« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ ៖ ‹ មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣
« មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។
នៅក្នុងការសិក្សារបស់អ្នកក្នុង នីហ្វៃទី២ ២៦ អ្នកបានរៀនថា « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ( ខទី ៣៣ ) ហើយថា ព្រះអញ្ជើញបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ឲ្យមករកទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ២៦:៣៣ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ពន្យល់ និងទន្ទេញ
សូមអាន នីហ្វៃទី២ ២៦:៣៣ ហើយរំឭកឡើងវិញនូវគោលលទ្ធិដែលអ្នកបានរៀននៅក្នុងមេរៀនមុនថា មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ ។
-
តើស្ថានភាពអ្វីខ្លះដែលគោលលទ្ធិនៅក្នុងខគម្ពីរនេះអាចជួយ ? សូមពន្យល់ពីរបៀប ។
សូមសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ២៦:៣៣ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមធ្វើសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឡើងវិញពីរបីដង ( ឲ្យឮៗ ឬជាលាយលក្ខណ៍អក្សរ ) រហូតដល់អ្នកបានចងចាំវា ។
រៀនអនុវត្ត
សូមរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដែលបានបង្រៀននៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
ដំណើររឿងខាងក្រោម កែសម្រួលពីអត្ថបទ « I Will Take It in Faith » ដោយ អេលីហ្សាបេត ម៉ាគី (history.ChurchofJesusChrist.org) គឺអំពីបុរសម្នាក់ដែលរងឥទ្ធិពលដោយបម្រាមបព្វជិតភាព ។ ដើម្បីស្វែងយល់អំពីបម្រាមបព្វជិតភាព សូមមើលក្បាលកណ្ឌ សេចក្តីប្រកាសជាផ្លូវការទី ២ នៅចុងបញ្ចប់នៃគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។
នៅពេលអ្នកអានដំណើររឿងរបស់បងប្រុស រិកហ្វដ សូមរកមើលភស្តុតាងជាក់លាក់នៃគោលការណ៍នីមួយៗអំពីការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងការធ្វើដំណើររបស់គាត់ ។
រឿងរបស់ ចច រិកហ្វដ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន—ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ ៖ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ »
នៅឆ្នាំ ១៩៦៩ ចច រិកហ្វដ ដែលជាយុវមជ្ឈិមវ័យម្នាក់រស់នៅក្នុងរដ្ឋលេសេសស្ទើរ ប្រទេសអង់គ្លេស បានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដំបូងឡើយ ចច បានបដិសេធនឹងសារលិខិតរបស់ពួកគេ ប៉ុន្តែនៅទីបំផុត គាត់បានចាប់ផ្ដើមជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ បន្ទាប់ពីការស៊ើបអង្កេតដ៏ដិតដល់អស់រយៈពេលបីខែមក នៅព្រឹកមួយចចបានក្រោកឡើងពីដំណេកជាមួយនឹងការជឿជាក់ថា សាសនាចក្រនេះគឺជាសាសនាចក្រពិត ។
ចចមានចិត្តចង់ចែកចាយទីបន្ទាល់ដែលរកឃើញថ្មីរបស់គាត់ជាមួយនឹងពួកដែលមានវ័យចាស់ជាងខ្លួន ។ មុនពេលគាត់អាចធ្វើដូច្នេះបាន ពួកគេបានជូនដំណឹងដល់គាត់ថា គាត់នឹងគ្មានសិទ្ធិទទួលបានបព្វជិតភាពក្នុងនាមសមាជិកសាសនាចក្រទេ ដោយសារមរតកពូជសាសន៍ចម្រុះរបស់គាត់ដែលរួមបញ្ចូលពូជពង្សនៃជនជាតិអាហ្វ្រិកស្បែកខ្មៅ ។
ថ្ងៃមួយ ចចកំពុងនិយាយនឹងមិត្តស្និទ្ធស្នាលម្នាក់អំពីបទពិសោធន៍របស់គាត់ជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានចាប់ផ្ដើមបង្រៀនមិត្តគាត់អំពីព្យាការីយ៉ូសែប ស្ម៊ីធ ។ គាត់បានចាំថា « ពេលខ្ញុំបានប្រាប់ពីដំណើររឿងនោះ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ហើយ បានធូរស្រាល » ។
បទពិសោធន៍នោះបានបញ្ជាក់ជាថ្មីដល់ទីបន្ទាល់របស់ចច ប៉ុន្តែកង្វល់របស់គាត់ពីបម្រាមបុព្វជិតភាពនៅតែមានដដែល ។ ពេលគាត់អធិស្ឋានទូលសូមការយល់ដឹងបន្ថែមទៀត សារលិខិតនេះបានកើតឡើងចំពោះគាត់ ៖ « អ្នកពុំចាំបាច់យល់អ្វីគ្រប់យ៉ាងអំពីដំណឹងល្អរបស់យើងឡើយ ពីមុនអ្នកប្ដេជ្ញាចិត្តខ្លួនចំពោះដំណឹងល្អនោះ ។ ហេតុអ្វីអ្នកមិនបង្ហាញសេចក្ដីជំនឿរបស់អ្នកដោយទទួលយកអ្វីដែលអ្នកបានឮ ហើយទុកអ្វីដែលនៅសេសសល់នៅក្នុងព្រះហស្ដរបស់យើង ? »
ដោយបានទទួលការលួងលោមចិត្តមកពីសារលិខិតនោះ ចចបានឆ្លើយតបប្រកបដោយការអធិស្ឋានថា « បពិត្រ ព្រះអម្ចាស់ ទូលបង្គំនឹងធ្វើតាម ។ ទូលបង្គំនឹងទទួលយកដំណឹងល្អដោយសេចក្ដីជំនឿ ។ ហើយសូមអរព្រះគុណទ្រង់យ៉ាងខ្លាំង » ។ ពីរខែក្រោយមក ចចបានជ្រមុជទឹក ហើយបានក្លាយជាសមាជិកដ៏ស្មោះត្រង់ម្នាក់ក្នុងសាសនាចក្រ ។
ក្នុងឆ្នាំ ១៩៧៥ បីឆ្នាំមុនវិវរណៈអំពីបព្វជិតភាព នោះចចបានបង្ហាញជំនឿរបស់គាត់លើព្រះដ៏សុចរិត ដោយសរសេរថា គាត់ទទួលយកបម្រាមនោះ « ដោយសេចក្ដីជំនឿ ដោយគ្មានលក្ខខណ្ឌឡើយ » ។ គាត់បានបន្ថែមថា ៖ « ខ្ញុំមានអំណរគុណដែលបព្វជិតភាពរបស់ព្រះអម្ចាស់មានជាថ្មីម្ដងទៀតលើផែនដីនេះ រួមទាំងរាល់ពរជ័យ សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់វាផងដែរ ។ វាពុំមែនជាបញ្ហាចំពោះខ្ញុំនោះទេដែលថានរណាខ្លះមានវា ឬគ្មានវានោះ ប៉ុន្តែសំខាន់គឺរបៀបដែលវាត្រូវបានប្រើប្រាស់វិញទេតើ » ។
ក្នុងឆ្នាំ ១៩៧៨ ចចបានរៀនអំពីវិវរណៈដែលពង្រីកបព្វជិតភាពដល់បុរសស័ក្តិសមទាំងអស់ ( សូមមើល សេចក្តីប្រកាសជាផ្លូវការទី ២ ) ។
« ពេលចចបានត្រឡប់មកផ្ទះវិញ គាត់ និងជូន [ ភរិយារបស់គាត់ ] បានជជែកគ្នាពេញមួយយប់អំពីអត្ថន័យនៃដំណឹងនេះចំពោះគ្រួសាររបស់ពួកគេ ។ ការផ្លាស់ប្ដូរនេះគឺអស្ចារ្យណាស់ ។ នៅព្រឹកបន្ទាប់ ចច រិកហ្វដ ត្រូវបានតែងតាំងជាសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន ។ ពីរខែក្រោយមក គាត់ត្រូវបានតែងតាំងជាពួកចិតសិបនាក់ ហើយធ្វើជាសមាជិករៀមច្បងក្នុងកូរ៉ុមចិតសិបនាក់ប្រចាំស្ដេក ។ ហើយពីរខែបន្ទាប់ពីនោះ ចច និង ជូន រិកហ្វដ បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស រួមជាមួយនឹងកូនបួននាក់របស់ពួកគេ » ( « I Will Take It in Faith » ) ។
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
-
តើអ្នកគិតថា ចចអាចនឹងមានអារម្មណ៍យ៉ាងណា ពេលគាត់បានឮថាគាត់គ្មានសិទ្ធិទទួលបព្វជិតភាព ?
-
សូមឆ្លើយសំណួរខាងក្រោមនេះ ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
-
តើបងប្រុស រិកហ្វដ បានធ្វើសកម្មភាពដោយសេចក្ដីជំនឿតាមរបៀបណា ? តើការណ៍នេះបានជួយគាត់ដោយរបៀបណា ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
តើចម្លើយរបស់ព្រះវរបិតាសួគ៌ចំពោះការអធិស្ឋានរបស់បងប្រុស រិកហ្វដ បានជួយគាត់មើលឃើញស្ថានភាពរបស់គាត់តាមទស្សនវិស័យដ៏អស់កល្បយ៉ាងដូចម្ដេច ? តើការណ៍នេះបានជួយបងប្រុស រិកហ្វដ ឲ្យដើរតាមព្រះអម្ចាស់យ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើព្រះវិញ្ញាណបរិសុទ្ធជាប្រភពដែលបានតែងតាំងដ៏ទេវភាពដើម្បីជួយបងប្រុស រិកហ្វដ តាមរបៀបណាខ្លះ ?
-
តើប្រភពណាទៀតដែលបានតែងតាំងដ៏ទេវភាពនៅជំនាន់របស់យើងអាចនឹងជួយនរណាម្នាក់ដែលមានសំណួរអំពីបម្រាមបព្វជិតភាព ? តើ សេចក្តីប្រកាសជាផ្លូវការទី ២ និង នីហ្វៃទី២ ២៦:៣៣ អាចជួយពួកគេយ៉ាងដូចម្តេច ?
សម្រាប់ព័ត៌មានបន្ថែមដើម្បីជួយឆ្លើយសំណួរអំពីបម្រាមបព្វជិតភាព សូមមើលផ្នែក « ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ? » នៅចុងបញ្ចប់នៃមេរៀននេះ ។