ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ១៩ ៖ អនុវត្តវគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ១៩ ៖ អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ១៩

អនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ

រូបភាព
យុវនារី​កំពុង​សិក្សាព្រះគម្ពីរ​ជាមួយគ្នា

ការរៀន​អនុវត្តព្រះបន្ទូល​នៃព្រះអម្ចាស់ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ អាច​ផ្ដល់​ពរ​ដល់​អ្នក​តាមរបៀប​ជាច្រើន ។ មេរៀននេះ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីពិត​នៅ​ក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ពី​ពាក់កណ្តាល​ទីពីរ​នៃ​ព្រះគម្ពីរ​មរមន ។

សន្ទុះ

រូបភាព
យុវនារី​ម្នាក់​កំពុង​ជិះកង់​យ៉ាងរីករាយ

សូម​ស្រមៃមើល​ថា អ្នក​បានបោះ ឬ​ទាត់បាល់ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​បាល់​ហោះទៅ​បាន​ចម្ងាយ ឬ​មាន​សន្ទុះ​កម្រិតណា ?

សន្ទុះ​គឺជា​មធ្យោបាយ​មួយ​រៀបរាប់​អំពី​ភាពខ្លាំង ឬ​កម្លាំង​នៃ​ការបំផ្លាស់ទី​របស់​វត្ថុ​មួយ ។ ឧទាហរណ៍​អំពីរឿង​នេះ នៅពេល​អ្នក​ជិះ​កង់​ចាប់ផ្តើម​ធ្វើ​ចលនា​ដោយ​អ្នក​ជិះ​រុញចេញ​ពីដី ហើយ​វា​បន្ត​រក្សា​សន្ទុះ នៅ​ខណៈពេល​ដែល​អ្នកជិះ​រក្សា​លំនឹង​ហើយ​បន្ត​ធាក់​ឈ្នាន់​កង់ ។ កង់​មាន​សន្ទុះ​នៅពេល​ដែល​អ្នកជិះ​បង្កើន​ការខំប្រឹង​ធាក់​ឈ្នាន់​ ឬ​ប្រសិនបើ​ផ្លូវ​មាន​ជម្រាល​ចុះក្រោម ។

  • តើ​មាន​គំរូណា​ផ្សេងទៀត​អំពី​សន្ទុះ​វិជ្ជមាន​ឬទេ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

យើង​ពុំ​ធ្លាប់​ត្រូវការ​សន្ទុះ វិជ្ជមាន ខាង​វិញ្ញាណ​ដូច​ជា​ពេល​នេះ​ ដើម្បី​ទប់ទល់​នឹង​ល្បឿន​ដ៏​ខ្លាំង​របស់​អារក្ស និង​សញ្ញា​កាន់​តែ​អាក្រក់​នៃ​សម័យ​នេះ​ដូច្នេះទេ ។ សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​នឹង​រក្សា​ឲ្យ​យើង​ឆ្ពោះ​ទៅមុខ ទោះជា​មាន​ជំងឺ​រាតត្បាត រលក​ស៊ូណាមី ការផ្ទុះ​ភ្នំភ្លើង និង​ការប្រយុទ្ធ​ប្រដាប់​អាវុធដ៏ភ័យខ្លាច និង​មិន​ប្រក្រតីក្ដី ។ សន្ទុះ​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​តទល់​នឹង​ការវាយ​ប្រហារ​ដ៏​ទុច្ចរិត និង​ឥត​ឈប់ឈរ​​របស់​ពួកមារសត្រូវ ​ដែល​​វាខំ​បំផ្លាញ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ម្ដង​បន្ដិចៗ ។ ( រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ឧសភា ២០២២ ទំព័រ ៩៨ )

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​អត្ថន័យ​នៃ​សន្ទុះ​ខាងវិញ្ញាណ និង​មូលហេតុ​ដែល​យើង​ត្រូវការ​វា​ដោយ​របៀប​ណា ?

  • តើ​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​របស់​អ្នក ដែល​អ្នក​គិត​ថា​អ្នក​ត្រូវការ​សន្ទុះ​ខាងវិញ្ញាណ​បន្ថែម​ទៀត ? តើ​អ្នក​រំពឹង​ថា អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ ?

បង្កើន​សន្ទុះ​ខាងវិញ្ញាណ

វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បង្រៀន​ពី​គោលលទ្ធិ​ពិត​ដែល​ជួយ​ឲ្យ​យើង​រៀនសូត្រ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ នៅពេល​ដែល​យើង​ដើរ​តាម​ទ្រង់​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​បង្កើត​និង​បង្កើន​សន្ទុះ​ខាងវិញ្ញាណ​ក្នុង​ជីវិត​របស់យើង​បាន ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ថតចម្លង​រូបភាព​ខាងក្រោម​នេះ​ទៅ​ដាក់​នៅ​ត្រង់​ទំព័រ-ស​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​អ្នក ហើយ​បំពេញតាម​សេចក្ដីណែនាំ​ខាងក្រោម ៖

រូបភាព
រូប​គំនូរ​មនុស្ស​ជិះកង់​នៅលើ​ផ្លូវ​ដែល​ឡើង​ទៅលើភ្នំ

សូម​ស្រមៃថា បើ​អ្នក​ជា​អ្នក​ជិះ​កង់​វិញ ហើយ​ផ្លូវជិះ​កង់​តំណាង​ឲ្យ​ជីវិត​របស់​អ្នក ។ អ្នក​អាច​កត់​សម្គាល់​ទៅលើ​លក្ខណៈ​ដែល​ជា​ផ្នែក​ដំបូង​នៃ​ផ្លូវ​របស់​អ្នក គឺ​ធ្វើ​ដំណើរ​ទៅត្រង់ ប៉ុន្តែ​បន្ទាប់មក​អ្នក​ក៏​ជួបប្រទះ​នឹង​ឧបសគ្គ និង​ចំណោទ​ដែល​តម្រូវ​ឲ្យ​ខំប្រឹង​បន្ថែម​ខ្លាំង​ជាងមុន​ដើម្បី​អាច​បន្ត​ទៅ​មុខ​ទៀត​បាន ។ សូម​គិត​អំពី​សន្ទុះ​ខាងវិញ្ញាណ​ដែល​អ្នក​ត្រូវការ ដើម្បី​បន្ត​ដំណើរ​ជីវិត​របស់​អ្នក​ដែល​អ្នក​អាចនឹង​ជួបប្រទះ​ឧបសគ្គ និង​បញ្ហាប្រឈម​នានា​ឲ្យបាន​ជោគជ័យ ។

សូម​សិក្សា​ពី​ឃ្លា​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​សិក្សា​កន្លង​មក​ហើយ​ដោយ​រកមើល​វគ្គ​បទគម្ពីរ​ដែល​ទាក់ទង​នឹង​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក ។ នៅ​ជាប់​នឹង​លេខ​ដែល​ត្រូវ​គ្នា​នៅលើ​គំនូរ​របស់អ្នក សូម​សរសេរ​សេចក្ដីយោង​ទៅ​កាន់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​មាន ឬ​អាច​ជួយ​អ្នក​បាន ៖

  1. រក្សា​សន្ទុះ​ខាងវិញ្ញាណ និង​ដំណើរការ​រីកចម្រើន​ប្រចាំថ្ងៃ ។

  2. នៅពេល​អ្នកជឿ​និង​ធ្វើ​សកម្មភាព​ដោយ​ផ្អែក​លើ​សេចក្តីពិត​ដែល​វគ្គបទគម្ពីរ​នេះ​បង្រៀន នោះ​អ្នក​អាច​ចៀសផុត​ឬ​យកឈ្នះ​លើ​ឧបសគ្គ​មួយ​បាន​យ៉ាង​ងាយស្រួល ។

  3. សូម​ពឹង​ផ្អែកលើ​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ ហើយ​ពុះពារ​ក្រោកឈរ​ឡើង​ដើម្បី​សម្រេច​ឲ្យ​បានគោលដៅ​ខាងវិញ្ញាណ​របស់អ្នក ។

សម្រាប់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នីមួយៗ​ដែល​អ្នក​បានជ្រើសរើស និង​ដាក់បញ្ចូល​នៅលើ​គំនូរ​របស់អ្នក សូម​កត់ត្រា​គំនិត​របស់អ្នក​ប្រហែល​ឲ្យ​បាន​យ៉ាង​ហោចណាស់​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ខាងក្រោមនេះ ៖

  • បទពិសោធន៍​មួយ នៅពេល​ដែល​អ្នក​យល់​ពី​សេចក្តីពិត និង​សារៈសំខាន់​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ។

  • របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​គោលលទ្ធិ ឬ​គោលការណ៍​នៃ​វគ្គបទគម្ពីរ​នេះ​ឲ្យបានកាន់តែ​ល្អប្រសើរ​នៅក្នុង​ជីវិតរបស់អ្នក ។

  • មូលហេតុ​ដែល​អ្នក​គិត​ថា​វគ្គបទគម្ពីរ​នេះ​នឹង​ផ្ដល់​ពរ​ដល់​អ្នក​ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ និង​បង្កើន​សន្ទុះ​ខាងវិញ្ញាណ​របស់អ្នក ។

  • របៀប​ដែល​គោលលទ្ធិ​នេះ​បាន​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តី​យោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តី​យោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តី​យោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តី​យោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្តី​យោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តី​យោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

សេចក្តី​យោង​បទគម្ពីរ

នីហ្វៃ​ទី​៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក » ។

សេចក្តី​យោង​បទគម្ពីរ

នីហ្វៃ​ទី​៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។

សេចក្តី​យោង​បទគម្ពីរ

នីហ្វៃ​ទី​៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តី​យោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។

សេចក្តី​យោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តី​យោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តី​យោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

  1. សម្រាប់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នីមួយៗ​ដែល​អ្នក​បានជ្រើសរើស និង​ដាក់បញ្ចូល​នៅលើ​គំនូរ​របស់អ្នក សូម​កត់ត្រា​គំនិត​របស់អ្នក​ប្រហែល​ឲ្យ​បាន​យ៉ាង​ហោចណាស់​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ខាងក្រោមនេះ ៖

    • បទពិសោធន៍​មួយ នៅពេល​ដែល​អ្នក​យល់​ពី​សេចក្តីពិត និង​សារៈសំខាន់​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ។

    • របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​គោលលទ្ធិ ឬ​គោលការណ៍​នៃ​វគ្គបទគម្ពីរ​នេះ​ឲ្យបានកាន់តែ​ល្អប្រសើរ​នៅក្នុង​ជីវិតរបស់អ្នក ។

    • មូលហេតុ​ដែល​អ្នក​គិត​ថា​វគ្គបទគម្ពីរ​នេះ​នឹង​ផ្ដល់​ពរ​ដល់​អ្នក​ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ និង​បង្កើន​សន្ទុះ​ខាងវិញ្ញាណ​របស់អ្នក ។

    • របៀប​ដែល​គោលលទ្ធិ​នេះ​បាន​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។