ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី​៣ ៨–១០ ៖ ព្រះ​សូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ភាពងងឹត


« នីហ្វៃ​ទី​៣ ៨–១០°៖ ព្រះ​សូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ភាពងងឹត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី​៣ ៨–១០ » ព្រះគម្ពីរ​មរមន​សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី​៣ ៨–១០

ព្រះ​សូរសៀង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ភាពងងឹត

រូបភាព
គ្រួសារ​ដែល​មាន​ក្មេងស្រី​ពិការ​ភ្នែក​បានឃើញ​ពន្លឺ​ព្រះអាទិត្យ ជាលើកដំបូង​ចាប់តាំង​ពី​ភាពងងឹត​អស់​រយៈពេល​បីថ្ងៃ ក្រោយពី​ការឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ការបំផ្លិចបំផ្លាញ​ដ៏​ធំ និង​ភាពងងឹត​យ៉ាងខ្លាំង​ជា​ការសម្គាល់​អំពី​ការឆ្កាង​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ទី្វប​អាមេរិក ។ ពេលខ្លះ​នៅក្នុង​អំឡុងពេល​បីថ្ងៃ​ដែល​មាន​ភាពងងឹត​ញាសពេញ ព្រះយេស៊ូវ​គ្រីស្ទ​បានមាន​បន្ទូល​ទៅ​កាន់​ប្រជាជន ។ តាំងពី​ពេល​នោះ និង​ឥឡូវ​នេះ គ្រោះ​ធម្មជាតិ ការរងទុក្ខ​វេទនា និង​ការសាកល្បង​នានា អាច​ជា​ឱកាស​ដើម្បី​រៀន​អំពី និង​ងាក​មករក​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​នឹង​កំណត់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាចជួយ​អ្នក​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ការទុកចិត្ត​នៅលើ​ទ្រង់​កាន់តែ​ខ្លាំងឡើង​ថែមទៀត ។

« ព្យុះ​ដ៏​ធំ​មួយ »

រូបភាព
ព្យុះ សង្ឃរា បោកបក់ កាត់ វាល ស្រែ
រូបភាព
ផ្លេកបន្ទោរ​ព្យុះ
រូបភាព
ភ្លៀង​ខ្យល់​កំបុកត្បូង និង​ខ្យល់​បក់បោក​មកលើ​ទីក្រុង​មួយ

សូម​គិត​អំពី​គ្រាមួយ​ដែល​បងប្អូន​ធ្លាប់​ជួបប្រទះ​នឹង​ព្យុះ​ដ៏​ខ្លាំងក្លា ឬ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូចជា​រញ្ជួយដី ខ្យល់ព្យុះ​កំបុតត្បូង ឬ​ខ្យល់គួច​ជាដើម ។ តើ​បទពិសោធន៍​ទាំងអស់​នោះ​មាន​អ្វីខ្លះ ?

នៅពេល​ដែល​គេ​យក​ព្រះយេស៊ូវ​គ្រីស្ទ​ទៅឆ្កាង​នៅ​ក្រុង​យេរូសាឡិម នោះមាន​ខ្យល់ព្យុះ​និង​ការរញ្ជួយដី​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​យ៉ាងខ្លាំង​នៅ​ទ្វីប​អាមេរិក ដែលបាន​បណ្តាល​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ។ ព្រឹត្តិការណ៍​ទាំងនេះ​បាន​បំពេញ​តាម​ការព្យាករ​របស់​សាំយូអែល ជា​សាសន៍​លេមិន អំពី​ទីសម្គាល់​នៃ​ការសុគត​របស់​ព្រះអង្គស​ង្គ្រោះ ( សូមមើល ហេលេមិន ១៤:២០–២៧ ) ។

ដើម្បី​ស្វែងយល់​អំពី​សេចក្តីលម្អិត​នៃ​ព្រឹត្តិការណ៍​ដ៏​បំផ្លិចបំផ្លាញ​ទាំងនេះ សូម​អាន នីហ្វៃ​ទី​៣ ៨: ៥–២២ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​បាន​ផងដែរ « Jesus Christ Appears in the Ancient Americas » ចាប់ពី​នាទី​ទី ០:០០–៣:១៩ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​អ្នក​អាច​បាន​គិត ឬ​មាន​អារម្មណ៍​បែប​ណា​ទៅ​ប្រសិនបើ​អ្នក​បាន​ជួបប្រទះ​ទៅនឹង​រឿងរ៉ាង​ទាំងនេះ ?

នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ឈាន​ទៅដល់​ការបំផ្លិចបំផ្លាញ​នេះ ពួកសាសន៍​នីហ្វៃ​ភាគច្រើន​បាន​ងាកចេញ​ពី​ព្រះអម្ចាស់ ហើយ​បានបណ្ដេញ​ពួកព្យាការី​ដែល​ព្រះ​បាន​ចាត់​ឲ្យទៅ​បង្រៀន​ពួកគេ​ផងដែរ ( សូមមើល នីហ្វៃ​ទី​៣ ៧: ៧–៨, ១៤, ២១ ) ។

សូម​អាន នីហ្វៃ​ទី​៣ ៨:២៣–២៥ សូម​រកមើល​ថាតើ​អ្នក​ដែល​នៅរស់រាន​មានជីវិត​មាន​ប្រត្តិកម្ម​យ៉ាងណា បន្ទាប់ពី​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​ដ៏​បំផ្លិចបំផ្លាញ​ទាំងនេះ ។

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ពួកគេ​ដោយ​របៀបណា ?

សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​ដែល​ប្រជាជន​កាន់ទុក្ខ​នៅក្នុង​ទីងងឹត ពួកគេ​បានឮ​ព្រះ​សូរសៀង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ពី​ទីក្រុង​ជាច្រើន ហើយ​បាន​ពន្យល់ថា​ទីក្រុង និង​ប្រជាជន​ទាំងនោះ​ទទួល​រង​ការបំផ្លាញ​ដោយសារ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ បន្ទាប់មក​ទ្រង់​បាន​បង្រៀន​ប្រជាជន​ទាំងនោះ​អំពី​សារៈសំខាន់​នៃ​សេចក្តីពិត​ជាច្រើន​អំពី​ព្រះអង្គ​ផ្ទាល់ ។

ដើម្បី​ជួយ​អ្នក​រៀបចំ​សេចក្ដីពិត​ទាំងនេះ សូម​បង្កើត​ចំណងជើង​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ដែល​មាន​ចំណងជើង​ថា ៖ ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី៣ ។ អ្នក​ប្រហែលជា​អាចនឹង​ចង់​ត្រៀមទុក​ទំព័រ​ជាច្រើន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដើម្បី​អ្នក​អាច​បន្ថែម​សេចក្ដីពិត​ចូល​ទៅក្នុង​បញ្ជី​នេះ​នៅ​អំឡុងពេល​សិក្សា​របស់អ្នក​អំពី​ការងារបម្រើ​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ ។

សូម​អាន នីហ្វៃ​ទី​៣ ៩:១៣–២២ និង ១០:៤–១២ ដោយ​រកមើល​អំពី​អ្វីដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ប្រជាជន​ទាំងនេះ​អំពី​ព្រះអង្គ​ទ្រង់ ។ សូម​សរសេរ​សេចក្ដីពិត​ទាំងនេះ​នៅក្រោម​ចំណងជើង​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  1. សូម​សរសេរ​បញ្ជី​មួយ​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​សិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នីហ្វៃ​ទី​៣ ៩–១០ ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​យ៉ាងហោច​ណាស់​ឲ្យបាន​ពីរ ៖

  • តើ​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​ផ្ទាល់ ដែល​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​សេចក្ដី​ពិត​ដែល​អ្នក​បាន​សិក្សា​អំពី​ព្រះយេស៊ូវគ្រីស្ទ អាចជះឥទ្ធិពល​ដល់​សេចក្ដីស្រឡាញ់​របស់អ្នកចំពោះ​ទ្រង់ និងការ​ទុកចិត្ត​ទៅលើ​ទ្រង់​ដោយ​របៀបណា ?

  • តើ​អ្នក​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​អ្វីខ្លះ ឬ​អ្នក​ប្រហែលជា​ស្ថិត​នៅក្នុង​ស្ថានភាព​ទាំងនោះ ដែល​ការចងចាំ​អំពី​សេចក្ដីពិត​មួយ ឬ​ច្រើន​នៃ​សេចក្ដីពិត​ទាំងនេះ​នឹង​មាន​សារៈសំខាន់ ?