ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧—« នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »


« ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧—‹ នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧

« នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »

រូបភាព
យុវជន​ទៅលេង​បុរស​ចំណាស់

នៅក្នុង​មេរៀន « ម៉ូសាយ ២:១–១៨ » អ្នក​បានរៀនថា « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ មេរៀន​នេះ​អាច​ជួយអ្នក​ទន្ទេញ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ២:១៧ ពន្យល់​ពី​គោលលទ្ធិ និង​រៀន​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

សូមអាន ម៉ូសាយ ២:១៧ និង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះ​គម្ពីរសញ្ញាថ្មី ម៉ាថាយ ២២:៣៦–៣៩ ដោយ​ស្វែងរក​ភាពស្រដៀងគ្នា ។

  • តើ​អ្នក​ឃើញ​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង ម៉ាថាយ ២២:៣៦–៣៩ និង ម៉ូសាយ ២:១៧ ?

  • តើ​អ្នក​នឹងពន្យល់​អំពី​គោលលទ្ធិ​នៃ​ការបម្រើ​ដោយ​របៀបណា​ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ទាំងនេះ ?

សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ២:១៧ ។ សូម​សរសេរ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នោះ​នៅលើ​ក្រដាស​មួយ​សន្លឹក​ថា ៖ « ‹ កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ › ( ម៉ូសាយ ២:១៧ ) » ។ សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​សូត្រ​ឡើងវិញ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ និង​សេចក្តីយោងនោះ​ឲ្យ​បានច្រើន​ដង​តាម​ដែល​អ្នក​អាច​ធ្វើបាន ។

សូម​យក​ក្រដាស​ទៅ​ជាមួយ​អ្នក​ពេញមួយថ្ងៃ ។ ពេញ​មួយថ្ងៃ​នៅពេល​អ្នក​មានអារម្មណ៍​គិត​ពី​ក្រដាស​នោះ ឬ​ចងចាំ​ថា​វា​នៅទីនោះ សូម​ព្យាយាម​សូត្រ​ឡើងវិញ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ និង​សេចក្តីយោង​នោះ​នៅក្នុង​ចិត្ត​របស់​អ្នក ។ មុន​ពេល​អ្នក​ចូល​ដំណេក សូម​ព្យាយាម​សូត្រ​ឡើងវិញ​ចេញ​ពី​ការចងចាំ ។

រៀន​អនុវត្ត

សូម​អាន​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​ជ្រើសរើស​ប្រយោគ​មួយ​ពីផ្នែក​នីមួយៗ​ដែល​អ្នក​យល់​ថា​មានន័យ​ជា​ពិសេស ។ សូម​ពិចារណា​គូស​ចំណាំ​ប្រយោគ​ទាំងនេះ ។ សូម​ចាំប្រយោគ​ទាំងនេះ នៅពេល​អ្នក​ធ្វើ​លំហាត់​ខាងក្រោម ។

ជា​ទូទៅ ការបម្រើ​គឺ​ជា​បទពិសោធន៍​វិជ្ជមាន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ចូលរួម និង​អ្នក​ដែល​ត្រូវបាន​បម្រើ ។ ទោះ​យ៉ាងណា​ក៏​ដោយ ដោយ​ជា​ផ្នែកមួយ​នៃ​ការបម្រើ ក៏​អាច​មាន​ឧបសគ្គ​ផងដែរ ។ សូម​ពិចារណា​ពី​ឱកាស​នៃ​ការបម្រើ​ថ្មីៗ​ដែល​អ្នក​មាន ។ តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​បានកើតឡើង​ជាមួយ​នឹង​ការបម្រើ​នោះ ? តើ​មានហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​ជ្រើសរើស​មិន​បម្រើ ?

សូម​សរសេរ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ពិពណ៌នា​អំពី​ឧបសគ្គ​ជាមួយ​នឹង​ការបម្រើ ។ នេះ​ជា​ឧទាហរណ៍មួយ ៖ សូហ្វីយ៉ា ត្រូវបាន​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​នាង​សុំ​ឲ្យ​ធ្វើ​ពិធីខួបកំណើត​ឲ្យ​ក្មេងស្រី​ដែល​មិន​សូវ​សកម្ម​ម្នាក់​ក្នុង​ថ្នាក់យុវនារី​របស់​នាង ។ ពេល​ក្មេងស្រី​នោះ​មក​ដល់​មាត់ទ្វារ​បន្ទប់ នាង​មិន​សូវ​រាក់ទាក់​នឹង​សូហ្វីយ៉ា​ទេ ។ ដោយ​មានអារម្មណ៍​ឈឺចាប់ សូហ្វីយ៉ា ដើរ​ចេញ​ដោយ​សោកស្ដាយ​ដែលនាង​បានធ្វើ​ការបម្រើ​នោះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

រូបភាព
រូបតំណាង កំណត់ត្រា
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​ការបម្រើ​សូម្បី​តែ​មាន​ការលំបាក​នានា​គឺ​ជា​សកម្មភាព​នៃ​សេចក្តីជំនឿ​យ៉ាង​ដូចម្តេច ?

    • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២:១៧ អាច​ជួយ​បុគ្គល​នៅ​ក្នុង​ស្ថានភាព​នេះ ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដោយ​របៀបណា ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​មាន​អ្វី​ផ្លាស់ប្តូរ​នៅពេល​អ្នក​មើលឃើញ​ស្ថានភាព​នេះ​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ?

    • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២:១៧ អាច​ជួយ​មនុស្ស​ម្នាក់​នេះ​ឲ្យ​មើលឃើញ​អ្វី​ៗ​តាម​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​ដោយ​របៀបណា ?

    • តើ​អ្នក​គិតថា ព្រះអង្គ​សង្គ្រោះ​នឹង​ប្រព្រឹត្ត​យ៉ាងណា​ក្នុង​ស្ថានភាពនេះ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

សូម​ស្វែងរក​បទគម្ពីរ​បន្ថែម ឬ​សេចក្ដីថ្លែងការណ៍​ពី​សន្និសីទ​ទូទៅ​ដែល​អ្នក​អាច​ចែកចាយ​ដើម្បី​ជួយ​បុគ្គល​ម្នាក់​បម្រើ​ដោយ​ឥរិយាបថ​ស្ម័គ្រចិត្ត ។ ដើម្បី​ធ្វើដូច្នេះ សូម​សាកល្បង​ស្វែងរក « ការបម្រើ » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ហើយ​បន្ទាប់មក​មើល​ព្រះគម្ពីរ ឬ​សុន្ទរកថា​ពី​សន្និសីទ​ដែល​ផុស​ឡើង ។ អ្នក​ក៏​អាច​រកមើល « ការបម្រើ » នៅក្នុង Topical Guide ឬ​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ផងដែរ ។

  1. សូម​សរសេរ​ខគម្ពីរ ឬ​សម្រង់​សម្តី​ដែល​អ្នក​បានរកឃើញ ហើយ​ពិពណ៌នា​អំពី​របៀប​ដែល​វា​អាច​ជួយ​បុគ្គល​ម្នាក់​នៅក្នុង​ស្ថានភាព​នោះ ។