ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១០:២៦–៣៤ ៖ « ចូរមករក​ព្រះគ្រីស្ទ »


« មរ៉ូណៃ ១០:២៦–៣៤ ៖ ‹ ចូរមករក​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១០:២៦–៣៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ១០:២៦–៣៤

« ចូរមករក​ព្រះគ្រីស្ទ »

រូបភាព
ព្រះអង្គសង្គ្រោះ​បាន​លាត​ព្រះពាហុ

យើង​ត្រូវ​បានបញ្ជូន​ឲ្យ​មកផែនដី​ដើម្បីរៀន និង​រីកចម្រើន ដើម្បីឲ្យ​យើង​អាច​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច ។ ដើម្បី​ជួយ​ដល់​យើង ព្រះវរបិតាសួគ៌​បាន​ចាត់​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ក៏​បាន​ហៅ​ពួកព្យាការី​ឲ្យ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ នៅក្នុង​ខគម្ពីរ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃ​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ដើរ​តាម​ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​ដល់អ្នក « ចូរមក​រក​ព្រះគ្រីស្ទ​ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។

គោលបំណង​នៃ​ព្រះគម្ពីរ​មរមន

តើ​អ្នក​ធ្លាប់​គិតពី​មូលហេតុ ដែល​ព្រះបាន​ប្រទាន​ព្រះគម្ពីរ​មរមន​មកដល់​យើងដែរ​ឬទេ ?

ថ្ងៃនេះ អ្នកនឹង​សិក្សា​ខគម្ពីរ​ចុងក្រោយ​នៃ​ព្រះគម្ពីរមរមន ។ នៅពេល​ដែល​អ្នកសិក្សា សូម​គិត​អំពី​គោលបំណង និង​ពរជ័យនៃ​ព្រះគម្ពីរមរមន ។

នៅក្នុង ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃបាន​ប្រកាស​ថា ព្រះគម្ពីរមរមន​បាន​សរសេរ​ក្នុងគោលបំណង​បញ្ចុះបញ្ចូល​យើង​ថា « ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ » ។ ពាក្យ​ថា « ព្រះគ្រីស្ទ » គឺ​ជា « ភាសាក្រេក​ដែល​ស្មើនឹង ព្រះមែស៊ី ។ មាន​ន័យ​ថា​ជា​ព្យាការី សង្ឃ ស្ដេច និង​ជា​អ្នក​រំដោះ°» (°សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ព្រះមែស៊ី°» នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°)°។

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​បច្ចុប្បន្ន​នេះ​អ្នក​កំពុង​ធ្វើ​យ៉ាង​ណា​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ដើរ​តាម​ទ្រង់ ?

ការ​អញ្ជើញ​ចុងក្រោយ​របស់​មរ៉ូណៃ

បន្ទាប់ពី​បង្រៀន​អំពី​អំណោយទាន​នៃ​វិញ្ញាណ និង​ការព្រមាន​អំពី​ផលវិបាក​នៃ​ការមិនជឿ មរ៉ូណៃ​បាននិយាយ​អំពី​ព្រះគម្ពី​រមរមន ។

សូមអាន មរ៉ូណៃ ១០:២៧–២៩ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​ព្យាករណ៍​ថានឹង​កើតឡើង ។

  • តើ​បងប្អូន​គិតយ៉ាងណា​ដែរ ចំពោះ​ការជួប មរ៉ូណៃ​នៅ​កន្លែង​ជំនុំ​ជម្រះ ?

បន្ទាប់មក មរ៉ូណៃ​បាន​បន្ត​ការដាស់តឿន ឬ​ការអញ្ជើញ​ជា​ចុងក្រោយ​របស់គាត់ ។

សូមអាន មរ៉ូណៃ ១០:៣០–៣៤ ដោយ​រក​មើលអ្វី ដែល​មរ៉ូណៃ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ និង​សម្រាប់​ពរជ័យ​ដែល​បាន​សន្យា​ដែល​លោក​បាន​ចែកចាយ​មក

សូម​សិក្សា​ការអញ្ជើញ​យ៉ាងហោច​ណាស់​ពីរ និង​ការសន្យា​ពីរ​មក​ពី មរ៉ូណៃ ១០:៣០–៣៤ ។ តារាង​ខាងក្រោម​អាច​ជួយដល់​បងប្អូនបាន ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​រាយបញ្ជី​បទគម្ពីរ​បន្ថែម និងសិក្សា​ជំនួយ​នានា​នៅក្នុង​ព្រះគម្ពីរ​របស់​បងប្អូន​នៅជាប់​នឹង​ឃ្លា​ជាក់លាក់​មកពី មរ៉ូណៃ ១០:៣០–៣៤ ។ អ្នក​ក៏​អាច​សិក្ស​អំពី​ការអញ្ជើញ ឬ​ការសន្យា​ផ្សេងទៀត ដែល​អ្នក​រកឃើញ​នៅក្នុង មរ៉ូណៃ ១០:៣០–៣៤ ដែល​មិនមាន​ក្នុង​តារាង​នេះ​ផងដែរ ។

អ្វី​ដែល​យើង​ត្រូវធ្វើ ( ការអញ្ជើញ​របស់​មរ៉ូណៃ )

អ្វី​ដែល​ព្រះវរបិតាសួគ៌​សន្យា

អ្វី​ដែល​យើង​ត្រូវធ្វើ ( ការអញ្ជើញ​របស់​មរ៉ូណៃ )

ចូរយក​នូវ​អំណោយទាន​ដ៏ល្អ​ទាំងអស់ ។ ( សូម​មើល មរ៉ូណៃ ៧:១៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៧ ) ។

ចៀសវាង​អំណោយទាន​អាក្រក់ និង​របស់​មិនបរិសុទ្ធ ។ ( សូមមើល នីហ្វៃ​ទី២ ៤:២៧–២៨; មរមន ៩:២៨ ) ។

បដិសេធ​ខ្លួនយើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់ ។ ( សូមមើល ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៥–២៩ [ នៅក្នុង ម៉ាថាយ ១៦:២៤ footnote a ]; ម៉ូសាយ ៣:១៩ ) ។

ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។ ( សូមមើល ម៉ាថាយ ២២:៣៦–៣៨; អោមណៃ ១:២៦ ) ។

អ្វី​ដែល​ព្រះវរបិតាសួគ៌​សន្យា

ព្រះគុណ​របស់​ទ្រង់ គឺ​គ្រប់គ្រាន់ ហើយ​អាចធ្វើ​ឲ្យ​យើង​ល្អ​ឥតខ្ចោះ​បាន ។ (°សូមមើល នីហ្វៃទី២ ១០:២៤; ២៥:២៣; អេធើរ ១២: ២៧; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ព្រះគុណ°» នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°) ។

យើង​នឹង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ។ (°សូមមើល នីហ្វៃទី៣ ២៧:២០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៤១; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ញែក​ជា​បរិសុទ្ធ, ការ​ញែក​ជា​បរិសុទ្ធ°» នៅលើ​គហេទំព័រ scriptures.ChurchofJesusChrist.org) ។

យើង​នឹង​បាន​បរិសុទ្ធ​ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះ​ឡើយ ។ (°សូមមើល លេវីវិន័យ ១៩:២; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៧:៨; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°បរិសុទ្ធ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°) ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ការអញ្ជើញ ឬ​ការសន្យា​ណា​មួយ​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ហើយ​ហេតុអ្វី ?

    • តើ​ការធ្វើ​តាម​ការអញ្ជើញ​ទាំងនេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

    • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀនសូត្រ​បានពី មរ៉ូណៃ ១០:៣០–៣៤ ?

គោលការណ៍​មួយ​ដែល​យើង​បាន​រៀនសូត្រ គឺ​នៅពេល​ដែល​យើង​ចូលមក​រក​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។

« ចូរ​មករក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ »

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ «°Come unto Christ: 2014 Theme Song°» ( ៤:៤៨ ) មាន​នៅ​គេហទំព័រ ChurchofJesusChrist.org°។ សូមសញ្ជឹងគិត​អំពី​របៀប​ដែល​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​បានជួយ​ដល់​អ្នក​ក្នុង​គ្រា​ដែល​អ្នក​ត្រូវការ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ យ៉ាង​ហោចណាស់​ឲ្យ​បានមួយ ៖

    • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើអ្វីខ្លះ ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​ការសន្យា​នៅក្នុង មរ៉ូណៃ ១០:៣០–៣៤ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ?

    • តើ​អ្នក​បានឃើញ​ព្រះគុណ ( ជំនួយ ឬ កម្លាំង​ដ៏​ទេវភាព ) របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ធ្វើការ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចូល​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ភាព​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។ ប្រសិនបើ​អ្នក​មិនដឹង​ច្បាស់​ថា​ត្រូវ​ធ្វើអ្វី ការពិចារណា​លើ​សំណួរ​ខាងក្រោម​អាច​ជួយ​ដល់​អ្នកបាន ។ ប្រសិនបើ​មាន​អ្វី​មួយ​ដែល​អ្នកមាន​អារម្មណ៍​ថា អ្នក​អាចធ្វើ​បានឥឡូវនេះ ចូរ​ធ្វើវា​ចុះ ។ គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍន៍​យុវវ័យ​របស់​អ្នក​អាច​នឹង​ជួយ​ដល់​អ្នក​ឲ្យ​ចូល​មករក​ព្រះគ្រីស្ទ​រួចហើយ ។ អ្នក​អាច​បន្ត​ធ្វើ​ការ​លើ​គោលដៅនោះ ។

  • តើ​មាន​អ្វីខ្លះ​ដែល​មិនល្អ​នៅក្នុង​ជីវិត​របស់ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​បដិសេធ​ខ្លួនឯង ( ឧទាហរណ៍ ឥទ្ធិពល​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ទម្លាប់​មិនល្អ ) ដែរ​ឬទេ ?

  • តើ​ខ្ញុំ​អាច​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​របស់ខ្ញុំ​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ធ្វើ​រឿង​ទាំងនេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?