ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង


« បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ មូលដ្ឋាន​គ្រឹះនៃ​សាសនា​របស់​យើង » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

បុព្វកថា​នៃ​ព្រះ​គម្ពីរ​មរមន

មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង

រូបភាព
ក្មេងប្រុស​កំពុង​អាន​ព្រះគម្ពីរ

យ៉ូសែប ស្ម៊ីធ បាន​ហៅ​ព្រះគម្ពីរ​មរមន​ថា​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។ នៅក្នុង​គម្ពីរ​នេះ​គឺជា​ការអញ្ជើញ​ឲ្យ​ទូល​សួរ​ព្រះ​ថា​ព្រះគម្ពីរ​នេះ​ពិត​ឬ​អត់ ។ មនុស្ស​រាប់លាន​នាក់​បានធ្វើ​តាម​ការអញ្ជើញនេះ ហើយ​បានទទួល​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​បង្កើន​បំណងប្រាថ្នា​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់ថ្ងៃ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពពិត​របស់​ព្រះគម្ពីរ​នេះ ។

ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ។ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​អាច​ផ្តល់​ពរ​ដល់​សិស្ស​ពេញមួយ​ជីវិត ។ សូម​រកមើល​របៀប​នានា​ដើម្បី​បង្រៀន​សិស្ស​អំពី​ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ​ជារៀង​រាល់ថ្ងៃ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​ស្តាប់​សុន្ទរកថា​របស់​អែលឌើរ ហ្គារី អ៊ី ស្ទីវិនសុន « Look to the Book, Look to the Lord » ពី​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៦ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ពរជ័យ​ពី​ព្រះគម្ពីរ​មរមន

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​ពី​ការបង្ហាញ​បញ្ជី​ពរជ័យ​ខាងក្រោម​ដែល​បាន​មកពី​ការអាន​ព្រះគម្ពីរ​មរមន ។ សូម​ពិភាក្សា​អំពី​ពរជ័យ​ណា​ដែល​សិស្ស​ប្រាថ្នា​ចង់បាន​បំផុត និង​របៀប​ដែល​ពរជ័យ​នឹង​មាន​ឥទ្ធិពល​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ សិស្ស​ក៏​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​សុខចិត្ត​ធ្វើ ដើម្បី​ទទួល​ពរជ័យ​ទាំងនេះ ។ ពរជ័យ​ទាំងនេះ​ត្រូវបាន​រៀបរាប់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ប្រកប​ដោយ​ការព្យាករ ។

សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​ប្រកប​ដោយ​ការព្យាករ​ទាំងនេះ​​មាន​នៅក្នុង​មេរៀន​នេះ ហើយ​ខ្លះ​ទៀត​មាន​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។

សូម​អាន ហើយ​ពិចារណា​ការគូសចំណាំ​សេចក្ដី​ថ្លែងការណ៍​ដោយ យ៉ូសែប ស្ម៊ីធ នៅក្នុង កថា​ខណ្ឌ​ទី ៦ ក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​មក​ពី​សេចក្តី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ ?

មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​តួនាទី​នៃ​មូលដ្ឋានគ្រឹះ​មួយ ( ថ្ម​នៅ​កណ្តាល​កំពូល​នៃ​កំណោង​ទ្រ​សំណង់ ។ ជម្រើស​មួយ​គឺ​ត្រូវ​បង្ហាញ​រូបភាព​នៃ​មូលដ្ឋាន​គ្រឹះនៅក្នុង​កំណោង​ទ្រ​សំណង់​មួយ ហើយ​ឲ្យ​សិស្ស​ពិភាក្សា​ថា តើ​ថ្ម​មួយ​ណា​ដែល​សំខាន់​បំផុត​នៅក្នុង​កំណោង​ទ្រ​សំណង់ ។

រូបភាព
កំណោង​ទ្រ​សំណង់

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖

ព្រះ​គម្ពីរមរមន​គឺជា​មូលដ្ឋានគ្រឹះ​ក្នុង​ភាពជា​សាក្សី​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​ផ្ទាល់​ជា​ថ្ម​ជ្រុងយ៉ាងឯក​ចំពោះ​អ្វី​ទាំងអស់​ដែល​យើង​ធ្វើ ។ វា​ធ្វើ​ជាសាក្សី​អំពី​ការពិត​របស់​ទ្រង់​ដោយ​អំណាច និង​ភាព​ច្បាស់លាស់។ …

…ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​គ្រឹះនៃ​ទីបន្ទាល់ ។ ក៏​ដូច​ជា​កំណោង​ទ្រ​សំណង់​បាក់​ស្រុត​នៅពេល​មូលដ្ឋាន​គ្រឹះត្រូវបាន​ដកចេញ ក៏​ដូចគ្នា​នឹង​ការឈរ​ឡើង ឬ ការធ្លាក់​ចុះ​របស់​សាសនាចក្រ​ដែរ គឺ​វា​អាស្រ័យ​លើ​ភាពពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​យ៉ាង​នោះដែរ ។ ( អែសរ៉ា ថាហ្វ បេនសុន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥, ៦ )

មូលដ្ឋាន​គ្រឹះនៃ​សាក្សី​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សាក្សី​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

អ្នក​និពន្ធ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ថ្លែង​ទីបន្ទាល់​ជា​ប្រចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​មើល​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​បាន​រកឃើញ​សេចក្ដី​យោង​អំពី​ព្រះយេស៊ូវគ្រីស្ទ​លើ​ទំព័រ​នៃ​គម្ពីរ​នេះ សូមមើល​វីដេអូ « Book of Mormon Experiment Honolulu » ( ២:៣៥ ) ។ វីដេអូ​នេះ​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

មាន​របៀប​ជាច្រើន​សម្រាប់​សិស្ស​ក្នុងការ​ចូលរួម​ក្នុង​លំហាត់​ខាងក្រោម ។ ត្រូវ​មាន​គំនិត​ច្នៃប្រឌិត ហើយ​រកមើល​របៀប​ដើម្បី​ចូលរួម​ជាមួយ​សិស្ស​ម្នាក់ៗ ។ គំនិត​មួយ​គឺ​ផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ទំព័រ​មួយ​ដែល​បាន​ចម្លង​ពី​ព្រះគម្ពីរ​មរមន ហើយ​សុំ​ឲ្យ​ពួកគេ​គូស​ចំណាំ​សេចក្តី​យោង​នីមួយៗ​ទៅនឹង​ព្រះអង្គសង្គ្រោះ​នៅលើ​ទំព័រ​របស់​ពួកគេ ។ បន្ទាប់មក ទំព័រ​ទាំង​នោះ​អាច​ត្រូវបាន​បង្ហាញ​សម្រាប់​សិស្ស​ផ្សេង​ទៀត​មើល ។

សូម​ជ្រើសរើស​ទំព័រ​ណា​មួយ​ពី​ព្រះគម្ពីរ​មរមន ហើយ​រកមើល​រាល់​ឯកសារ​យោង​ទៅកាន់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ទំព័រ​នោះ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​អំពី​ព្រះអង្គសង្គ្រោះ ?

  • តើ​វគ្គ​បទគម្ពីរ​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ​ជួយ​អ្នក​ឲ្យ​យល់ ឬ​មាន​អារម្មណ៍​អំពី​ព្រះអង្គសង្គ្រោះ ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ទទួល​បាន​ពរជ័យ​ដោយ​ការ​មាន​ទីបន្ទាល់​កាន់តែ​រឹងមាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ កាល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន សូម​រកមើល​ឯកសារយោង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ពី​អ្វី​ដែល​អ្នក​រៀន​អំពី​ទ្រង់ ។ កាល​ដែល​អ្នក​ធ្វើ នោះ​ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ​នឹង​រីកចម្រើន ។

មូលដ្ឋាន​គ្រឹះនៃ​ទីបន្ទាល់​របស់​យើង

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​រៀងៗខ្លួន​ដោយ​ស្ងៀមស្ងាត់​ចំពោះ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ។

  • តើ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​មួយ​ណា​ដែល​ពិពណ៌នា​បាន​ល្អ​បំផុត​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ?

    • ខ្ញុំ​ជឿជាក់​អ្នកដទៃ​ដែល​បាន​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​គេ ហើយ​បាន​អះអាង​ដល់​ខ្ញុំ​ថា​ព្រះគម្ពីរ​មរមន​ពិត ។

    • ខ្ញុំ​មិន​ប្រាកដ​ថា​តើ​ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​ពិត ឬ​អត់​ទេ ។

    • ខ្ញុំ​បាន​ទទួល​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​ពិត ។

  • ហេតុអ្វី​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌​ប្រហែល​ជា​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ព្រះគម្ពីរ​មរមន​ពិត ?

សូម​អាន កថា​ខណ្ឌ​ទីពីរ​ដល់​ចុង​ក្រោយ នៅក្នុង​បុព្វកថា​ក៏​ដូចជា មរ៉ូណៃ ១០:៣–៥ ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ដឹង​ថា តើ​ព្រះគម្ពីរ​មរមន​ពិត ឬ​អត់ ។

  • យោង​តាម​អ្វី​ដែល​អ្នក​អាន តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា តើ​ព្រះគម្ពីរ​មរមន​ពិត ឬ​អត់​នោះ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន សញ្ជឹងគិត​សារលិខិត​ក្នុង​នោះ ហើយ​ទូល​សួរ​ព្រះ​ថា តើ​ព្រះគម្ពីរ​នេះពិត ឬ​អត់ នោះ​ខ្ញុំ​អាច​ទទួល​បាន​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​បាន​ចែកចាយ​ពី​របៀប​ដែល​ទីបន្ទាល់​របស់​លោក​អំពី​ព្រះគម្ពីរ​មរមន​បាន​រីកចម្រើន ខណៈពេល​ដែល​លោក​ចូលរៀន​ថ្នាក់សិក្ខាសាលា ។ អ្នក​ប្រហែលជា​ចង់មើល « The Coming Forth of the Book of Mormon » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១២:០៣ ដល់ ១៤:១២ ។

សូម​អាន កថាខណ្ឌ​ចុង​ក្រោយ នៅក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ដោយ​រកមើល​អ្វី​ដែល​ចំណេះដឹង​ផ្សេង​ទៀត​មាន​មក​ជាមួយនឹង​ទីបន្ទាល់​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​ការមាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​ពី​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ហើយ​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ថ្លែង​ទីបន្ទាល់​ផងដែរ ។

សូម​សិក្សា​ព្រះគម្ពីរ​មរមន​រៀង​រាល់​ថ្ងៃ

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការសន្យា​ដល់​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​នោះ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ឬ​មើល​វីដេអូ «The Book of Mormon: What Would Your Life Be Like without It? » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ១១:៥២ ដល់ ១៣:០៥ ។

ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ ប្រកប​ដោយ​ការ​អធិស្ឋាន នោះ​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សញ្ជឹង​គិត​នូវ​អ្វី​ដែល​អ្នក​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​អ្នក​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការ​ដឹកនាំ​សម្រាប់​ជីវិត​អ្នក​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ អ្នក​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​ដ៏​ធំ​នៃ​រូប​អាស​គ្រាម និង​ការ​ញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក ។

នៅ​ពេល​ដែល​ខ្ញុំ​ស្ដាប់​ឮ​មនុស្ស​ម្នាក់ រួម​ទាំង​ខ្លួន​ខ្ញុំ​ដែរ​ពោល​ថា « ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត » ខ្ញុំ​ចង់​បន្លឺ​ឡើង​ថា « វា​ល្អ​ណាស់ ប៉ុន្តែ​នៅ​ពុំ​ទាន់​គ្រប់​គ្រាន់​ទេ ! » យើង​ត្រូវ​ចាំបាច់​មាន​អារម្មណ៍​ស៊ីជម្រៅ​នៅ​ក្នុង​« ជម្រៅចិត្ត » យើង ថា [ អាលម៉ា ១៣:២៧ ] ព្រះគម្ពីរមរមន​គឺ ពិត​ជា​បន្ទូល​របស់​ព្រះ ។ យើង​ត្រូវ​តែ​មាន​អារម្មណ៍​យ៉ាង​ស៊ី​ជម្រៅ​ថា យើង​នឹង​ពុំ​ចង់​រស់​នៅ​ដោយ​គ្មាន​ព្រះគម្ពីរ​នេះ​សម្បី​តែ​មួយ​ថ្ងៃ​ឡើយ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​នេះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ជារៀង​រាល់ថ្ងៃ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិភាក្សា​អំពី​ឧបសគ្គ​ចំពោះ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ និង​របៀប​ដើម្បី​យក​ឈ្នះ​វា ។

ប្រសិនបើ​សិស្ស​មិន​ទាន់​បាន​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ ដោយសារ​វា​ទាក់ទង​នឹង​ក្រេឌីដ​ថ្នាក់​សិក្ខាសាលា​ដើម្បី​ការបញ្ចប់​ការសិក្សា នេះ​ប្រហែល​ជា​ឱកាស​មួយ​សម្រាប់​ពួកគេ​ដើម្បី​ធ្វើ​ដូច្នេះ ។ ប្រសិនបើ​សិស្ស​ចង់​ធ្វើ នោះ​ពួកគេ​អាច​ចែកចាយ​គោលដៅ​របស់​ពួកគេ​ជាមួយ​សមាជិក​គ្រួសារ ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ។ សូម​ពិចារណា​ពី​ការចែករំលែក​ពរជ័យ​ផ្ទាល់ខ្លួន​ពី​ការអាន​ព្រះគម្ពីរ​មរមន ហើយ​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ដូច​គ្នា ។