ថ្នាក់​សិក្ខាសាលា
ការសិក្សា​ព្រះគម្ពីរ ៖ តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ


« ការសិក្សា​ព្រះគម្ពីរ ៖ តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការសិក្សា​ព្រះគម្ពីរ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការសិក្សា​ព្រះគម្ពីរ

តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ

រូបភាព
យុវនារី​កំពុង​សិក្សា​ព្រះគម្ពីរ

ព្រះ​គម្ពីរ​មាន​សមត្ថភាព​ពិសេស​របស់​វា​ក្នុង​ការពង្រឹង​សេចក្តីជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សា​ប្រកប​ដោយ​និរន្តរភាព និង​ប្រកប​ដោយ​អត្ថន័យ អញ្ជើញ​ឲ្យ​មាន​សេចក្តីជំនឿ និង​ពង្រឹង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​បង្កើន​បំណងប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់ថ្ងៃ ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ដែល​កើត​ឡើង​ដោយសារ​ការសិក្សា​ព្រះគម្ពីរ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។មាន​កិច្ចការ​មួយ​ចំនួន​ដែល​មាន​អានុភាព និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា ហើយ​ដ៏​យូរ​អង្វែង​សម្រាប់​សេចក្តីល្អ​នៅក្នុង​ជីវិត​សិស្ស ជាង​ការជួយ​ពួកគេ​ឲ្យ​រៀន​ស្រឡាញ់​ព្រះគម្ពីរ ព្រមទាំង​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​គឺ​ត្រូវ​ពិភាក្សា​ជាមួយ​សិស្ស​អំពី​អត្ថប្រយោជន៍ និង​ពរជ័យ​នានា​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ការរៀបចំ​សិស្ស ៖ ផ្តល់​ឲ្យ​សិស្ស​នូវ​ឯកសារ « ការវាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ » ពី​មេរៀន​នេះ ដើម្បី​យក​ទៅ​ផ្ទះ ហើយ​បំពេញ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ​ឲ្យ​ឆ្លើយ​សំណួរ​ផងដែរ ហើយ​ពិភាក្សា​អំពី​ចម្លើយ​របស់​ពួកគេ​ជាមួយ​គ្នា ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជាប់លាប់​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​មាន​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​លំហាត់​អាវ៉ង់​ឲ្យ​ឡើង​មក​មុខ​ថ្នាក់ ហើយ​បង្ហាញ ។ បន្ទាប់ពី​គាត់​បានធ្វើ​រួច សូម​ពិចារណា​សួរ​ថា « តើ​គាត់​បាន​ខ្លាំង​ជាង​មុន​ទេ​ឥឡូវ​នេះ បន្ទាប់ពី​គាត់​បាន​ធ្វើ​ការអាវ៉ង់​ពីរ​បី​ដង​នោះ ? ហេតុអ្វី​បាន​ខ្លាំង​ជាង​មុន ឬ ហេតុ​អ្វី​មិន​ខ្លាំង​ជាង​មុន ? »

ប្រសិនបើ​មនុស្ស​ម្នាក់​ចង់​មាន​កម្លាំង​កាន់តែ​ខ្លាំង​ឡើង​ដោយ​ការធ្វើ​ការអាវ៉ង់ តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ខ្លះ ? តើ​វា​អាច​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ឃើញ​កម្លាំង​មាន​ការកើន​ឡើង ? តើ​មនុស្ស​ម្នាក់​អាច​នឹង​ជម្នះ​ឧបសគ្គ​អ្វី​ខ្លះ ?

  • តើ​ឧទាហរណ៍​នេះ​ទាក់ទង​នឹង​ការសិក្សា​ព្រះ​គម្ពីរ​យ៉ាង​ដូចម្តេច ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន​ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) និង ជូលី ប៊ី ប៊េក ដែល​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​នៅពេល​នោះ ហើយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកគាត់​បង្រៀន​អំពី​ការសិក្សា​ព្រះគម្ពីរ ៖

ការចំណាយ​ពេល​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​នឹង​ពង្រឹង​មូលដ្ឋាន​នៃ​សេចក្តីជំនឿ និង​ទីបន្ទាល់​អំពី​សេចក្តីពិត​របស់​យើង​ដោយ​គ្មាន​ការសង្ស័យ ។ ( ថូម៉ាស អេស ម៉នសុន « How Firm a Foundation » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៨ )

ទោះជា​ខ្ញុំ​មិន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នកជំនាញ​ក៏ដោយ … ខ្ញុំ​មាន​អំណរគុណ​ដែលខ្ញុំ​បាន​ចាប់ផ្ដើម​ទម្លាប់​អាន [ ព្រះគម្ពីរ ] ពេញ​មួយ​ជីវិត​ដែរ ។ វា​នឹង​មិន​អាចទៅ​រួចទេ​ក្នុងការរៀន​មេរៀន​ដែល​បទគម្ពីរ​មាន​ដោយ​ការអាន​វា​តែ​មួយ​ពេល​ប៉ុណ្ណោះ ឬ​សិក្សា​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​ក្នុង​ថ្នាក់​នោះ ។ ( ជូលី ប៊ី ប៊េក « My Soul Delighteth in the Scriptures » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០៧ )

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​បង្ហាញ​ស្វ័យ​វាយតម្លៃ​ខាង​ក្រោម​លើ​ការសិក្សា​ព្រះគម្ពីរ ដើម្បី​សិស្ស​អាច​បំពេញ​វា​ដោយ​ខ្លួន​ឯង​បាន ។

សូម​ពិចារណា​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សំណៅ​ចែក ៖ « ការវាយ​តម្លៃ​ការសិក្សា​ព្រះគម្ពីរ »

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )—« ការសិក្សា​ព្រះគម្ពីរ »

វាយតម្លៃ​ខ្លួន​អ្នក​នៅលើ​សេចក្តីថ្លែងការណ៍​ខាងក្រោម​នៅលើ​មាត្រដ្ឋាន​ពី​លេខ ១ ដល់​លេខ ៥ ( ១ ទាប និង ៥ ខ្ពស់ ) ៖

  • ការសិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ​គឺ​ជា​អាទិភាព​សម្រាប់​ខ្ញុំ ។

  • ខ្ញុំ​ដឹង និង​ប្រើប្រាស់​ជំនាញ​សិក្សា​ព្រះគម្ពីរ ( ការអធិស្ឋាន ការសញ្ជឹង​គិត លេខយោង កំណត់​ចំណាំ និង​ផ្សេងៗ​ទៀត ) ដែល​ជួយ​ខ្ញុំ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះគម្ពីរ ។

  • ខ្ញុំ​យល់​ពី​អ្វី​ដែល​ខ្ញុំ​បាន​អាន​នៅក្នុង​ព្រះគម្ពីរ ។

  • ការសិក្សា​ព្រះគម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សិស្ស​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចែកចាយ​បញ្ហា​ប្រឈម​ដែល​ពួកគេ​អាច​ប្រឈមនឹង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ដ៏​មាន​អត្ថន័យ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ដំណោះស្រាយ​ដែល​អាច​កើត​មាន​ចំពោះ​បញ្ហា​ប្រឈម ។ សូម​ជួយ​សិស្ស​យល់ថា មិន​ថា​ពួកគេ​ស្ថិត​នៅកន្លែង​ណា​នៅលើ​ការវាយតម្លៃ​នោះ​ទេ សមត្ថភាព​របស់​ពួកគេ​ដើម្បី​ទទួល​បានពរជ័យ​នៃ​ការសិក្សាព្រះគម្ពីរ​អាច​រីកចម្រើន ។

ពរជ័យ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ

សូម​អាន​ខគម្ពីរ​ខាងក្រោម ដោយ​រកមើល​ពរជ័យ​ដែល​បាន​មកពី​ការសិក្សា​ព្រះគម្ពីរ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សិស្ស​អាច​ត្រូវ​បានអញ្ជើញ​ឲ្យ​សរសេរ​ពរជ័យ​ផ្សេងៗ​នៃ​ការសិក្សា​ព្រះគម្ពីរ​នៅលើ​ក្ដារខៀន ។ នៅពេល​ពួកគេ​សរសេរ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​សញ្ញា​កែង​នៅជាប់​នឹង​ពរជ័យ​ណាមួយ​ដែល​ពួកគេ​បាន​ទទួល ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​ទាក់ទង​​នឹង​ការសិក្សា​ព្រះគម្ពីរ​ដែល​អ្នក​អាច​រកឃើញ​ពី​ខគម្ពីរ​ទាំង​នេះ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សិស្ស​អាច​រកឃើញ​សេចក្តីពិត​ដូចជា ប្រសិនបើ​យើង​ស្តាប់ ហើយ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​ទ្រង់​នឹង​ប្រទានពរ​ឲ្យ​យើង​ស៊ូទ្រាំ​នឹង​ការល្បួង និង​អំពើ​អាក្រក់ ( សូមមើល នីហ្វៃទី ១ ១៥:២៤ ) ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយយើង​ឲ្យ​ដឹង​ពីអ្វី​ដែល​ត្រូវធ្វើ​ក្នុងជីវិត​របស់យើង នៅពេល​យើង​ទទួលទាន​តាម​ព្រះបន្ទូល​ទ្រង់ ( សូមមើល នីហ្វៃទី២ ៣២:៣ ) និង ការសិក្សា​ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី និង​រីករាយ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៣៧:៩ ) ។

  • តើ​សេចក្ដីពិត ឬ​ពរជ័យ​មួយ​ណា​ដែល​អ្នក​បាន​ដកពិសោធន៍ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សម្រាប់​ពរជ័យ​បន្ថែម​ដែល​បាន​មក​ពី​ការសិក្សា​ព្រះគម្ពីរ សូមមើល « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។

តើ​ខ្ញុំ​អាច​ទទួល​បាន​កាន់តែ​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​ដូចម្តេច ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សំណួរ​ខាងក្រោម​នេះ​អាច​ត្រូវបាន​ពិភាក្សា​ដោយសិស្ស​ជាក្រុម​តូចៗ ឬ​ជាគូ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែករំលែក​ការយល់ដឹង​របស់​ពួកគេ ។ អ្នក​អាច​ស្នើ​សុំឲ្យ​សិស្ស​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការឆ្លើយតប​របស់ពួកគេ ដូចជា​របៀប ពេលណា ឬ​មូលហេតុ​ដែល​ពួកគេ​ប្រើ​ការអនុវត្តនោះ ។

  • តើ​អ្វី​អាច​ជួយ​មនុស្សម្នាក់​ឲ្យ​ទទួលបាន​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់គាត់ ?

សូម​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយអែលឌើរ ឌី ថូដ គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​រកមើល​ជំនាញ​បន្ថែម​ដែល​អាច​ជួយ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​ឥទ្ធិពល ។

វា​ជា​រឿង​ល្អ​មួយ ដែល​ពេលខ្លះ​អាន​ព្រះគម្ពីរ នៅក្នុង​ពេល​កំណត់​ណា​មួយ ដើម្បី​ដឹង​ន័យ​ទូទៅ​នៃ​សារលិខិត​នោះ ប៉ុន្ដែ​ចំពោះ​ការប្រែចិត្ត​ជឿ​វិញ អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំនួន​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ព្រះគម្ពីរ ជាង​គិត​អំពី​ចំនួន​ពេលវេលា​ដែល​អ្នក​ចំណាយ​ដើម្បី​អាន​នៅក្នុង​ពេល​នោះ ។ ខ្ញុំ​ឃើញថា ពេលខ្លះ​អ្នក​អាន​ពីរ​បីខ​គម្ពីរ ឈប់​ដើម្បី​សញ្ជឹងគិត​អំពី​ខគម្ពីរនោះ សូម​អាន​ខគម្ពីរ​នេះម្តងទៀត​ដោយ​យកចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នកគិត​អំពី​អត្ថន័យ​របស់វា សូម​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាង​វិញ្ញាណ រួច​សរសេរទុក​នូវ​ការបំផុសគំនិត និង ទស្សនវិស័យ​ជ្រៅជ្រះ​ដែល​នឹង​កើត​មាន ដើម្បី​ឲ្យ​អ្នក​អា​ចចងចាំ ហើយ​រៀនសូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិន​អាន​ច្រើន​ជំពូក ឬ​ច្រើន​ខគម្ពីរ​នោះទេ​នៅក្នុង​រយៈពេល​កន្លះម៉ោង ប៉ុន្ដែ​អ្នក​នឹងទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មកកាន់​អ្នក ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )

  • តើ​អ្នក​ឃើញអ្វីខ្លះ​នៅក្នុង​គំនិត​ទាំងនេះ ដែល​អាច​ផ្តល់ពរ​ដល់​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ​របស់អ្នក ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សិស្ស​អាច​បន្ថែម​ការយល់ដឹង​បន្ថែម​នៅលើ​ក្ដារខៀន​ដែល​មិន​ទាន់​បាន​សរសេរ ។

បន្ថែមពី​លើ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដែល​មាន គំនិត​ជំនាញ​ជាច្រើន​បាន​ផ្តល់​ឲ្យ​នៅក្នុង​ផ្នែក « សកម្មភាពសិក្សាបន្ថែម » ខាង​ក្រោម ដែល​អាច​ប្រើប្រាស់​បាន ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ខាង​ក្រោម​ដោយ​ស្ងាត់ៗ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ បន្ទាប់មក​បំបែក​ពួកគេ​ទៅជា​ក្រុមតូចៗ ឬ​ជាគូ ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​ចំណាយ​ពេល ៥ ឬ ១០ នាទី​បន្ទាប់ ដើម្បី​សាកល្បង​ប្រើ​ការណែនាំ​ដែល​បាន​ផ្ដល់​ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន ។ ចំណាយ​ពេល​សញ្ជឹងគិត អាន​ឡើង​វិញ អធិស្ឋាន សួរសំណួរ និង​សរសេរ​ពី​ចំណាប់​អារម្មណ៍ ។ នេះ​ជា​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ដែល​អ្នក​អាច​ប្រើ ( សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មរមន​ផ្សេងៗ​ដោយ​សេរី ) ។

ម៉ូសាយ ៣; អាលម៉ា ៣២; នីហ្វៃទី ៣ ១១

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

បន្ទាប់ពី​សិស្ស​មាន​ពេល​សិក្សា​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែករំលែក​អំពី​បទពិសោធន៍​របស់​ពួកគេ ។ សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន ។

  • តើ​បទពិសោធន៍​របស់​អ្នក​សិក្សា​ព្រះគម្ពីរ​តាម​របៀប​នេះ​យ៉ាង​ណាដែរ ?

  • តើ​ការសិក្សា​តាម​របៀប​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ?

ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ

គោលបំណង​មួយ​នៃ​ថ្នាក់សិក្ខាសាលា គឺ​ដើម្បី​ជួយ​អ្នក​ខិត​ទៅជិត​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ។ ដើម្បី​ជួយ​អ្នក នោះ​មាន​តម្រូវការ​ក្រេដីឌ​នៅ​ថ្នាក់​សិក្ខាសាលា ដើម្បី​អាន​គម្ពីរ​តាម​ឆ្នាំ​បច្ចុប្បន្ន យ៉ាង​ហោចណាស់​ឲ្យ​បាន ៧៥ ភាគរយ​នៃ​ថ្ងៃ​ប្រតិទិន​ប្រចាំ​ឆមាស ។

ស្វែងរក​ការបំផុសគំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់​គោលដៅ​សិក្សា​ផ្ទាល់​ខ្លួន ។ ដើម្បី​ជួយ សូម​ចាប់ផ្តើម​ដោយ​ការថ្វាយ​ការអធិស្ឋាន​ដើម្បី​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវរបិតាសួគ៌ ។ សូម​គិត​អំពី​សំណួរ​ខាងក្រោម​នៅពេល​អ្នក​ដាក់​គោលដៅ ៖

  • តើ​ពេល​ណា និង​កន្លែង​ណា​ដែល​ខ្ញុំ​អាច​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​ជារៀង​រាល់ថ្ងៃ ?

  • តើ​ខ្ញុំ​ត្រូវរៀន​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​កាន់តែ​ពេញលេញ​ទៅក្នុង​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ?