ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ១ ៖ ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ


« នីហ្វៃទី ២ ១ ៖ ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ១ ៖ ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ១

ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ

រូបភាព
លីហៃ និង សារាយ បង្រៀន​គ្រួសារ​របស់​ពួកលោក

សូម​ស្រមៃមើល​ថា តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​នរណា​ម្នាក់​ដែល​អ្នក​បាន​កោតសរសើរ ស្ថិត​នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ ហើយ​កំពុង​ចែកចាយ​ដំបូន្មាន ឬ​ការប្រឹក្សា​យោបល់​ចុង​ក្រោយ​ជាមួយ​អ្នក ។ លីហៃ​បាន​ដឹង​ថា លោក​នឹង​ស្លាប់​ក្នុង​ពេល​ឆាប់ៗ​នេះ ដូច្នេះ​លោក​បាន​និយាយ​ជាមួយ​កូនៗ​របស់​លោក ដើម្បី​បំផុស​គំនិត​ពួកគេ​ឲ្យ​កាន់តាម​បទបញ្ញត្តិ​នៃ​ព្រះ ។ សេចក្តីពិត​ដែល​លោក​បាន​បង្រៀន​អាច​ជា​ប្រភព​នៃ​ការបំផុស​គំនិត និង​ការណែនាំ​សម្រាប់​អ្នក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​រក​ឃើញ​គោលការណ៍​ដែល​អាច​ណែនាំ​អ្នក​ឲ្យ​ទទួល​ជំនួយ​ពី​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អនុវត្ត​តាម​គោលការណ៍​នោះ ។

ការជួយ​សិស្ស​ស្វែងយល់​ពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ។ ទោះបី​ជា​ពេល​ខ្លះ វា​មាន​ប្រយោជន៍​ក្នុង​ការចង្អុល​បង្ហាញ​ពី​គោលលទ្ធិ ឬ​គោលការណ៍​ដល់​សិស្ស​ក៏​ដោយ អ្វី​ដែល​ពួកគេ​ត្រូវការ​ញឹកញាប់​បំផុត​គឺ ការទទួល​បាន​ការណែនាំ និង​ការលើក​ទឹក​ចិត្ត​ឲ្យ​ស្វែងរក​គោលលទ្ធិ និង​គោលការណ៍​ដោយ​ខ្លួន​ឯង ។ សូម​ឧស្សាហ៍​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​សមត្ថភាព​ក្នុង​ការរកឃើញ​គោលលទ្ធិ និង​គោលការណ៍​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

ការរៀប​ចំ​សិស្ស ៖ សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​គោលការណ៍​ពិត​នៅក្នុង នីហ្វៃទី ២ ១ ហើយ​មក​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​មួយ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

អ្វី​ដែល​ត្រូវ​រកមើល

សូម​បង្ហាញ​រូបភាព​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​ដែល​ទាក់ទង ។ ប្រសិនបើ​អ្នក​គិត​ថា សកម្មភាព​រូបភាព​លាក់​កំបាំង​ផ្សេង​នឹង​ផ្តល់​អារម្មណ៍​កាន់តែ​ទាក់ទង​ទៅ​នឹង​ថ្នាក់​របស់​អ្នក​ជាង សូម​ស្វែងរក « រូបភាព​លាក់​កំបាំង » លើ​គេហទំព័រ ChurchofJesusChrist.org ។

ម្យ៉ាង​វិញ​ទៀត អ្នក​អាច​លាក់​វត្ថុ​ផ្សេងៗ​នៅក្នុង​បន្ទប់ សូម​ប្រាប់​សិស្ស​អំពី​អ្វី​ដែល​ត្រូវ​រកមើល ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​វត្ថុ​ទាំង​នោះ ។

សូម​ពិនិត្យ​មើល​រូបភាព​ខាង​ក្រោម ហើយ​មើល​ថា តើ​មាន​វត្ថុ​លាក់​កំបាំង​ប៉ុន្មាន​ដែល​អ្នក​អាច​រក​បាន​នៅ​នាទី​បន្ទាប់ ។

រូបភាព
ល្បែង​កម្សាន្ត-ស្វែងរក​វា !
  • តើ​វត្ថុ​ណា​ដែល​អ្នក​ងាយ​ស្រួល​រក ? តើ​វត្ថុ​មួយ​ណា​ត្រូវការ​ការខិតខំ​បន្ថែម ?

  • តើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្វែងរក​វត្ថុ​លាក់​កំបាំង​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច ប្រសិនបើ​អ្នក​មិន​ដឹង​ថា​ត្រូវរក​មើល​អ្វី​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាង​ក្រោម​ជា​គូ ឬ​ក្រុម​តូចៗ មុន​ពេល​ចែកចាយ​ចម្លើយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​សកម្មភាព​នេះ​ស្រដៀង​នឹង​ការសិក្សា​ព្រះគម្ពីរ​យ៉ាង​ដូចម្ដេច ?

បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​បទគម្ពីរ​អាច​កាន់តែ​មាន​ភាពរឹងមាំ ពេល​អ្នក​ស្វែងរក​គោលការណ៍​នានា​នៅពេល​អ្នក​សិក្សា ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា​គោលការណ៍ ៖

គោលការណ៍​នៃ​ដំណឹងល្អ​គឺ​ជា​គោលការណ៍​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គោលលទ្ធិ សម្រាប់​ការអនុវត្ត​ត្រឹមត្រូវ​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។ គោលការណ៍​បាន​មក​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដ៏​ទូលំទូលាយ ហើយ​ផ្ដល់​ការណែនាំ និង​បទដ្ឋាន នៅពេល​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ( ដាវីឌ អេ បែដណា « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣ )

ឧទាហរណ៍​មួយ​ចំនួន​នៃ​គោលការណ៍​ដែល​អ្នក​បាន​សិក្សា​ពី​មុន​មក​ក្នុង នីហ្វៃ​ទី ១ គឺ ប្រសិនបើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង នោះ​យើង​នឹង​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ( សូមមើល នីហ្វៃទី ១ ១៤:១៤ ) និង ពេល​យើង​ប្រៀបធៀប​បទ​ព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​យើង នោះ​យើង​នឹង​បាន​រៀន ហើយ​បាន​ផល​ប្រយោជន៍​ពី​បទគម្ពីរ​ទាំង​នោះនីហ្វៃទី ១ ១៩:២៣ ) ។

  • តើ​អ្នក​នឹង​សង្ខេប​អត្ថន័យ​របស់​ពាក្យ​គោលការណ៍​ដូចម្តេច ?

  • តើ​ហេតុផល​អ្វី​ខ្លះ​ដែល​ការរកឃើញ​គោលការណ៍​នានា​អាច​មាន​ប្រយោជន៍​ក្នុង​ជីវិត​របស់​យើង ?

សូម​ស្តាប់​ចម្លើយ​របស់​សិស្ស​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា​អ្វី​ជា​គោលការណ៍ និង​របៀប​ដែល​គោលការណ៍​អាច​ផ្ដល់​ការណែនាំ​ក្នុង​ជីវិត​របស់​យើង ។

ការស្វែងរក​គោលការណ៍

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាង​ក្រោម ។ ពួកគេ​អាច​សញ្ជឹង​គិត​លើ​ការរៀបចំ​ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្នាក់ នៅពេល​ពួកគេ​ពន្យល់ ឬ​យក​គំរូ​តាម​វិធី​ផ្សេងៗ ដើម្បី​ស្វែងរក​គោលការណ៍​ដោយប្រើ​ខគម្ពីរ​មកពី នីហ្វៃ​ទី ២ ១ ។

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ពី​អតីតកាល ដែល​បាន​ជួយ​អ្នក​ស្វែងរក​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ ?

  • តើ​មាន​ការលំបាក​អ្វី​ខ្លះ​ចំពោះ​អ្នក នៅពេល​អ្នក​បាន​ព្យាយាម​ស្វែងរក​គោលការណ៍ ?

មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ស្វែងរក​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ​គឺ​ការអាន​រកមើល​ពាក្យ ឃ្លា ឬ​គំនិត​សំខាន់ៗ ។ សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ធ្វើ​រឿង​នេះ​បាន ៖

សូម​បង្ហាញ​សំណួរ និង​ការណែនាំ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សិស្ស​ចម្លង​ចូល​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ។ សំណួរ និង​ការណែនាំ​ទាំង​នេះ​អាច​ជា​ឯកសារ​យោង​ដ៏​មាន​ប្រយោជន៍​ពេញ​រយៈពេល​សិក្សា​ក្នុង​ថ្នាក់សិក្ខាសាលា​ទាំងមូល និង​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ត្រូវបាន​គេ​និយាយ​ដដែលៗ ឬ​ហាក់​ដូច​ជា​សំខាន់ ?

  • តើ​ការព្រមាន ឬ​ការសន្យា​អ្វី​ខ្លះ​ត្រូវ​បាន​បញ្ចូល​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

  • តើ​អ្វី​អាច​ជា​គំនិត ឬ​ចំណុច​សំខាន់​ដែល​អ្នក​និពន្ធ​កំពុង​ព្យាយាម​បង្ហាញ ?

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​គូស​បញ្ជាក់​អ្វី​ខ្លះ​ដល់​អ្នក ?

ចេញ​ពី​ពាក្យ ឃ្លា ឬ​គំនិត​ទាំង​នេះ សូម​សរសេរ​សេចក្តីថ្លែង​ការណ៍​នៃ​សេចក្តីពិត ដែល​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក ។ បន្ទាប់ពី​សរសេរ​រួច សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាង​ក្រោម ៖

  • តើ​គោលការណ៍​នេះ​ពិត​នៅ​គ្រប់​ស្ថានភាព ពេលវេលា និង​វប្បធម៌​ដែរ​ឬ​ទេ ? ប្រសិនបើ​មិន​ពិត​ទេ តើ​មាន​ការកែតម្រូវ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​វា​ពិត ?

  • តើ​គោលការណ៍​នេះ​នឹង​នាំ​ខ្ញុំ និង​អ្នកដទៃ​ទៀត​មក​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ?

នីហ្វៃទី ២ ១ មាន​ការទូន្មាន​ចុង​ក្រោយ​មួយ​ចំនួន​របស់​លីហៃ​ចំពោះ​កូនៗ​របស់​លោក​មុនពេល​លោក​ស្លាប់ ។ លោក​បាន​រំឭក​ពួកគេ​ពី​សេចក្តីល្អ​របស់​ព្រះ ហើយ​បាន​បង្រៀន​គោលការណ៍​ជាច្រើន​ដែល​លោក​សង្ឃឹម​ថា នឹង​ដឹកនាំ​ពួកគេ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​អាន នីហ្វៃទី ២ ១:១–៤ ដោយ​ស្វែងរក​គោលការណ៍​ពិត ។ សូម​ពិចារណា​ប្រើ​សំណួរ​ដែល​មាន​ចំណុច​ដិត​រៀបរាប់​ខាង​លើ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ ។ ពួកគេ​អាច​រក​ឃើញ​គោលការណ៍​ផ្សេងៗ ។ សូម​អរគុណ​ពួកគេ​សម្រាប់​ការខិតខំ​របស់​ពួកគេ ហើយ​ប្រាប់​ពួកគេ​ថា ការចែកចាយ​របស់​ពួកគេ​មាន​តម្លៃ​សម្រាប់​អ្នក និង​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់ ។

ឧទាហរណ៍​អំពី​គោលការណ៍​មួយ​ដែល​លីហៃ​បាន​បង្រៀន​គឺ ៖ យើង​អាច​ទទួល​បាន​ការការពារ​ពី​ព្រះអម្ចាស់​ដោយ​ការធ្វើ​តាម​ការព្រមាន​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ២ ១:៣–៤ ) ។

បន្ទាប់ពី​រកឃើញ​សេចក្តីពិត វា​មាន​ប្រយោជន៍​ក្នុង​ការសញ្ជឹង​គិត​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា និង​របៀប​ដែល​វា​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​អាច​យល់​កាន់តែ​ច្បាស់ ឬ​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​ទើបតែ​បាន​រក​ឃើញ ។ សូម​សួរ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ខាង​ក្រោម ប្រសិនបើ​ចាំបាច់ ។

សំណួរ​ខាង​ក្រោម​មួយ​ចំនួន​អាច​មាន​ប្រយោជន៍ ៖

  • តើ​ព្រះអម្ចាស់​បាន​ការពារ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា បន្ទាប់​ពី​ធ្វើ​តាម​ការព្រមាន​របស់​ទ្រង់ ?

  • តើ​ការព្រមាន​របស់​ទ្រង់​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទ្រង់ និង​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​អ្នក ?

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​ព្រមាន​អ្នក​នៅ​ថ្ងៃនេះ និង​របៀប​ដែល​អ្នក​អាច​ចង់​ឆ្លើយ​តប ។

អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្វែងរក​គោលការណ៍

សូម​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្វែងរក​គោលការណ៍​នៅក្នុង​បទគម្ពីរ ដោយ​ធ្វើ​តាម​ដំណើរ​ការនេះ​នៅក្នុង​សកម្មភាព​ខាង​ក្រោម ។

សូម​អាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​វគ្គបទគម្ពីរ​ខាង​ក្រោម​អំពី​ការទូន្មាន​ចុង​ក្រោយ​របស់​លីហៃ​ដល់​ពួកកូន​ប្រុស​របស់​លោក ។ អ្នក​ក៏​អាច​មើល « Lehi Teaches His Family » ចាប់​ពី​នាទី​ទី ០:៣៩ ដល់​នាទី​ទី ៣:៣៥ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​រំឭក​វគ្គបទគម្ពីរ​ទាំង​នេះ ។ សូម​ប្រើ​ដំណើរការ « ស្វែងរក​គោលការណ៍ » ដើម្បី​រកមើល​គោលការណ៍​ពិត ។

សូម​បង្ហាញ​វគ្គបទគម្ពីរ​ខាង​ក្រោម ឬ​សរសេរ​វា​នៅលើ​ក្តារ​ខៀន ។

សូម​ជ្រើសរើស​សេចក្តីពិត​មកពី នីហ្វៃទី ២ ១ ដែល​អ្នក​មាន​អារម្មណ៍​ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក ហើយ​សរសេរ​ឃ្លា​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

  1. គោលការណ៍​ដែល​អ្នក​បាន​រកឃើញ និង​ខគម្ពីរ​មួយ ឬ​ច្រើន​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​គោលការណ៍​នោះ

  2. ការពន្យល់​អំពី​អ្វី​ដែល​អ្នក​គិត​ថា ជា​អត្ថន័យ​របស់​គោលការណ៍​នេះ

  3. របៀប​ដែល​អ្នក​ទទួល​អារម្មណ៍​ថា សេចក្ដីពិត​នេះ​អាច​ដឹកនាំ​អ្នក និង​នាំ​មក​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​ជីវិត​របស់​អ្នក

  4. អ្វី​ដែល​អ្នក​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ពី​គោលការណ៍​នេះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ របៀប​មួយ​ក្នុង​ការធ្វើ​បែប​នេះ​គឺ ត្រូវ​ឲ្យ​សិស្ស​ច្រើន​នាក់​សរសេរ​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​ក្ដារខៀន ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ជ្រើសរើស​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ជាច្រើន​ដែល​បាន​សរសេរ​ដោយ​មិត្ត​រួម​ថ្នាក់​របស់​គាត់ ដែល​ហាក់​ដូចជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​មាន​អត្ថន័យ​សម្រាប់​គាត់ ។ សិស្ស​ដែល​បាន​រកឃើញ​គោលការណ៍​នោះ អាច​ចែកចាយ​ចម្លើយ​របស់​គាត់​ចំពោះ​សំណួរ​ខាង​លើ ។ សកម្មភាព​នេះ​អាច​ធ្វើ​ឡើង​វិញ​បាន​ច្រើន​ដង ។ សូម​គូស​បញ្ជាក់​អំពី​សេចក្ដីពិត​ដ៏​អស់​កល្ប​ដែល​សិស្ស​ចែកចាយ និង​របៀប​ដែល​ការដឹង និង​ការអនុវត្ត​សេចក្ដីពិត​ទាំង​នេះ​អាច​ជួយ​យើង​ក្នុង​ជីវិត​របស់​យើង ។ សូម​សរសើរ​ពួកគេ​សម្រាប់​ភាពជោគជ័យ​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​គោលការណ៍​មួយ​ដែល​អ្នក​បាន​រកឃើញ​ផងដែរ ។

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ដើម្បី​រក​ឃើញ និង​យល់​ពី​គោលការណ៍​នៅក្នុង នីហ្វៃទី ២ ១ ។

  • តើ​ការស្វែងរក​គោលការណ៍​ជា​ទៀងទាត់ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក​អាច​ជួយ​អ្នក​បាន​ដោយ​របៀប​ណា ?

  • តើ​វា​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ថ្លែងទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការស្រាវជ្រាវ​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ជំនាញ​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ​ឲ្យ​បាន​ញឹកញាប់​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។