ថ្នាក់​សិក្ខាសាលា
ទំព័រ​ចំណង​ជើង ៖ គោលបំណង​នៃ​ព្រះគម្ពីរ​មរមន


« ទំព័រ​ចំណងជើង ៖ គោលបំណង​នៃ​ព្រះគម្ពីរ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ទំព័រ​ចំណង​ជើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ទំព័រ​ចំណងជើង

គោលបំណង​នៃ​ព្រះគម្ពីរ​មរមន

រូបភាព
មរ៉ូណៃ ជា​កូន​ប្រុស​របស់​មរមន សរសេរ​នៅ​លើ​ផ្ទាំងមាស

ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ព្រះគម្ពីរ​មរមន ប្រសិនបើ​យើង​មាន​ព្រះ​បន្ទូល​របស់​ព្រះ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​មួយ​រួច​ទៅ​ហើយ​នោះ ? នៅលើ ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ព្យាការី​មរ៉ូណៃ​ជួយ​យើង​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​សំខាន់​ខ្លាំង ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់ និង​ពន្យល់​ពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ។

ការអនុវត្ត​ពី​គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់​សាសនា។សូម​ចងចាំថា « គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង មជ្ឈិមវ័យ​វ័យ​ក្មេង​ឲ្យ​យល់ និង ពឹងផ្អែក​លើ​ការបង្រៀន និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មាន​ភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង អ្នក​ដទៃ​ទៀត សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ( ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង អ្នក​ដឹកនាំ​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ x ) ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​គូស​បញ្ជាក់ ហើយ​បាន​ប្រើប្រាស់​ជាញឹកញាប់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

សារៈសំខាន់​នៃ​ការដឹង​ពី​គោលបំណង​របស់​អ្វី​មួយ

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​បង្ហាញ​រូបភាព​ឧបករណ៍​ដែល​សិស្ស​មិន​ស្គាល់ ឬ​យក​ឧបករណ៍​បែប​នេះ​មក​ថ្នាក់​រៀន​ដើម្បី​ឲ្យ​សិស្ស​មើល និង​ស្ទាប ។ ឧបករណ៍​ខាង​ក្រោម​គឺជា​ឧបករណ៍​វាស់​រយៈ​កម្ពស់​ដែល​ប្រើ​ក្នុង​សម័យ​បុរាណ​សម្រាប់​ការរុករក ។

តើ​អ្នក​ធ្លាប់​ឃើញ​ឧបករណ៍​ដូច​ក្នុង​រូបភាព​ខាងក្រោម​ដែរ​ឬ​ទេ ? សូម​ស្រមៃ​ថា​ត្រូវ​ពន្យល់​ពី​គោលបំណង និង​តម្លៃ​នៃ​ឧបករណ៍​ដែល​មិន​ធ្លាប់​ស្គាល់​ដល់​នរណា​ម្នាក់ ។

រូបភាព
រូបភាព​ឧបករណ៍​វាស់​រយៈ​កម្ពស់
  • ហេតុអ្វី​វា​ជួយ​ឲ្យ​ដឹង និង​យល់​ពី​គោលបំណង ឬ​តម្លៃ​នៃ​អ្វី​មួយ​មុន​នឹង​ប្រើប្រាស់​វា ឬ​ចែកចាយ​វា​ជាមួយ​អ្នក​ដទៃ ?

    រូបភាព
    រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

    សូម​ពិចារណា​ពី​ការបង្ហាញ​ច្បាប់ចម្លង​នៃ​ព្រះគម្ពីរ​មរមន មុន​ដល់​សំណួរ​បន្ទាប់ ។

  • តើ​ការណ៍​នេះ​អាច​ទាក់ទង​នឹង​ការយល់​ពី​គោលបំណង និង​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ថាតើ​អ្នក​នឹង​មាន​អារម្មណ៍​ជឿជាក់​យ៉ាងណា​ក្នុងការ​ពន្យល់​ពី​គោលបំណង និង​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន​ដល់​នរណា​ម្នាក់​ដែល​មិន​មាន​ចំណេះ​ដឹង​អំពី​ព្រះ​គម្ពីរ​នេះ ។ កាល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលបំណង និង​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន និង​របៀប​ដែល​អ្នក​អាច​ចែកចាយ​ការយល់ដឹង​របស់​អ្នកជា​មួយ​អ្នកដទៃ ។

ការយល់​ដឹង​អំពី​គោលបំណង និង​តម្លៃ​របស់​ព្រះគម្ពីរ​មរមន

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ប្រយោគ​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​រកឃើញ ។

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​សម្រាប់ …

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​សម្រាប់ …

ទំព័រ​ចំណង​ជើង​មាន​ពាក្យ​ចុង​ក្រោយ​ដែល​មរ៉ូណៃ​បាន​សរសេរ​នៅលើ​ស្លឹក​ចុង​ក្រោយ​នៃ​ផ្ទាំង​ចំណារ​មាស ។ អាន ទំព័រ​ចំណង​ជើង និង កថាខណ្ឌ​បី​ដំបូង ក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។ សូម​រកមើល​របៀប​ដើម្បី​បំពេញ​ប្រយោគ​ខាងលើ ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន កាល​អ្នក​ធ្វើ​ការណ៍​នេះ ។

  • តើ​ព្រះគម្ពីរ​មរមន​បាន​សរសេរ​ទៅ​នរណា ?

  • តើ​ព្រះ​គម្ពីរ​មរមន​និយាយ​អំពី​នរណា​ខ្លះ ?

  • ហេតុអ្វី​ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង ?

( សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « ការអធិប្បាយ​ដ៏​ខ្លី​អំពី​ព្រះគម្ពីរ​មរមន » នៅក្នុង​ទំព័រ​ណែនាំ ) ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន ថ្លែង​ទីបន្ទាល់​អំពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ឧបករណ៍​របស់​ព្រះ​ដើម្បី​នាំ​មក​នូវ​ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល​នៅ​ក្នុង​ជំនាន់​របស់​យើង ហើយ​ជួយ​មនុស្ស​ឲ្យ​មក​ស្គាល់​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ( អូលីសេស សូរ៉េស « The Coming Forth of the Book of Mormon » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៥ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក និង​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ សូរ៉េស អំពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ?

សេចក្តី​ពិត​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​រកឃើញ​នោះ​គឺ ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ហើយ​បញ្ចុះបញ្ចូល​មនុស្ស​ទាំង​អស់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

  • តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​អ្នក​ឃើញ​ក្នុង កថា​ខណ្ឌ​ទីពីរ នៃ​ទំព័រ​ចំណងជើង​នេះ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សកម្មភាព​ទាំង​ពីរ​ខាង​ក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្តីពិត​ដ៏​ក្លាហាន​ខាង​លើ ។ សកម្មភាព​ទាំងនេះ​អាច​ធ្វើ​តាម​របៀប​ផ្សេងៗគ្នា ។ អ្នក​អាច​បង្ហាញ​សកម្មភាព​នីមួយៗ​ដល់​សិស្ស ឬ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ច្បាប់​ចម្លង​ម្នាក់​មួយ​ច្បាស់ ។ សិស្ស​អាច​ជ្រើសរើស​ធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ទាំង​ពីរ ហើយ​បន្ទាប់​មក​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ពួកគេ​ក៏​អាច​ធ្វើការ​ជា​គូ ឬ​ក្រុមតូចៗ ដើម្បី​បំពេញ​សកម្មភាព​ទាំង​ពីរ​នេះ ។

សកម្មភាព ក ៖ ព្រះគម្ពីរ​មរមន​មាន​គោលបំណង​ជួយ​ប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល

ជាញឹកញាប់​ព្រះគម្ពីរ​មរមន​សំដៅ​ទៅលើ​សេចក្ដីសញ្ញា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន និង​សេចក្តី​យោង​បទគម្ពីរ​ពីរ ឬ​បី​ខាង​ក្រោម ។

[ នៅក្នុង ] ព្រះគម្ពីរ​មរមន​អ្នក​នឹង​រៀន​ពី​គោលលទ្ធិ​នៃ​ការប្រមូលផ្ដុំ សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ និង​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ដែល​ពុំ​មាន​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ។ ព្រះគម្ពីរ​មរមន​គឺជា​ចំណុច​សំខាន់​ដើម្បី​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ តាមពិត ប្រសិនបើ​គ្មាន​ព្រះគម្ពីរ​មរមន​ទេ នោះ​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​សន្យាទុក​ក៏​មិនកើត​មាន​ឡើង​ដែរ ។ ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel [ worldwide youth devotional ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] » supplement to the New Era និង Ensign ទំព័រ ១៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​អ្នក​គិតថា​ព្រះគម្ពីរ​មរមន​អាច​ជួយ​ប្រមូល​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក ឬ​អ្នក​ដទៃ​ទៀត​ឲ្យ​ប្រមូល​ផ្តុំ​ទៅកាន់​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​កត់ត្រា​ពរជ័យ​ដែល​បាន​មក​ដោយសារ​ការ​ប្រមូល​ផ្តុំ​នេះ ។

  • តើ​ជីវិត​របស់​អ្នក​នឹង​ទៅជា​យ៉ាងណា ប្រសិនបើគ្មាន​ព្រះគម្ពីរ​មរមន​ទេ​នោះ ?

  • តើ​អ្នក​អាច​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​នរណា ?

សកម្មភាព ខ ៖ ព្រះគម្ពីរ​មរមន​មាន​គោលបំណង​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ ។

សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជា​មួយ​ទ្រង់ ។ បន្ទាប់មក សូម​ចំណាយពេល​បន្តិច​ដើម្បី​សរសេរ​បទគម្ពីរ​ពីរ ឬ​បី​ពី​ព្រះគម្ពីរ​មរមន ដែល​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ សូមមើល « Jesus Christ » នៅក្នុង​លិបិក្រម​នៃ​បណ្តុំ​ព្រះគម្ពីរ ឬ​នៅ​ព្រះគម្ពីរ​មរមន ។

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សកម្មភាព​ខាង​ក្រោម​អាច​ត្រូវបាន​កែសម្រួល​សម្រាប់​សិស្ស​ដើម្បី​សម្តែង​ជា​គូៗ ឬ​ជា​ក្រុម​តូចៗ ។

សូម​ស្រមៃ​ថា​បាន​និយាយ​ជាមួយ​មិត្តភក្ដិ​ដែល​មិន​ស្គាល់​ព្រះគម្ពីរ​មរមន ឬ​មិន​មាន​អារម្មណ៍​ថា​វា​មាន​ប្រយោជន៍​ណាស់​ណា​ទេ ។ តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ​ជាមួយ​បុគ្គល​នេះ​អំពី​ព្រះគម្ពីរ​មរមន និង​គោលបំណង​របស់​វា ? សូម​ពិចារណា​បញ្ជូល​បទពិសោធន៍​ផ្ទាល់ខ្លួន ឃ្លា​ពី​ទំព័រ​ចំណង​ជើង និង​បុព្វកថា ឬ​ឯកសារ​យោង​ណា​មួយ​មក​ពី​ព្រះគម្ពីរ​មរមន ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​មាន​ប្រយោជន៍ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​បញ្ចប់​ដោយ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​គោលបំណង និង​តម្លៃ​នៃ​ព្រះគម្ពីរ​មរមន ។ សិស្ស​ក៏​អាច​ចែកចាយ​ទីបន្ទាល់ ឬ​អារម្មណ៍​របស់​ពួកគេ​អំពី​ការសិក្សា​ពី​អតីតកាល និង​អនាគត​របស់​ពួកគេ​អំពី​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នេះ​ផងដែរ ។