ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២១–២៤ ៖ សហស្សវត្សរ៍


« នីហ្វៃទី២ ២១–២៤ ៖ សហស្សវត្សរ៍ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២១–២៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២១–២៤

សហស្សវត្សរ៍

រូបភាព
សត្វតោ និង​សត្វ​ចៀម

សូម​ស្រមៃមើល​ថា​តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​ពិភពលោក​គ្មាន​អំពើ​អាក្រក់ ។ ថ្ងៃ​ណា​មួយ​ពិភព​លោក​នឹង​ទៅ​ជា​បែប​នេះ ។ វា​នឹង​កើតឡើង​ក្នុង​អំឡុង​ការសោយរាជ្យ​នាពេល​សហស្សវត្សរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្យាការី​ជាច្រើន​រូប រួមទាំង​នីហ្វៃ និង​អេសាយ បាន​ព្យាករណ៍​អំពីភាពសុខសាន្ត​រយៈពេល ១០០០ ឆ្នាំ​ដែល​ហៅ​ថា​សហស្សវត្សរ៍ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ និង​រៀបចំ​សម្រាប់​ការសោយរាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះអង្គ​សង្គ្រោះ ។

អនាគត

  • តើ​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វី​ខ្លះ​នាពេល​អនាគត​ដែល​អ្នក​ទន្ទឹង​រង់ចាំ ? ហេតុអ្វី ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​គិត​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វី​ដើម្បី​រៀបចំ ?

សហស្សវត្សរ៍

ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នាពេល​អនាគត​គឺ​សហស្សវត្សរ៍ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​សហស្សវត្សរ៍ ? តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពី​វា ?

អ្នក​ប្រហែលជា​ចង់​សរសេរ​សំណួរ​ដែល​អ្នក​មាន ហើយ​ទុកកន្លែង​ទំនេរ​ដើម្បី​កត់ចំណាំ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ។

ព្យាការី​នីហ្វៃ​បាន​សរសេរ​អំពី​ថ្ងៃ​ចុង​ក្រោយ ហើយ​រួម​បញ្ចូល​ការព្យាករណ៍​ជាច្រើន​របស់​អេសាយ​អំពី​ថ្ងៃ​ចុង​ក្រោយ ។ អេសាយ​បាន​ព្យាករណ៍​ពី​ការបំផ្លិចបំផ្លាញ​នៃ​ស្រុក​អាសសើរ និង​បាប៊ីឡូន ថា​ជា​ប្រភេទ​នៃ​ការបំផ្លិច​បំផ្លាញ​នៅ​ការយាង​មក​ជា​លើក​ទីពីរ ( សូមមើល នីហ្វៃទី២ ២០២៣ ) ។ លោក​ក៏​បាន​ព្យាករណ៍​អំពី​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​មុន​ការសោយរាជ្យ​នាពេល​សហស្សវត្សរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ការព្យាករណ៍​របស់​លោក​ពោរពេញ​ទៅ​ដោយ​និមិត្តរូប និង​ការប្រៀបធៀប​យ៉ាង​ប៉ិន​ប្រសប់​ដែល​បន្ថែម​ភាព​ស៊ីជម្រៅ​ដល់​ការយល់​ដឹង​របស់​យើង​អំពី​សហស្សវត្សរ៍ ។

សូម​អាន​ការព្យាករណ៍​ខាង​ក្រោម​ពី​នីហ្វៃ និង​អេសាយ ហើយ​រកមើល​ការពិពណ៌នា​អំពី​សហស្សវត្សរ៍ ។

អ្នក​ប្រហែល​ជា​ចង់​គូរ​រូបភាព​អំពី​ការពិពណ៌នា​មួយ​ចំនួន ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • ចេញពី​ការពិពណ៌នា​ទាំង​នេះ តើ​អ្នក​គិត​ថា​ជីវិត​របស់​អ្នក​នឹង​ខុសគ្នា​យ៉ាង​ណា​នៅក្នុង​សហស្សវត្សរ៍ ?

    • តើ​មាន​ការពិពណ៌នា​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​បាន​រក​ឃើញ ? តើ​ការពិពណ៌នា​ទាំង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទ្រង់ ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ព្រះគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​សោយរាជ្យ​នៅលើ​ផែនដី​ដោយ​សេចក្ដីសុចរិត និង​ភាពសុខសាន្ត​ក្នុងអំឡុង​សហសវត្សរ៍ ។

សូម​ស្រមៃមើល​នៅក្នុង​ចិត្ត​របស់​អ្នក​ថា តើ​វា​ទៅ​ជា​យ៉ាង​ណា​ក្នុង​ការរស់នៅ​កំឡុង​សហស្សវត្សរ៍—នៅពេល​ព្រះអង្គ​សង្គ្រោះ​សោយរាជ្យ​ក្នុង​ភាពសុចរិត និង​ភាពសុខសាន្ត ។ សូមសញ្ជឹង​គិត​អំ​ពី​របៀប​ដែល​ភាពសុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក ។

ប្រធាន ដាលីន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​ពិពណ៌នា​អំពី​ពរជ័យ​មួយ​ទៀត​នៃ​សហស្សវត្សរ៍ ៖

ភាព​នៅលីវ ភាពគ្មាន​កូន សេចក្ដីស្លាប់ និង​ការលែងលះ​គ្នា​រារាំង​ដល់​គំនិត​នានា ហើយ​ពន្យារ​ពេល​នៃ​ការបំពេញ​ពរជ័យ​ដែល​បាន​សន្យា ។ … ព្រះអម្ចាស់​បាន​សន្យា​ថា នៅឯ​ភាពអស់កល្ប​ជានិច្ច នឹង​គ្មាន​ពរជ័យ​ណា​មួយ​ត្រូវបាន​បដិសេធ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ដែល​បាន​គោរព​តាម​បទបញ្ញត្តិ ដែល​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ និង​ចង់​បាន​អ្វី​ដែល​ត្រឹមត្រូវ​ឡើយ ។

ការខ្វះខាត​ដ៏​សំខាន់​បំផុត​ជាច្រើន​នៃ​ជីវិត​រមែង​ស្លាប់ នឹង​ត្រូវបាន​កំណត់​ត្រឹមត្រូវ​នៅក្នុង​សហស្សវត្សរ៍ ដែល​ជា​ពេលវេលា​សម្រាប់​ការបំពេញ​នូវ​អ្វី​ដែល​មិន​ពេញលេញ នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតា​យើង​ដែល​ស័ក្តិសម ។ យើង​ដឹង​ថា​ការណ៍​នោះ​នឹង​ក្លាយជា​ការពិត​ចំពោះ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ជឿ​ថា វា​ក៏​នឹង​ក្លាយ​ជាការពិត​ចំពោះ​ទំនាក់ទំនង​គ្រួសារ និង​បទពិសោធន៍​នានា​ផងដែរ ។ ( ប្រធាន ដាល្លិន អេក អូក « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៥ )

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ពីរ ឬ​ច្រើន​ខាង​ក្រោម​នេះ ៖

    • តើ​សេចក្តី​ថ្លែងការណ៍​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

    • តើ​ពរជ័យ​មួយណា​នៃ​សហស្សវត្សរ៍​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​បំផុត ? ហេតុអ្វី ?

    • ក្នុង​អំឡុងពេល​មេរៀន តើ​អ្នក​បាន​រក​ឃើញ​ចម្លើយ​អ្វី​ខ្លះ​ចំពោះ​សំណួរ​របស់​អ្នក​អំពី​សហស្សវត្សរ៍ ?

សម្រាប់​ជំនួយ​បន្ថែម​ក្នុង​ការឆ្លើយ​សំណួរ​របស់​អ្នក សូមមើល « សហស្សវត្សរ៍ » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយប្រធានបទ​នៃ​ដំណឹងល្អ ។

ការរៀបចំ​សម្រាប់​សហស្សវត្សរ៍

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក កំពុង​សាងសង់

នៅ​ឆ្នាំ ២០២០ ការជួសជុល​កែលម្អ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានថ្លែង​អំពី​ការជួសជុល​កែលម្អ​ទាំងនេះ ។ សូម​រកមើល​ពី​របៀប​ដែល​លោក​បាន​ប្រៀបធៀប​ការជួលជុល​ទាំង​នេះ​ទៅនឹង​ជីវិត​របស់​យើង​ផ្ទាល់ ។ សូមមើល​វីដេអូ « A Good Foundation against the Time to Come » អាច​រកបាន​នៅ ChurchofJesusChrist.orgចាប់​ពី​នាទី​ទី ១៤:៥១ ដល់​នាទី​ទី ១៥:២៦ ឬ​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម ។

វា​គឺ​ជា​សេចក្តីសង្ឃឹម​ដ៏​ស្មោះសរ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ថា ការជួសជុល​ថ្មី​ដ៏​សំខាន់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នឹង​ចូលរួម​ចំណែក​ក្នុង​ការបំពេញតាម​បំណង​ប្រាថ្នា​របស់ ព្រិកហាំ យ៉ង់ ដែល​ចង់​មើល​ឃើញ « ព្រះវិហារ​បរិសុទ្ធ​បាន​សង់​ឡើង ដែល​វា​អាច​គង់វង្ស​នៅ​រាប់​ពាន់​ឆ្នាំ » ។ នា​ពេល​អនាគត សូម​យើង​អនុញ្ញាត​ឲ្យ ការកែលម្អ​ទាំងនេះ​ដែល​យើង​បាន​ធ្វើ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នឹង​លើក​ទឹក​ចិត្ត ហើយ​បំផុស​គំនិត​យើង ជា​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ថា​យើង​—ជា​និមិត្តរូប—នឹង « ត្រូវ​បាន​សង់​ឡើង​តាម​របៀប​ដែល​អាច​គង់វង្ស​នៅ​រាប់​ពាន់​ឆ្នាំ » ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « A Good Foundation against the Time to Come » EnsignLiahona ខែ​ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥១–៥២ )

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ « ត្រូវ​បាន​សង់​ឡើង​តាម​របៀប​ដែល​អាច​គង់វង្ស​នៅ​រាប់​ពាន់​ឆ្នាំ » ?

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • ពេល​អ្នក​គិត​អំពី​ការសោយរាជ្យ​នាពេល​សហស្សវត្សរ៍​របស់​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ?

    • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ឥឡូវ​នេះ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​សហស្សវត្សរ៍ ?

    • តើ​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ​នៅពេល​អ្នក​ធ្វើការ​រៀបចំ​ទាំងនេះ ?