ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១០:៨–២៥ ៖ « អំណោយ​ទាន​ដែល​ល្អ គឺ​បាន​មកពី​ព្រះគ្រីស្ទ »


« មរ៉ូណៃ ១០:៨–២៥ ៖ ‹ អំណោយទាន​ដែលល្អ គឺបាន​មកពី​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១០:៨–២៥ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ព្រះគម្ពីរ​មរមន

មរ៉ូណៃ ១០:៨–២៥

« អំណោយទាន​ដែលល្អ គឺបាន​មកពី​ព្រះគ្រីស្ទ »

រូបភាព
ការទទួល​បាន​អំណោយ​ទាន

តើ​អំណោយទាន​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​ដែល​ធ្វើ​ឲ្យ​មានភាព​ខុសគ្នា​ដ៏​មាន​អត្ថន័យ​បំផុត​ក្នុងជីវិត​របស់អ្នក ? តើ​អំណោយទាន​នេះ​ប្រាប់​ដល់​អ្នក​ពី​អ្វីខ្លះ​អំពី​អ្នក​ដែល​បាន​ផ្តល់​អំណោយ​ទាន​នេះ​មក ? មរ៉ូណៃ​បាន​ថ្លែងទីបន្ទាល់​អំពី​អំណោយទាន ដែល​ព្រះបាន​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ ។ បន្ទាប់មក មរ៉ូណៃ​បាន​ដាស់តឿន​ដល់​អ្នក​អាន​ឲ្យ​ទទួលស្គាល់ និង​ទទួល​អំណោយ​ទាន​ខាងវិញ្ញាណ​ទាំងនេះ ។ មេរៀន​នេះ​អាច​ជួយ​ដល់​អ្នកស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។

អំណោយ​ទាន

សូម​គិត​អំពី​អ្នក​ជូន​អំណោយ​ដ៏​ល្អ​បំផុត​មួយចំនួន​ដែល​អ្នកស្គាល់ ។

  • តើ​មនុស្ស​ទាំងនេះ​មាន​លក្ខណៈ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​អ្នក​ជូន​អំណោយ​ដ៏​ល្អ ?

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដល់​សិស្ស​ទ្រង់​អំពី​បុគ្គលិក​លក្ខណៈ​មួយ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង ម៉ាថាយ ៧:៩–១១ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ រួចរក​មើលអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន​អំពី​ព្រះវរបិតា ។

នៅថ្ងៃនេះ អ្នក​នឹង​មាន​ឱកាស​រៀន​អំពី​អំណោយទាន​មកពី​ព្រះ ដែល​ហៅ​ថា អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ឬ​អំណោយទាន​ខាង​វិញ្ញាណ ។ នៅពេល​ដែល​អ្នកសិក្សា សូម​គិត​អំពី​របៀប​ដែល​អំណោយទាន​ទាំងនេះ​ជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះអ្នក និង​អ្នកដទៃ ។ សូម​គិត​ផង​ដែរ​អំពី​របៀប​ទទួល​ពរជ័យ​ជាមួយ​អំណោយទាន​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​ការដឹងគុណ និង​សេចក្តីស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ។

អំណោយទាន​ខាង​វិញ្ញាណ​មកពី​ព្រះ

អំណោយទាន​ខាងវិញ្ញាណ​អាច​កំណត់​ថាជា « ពរជ័យ ឬ​សមត្ថភាព​ដែល​ព្រះបានប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បាន​ប្រទាន​មក និង​ផ្តល់​ជា​ប្រយោជន៍​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៩ ) » ។ (°Gospel Topics «°Spiritual Gifts » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org°)°។

សូមអាន មរ៉ូណៃ ១០:៨ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន​អំពី​អំណោយទាន​ខាងវិញ្ញាណ ។

  • តើ​អ្នក​បាន​រៀនសូត្រ​អ្វីខ្លះ​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ចេញពី​ខគម្ពីរ​នេះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀនសូត្រ​បាន​មកពី​ខគម្ពីរនេះ គឺថា ព្រះប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ ។

  • តើ​អ្នក​គិត​ថា យើង​អាច​ប្រើប្រាស់​ពរជ័យ ឬ​សមត្ថភាព​ដែល​ព្រះ​ប្រទាន​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​ខ្លួនឯង ឬ​អ្នកដទៃ​ដោយ​របៀប​ណា ?

សូម​គិត​អំពី​សំណួរ​ដែល​អ្នក​នៅ​តែ​មាន​អំពី​អំណោយទាន​ខាង​វិញ្ញាណ ។ សូម​សរសេរ​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ នៅពេល​ដែល​អ្នក​បន្ត​ការសិក្សា សូម​រក​មើល​ការបង្រៀន​ដែល​ជួយ​ឆ្លើយ​សំណួរ​របស់​អ្នក ។

តើ​ឧទាហរណ៍​នៃ​អំណោយទាន​ខាង​វិញ្ញាណ​មាន​អ្វីខ្លះ ?

មរ៉ូណៃ​បាន​ចែកចាយ​ឧទាហរណ៍​មួយ​ចំនួន​អំពី​អំណោយទាន​ខាង​វិញ្ញាណ ដែល​ព្រះ​អាច​ប្រទាន​មក​ដល់​យើង ។ សូមអាន មរ៉ូណៃ ១០:៩–១៦ ដោយ​រកមើល​ឧទាហរណ៍​ទាំងនេះ ។

ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុងការ​ដឹងថា ការបង្រៀន « ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាងវៃ » ( ខទី ៩) អាច​សំដៅ​ទៅលើ​សមត្ថភាព​ក្នុង​ការជួយ​ដល់​អ្នកដទៃ​ឲ្យ​ប្រើប្រាស់​ការវិនិច្ឆ័យ​ល្អ ឬ​អនុវត្ត​ចំណេះដឹង​របស់ពួកគេ; ការបង្រៀន « ពាក្យ​សម្ដី​នៃ​ចំណេះ​ចេះ​ស្ទាត់ » ( ខទី ១០ ) អាច​សំដៅ​ទៅលើ​សមត្ថភាព​ក្នុង​ការជួយ​អ្នកដទៃ​ឲ្យ​មាន​ចំណេះដឹង​អំពី​ព្រះ និង​ច្បាប់​របស់​ទ្រង់; និង « ចេះ​គ្រប់​ភាសា » ( ខទី ១៥ ) អាចសំដៅ​ទៅលើ​សមត្ថភាព​និយាយ​ភាសាបរទេស ឬ​ភាសា​ដែល​មិនស្គាល់ ។

  • តើ​អំណោយទាន​អ្វីខ្លះ​នៃ​ព្រះវិញ្ញាណ​ដែលបាន​លើកឡើង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​អំពី​របៀប​ដែល​អ្នក​បាន​ឃើញ​អំណោយទាន​ទាំងនេះ​ត្រូវបាន​ពន្យល់បង្ហាញ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាកខនគី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « អំណោយទាន​ខាងវិញ្ញាណ គឺ​រាប់​ពុំអស់​នោះទេ ហើយ​គ្មាន​ដែនកំណត់​នោះ​ឡើយ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។

ព្រះ​អាច​ប្រទានពរ​ដល់យើង​តាមរយៈ​អំណោយ​ទាន​ខាងវិញ្ញាណ​ជាច្រើន​មិន​ចេះចប់ រួមមាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ វិវរណៈ​ផ្ទាល់​ខ្លួន ការបង្កើន​សមត្ថភាព​ក្នុងការ​កាន់​តាម​ព្រះបញ្ញត្តិ និង​ការ​មាន​អារម្មណ៍​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ចំពោះ​អ្នកដទៃ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​គិត​អំពី​វិធី​មួយ​ចំនួន​ដែល​ព្រះ​បាន​ប្រទានពរ​អ្នក​ដោយសារ​អំណោយទាន​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់អ្នក ។ បន្ទាប់មក សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ នៅពេល​ដែល​អ្នក​ពិចារណា​ពី​អំណោយទាន​ដែល​ទ្រង់​សព្វព្រះហឫទ័យ​ប្រទាន​ដល់យើង ?

    • តើ​អំណោយទាន​ខាង​វិញ្ញាណ​អាច​ជួយ​ដល់​យើង​ឲ្យ​កាន់តែ​ដូច​ព្រះ​យ៉ាង​ដូចម្ដេច ?

តើ​យើង​អាច​ទទួល​អំណោយទាន​ខាងវិញ្ញាណ​បាន​ដោយ​របៀបណា ?

សូមអាន មរ៉ូណៃ ១០:២៤–២៥, ៣០ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន​អំពី​ការ​ទទួលបាន​អំណោយទាន​ខាង​វិញ្ញាណ​មកពី​ព្រះ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បាន​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​អាច​ត្រូវ​បាន​ប្រទានពរ​តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ ?

ប្រធាន ចច ឃ្យូ ឃែណុន ( ឆ្នាំ ១៨២៧–១៩០១ ) ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​ចែកចាយ​អំពី​វិធី​មួយ​ដែល​យើង​អាច​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណបាន ៖

ប្រសិនបើ​យើង​ណា​ម្នាក់​ពុំ​ល្អ​ឥតខ្ចោះ​នោះ វា​គឺ​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​អធិស្ឋាន​សុំ​នូវ​អំណោយ​ទាន​ដែល​នឹង​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ ។ … គ្មាន​នរណា​ម្នាក់​គួរតែ​និយាយ​ថា “ អូ ! ខ្ញុំ​ពុំ​អាច​ផ្លាស់ប្តូរ​បានទេ នេះ​ជា​ទម្លាប់​របស់ខ្ញុំ » ។ ទ្រង់​ពុំ​ត្រូវបាន​ធ្វើ​ឲ្យ​ឃើញ​ថា​ត្រូវ​នៅក្នុង​កិច្ចការ​នោះ​ឡើយ ដ្បិត​ហេតុផល​ដែល​ថា​ព្រះ​បាន​សន្យា … ដើម្បី​ផ្តល់​អំណោយ​ទាន​ដែល​នឹង​លុប​បំបាត់[ ភាព​ទន់ខ្សោយ​របស់យើង ] ចេញ ។ ( ចច ឃ្យូ ឃែណុន« Seeking Spiritual Gifts » EnsignLiahona ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៨០ )

ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយបាន​ចែកចាយ​វិធី​មួយ​ផ្សេង​ទៀត​ដែល​យើង​អាចមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​អំណោយទាន​នៃ​ព្រះវិញ្ញាណ ៖

យើង​បណ្ដុះ​អំណោយទាន​ខាង​វិញ្ញាណ​ដោយ​ការរក្សា​បទបញ្ញត្តិ ហើយ​ព្យាយាម​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​កំហុស ។ នោះ​តម្រូវ​ឲ្យ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ប្រែចិត្ត ហើយ​ទទួល​បាន​ការលាង​សម្អាត​តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ( ហែនរី ប៊ី អាវរិង « Serve with the Spirit » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៩ )

  1. សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​បាន​រៀនសូត្រ​អ្វីខ្លះ​មកពី​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​អំពី​វិធី​ដែល​យើង​អាច​ទទួលបាន​ការប្រទានពរ​ដោយ​អំណោយទាន​ខាង​វិញ្ញាណ ?

    • តើ​ហេតុអ្វី​បានជា​អ្នក​គិតថា សកម្មភាព​ដែល​បាន​រៀបរាប់ គឺ​មាន​ភាពចាំបាច់​ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​អំណោយទាន​នៃ​ព្រះវិញ្ញាណ ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ​នៅថ្ងៃ​នេះ​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​អ្នក​ចង់​ចងចាំ រួមមាន​របៀប​ដែល​អំណោយទាន​ខាង​វិញ្ញាណ​អាចធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់អ្នក ។ សូម​កំណត់​អំពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ​កាន់​តែ​ច្រើន ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះហឫទ័យ​ចង់​ប្រទានពរ​ដល់​អ្នក ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។