ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ


ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ១

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

រូបភាព
ក្រុម​យុវនារី​កំពុងអាន និងសិក្សា

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​រៀន​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដើម្បី​ជួយ​អ្នក​ស្ថាបនា​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ កាល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​កង្វល់​នានា​នៅក្នុង​ជីវិត​របស់​អ្នក ។

ការបង្រៀន​សិស្ស​ពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។នៅពេល​សិស្ស​ដឹង និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ នោះ​ពួកគេ​អាច​សម្រេច​បាន​កាន់តែ​ប្រសើរ​នូវ​គោលបំណង​នៃ​ការស្ទាត់​ជំនាញ​ខាង​គោលលទ្ធិ ។ ត្រូវ​ប្រាកដ​ថា​ពិនិត្យ​មើល​គោលការណ៍​ទាំង​នេះ​ជា​ទៀងទាត់​នៅក្នុង​ថ្នាក់ ហើយ​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ទាំង​នេះ ។ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ​នៅក្នុង​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​បង្ហាញ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះយេស៊ូវគ្រីស្ទ នូវ​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​រក្សា​ភាពរឹងមាំ នៅពេល​ប្រឈមមុខ​នឹង​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ចំណាំ ៖ វា​ប្រហែលជា​ល្អ​បំផុត​ដើម្បី​បង្រៀន​មេរៀន​នេះ​នៅ​ដើម​ឆ្នាំ​សិក្សា ឬ​នៅពេល​ណា​ដែល​សិស្ស​ត្រូវ​បាន​ណែនាំ​ជា​លើក​ដំបូង​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

តើ​សំណួរ​នេះ​ល្អ ឬ​អាក្រក់ ?

សូម​គិត​អំពី​ចម្លើយ​ខាង​ក្រោម​មួយ​ណា​ដែល​អនុវត្ត​ចំពោះ​សំណួរ​នេះ ៖

  • តើ​មូលហេតុ​ខាង​ក្រោម​មួយ​ណា​ដែល​អាច​មាន​នរណា​ម្នាក់​អាច​មាន​សំណួរ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

    រូបភាព
    រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

    សូម​ពិចារណា​អាន​ជម្រើស​ខាង​ក្រោម​ដល់​សិស្ស ។ សូម​ផ្អាក​បន្តិច​បន្ទាប់ពី​ជម្រើស​នីមួយៗ ដើម្បី​សួរ​សិស្ស​មួយ​ចំនួន​ថា ហេតុអ្វី​ពួកគេ​ជឿ​ថា​វា​អាច​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ជម្រើស​ណា​មួយ​នៃ​ជម្រើស​ទាំង​នេះ​អាច​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ អាស្រ័យ​លើ​បំណងប្រាថ្នា និង​ជម្រើស​របស់​បុគ្គល​ម្នាក់ ។

    1. ពួកគេ​មិន​ទាន់​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៅ​ឡើយ​ទេ ។

    2. ពួកគេ​យក​ចិត្តទុក​ដាក់​អំពី​ដំណឹង​ល្អ​គ្រប់គ្រាន់​ល្មម​ដើម្បី​ចង់​យល់​បន្ថែម​ទៀត ។

    3. ពួកគេ​សង្ស័យ​លើ​ជំនឿ​ដែល​ពួកគេ​ធ្លាប់​មាន ។

    4. ព្រះ​ប្រហែល​ជា​បំផុសគំនិត​ពួកគេ​ឲ្យ​គិត​អំពី​អ្វី​មួយ​ដែល​ទ្រង់​ចង់​បង្រៀន​ពួកគេ ។

      ចម្លើយ​គឺ​អាស្រ័យ​ទៅលើ​អាកប្បកិរិយា និង​ហេតុផល​របស់​បុគ្គល​ម្នាក់ៗ​ក្នុងការ​សួរ​សំណួរ ។ សូម​អាន កថា​ខណ្ឌ​ទី ៣ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយ​រកមើល​ពី​របៀប​ដែល​វិធីសាស្រ្ត​របស់​យើង​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​អាច​ពង្រឹង ឬ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ទន់​ខ្សោយ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​នៅក្នុង​កថាខណ្ឌ​នេះ ? ហេតុអ្វី ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​របៀប​ដែល​សំណួរ ឬ​កង្វល់​នានា​បាន​ជះ​ឥទ្ធិពល​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​ផ្ទាល់ ។ កថាខណ្ឌ​ខាង​ក្រោម​អាច​ជួយ​ក្នុង​ការណ៍​នេះ​បាន ។

មនុស្ស​គ្រប់រូប​មាន​សំណួរ និង​កង្វល់ ។ យើង​គួរតែ​ប្រុងប្រយ័ត្ន​កុំ​វិនិច្ឆ័យ​សេចក្តី​ជំនឿ​របស់​អ្នក​ដទៃ​នៅពេល​ពួកគេ​មាន​សំណួរ ហើយ​យើង​មិន​ចាំបាច់​សង្ស័យ​អំពី​ជំនឿ​របស់យើង​នៅពេល​យើង​មាន​សំណួរ​នោះ​ទេ ។ សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ អាច​នឹង​ត្រូវបាន​ពង្រឹង ឬ​ទន់ខ្សោយ អាស្រ័យ​លើ​របៀប​ដែល​យើង​លើក​សំណួរ និង​កង្វល់​របស់​យើង​ឡើង ។ កាល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​គិត​អំពី​តួនាទី​ដែល​សំណួរ​របស់​អ្នក​មាន​ចំណែក​នៅក្នុង​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។ តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្នក​មាន​អារម្មណ៍​ថា​សំណួរ​របស់​អ្នក​កំពុង​នាំ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

តាមរយៈ​បទពិសោធន៍​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា អ្នក​នឹង​មាន​ឱកាស​អនុវត្ត​ប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ គោលការណ៍​ទាំង​បី​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ នៅពេល​មាន​សំណួរ ឬ​កង្វល់​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យមើល​គោល​គំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច ។

  3. ព្យាយាម​យល់​ដឹង​បន្ថែម តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ទេវភាព ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ប្រសិនបើ​សិស្ស​មួយ​ចំនួន​នៅក្នុង​ថ្នាក់​ធ្លាប់​សិក្សា​ថ្នាក់សិក្ខាសាលា​ពីមុនមក សូម​ពិចារណា​សួរ​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​ដឹង​រួច​ហើយ​អំពី​គោលការណ៍​ទាំង​បី​នេះ ។ ការណ៍​នេះ​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ទិដ្ឋភាព​ទូទៅ​សង្ខេបៗ​អំពី​គោលការណ៍ និង​អាច​បង្ហាញពី​កម្រិត​ការយល់ដឹង​បច្ចុប្បន្ន​របស់​សិស្ស ។

ផ្នែក​ដែល​នៅសល់​នៃ​មេរៀន​នេះ​នឹង​ផ្តោតលើ​គោលការណ៍​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ រកមើល​នូវ​របៀប​ជាច្រើន​ដែល​អ្នក​អាច​បញ្ចប់​ប្រយោគ​ខាង​ក្រោម ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្តារខៀន ។

នៅពេល​មាន​សំណួរ ឬ​កង្វល់​កើត​ឡើង យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ… ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ឡើង​មក​មុខ​ក្ដារខៀន ហើយ​បំពេញ​សេចក្ដីថ្លែង​ការណ៍​នេះ ។ សូម​ពិចារណា​សួរ​សំណួរ​តាមដាន ដើម្បី​ជួយ​សិស្ស​កំណត់​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ផ្ទាល់ខ្លួន ។ ឧទាហរណ៍ ៖

ប្រសិនបើ​សិស្ស​សរសេរ​ថា « បន្ត​រក្សា​បទបញ្ញត្តិ » ( សូមមើល កថាខណ្ឌ​ទី ៥ ) នោះ​សំណួរ​តាមដាន​អាច​ជា « តើ​អ្នក​គិត​ថា ការរក្សា​បទបញ្ញត្តិ​អាច​ជួយ​អ្នក​ឲ្យ​នៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ កាល​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ដោយ​របៀប​ណា ? តើ​មាន​អ្នក​ណា​ខ្លះ​ចង់​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​ជាមួយ​រឿង​នោះ​ទេ ? »

ប្រសិនបើ​សិស្ស​សរសេរ​ថា « កាន់​តាម​អ្វី​ដែល​យើង​ដឹង​រួចហើយ​ថា​ជា​ការពិត » ( សូមមើល កថា​ខណ្ឌ​ទី ៦ ) សំណួរ​តាមដាន​អាច​ជា « ចំណាយ​ពេល​មួយ​នាទី​ដើម្បី​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​ថា​ជា​ការពិត ដែល​អ្នក​អាច​បន្តនៅ​ពេល​មាន​សំណួរ​កើត​ឡើង ។ តើ​អ្នក​ដឹង​ថា​អ្វីៗ​ទាំងនោះ​ពិត​ដោយ​របៀប​ណា ? »

ប្រសិនបើ​សិស្ស​សរសេរ​ថា « ទុក​ចិត្ត​លើ​ព្រះ​រហូត​បាន​ទទួល​ចម្លើយ » ( សូមមើល កថាខណ្ឌ​ទី ៧ ) សំណួរ​តាមដាន​អាចជា « តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ ដែល​ជួយ​អ្នក​ទុកចិត្ត​លើទ្រង់ ខណៈ​ដែល​អ្នក​រង់ចាំ​ចម្លើយ ? ហេតុអ្វី​បាន​ជា​ព្រះ​អាច​ជ្រើសរើស​នៅពេល​ខ្លះ​មិន​ប្រទាន​ចម្លើយ​ពេញលេញ​ដល់​យើង​ភ្លាមៗ ? »

  • តើ​វិធី​មួយ​ណា​ដែល​អ្នក​បាន​ជ្រើសរើស​ដែល​អ្នក​គិត​ថា​អនុវត្ត​បាន​ល្អ​បំផុត​សម្រាប់​យុវវ័យ​នាពេល​បច្ចុប្បន្ន​នេះ ឬ​សូម្បីតែ​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

  • តើ​ការជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​តាម​របៀប​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​បុគ្គល​ម្នាក់​ជាមួយ​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ស្គាល់​នរណា​ខ្លះ​ដែល​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ពេល​ដោះស្រាយ​សំណួរ ឬ​កង្វល់ ? តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​បង្ហាញ​សិស្ស​នូវ​វីដេអូ « Act in Faith: The Stonemason » ( ៤:៥៧ ) ដែល​មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើ​បាន​បង្ហាញ​វីដេអូ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងយល់ ហើយ​ចែកចាយ​នៅលើ​ក្ដារខៀន​ពី​របៀប​ដែល​យុវជន​ក្នុង​វីដេអូ​បង្ហាញ​ការពិត ។ ក្នុង​ការស្វែងយល់​ថា តើ​ត្រូវ​បង្ហាញ​វីដេអូ​ដែរ​ឬ​អត់ សូម​ប្រាកដ​ថា​ទុក​ពេល​សម្រាប់​ធ្វើ​សកម្មភាព​ស្វែងរក​បទគម្ពីរ​ដែល​មាន​បន្ទាប់​ទៀត ។

ប្រសិនបើ​បាន​បង្ហាញ​វីដេអូ​ហើយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងយល់ និង​ចែកចាយ​ពី​របៀប​ដែល​យុវវ័យ​នៅក្នុង​វីដេអូ​នេះ​បង្ហាញ​សេចក្តីពិត​នៅលើ​ក្តារខៀន ។

សូម​ពិចារណា​បង្ហាញ​វីដេអូ « Act in Faith: The Stonemason » ( ៤:៥៧ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​រកមើល​ពី​របៀប​ដែល​យុវវ័យ​នៅក្នុង​វីដេអូ​នេះ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿលើ​ព្រះអង្គសង្គ្រោះ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​សំណួរ និង​កង្វល់​សំខាន់ៗ ។

គំរូខាង​វិញ្ញាណ

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​រួម​បញ្ចូល​ការផ្តល់​យោបល់ « សកម្មភាព​រៀនសូត្រ​បន្ថែម » ជាមួយនឹង​សកម្មភាព​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​មើល​ពី​របៀប​ដែល​អាកប្បកិរិយា និង​ជម្រើស​អាច​នានា​នាំទៅរក​ការបង្កើន ឬ​បន្ថយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរ​មាន​ដំណើររឿង​ជាច្រើន​អំពី​អ្នក​ដែល​ប្រឈមមុខ​នឹង​សំណួរ ឬ​កង្វល់​ពិបាក​ដោយ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនេះ​គឺ​ព្យាការី​នីហ្វៃ ។ សូម​អាន​ឧទាហរណ៍​ខាង​ក្រោម​ចេញពី​ជីវិត​របស់នីហ្វៃ ដោយ​រកមើល​ពី​របៀប​ដែល​លោក​ធ្វើ​សកម្មភាព​ដោយ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ប្រឈមមុខ​នឹង​សំណួរ និង​បញ្ហា​ផ្សេងៗ​ទៀត ។

  • នីហ្វៃទី១ ២:១៦—មនុស្ស​ជា​ទីស្រឡាញ់​របស់​លោក​មួយ​ចំនួន​ខឹង​នឹង​អ្វី​ដែល​ឪពុក​របស់​លោក​ដែល​ជា​ព្យាការី​លីហៃ​បាន​សុំ​ពួកគេ​ឲ្យធ្វើ ។

  • នីហ្វៃទី១ ៣:៧– លោក​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ពិបាក ។

  • នីហ្វៃទី ១ ៩:៥–៦—ព្រះអម្ចាស់​បាន​បង្គាប់​លោក​ឲ្យ​ធ្វើ​អ្វី​មួយ ដោយ​លោក​មិន​យល់​ពី​មូលហេតុ​នៃ​ការបង្គាប់​នោះ​ឡើយ ។

  • នីហ្វៃទី១ ១០:១៧; ១១:១–៥—លោក​ចង់​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​អ្វី​ដែល​ឪពុក​លោក​ដែល​ជា​ព្យាការី​បាន​បង្រៀន ។

  • នីហ្វៃទី១ ១១:១៧—លោក​មិន​បាន​ដឹង​ច្បាស់​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដែល​លោក​ត្រូវបាន​សួរ​អំពី​ដំណឹងល្អ​នោះ​ទេ ។

  • តើ​ចំណុច​មួយ​ណា​នៃ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ដែល​នីហ្វៃ​បាន​ធ្វើ​ជា​គំរូ​ល្អ​បំផុត ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​រឿង​ខាងក្រោម​ជា​ក្រុម​តូចៗ ដើម្បី​ឲ្យ​សិស្ស​កាន់តែ​ច្រើន​នឹង​មាន​ឱកាស​ចែកចាយ ។

សូម​ពិពណ៌នា​អំពី​សំណួរ​សម័យ​ទំនើប ឬ​កង្វល់​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សេចក្តីជំនឿ​របស់​បុគ្គល​ម្នាក់​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ​សាសនាចក្រ​របស់​ទ្រង់ ។ តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ពេល​ជួប​នឹង​សំណួរ ឬ​បញ្ហា​នោះ ?

  • តើ​ការជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ឬ​មិន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​លោក​ជាមួយ​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ចង់​អនុវត្ត​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​ថ្ងៃ​នេះ ? តើ​ការណ៍​នេះ​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?