ថ្នាក់​សិក្ខាសាលា
នីហ្វៃទី​៣ ២–៥ ៖ « ប្រុង​ខ្លួន …​​នៅ​ក្នុង​កម្លាំង​នៃ​ព្រះ​អម្ចាស់ »


« នីហ្វៃទី​៣ ២–៥ ៖ ‹ ប្រុង​ខ្លួន …​​នៅ​ក្នុង​កម្លាំង​នៃ​ព្រះ​អម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី៣ ២–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី​៣ ២–៥

« ប្រុងខ្លួន …​នៅ​ក្នុង​កម្លាំង​នៃ​ព្រះ​អម្ចាស់ »

រូបភាព
ពួក​សាសន៍​នីហ្វៃ​បាន​ប្រមូល​ប្រជាជន​របស់​ពួកគេ​ទាំងអស់ វត្ថុធាតុ និង​ហ្វូង​សត្វ​មក​ជុំ​គ្នា​នៅ​កន្លែង​មួយ​ដើម្បី​រៀបចំ​សម្រាប់​ធ្វើ​សង្រ្គាម នៅ​ពេល​ខាងមុខ

មីនើរវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) The Answer of Lachoneus ( ចម្លើយ​របស់​ឡាកូនីអូស ឆ្នាំ១៩៤៩-១៩៥១ ) ប្រេងលាប​ជាប់​នៅលើ​សាច់ក្រណាត់​នៅលើ​កម្រាល​ឥដ្ឋ ៣៦ x ៤៨ អ៊ីញ ។ សារមន្ទីរ​សិល្បៈ​របស់​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់

ដូចជា​យើង​ប្រឈមមុខ​ទៅនឹង​បញ្ហា​នានា ដែលនាំ​ទៅរក​ការយាង​មក​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួក​សាសន៍​នីហ្វៃ​បាន​ប្រឈមមុខ​ទៅនឹង​បញ្ហា​នានា​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន ពេល​ដែល​ទ្រង់យាង​មក​រក​ពួកគេ ។ ពួកចោរ​កាឌីអានតុន​បាន​គំរាម​បំផ្លាញ​ពួក​សាសន៍​នីហ្វៃ ។ ប៉ុន្តែពួកសាសន៍​នីហ្វៃ « បាន​ប្រុងខ្លួន​តទល់​នឹង​ពួកវា​…​នៅក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ » ( នីហ្វៃ​ទី ៣ ៤:១០ ) ។ ដូច​ពួក​សាសន៍​នីហ្វៃ​ដែរ យើង​អាច​យកឈ្នះ​នៅលើ​រាល់​បញ្ហា​ប្រឈមមុខ​នានា​ដោយ​ការប្រុង​ខ្លួន ។ មេរៀន​នេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​ទទួល​បាន​កម្លាំង​របស់​ព្រះអម្ចាស់​ដោយ​មាន​ការប្រុង​ខ្លួន​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម ។

ការប្រុងខ្លួន

សូម​គិត​អំពី​គ្រា​មួយ​នៅក្នុង​ជីវិត​របស់អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​ថា បាន​ប្រុង​ខ្លួន ឬ​មិនបាន​ប្រុង​ខ្លួន ។

  • តើ​មាន​ស្ថានភាព​បែបណា ហើយ​តើ​មូលហេតុ​អ្វី​បាន ជា អ្នក​មាន​អារម្មណ៍​ថា បាន​ប្រុង​ខ្លួន ឬ​មិន​បាន​ប្រុងខ្លួន​ទុកជាមុន​នោះ ?

  • ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា មិន​បាន​ប្រុងខ្លួន​ទុកជាមុន​ទេ តើ​អ្នក​បាន​ធ្វើ​អ្វី ដើម្បី​ប្រុង​ខ្លួន​ទុកជាមុន​ឲ្យ​បាន​ល្អ​សម្រាប់​ពេល​អនាគត ?

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ប្រុងខ្លួន​ទុកជាមុន​ខាងវិញ្ញាណ​សម្រាប់​ឧបសគ្គ ដែល​អ្នក​កំពុង​ប្រឈមមុខ ឬ​អាច​ប្រឈមមុខ​នៅពេល​អនាគត ?

នៅពេល​អ្នក​សិក្សា​អំពី នីហ្វៃទី ៣ ២–៥ សូម​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ ដើម្បី​ដឹង​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ប្រុងខ្លួន​របស់​អ្នក​ទុកជាមុន​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​សម្រាប់​ពេល​អនាគត ។

ការប្រុងខ្លួន​ទុកជាមុន​របស់​ឡាកូនីអូស

ព្យាការី​សាំយូអែល បាន​ព្យាករណ៍​ថា ពេល​យប់​នឹង​ពុំ​ងងឹត​សោះ ដែល​ជា​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះ​គ្រីស្ទ ។ នៅពេល​ដែល​ការព្យាករណ៍​នេះ​ត្រូវ​បានបំពេញ ( សូមមើល នីហ្វៃទី ៣ ១:១៥–១៩ ) « គង់តែ​ប្រជាជន​ភាគច្រើន​បាន​ជឿ ហើយ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់​ដែរ » ( នីហ្វៃទី ៣ ១:២២ ) ។ ប៉ុន្តែប៉ុន្មាន​ឆ្នាំ​ក្រោយមក អ្នកខ្លះ​ចាប់ផ្ដើម​លែង​ជឿ ។

សូម​អាន នីហ្វៃទី​៣ ១:២៧–៣០ និង នីហ្វៃទី​៣ ២:១–៣ ដោយ​រកមើល​មូលហេតុ​ដែល​មនុស្ស​មួយចំនួន​បាន​វង្វេង​ចេញពី​ព្រះអម្ចាស់ ។

  • តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​យើង​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ នៅក្នុង​ជំនាន់​របស់យើង​នេះ​បាន ?

ពួកចោរ​កាឌីអានតុន​មាន​ចំនួន​កាន់តែ​ច្រើនឡើង ហើយ​បានប្រយុទ្ធ​នឹង​ពួក​សាសន៍​នីហ្វៃ ។ ជា​ការឆ្លើយតប « សាសន៍​លេមិន​ទាំង​អស់ ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ បាន​រួបរួម​ជាមួយ​គ្នា​នឹង​បងប្អូន​របស់​គេ គឺ​ពួក​សាសន៍​នីហ្វៃ » ( នីហ្វៃ​ទី៣ ២:១២ ) ។ ពួក​គីឌឌីអានហៃ ជា​មេ​ដឹកនាំ​ក្រុមចោរ​កាឌីអានតុន បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​ឡាកូនីអូស ដែល​ជា​មេ​ចៅក្រម​សាសន៍​នីហ្វៃ ។ នៅក្នុង​សំបុត្រ​នោះ វា​បាន​គំរាម​ថា នឹង​បំផ្លាញ​ពួក​សាសន៍​នីហ្វៃ បើសិនជា​ពួកគេ​មិន​ព្រម​ចុះចាញ់​ទេ ( សូមមើល នីហ្វៃទី ៣ ៣:១–១០ ) ។

សូម​អាន នីហ្វៃទី ៣ ៣:១១–១២ ដោយរក​មើល​អំពី​របៀប​ដែល​ឡាកូនីអូស​បាន​ឆ្លើយតប​វិញ ។

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ ដែល​អ្នក​ឃើញ​អំពី​សេចក្ដីជំនឿ​របស់​ឡាកូនីអូស​នៅលើ​ព្រះអម្ចាស់ ?

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ហើយ​បង្កើត​បញ្ជី​មួយ ដែល​មាន​ចំណងជើង​ថា « ការប្រុង​ខ្លួន​ទុកជាមុន​របស់​ពួក​សាសន៍នីហ្វៃ » នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​អំពី​របៀប ដែល​មនុស្ស​បាន​ប្រុងខ្លួន​ទុកជាមុន​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​សម្រាប់​ពេលណា ដែល​ពួកចោរ​កាឌីអានតុន​នឹង​មក​វាយប្រហារ ។ ប្រសិនបើ​អាច​ធ្វើបាន អ្នក​អាច​វគ្គបទគម្ពីរ​ទាំងនេះ​ជា​សំឡេង​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

  • តើ​ការប្រុង​ខ្លួន​ទុក​ជាមុន​មួយ​ណា​ដែល​អ្នក​គិត​ថា​បាន​ជួយ​ច្រើន​បំផុត ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា ការប្រុងខ្លួន​ទុកជាមុន​នេះ​បាន​ជួយ​ពួកគេ​ឲ្យ​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់​បាន​ដោយ​របៀបណា ?

សូម​អាន នីហ្វៃទី​៣ ៤:៧–១២ ដោយ​រកមើល​អំពី​របៀប ដែល​ពួក​សាសន៍​នីហ្វៃ​ទទួល​បាន​ពរជ័យ ដោយសារ​ការប្រុង​ខ្លួន​ទុកជាមុន​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​របស់​ពួកគេ ។

  • តើ​គោលការណ៍​អ្វី​ខ្លះដែល​យើង​អាច​រៀន​ចេញពី​ដំណើររឿង​នេះ ? ( សូមមើល នីហ្វៃទី ៣ ៤:១០ ) ។

គោលការណ៍​មួយ ដែល​យើង​រៀន​ចេញពី​ដំណើររឿង​នេះ គឺ នៅពេល​យើង​ប្រុង​ខ្លួនរបស់​យើង​ខាងវិញ្ញាណ និង​ខាងសាច់ឈាម នោះ​ព្រះអម្ចាស់​នឹង​ពង្រឹង​យើង​ដើម្បី​យកឈ្នះ ឬ​ស៊ូទ្រាំ​នឹង​ឧបសគ្គ​នានា ។

ការប្រុងខ្លួន​ទុក​ជាមុន​នៅ​សម័យ​របស់យើង

ដើម្បី​ជួយអ្នក​ភ្ជាប់​ទំនាក់ទំនង​បទគម្ពីរ​ទៅនឹង​ជំនាន់​របស់យើង សូម​បង្កើត​បញ្ជី​មួយដែល​មាន​ចំណងជើង​ថា « ភាពស្របគ្នា​នៅ​សម័យ​ទំនើប » នៅ​ជិត​នឹង​បញ្ជី​នៃ​ការប្រុង​ខ្លួន​ទុកជាមុន​របស់​ពួក​សាសន៍​នីហ្វៃ ។ រាយបញ្ជី​អំពី​ភាព​ស្រដៀងគ្នា​នៃ​ការប្រុងខ្លួន​ទុកជាមុន ដែល​យើង​អាច​ធ្វើ​បាន រួមមាន​ការប្រុង​ខ្លួនទុក​ជា​មុន​ដែល​ព្យាការីបាន​ទូន្មាន​យើង​ឲ្យ​ធ្វើ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ប្រុងខ្លួន​ទុកជាមុន និង​របៀប​ដែល​គំនិត​ទាំងនេះ​អាច​ជួយ​ដល់​អ្នក ឲ្យ​ប្រុងខ្លួន​ទុកជាមុន​នៅ​ក្នុង​កម្លាំង​នៃ​ព្រះ​អម្ចាស់ ។

ដើម្បី​មើល​ឧទាហរណ៍​មកពី​គ្រួសារ​មួយ​ដែល​បាន​ទទួល​ពរជ័យ ដោយសារ​ការប្រុងខ្លួន​ទុកជាមុន​របស់​ពួកគេ សូម​មើល​វីដេអូ « Temporal Preparedness Resources » ( ៣: ០៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org°។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • សូម​ជ្រើសរើស​ការប្រុងខ្លួន​ទុកជាមុន​មួយ ឬ​ច្រើន​ចេញពី​បញ្ជី​របស់អ្នក ។ តើ​វា​អាច​ជួយ​យើង​យក​ឈ្នះ​លើ​បញ្ហា​ប្រឈមមុខ​ជាក់លាក់ ដែល​យើង​ប្រឈមមុខ​នៅក្នុង​សម័យ​របស់យើង​បាន​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា ការប្រុង​ខ្លួន​ទុកជាមុន​របស់យើង​អាច​ឲ្យ​ព្រះអម្ចាស់​ពង្រឹង​យើង​ដោយ​របៀបណា ?

ពួកចោរ​កាឌីអានតុន​បាន​បរាជ័យ​នៅក្នុង​ការរៀបចំ​ការឡោមព័ទ្ធ ដោយសារ​ពួក​សាសន៍​នីហ្វៃ​មាន​ជំនួយ​ដ៏ទេវភាព​នៅក្នុង​ការប្រុងខ្លួន​របស់​ពួកគេ ។ នៅទីបំផុត​ពួក​កាឌីអានតុន​បាន​ដក​ថយ ។ កងទ័ព​សាសន៍​នីហ្វៃ​បាន​កាត់​ផ្តាច់​ពួកគេ ហើយ​បាន​ប្រគល់ខ្លួន​ពួកគេ​ជា​អ្នកទោស ឬ​ក៏​ត្រូវ​សម្លាប់​ចោល ( សូមមើល នីហ្វៃទី ៣ ៤:១៦–២៧ ) ។

សូម​អាន នីហ្វៃទី ៣ ៤:៣០–៣៣; ៥:១–៤ ដោយ​រកមើល​របៀប ដែល​ប្រជាជន​បាន​ឆ្លើយតប​ចំពោះ​ការទទួល​បាន​ការពង្រឹង​មកពី​ព្រះអម្ចាស់ ។

  • តើ​ការឆ្លើយតប​របស់​ពួកគេ​បង្ហាញ​អំពី​សេចក្តីជំនឿ​របស់ពួកគេ​នៅលើ​ព្រះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​អំពី​គ្រា​មួយ ដែល​អ្នក​អាច​នឹង​ទទួល​បាន​កម្លាំង​របស់​ព្រះអម្ចាស់ ដោយការ​ប្រុង​ខ្លួន​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការប្រុងខ្លួន ៖

មារសត្រូវ​ពុំ​បញ្ឈប់​ការ​វាយ​ប្រហារ​ឡើយ ។ ដូច្នេះ យើង ពុំ អាច​បញ្ឈប់​ការ​ត្រៀម​ខ្លួន​ឡើយ ! កាល​ណា​យើង​កាន់តែ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន—ខាង​សាច់ឈាម ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ—នោះ​យើង​កាន់តែ​ត្រៀមខ្លួន​ការពារ​ទប់ទល់​ទៅនឹង​ការវាយ​ប្រហារ​មិន​ចេះចប់​មិន​ចេះហើយ​របស់​សាតាំង ។ …

ខ្ញុំ​មិន​និយាយ​ថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​ងាយ​ស្រួល​នោះទេ ប៉ុន្តែ​ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា អនាគត​នឹង​រុងរឿង​សម្រាប់​អស់​អ្នក​ដែល​បាន​ប្រុង​ខ្លួន ហើយ​អ្នក​ដែល​បន្ដ​ប្រុង​ខ្លួន​ធ្វើជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ( រ័សុល អិម ណិលសុន « Embrace the Future with Faith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥–៧៦ )

  1. សូម​បំពេញ​ចំណុច​ដូច​ត​ទៅ​នេះ ៖

សូម​គិត​អំពី​បញ្ហា​ប្រឈមមុខ ស្ថានភាព ឬ​ព្រឹត្តិការណ៍ ដែល​អ្នក​ត្រូវតែ​ប្រុង​ខ្លួន​ទុកជាមុន ។ សូម​សញ្ជឹងគិត​ថាតើ​អ្នក​បាន​ប្រុងខ្លួន​ប៉ុនណា​ហើយ​នៅ​សព្វថ្ងៃ នេះ ។ សូម​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ ពេល​អ្នក​ឆ្លើយ​សំណួរ​ទាំងនេះ ។

  • តើ​សកម្មភាព​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រុងខ្លួន​ ?

  • តើ​អ្នក​អាច​បញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការប្រុង​ខ្លួន​ទុកជាមុន​របស់​អ្នក​ដោយ​របៀប​ណា ?