ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១—« ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១—‹ ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២:១៩–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១

« ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ »

រូបភាព
យុវវ័យ​សើច​សប្បាយ

នៅក្នុង​មេរៀន​មុន អ្នក​បានរៀនថា ប្រសិនបើយើង​រក្សា​បទបញ្ញត្តិ​នៃ​ព្រះ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ទាំង​ខាងសាច់ឈាម និង​ខាងវិញ្ញាណ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ​ទី ២ ៤១ ពន្យល់ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

សូម​គូរ ឬ​បង្កើត​រូបភាព​ដែល​តំណាង​ឲ្យ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២:៤១ ។

នៅពេល​អ្នក​គូរ​រូបភាព​របស់​អ្នក​រួច​ហើយ សូម​ប្រើ​វា​ដើម្បី​ជួយអ្នក​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ ៖ « អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​អាច​ប្រើ​គំនូរ​របស់​អ្នក​ដោយ​របៀបណា ដើម្បី​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២:៤១ ?

រៀន​អនុវត្ត

សូម​ស្រមៃ​ពី​ស្ថានភាព​ខាងក្រោមនេះ ៖

ជេនណា រៀន​មេរៀន​ចំណេះចំណាន​ខាងគោលលទ្ធិ​នៅក្នុង​ថ្នាក់សិក្ខាសាលា​ដែល​សង្កត់ធ្ងន់​ថា ការគោរពប្រតិបត្តិ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះ​នាំមក​នូវ​សុភមង្គល និង​ពរជ័យ​កាន់តែច្រើន​នៅក្នុង​ជីវិត​របស់​យើង ។ ក្រោយមក ជេនណា មាន​អារម្មណ៍​ច្របូកច្របល់​អំពី​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​នាង ។ នាង​ព្យាយាម​រក្សា​បទបញ្ញត្តិ ប៉ុន្តែ​គ្មានអារម្មណ៍​ថា វា​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កាន់តែ​ងាយស្រួល រីករាយ ឬ​ប្រសើរ​ជា​ងនេះឡើយ ។ នាង​នៅតែ​ជួប​ការលំបាក​នៅ​សាលា និង​មាន​បញ្ហា​ខ្លះ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ។ ប្រសិនបើការ​គោរពបទ​បញ្ញត្តិ​របស់​នាង​ត្រូវបាន​សន្មត​ថា នាំមក​នូវ​សុភមង្គល ហេតុ​អ្វី​នាង​មានអារម្មណ៍​បែបនេះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​អាន កថាខណ្ឌ​ទី ៥–៦ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​រកមើល​ឃ្លា​ដែល​អាច​ជួយ ជេណា ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះពី​កថាខណ្ឌ​ទាំងនេះ​ដើម្បី​ជួយ ជេណា ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?

  • តើ​អ្នក​គិតថា ការណ៍នេះ​អាច​ជួយ ជេណា យ៉ាងដូចម្តេច ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​រកមើល​ឃ្លា​ដែល​អាច​ជួយ ជេណា ។

  • តើ​អ្នក​ចង់​ចែកចាយ​អ្វី​ជាមួយ ជេណា ?

  • ហេតុ​អ្វី​អ្នក​ចែកចាយ​រឿងនេះ​ជាមួយ​នាង ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

សូមអាន​កថាខណ្ឌទី ១១ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​រកមើល​ឃ្លា​ដែល​អាច​ជួយ ជេណា ។

  • តើ​មាន​ប្រភព​ដ៏​ទេវភាព​អ្វី​ខ្លះទៀត​ដែល​អ្នក​អាច​ណែនាំឲ្យ ជេណា ងាកទៅរក ?

  • តើ​អ្នក​គិតថា ការណ៍​នេះ​អាច​ជួយនាង​ដោយ​របៀបណា ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​កថាខណ្ឌ​ដែល​មាន​យ៉ាងហោច​ណាស់ ៥ ប្រយោគ ។

    • តើ​ជេនណា​អាច​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង ម៉ូសាយ ២:៤១ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​នាង​ ?