ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៤


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៤

អនុវត្ត​តាម​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

រូបភាព
ច្បាប់​ចម្លង​នៃ​ព្រះគម្ពីរ​មរមន

យើង​អនុវត្ត​បទគម្ពីរ​នៅក្នុង​ជីវិត​របស់​យើង​ដោយ​ប្រើ​គោលលទ្ធិ និង​គោលការណ៍​ដែល​បទគម្ពីរ​ទាំង​នោះ​មាន ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន​ផ្សេងៗ ។

តើ​វា​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ឬ​ទេ ?

  • តើ​អ្នក​មាន​វគ្គ​បទគម្ពីរ​មួយ​ដែល​ចូលចិត្ត​ដែរ​ឬទេ ? ហេតុអ្វី​វា​ក្លាយ​ជា​បទគម្ពីរ​ដែល​អ្នក​ចូលចិត្ត ?

ជារឿយៗ វគ្គបទគម្ពីរ​ដែល​មាន​ន័យ​បំផុត​សម្រាប់​យើង គឺ​ជា​វគ្គ​បទគម្ពីរ​ដែល​យើង​អនុវត្ត​ចំពោះ​ជីវិត​របស់​យើង​ផ្ទាល់ ។ ឧទាហរណ៍ ៖ បទគម្ពីរ​អាច​ឆ្លើយ​សំណួរ​ពិបាក​មួយ នាំមក​នូវ​ភាពសុខសាន្ត​ដល់​យើង​ក្នុងគ្រា​ដ៏​លំបាក ឬ​ជួយ​ស្ថាបនា​ទីបន្ទាល់​របស់​យើង ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ពី​ប្រធាន រ័សុល អិម ណិលសុន ឬ​មើល​វីដេអូ « President Nelson—The Scriptures Teach Us about Jesus Christ » ( ០:៥៩ ) ដែល​មាន​នៅលើ ChurchofJesusChrist.org ។,

យើង​អាច​ទៅ​រក​បទគម្ពីរ​ទាំងឡាយ ។ បទគម្ពីរ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ វិសាលភាព​នៃ​ដង្វាយធួន​របស់​ទ្រង់ និង​ផែនការ​នៃ​សុភមង្គល និង​ប្រោសលោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​យើង ។ ការ​ជ្រមុជ​ទៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ​ជាប្រចាំ​ថ្ងៃ គឺ​សំខាន់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ ជាពិសេស​នៅ​ក្នុង​គ្រា​ដែល​មាន​ចលាចល​កាន់តែ​ខ្លាំងនេះ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​លំបាក ដែល​យើង​ពុំ​ធ្លាប់​គិត​ថា​យើង​នឹង​ជួប​នោះ ។ ( ប្រធាន រ័សុល អិម ណិលសុន « Hear Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​សេចក្ដីថ្លែង​ការណ៍​របស់​ប្រធាន ណិលសុន ?

សេចក្តីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន និង​ឃ្លា​បទគម្ពីរ​គន្លឹះ

ការអនុវត្ត​បទគម្ពីរ​មាន​ន័យ​ថា យើង​ស្វែងរក​វគ្គ​បទគម្ពីរ​ដែល​ត្រូវនឹង​តម្រូវការ​របស់​យើង បន្ទាប់មក​អនុវត្ត​តាម​អ្វី​ដែល​វគ្គ​បទគម្ពីរ​ទាំង​នោះ​បង្រៀន​យើង ។ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ដំណើរការ​នេះ សូម​អាន​ស្ថានភាព​ខាង​ក្រោម ៖

  • ហ្គីលើម៉ូ មាន​ការសម្រេច​ចិត្ត​ដ៏​លំបាក​មួយ ហើយ​គាត់​ខ្លាច​គាត់​អាច​ជ្រើសរើស​ខុស ។

  • ម៉ាហ្គី កំពុង​តស៊ូ​ដើម្បី​រក្សា​បទបញ្ញត្តិ​ជាក់លាក់​មួយ ។

សូម​អាន​សេចក្តីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន​ខាង​ក្រោម និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ សូម​រកមើល​សេចក្តីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​អ្នក​គិត​ថា​អាច​អនុវត្ត​ចំពោះ ហ្គីលើម៉ូ ឬ ម៉ាហ្គី ។ ប្រសិនបើ​អ្នក​គិត​ថា​វគ្គ​បទគម្ពីរ​ជាក់លាក់​មួយ​អាច​ជួយ​បាន សូម​ប្រាកដ​ថា​ត្រូវ​អាន​វគ្គបទគម្ពីរ​ទាំង​មូល ហើយ​មិនមែន​ត្រឹមតែ​ឃ្លា​បទគម្ពីរគន្លឹះ​ដែល​បាន​រៀបរាប់​ខាង​ក្រោម​នោះ​ទេ ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី១ ៣:៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី២ ២:២៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី២ ២:២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ពួកគេ​មានសិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច… ឬ… ការ​ជាប់ឃុំឃាំង និង​ការស្លាប់ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី២ ២៦:៣៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី២ ២៨:៣០

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី​២ ៣២:៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ​ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី២ ៣២:៨–៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ្នករាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពីរ​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ… ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពីរ​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

តើ​បទគម្ពីរ​ទាំង​នេះ​អាច​ជួយ​យ៉ាង​ដូចម្ដេច ?

  • តើ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អ្វី​ខ្លះ​ដែល​អាច​ជួយ ហ្គីលើម៉ូ ឬ ម៉ាហ្គី ? ហេតុអ្វី ?

  • តើ ហ្គីលើម៉ូ និង ម៉ាហ្គី អាច​ធ្វើ​អ្វី​បាន ដោយសារ​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

ការអនុវត្ត​បទគម្ពីរ​ក្នុង​ជីវិត​របស់​យើង

សូម​ពិចារណា​ពី​តម្រូវការ ឬ​បញ្ហា​ប្រឈម​ដែល​អ្នក​មាន ។ ប្រហែល​ជា​អ្នក​ត្រូវការ​ជំនួយ​នៅ​សាលា​រៀន ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត​របស់​អ្នក មាន​ជំនឿ​បន្ថែម​ទៀត​លើ​ព្រះគ្រីស្ទ​ដើម្បី​ប្រែចិត្ត ឬ​ការអត់ធ្មត់ ។ សូម​បង្កើត​បញ្ជី​នៃ​ការលំបាក ឬ​បញ្ហា​ប្រឈម​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ព្យាយាម​បញ្ចូល​អ្វី​ដែល​ផុស​ឡើង​ក្នុង​ចិត្ត ។

សូម​ជ្រើសរើស​តម្រូវការ ឬ​បញ្ហា​ប្រឈម​ណា​មួយ​ដែល​អ្នក​បាន​សរសេរ ។

សូម​អាន​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​រកមើល​ឃ្លា​ទាំង​នោះ​ដែល​អាច​ដោះស្រាយ​តម្រូវការ ការលំបាក ឬ​បញ្ហា​ប្រឈម​របស់​អ្នក ។ វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ជា​ច្រើន​អាច​ជួយ​បាន ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតា​សួគ៌ ពេល​អ្នក​សិក្សា ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម រួច​បំពេញ​សេចក្តីថ្លែង​ការណ៍​ពីរ​ដូច​ខាង​ក្រោម ៖

  • តើ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ណា​ដែល​អ្នក​ជ្រើសរើស ?

    1. ខគម្ពីរ​នេះ​អាច​ជួយ​ខ្ញុំ​ជាមួយ​នឹង​បញ្ហា​ប្រឈម​របស់​ខ្ញុំ ដោយ …

    2. ខគម្ពីរ​នេះ​ជួយ​ខ្ញុំ​ឲ្យ​យល់ ឬ​ធ្វើ​តាម​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ …

    3. ខ្ញុំ​ជឿ​ថា ការរស់នៅ​តាម​សេចក្តីពិត​នៅក្នុង​ខគម្ពីរ​ទាំង​នេះ អាច​នាំ​ឲ្យ​ខ្ញុំមាន​សុភមង្គល ដោយសារ …