ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ ‹ លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ ‹ លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ »

រូបភាព
គ្រួសារ​របស់​អ័ដាម និង​នាង​អេវ៉ា

នៅក្នុង​មេរៀន « នីហ្វៃទី ២ ២:១៧–២៦ » អ្នក​បាន​រៀន​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ ការយល់​ដឹង​អំពី​ការធ្លាក់​អាច​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រមែងស្លាប់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ២ ២:២៥ ពន្យល់​គោលលទ្ធិ និង​រៀន​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ។

ជួយ​សិស្ស​ឲ្យ​ដឹង​ថា​ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ ។ ជារឿយៗ វា​ត្រូវការ​ភាពក្លាហាន​សម្រាប់​សិស្ស​ក្នុង​ការចែកចាយ​គំនិត ឬ​កង្វល់​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។ ការអរគុណ​សិស្ស​ចំពោះ​ការរួម​ចំណែក​របស់​ពួកគេ​នឹង​បង្ហាញ​ពួកគេ​ថា អ្នកមាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការចែកចាយ​ការយល់ដឹង សំណួរ និង​ទីបន្ទាល់​របស់​ពួកគេ ។ នេះ​ក៏​នឹង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នា​ពេល​អនាគត​ផងដែរ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​សូត្រ នីហ្វៃទី ២ ២:២៥ ពី​ការចងចាំ និង​ដើម្បី​ចែកចាយ​វិធី​មួយ​ដែល​ពួកគេ​ដកពិសោធ​សេចក្តីអំណរ​ដោយសារ​តែ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃទី ២ ២:១៧–២៦ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ នីហ្វៃទី ២ ២:២៥ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវ​លើក​ទៅ​សប្តាហ៍​ផ្សេង​វិញ សូម​ឲ្យ​ប្រាកដ​ថា​ត្រូវ​បង្រៀន​មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​នៅ​អំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

សូម​អញ្ជើញ​សិស្ស​ភាគច្រើន​បិទ​ភ្នែក ហើយ​សិស្ស​ពីរ​នាក់​បើក​ភ្នែក ។ សូម​កាន់​វត្ថុ​មួយ ហើយ​អញ្ជើញ​សិស្ស​ដែល​បើក​ភ្នែក​ដើម្បី​ពិពណ៌នា​វា​ដោយ​មិន​ប្រើ​ឈ្មោះ​វត្ថុ​នោះ​ទេ ។ មើល​ថា​តើ​ពួកគេ​អាច​ជួយ​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់​ទាយ​ថា តើ​វត្ថុ​នោះ​ជា​អ្វីដែរ​ឬ​ទេ ។ សកម្មភាព​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​ការពន្យល់​គោលគំនិត​ដល់​អ្នកដទៃ​តាម​របៀប​សាមញ្ញៗ ។

ផ្នែក​ខ្លះ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​អាច​ពិបាក​ពន្យល់ រួមទាំង​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​ផងដែរ ។ នៅក្នុង​មេរៀន​មុន អ្នក​បាន​សិក្សា​អំពី​ការធ្លាក់ ។ សូម​អាន នីហ្វៃទី ២ ២:២៥ ដោយ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ។ សូម​ចងចាំ​ថា ការធ្លាក់​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។

សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​ដល់​ក្មេង​អាយុ​ប្រាំបី​ឆ្នាំ និង​មូលហេតុ​ដែល​ការធ្លាក់​មាន​សារៈសំខាន់​ដើម្បី​យល់ ។

ដើម្បី​ជួយ​សិស្ស​រំឭក​គោលលទ្ធិ​នេះ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ក្នុង​ក្រុម​តូចៗ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ដើរ​ចុះឡើង​នៅក្នុង​បន្ទប់​ដោយ​ស្តាប់​ការពន្យល់​របស់​ពួកគេ ។ ប្រសិនបើ​ចាំបាច់ សូម​រំឭក​ឯកសារ​ពី​មេរៀន​មុន ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ការធ្លាក់ និង​សេចក្តីពិត​ដែល​មាន​ចែង​ខាង​លើ ។

អនុវត្ត​ការទន្ទេញ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ របៀប​មួយ​ដើម្បី​អនុវត្ត​ការទន្ទេញ​វា​គឺ​ចែក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​នេះ​ជា​ប្រាំ​ផ្នែក​ដូច​ខាង​ក្រោម​នេះ ៖

  • នីហ្វៃទី ២ ២:២៥

  • « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន

  • ដើម្បី​ឲ្យ​មាន​មនុស្ស​លោក

  • ហើយ​មាន​មនុស្ស​លោក

  • ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

ប្រសិនបើ​អាច​ធ្វើ​បាន សូម​ពិចារណា​បង្កើត​ក្រុម​ចំនួន​ប្រាំ ហើយ​ផ្តល់​ផ្នែក​មួយៗ​ទៅ​ក្រុម​នីមួយៗ ។ នៅពេល​អ្នក​ចង្អុល​ទៅ​ក្រុម​ណា​មួយ នោះ​ក្រុម​នោះ​អាច​និយាយ​ផ្នែក​ដែល​បាន​ចាត់​ឲ្យ​ពួកគេ ។ បន្ទាប់​មក​ប្តូរទៅ​ផ្នែក​មួយ​ទៀត ដែល​បាន​ចាត់​ទៅ​ក្រុម​ផ្សេង ហើយ​សូត្រ​តាម ។

សូម​សរសេរ​ផ្នែក​ទាំង​នេះ​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​សូត្រ​តាម​ផ្នែក​នីមួយៗ​នៅពេល​អ្នក​ចង្អុល​វា ។ បន្ទាប់មក​លុប ឬ​បាំង​ពាក្យ ឬ​ឃ្លា ពេល​កំពុង​សូត្រ​បទគម្ពីរ​នោះ​ឡើង​វិញ ។ សូម​បន្ត​ធ្វើ​បែប​នេះ​រហូត​ទាល់​តែ​ពាក្យ ឬ​ឃ្លា​ទាំងអស់​ត្រូវបាន​លុប​ចេញ ហើយ​អ្នក​អាច​សូត្រ​ឡើង​វិញ​នូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​ខគម្ពីរ​គន្លឹះ​ពី​ការចងចាំ ។

រៀន​អនុវត្ត

សូម​ជួយ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​គឺ​ឲ្យ​សិស្ស​ព្យាយាម​សរសេរ​គោលការណ៍​ទាំងបី​ពី​ការចងចាំ ។

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​គោលការណ៍​ទាំង​នេះ សូមមើល​ទៅ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

សូម​ប្រើ​គោលការណ៍​ទាំង​នេះក្នុង​ស្ថានភាព​ខាង​ក្រោម ៖

ពេល​កំពុង​រៀន​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​គាត់ គីឌាន​ភ្ញាក់ផ្អើល​ពេល​ឮ​គ្រូ​របស់​គាត់​និយាយ​ថា ការធ្លាក់​គឺជា​ផ្នែកចាំបាច់​ក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ គាត់​ចាប់ផ្ដើម​គិត​ពី​រឿង​អវិជ្ជមាន​ទាំងអស់​ដែល​អាច​កើត​ឡើង​ដោយសារ​ការធ្លាក់—អំពើបាប ការស្លាប់ ជំងឺ ពិការភាព ជំងឺ​ផ្លូវ​ចិត្ត ការសាកល្បង និង​អ្វីៗ​ជា​ច្រើន​ទៀត ។ គាត់​ដឹង​ថា ជាញឹកញាប់​អ្វី​ដែល​គាត់​ត្អូញត្អែរ​ច្រើន​បំផុត​​គឺ​ជា​លទ្ធផល​នៃ​ការធ្លាក់ ។ គាត់​ឆ្ងល់​ពី​របៀប​ដែល​ការធ្លាក់​អាច​ជា​អ្វី​មួយ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​កើត​ឡើង ។

នៅពេល​សិស្ស​ឆ្លើយតប អ្នក​អាច​ជួយ​ពួកគេ​បង្កើត​ផែនការ​សម្រាប់​ដោះស្រាយ​កង្វល់​នេះ ។ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​អ្នក​នឹង​ធ្វើ​អ្វី​មុនគេ ? តើ​កំណត់ចំណាំ​ប្រភេទ​ណា​ខ្លះ​ដែល​អ្នក​នឹង​កត់ត្រា​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ? តើ​សំណួរ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ស្វែងរក​ចម្លើយ ?

សូម​ចំណាយ​ពេល​ក្នុង​ការរៀបចំ​មេរៀន​របស់​អ្នក ដើម្បី​ពិចារណាពី​របៀប​ផ្សេង​ទៀត ដើម្បី​ជួយ​សិស្ស​អនុវត្ត​ដោយ​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​អំពី​ការធ្លាក់ ។

អ្នក​ក៏​អាច​ពិភាក្សា​សំណួរ​មួយ​ចំនួន ឬ​ទាំង​អស់​ខាង​ក្រោម​ជាមួយ​សិស្ស​ផងដែរ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូមរំឭក កថាខណ្ឌ​ទី ១១–១២ នៅក្នុង​វគ្គ « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នេះ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

  • តើ​ប្រភព​ដែល​បាន​តែងតាំងដ៏​ទេវភាព​អ្វី​ខ្លះ ដែល​អ្នក​នឹង​ណែនាំ​ឲ្យ​គីឌាន​រកមើល​ជំនួយ​បន្ថែម ?

ប្រសិនបើ​សិស្ស​មាន​ការលំបាក​រក​ប្រភព​នានា អ្នក​អាច​រំឭក​ពួកគេ​អំពី នីហ្វៃទី ២ ២:២៤–២៦ម៉ូសេ ៥:៩–១០ ។ អ្នក​ក៏​អាច​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​កាន់ « Fall of Adam and Eve » នៅក្នុង Bible Dictionary ផងដែរ ។

  • ហេតុអ្វី​អ្នក​ណែនាំ​ប្រភព​ទាំង​នោះ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ

សូម​រំឭក កថាខណ្ឌ​ទី ៨–១០ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នេះ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

  • តើ​ការយល់ដឹង​របស់​អ្នក​អំពី​ការធ្លាក់ និង​តួនាទី​របស់​ការធ្លាក់​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ជួយ​ក្នុង​ស្ថានភាព​នេះ​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ដែល​អាច​ជួយ​បាន ?

  • តើ​យើង​អាច​មើល​ឃើញ​ស្ថានភាព​នេះ​ដោយ​ទស្សនវិស័យ​អស់​កល្ប​ដោយ​របៀប​ណា​ទៀត ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​រំឭក កថាខណ្ឌ​ទី​៥–៧ នៅ​ក្នុងផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នេះ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​គីឌាន​ដោយ​របៀប​ណា ?

របៀប​ផ្សេង​ទៀត​ដើម្បី​ប្រើ​គោលការណ៍​នេះ

សូម​គិត​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ទាក់ទង​នឹង​ការធ្លាក់ ។ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ហើយ​ពឹង​ផ្អែកលើ​ព្រះអង្គ​សង្គ្រោះ នៅពេល​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ទាក់ទង​នឹង​ជីវិត​រមែង​ស្លាប់ ។

  • តើ​បទពិសោធន៍​របស់​អ្នក​អាច​ជួយ​ក្នុង​ស្ថានភាព​របស់​គីឌាន​យ៉ាង​ដូចម្តេច ?

  • តើ​គីឌាន​អាច​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា​ទៀត ?

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​មេរៀន​បន្ត​បន្ទាប់​ទៀត សូម​ពិចារណា​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​លក្ខណៈ​ច្របល់​គ្នា​នៅលើ​ក្ដារខៀន ។ ( អ្នក​អាច​ប្រើ​ផ្នែក​ដែល​មាន​នៅក្នុង​សកម្មភាព​ទន្ទេញ​ក្នុង​មេរៀន​នេះ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ព្យាយាម​សរសេរ​ផ្នែក​ទាំង​នោះ​តាម​លំដាប់លំដោយ​ត្រឹមត្រូវ ។

ប្រសិនបើ​អាច អ្នក​អាច​សរសេរ​សេចក្តីយោង និង​ផ្នែក​ខ្លះ​នៃ​ឃ្លា​ទាំងនោះ​នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក ដើម្បី​អ្នក​អាច​បង្ហាញ​វា​សម្រាប់​ថ្នាក់​ទាំង​មូល ។ ដោយ​មាន​ជំនួយ​ពី​សិស្ស​ក្នុង​ថ្នាក់ សិស្ស​ម្នាក់​អាច​ឡើង​មក​មុខ​ក្តារ​ខៀន​តម្រៀប​ឃ្លា​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លំដាប់ ។