ឲ្យ​សិស្ស​បំពេញ​សកម្មភាព​នៅលើ​សន្លឹក​ដែល​ពួកគេ​បានទទួល​ពី​មិត្តរួមថ្នាក់​របស់​ពួកគេ ឬ​នៅលើ​សន្លឹក​របស់​ពួកគេ​ផ្ទាល់ ប្រសិនបើពួកគេ​មិន​បានប្តូរទេ ។

សូម​សរសេរ​សំបុត្រ​ខ្លី​មួយ​ដើម្បី​ជួយ​បុគ្គល​នេះ​ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួកគេ ។ សូម​បញ្ចូល​ចំណុច​ខាងក្រោម ៖

  • យ៉ាងហោច​ណាស់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ​ពី​តារាង​ខាងលើ និង​វគ្គ​បទគម្ពីរ​ដែល​មាន​ប្រយោជន៍​ផ្សេង​ទៀត រួម​ជាមួយនឹង​សេចក្តីពិត​ពី​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​គិត​ថា នឹង​មាន​ប្រយោជន៍​សម្រាប់​យុវវ័យ​រូប​នេះ ។

  • របៀប​មួយ​ចំនួន​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីពិត​ទាំងនោះ និង​ពរជ័យ​អ្វី​ខ្លះដែល​ពួកគេ​អាច​នឹង​ទទួល​បាន​ពី​ព្រះវរបិតាសួគ៌​នៅពេល​ពួកគេ​ធ្វើ ។ វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​អ្នក នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ​នរណាម្នាក់​នៅក្នុង​ព្រះគម្ពីរ​បាន​អនុវត្ត​សេចក្ដីពិត និង​ពរជ័យ​ដែល​ទទួល​បាន​ពី​នោះ ។

  • របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យុវវ័យ​ឲ្យ​អនុវត្ត​សេចក្តីពិត​ទាំងនេះ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​យក​សំបុត្រ​របស់​ពួកគេ​ឡើង ហើយ​ដាក់​វា​នៅលើ​ឥដ្ឋ​ដែល​ជា​កន្លែង​ដែល​ពួកគេ​អាច​មើល​ឃើញ​យ៉ាងច្បាស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ក្រដាស​ដែល​មាន​ស្ថានភាព​របស់​ពួកគេ ហើយ​អាន​ចម្លើយ​ដែល​មិត្តរួមថ្នាក់​របស់​ពួកគេ​ផ្តល់​ឲ្យ ។ ប្រសិនបើ​មាន​ពេល សិស្ស​អាច​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ផ្សេងទៀត​ដែល​អនុវត្ត​ចំពោះ​ស្ថានភាព​ដែល​ពួកគេ​បានបង្កើត ។ នៅ​ពេល​ពួកគេ​បាន​ធ្វើ​រួចរាល់​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​សកម្មភាព​នេះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួលអារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​អ្វី​ដែលពួកគេ​ចង់​អនុវត្ត​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បានរៀន និង​ទទួល​អារម្មណ៍​នៅក្នុង​មេរៀន​នេះ ។