ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២៥ ៖ បាន​សង្គ្រោះ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ


« នីហ្វៃ​ទី​២ ២៥ ៖ បាន​សង្គ្រោះ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២៥

បាន​សង្គ្រោះ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

តើ​មាន​នរណា​ម្នាក់​បាន​ជួយ​សម្រាល​បន្ទុក ឬ​បាន​សង្គ្រោះ​អ្នក​ពី​ស្ថានភាព​លំបាក​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុគ្គល​នោះ បន្ទាប់ពី​ការជួយ​របស់​គាត់ ? បន្ទាប់ពី​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបង្រៀន​ប្រកប​ដោយ​ការព្យាករណ៍ នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ថា មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​មាន​ព្រះចេស្តា​ដើម្បី​សង្គ្រោះ​មនុស្ស​ទាំងអស់ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​អ្នក​ត្រូវ​បាន​សង្រ្គោះ​ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

វិធី​តែមួយ​គត់​ដែល​យើង​អាច​ត្រូវ​បាន​សង្គ្រោះ

  • តើ​អ្នក​អាច​គិត​ពី​គ្រា​មួយ​ដែល​អ្នក ឬ​អ្នក​ណា​ម្នាក់​ដែល​អ្នក​ស្គាល់​ត្រូវបាន​គេ​ជួយ​ស្រោចស្រង់ ឬ​សង្គ្រោះ​បាន​ទេ ? តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង ? តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច ?

នៅក្នុង នីហ្វៃទី២ ២៥ នីហ្វៃ​បាន​រំឭក​ប្រជាជន​របស់​លោក​ថា ព្យាការី​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី ដែល​មាន​ន័យ​ថា​ជា​អ្នក​ចាក់​ប្រេង​តាំង ឬ​អ្នក​សង្គ្រោះ​នៃ​មនុស្ស​ទាំងអស់ ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះមេស៊ី » scriptures.ChurchofJesusChrist.org) ។, នីហ្វៃ​បាន​កត់ត្រា​ថា ទោះបី​ជា​សាសន៍​យូដា​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយ​សារតែ​ការមិនជឿ​របស់​ពួកគេ​ក៏​ដោយ ប្រសិនបើ​ពួកគេ​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះអម្ចាស់​នឹង​ប្រមូលផ្តុំ ហើយ « តាំង [ ពួកគេ ] ឡើង​វិញ​ពី​ស្ថានភាព​វង្វេង និង​ភាពធ្លាក់​របស់​ពួកគេ » ( នីហ្វៃទី២ ២៥:១៥–១៧ ) ។

សូម​អាន នីហ្វៃទី២ ២៥:១៨–២០ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​អំពី​របៀប​ដែល​សាសន៍​យូដា ( និង​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ) នឹង​ត្រូវ​បាន​សង្រ្គោះ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​នៅក្នុង​បទគម្ពីរ ពាក្យ នាម អាច​ត្រូវបាន​ប្រើ​ដើម្បី​តំណាងឲ្យ​អំណាច ឬ​សិទ្ធិ​អំណាច​របស់​បុគ្គល​ម្នាក់ ។ នេះ​ជា​សេចក្តីពិត​ដ៏​ពិសេស​នៅក្នុង​ការនិយាយ​ពី​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សង្គ្រោះ​យើង​ពី​អ្វី ?

  • តើ​វា​នឹង​ទៅជា​យ៉ាង​ណា ប្រសិន​បើ​យើង​គ្មាន​ព្រះអង្គ​សង្គ្រោះ ?

បាន​សង្រ្គោះ​ដោយ​ព្រះគុណ

សូម​អាន នីហ្វៃទី២ ២៥:២៣ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​យើង ។

  • តើ​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​នឹង​សួរ​ដើម្បី​ទទួល​បាន​ការយល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ការបង្រៀន​របស់​នីហ្វៃ​នៅក្នុង ខទី ២៣ ?

ឯកសារ​ខាង​ក្រោម​អាច​ជួយ​ឆ្លើយ​សំណួរ​ដែល​អ្នក​ប្រហែល​ជា​មាន​អំពី ខ​ទី ២៣ ។

ព្រះគុណ​គឺជា​ជំនួយ ឬ​កម្លាំង​ដ៏ទេវភាព​ដែល​បានប្រទាន​ដល់​យើង តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

ព្រះគុណ​គឺជា​អំណោយ​ពី​ព្រះវរបិតា​សួគ៌ ដែល​បាន​ប្រទាន​មក​តាមរយៈ​ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពាក្យ ព្រះគុណ ដូច​ដែល​បានប្រើ​នៅក្នុង​ព្រះគម្ពីរ សំដៅ​ជា​ចម្បង​ទៅលើ​ព្រះចេស្តា​ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង និង​ការព្យាបាល​ខាង​វិញ្ញាណ​ដែល​បាន​ផ្ដល់​តាមរយៈ​សេចក្ដីមេត្តាករុណា និង​សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ប្រធានបទ​នៃ​ដំណឹងល្អ « ព្រះគុណ » topics.ChurchofJesusChrist.org)

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​ពន្យល់ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ខ្ញុំ​ឆ្ងល់ថា​តើ​ពេល​ខ្លះ​យើង​បក​ស្រាយ​ឃ្លា​នេះ​ខុស​ « បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន » ។ យើង​ត្រូវ​តែ​យល់​ថា​ពាក្យ « បន្ទាប់ពី » មិន​មាន​ន័យថា « ដោយសារ » នោះ​ទេ ។

យើង​ពុំ​អាច​ត្រូវបាន​សង្គ្រោះ ‹ ដោយសារ › អ្វីៗ​ដែល​យើង​អាច​ធ្វើ​នោះ​ទេ ។ តើ​មាន​ពួកយើង​ណា​ម្នាក់​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​ឬ​ទេ ? តើ​ទ្រង់​រង់ចាំ​រហូត​ដល់​យើង​មាន​ការ​ខិតខំ​គ្រប់​យ៉ាង ទើប​ទ្រង់​នឹង​ធ្វើ​អន្តរាគម​នៅ​ក្នុង​ជីវិត​យើង​ដោយ​ព្រះគុណ​ដែល​ប្រកប​ដោយ​ការ​សង្គ្រោះ​របស់​ទ្រង់​ឬ​ទេ ?

មនុស្ស​ជាច្រើន​បាក់ទឹកចិត្ត​ពីព្រោះ​ពួកគេ​បន្ត​ទទួល​ភាពបរាជ័យ ។ ពួកគេ​ដឹង​ដោយ​ខ្លួនឯងថា « ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ » [ ម៉ាថាយ ២៦:៤១ ] ។ ពួកគេ​ថ្លែងឡើង​ជាមួយ​នីហ្វៃ​ថា « ឯ​ព្រលឹង​ខ្ញុំ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំងឡាយ​របស់​ខ្ញុំ » [ នីហ្វៃទី២ ៤:១៧ ] ។

ខ្ញុំ​ប្រាកដ​ថា នីហ្វៃ​បានដឹង​ថា ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​អនុញ្ញាត និង​ផ្តល់​លទ្ធភាព​ឲ្យ​យើង​យក​ឈ្នះលើ​អំពើ​បាប​បាន [ សូមមើល អាលម៉ា ៣៤:៣១ ] ។ នេះ​ជា​មូលហេតុ​ដែល​នីហ្វៃ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ និង​ពួក​បងប្អូន​លោក « ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ » [ នីហ្វៃទី២ ២៥:២៣ ] ។

យ៉ាង​ណា​មិញ នោះ​គឺ អ្វី​ដែល​យើង​អាច​ធ្វើ​បាន ! ហើយ នោះ​គឺ ភារកិច្ច​របស់​យើង​ក្នុង​ជីវិត​រមែងស្លាប់ ! …

ថ្ងៃនេះ និង​ដរាប​តទៅ​ព្រះគុណ​នៃ​ព្រះ​មាន​សម្រាប់​អ្នក​ដែល​មាន​ចិត្តសង្រេង និង​មាន​វិញ្ញាណ​ទន់ទាប [ សូមមើល នីហ្វៃទី៣ ៩:១៩–២០ ] ។ ( ឌៀថើរ អេហ្វ អុជដុហ្វ « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ )

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក​នឹង​ពណ៌នា​អំពី​អារម្មណ៍​របស់អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ដោយ​ដឹង​ថា​ព្រះគុណ​ទ្រង់​មាន​សម្រាប់​អ្នក​ផ្ទាល់ ?

    • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទទួលបាន​​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ?

    • តើ​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក​អាច​ខុស​ប្លែក​អ្វីខ្លះ ប្រសិនបើ​អ្នក​ទទួលអារម្មណ៍​ពី​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្រើន ? តើ​តាម​របៀប​ណា​ខ្លះ ?

សូម​សញ្ជឹង​គិត​មួយ​ភ្លែត​លើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​របៀប​តែ​មួយគត់​ដែល​អ្នក​អាច​ត្រូវបាន​សង្គ្រោះ ។ តើ​សារលិខិត ឬ​សេចក្ដីពិត​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​អ្នក ឬ​ធ្វើឲ្យ​អ្នក​ចង់​សរសើរ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ ? អ្នក​ប្រហែល​ជា​ចង់​កត់ត្រា​គំនិត​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

អររីករាយ​ក្នុង​ព្រះគ្រីស្ទ

ដោយសារ​នីហ្វៃ​ដឹង​ពី​ព្រះគុណ និង​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការសង្គ្រោះ លោក​បាន​សរសេរ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ។ សូម​អាន នីហ្វៃទី២ ២៥:២៦ ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​អ្នកដទៃ​ឲ្យជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំា​ពាក្យ​ដែល​បង្ហាញ​ពី​សកម្មភាព​ផ្សេងៗ​ដែល​ត្រូវបាន​ប្រើ​ក្នុង​ខគម្ពីរ​នេះ ។

  • តើ​ពាក្យ​ណា​ខ្លះ​នៅក្នុង​ខគម្ពីរ​នេះ​ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ?

  • តើ​ជីវិត​របស់​អ្នក​ត្រូវ​បាន​ទទួល​ឥទ្ធិពល​ដោយ​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​បាន​ចែកចាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ត្រូវបាន​ពង្រឹង​ដោយ​ការចែកចាយ​អារម្មណ៍​ផ្ទាល់​ខ្លួន​អំពី​ទ្រង់​ជាមួយ​អ្នកដទៃ​ដោយ​របៀប​ណា ?

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​បំពេញ​ចំណុច​ខាង​ក្រោម ហើយ​ដោយ​មិន​ចែកចាយ​ឈ្មោះ​របស់​ពួកគេ សូម​កត់ត្រា​ផ្នែក​នៃ​អ្វី​ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​មនុស្ស​ដែល​ផុស​ឡើង​ក្នុង​ចិត្ត​អ្នក ។

    សូម​គិត​អំពី​នរណា​ម្នាក់​ក្នុង​ជីវិត​របស់​អ្នក​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការរំឭក​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​បង្កើត​សារ​មួយ ( ដូចជា​សារ​ជាអក្សរ ការបង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​សំបុត្រ​ផ្ទាល់ខ្លួន ) ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ ។