ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣


« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣ 

ស្វែងយល់ និង​ពន្យល់

រូបភាព
យុវវ័យ​កំពុង​និយាយគ្នា

ការយល់​អំពី​វគ្គ​បទគម្ពីរ​ជាក់លាក់ និង​ការ​អាច​ពន្យល់​ពី​សេចក្តី​ពិត​ដែល​វា​បង្រៀន គឺជា​ចំណុច​ស្នូល​នៃ​ការ​សម្រេច​បាន​នូវ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ គោលបំណង​​នៃ​មេរៀន​នេះ​គឺ​ដើម្បីជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក និង​អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​តាម​ការ​ពន្យល់​ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន​មួយចំនួន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការយល់​អំពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

សូម​គិត​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះ​គម្ពីរ​មរមន​ពី​តារាង​នេះ ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ​ក្នុងឆ្នាំ​នេះ ។

វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តី​យោងបទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី១ ៣:៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី២ ២:២៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី២ ២:២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរ​ភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ។

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី២ ២៦:៣៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី២ ២៨:៣០

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី២ ៣២:៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិតមើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តី​យោងបទគម្ពីរ

នីហ្វៃទី ២ ៣២:៨–៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តី​យោងបទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តី​យោងបទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពីរ​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តី​យោងបទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពីរ​គន្លឹះ

 « [ សម្រាត ] ភាព​ខាង​សាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជា​អ្នក​បរិសុទ្ធវិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទដ៏ជា​ព្រះ​អម្ចាស់ » ។

សេចក្តី​យោងបទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តី​យោងបទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពីរ​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

  • តើ​វគ្គបទគម្ពីរ​មួយ​ណា​ដែល​អ្នក​យល់​ថា អ្នក​យល់​ច្បាស់លាស់​បំផុត ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​សេចក្តីពិត​នៃ​វគ្គបទគម្ពីរ​នោះ ?

  • តើ​វគ្គបទគម្ពីរ​មួយណា​ដែល​អ្នក​ចង់​យល់​ច្បាស់​ជាងនេះ ?

សូម​ជ្រើសរើស​យ៉ាង​ហោចណាស់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះ​គម្ពីរមរមន​មួយ ដែល​អ្នក​ចង់យល់​ឲ្យ​កាន់តែ​ច្បាស់ ហើយ​បំពេញ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​គោលលទ្ធិ​ដែល​វា​បង្រៀន ។ ប្រសិនបើ​អ្នក​ចប់​លឿន សូម​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្សេងទៀត ហើយ​បំពេញ​សកម្មភាព​ផ្សេងទៀត ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព ក ខ គ ឬ ឃ ។

សកម្ម​ភាព ក ៖ ការ​មើល​ផ្ទាល់ភ្នែក

សូម​បង្កើតរូបគំនូរ ការផ្គុំរូប រូបភាព​បែប​កំប្លែង សិល្បៈសព្ទ បណ្ដុំពាក្យ ឬរូបភាព​តំណាង​ដែល​អាច​មើល​ឃើញ​ផ្ទាល់ភ្នែក​ផ្សេងទៀត ដែល​ឆ្លុះបញ្ចាំងពីអ្វី​ដែល​វគ្គបទគម្ពីរ​របស់អ្នកបង្រៀន ។

សូម​ចុច​តំណភ្ជាប់​នេះ​ដើម្បី​ទទួល​បាន​ឧទាហរណ៍​មួយ​ចំនួន ៖

សកម្ម​ភាព ខ ៖ ការចែកចាយ​ជាមួយ​អ្នក​ដទៃ

សូម​បង្កើតផែន​ការ​ដើម្បី​បង្រៀន​វគ្គបទគម្ពីរ​របស់​អ្នក ។ ការណ៍នេះ​អាច​រួម​បញ្ចូល​សំណួរ​ដែល​អ្នក​ចង់​សួរ ដើម្បី​ជួយ​សិស្ស​ដែល​អ្នក​កំពុង​បង្រៀន​ឲ្យ​យល់​ពី​វគ្គបទគម្ពីរ​នេះ​កាន់តែ​ច្បាស់ ។ អ្នក​ក៏​អាច​ពិចារណា​បង្កើត​វីដេអូ​ដែល​អ្នក​ឆ្លើយ​សំណួរ​ដែល​អ្នក​បានបង្កើត ឬ​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា​គន្លឹះ ។

សកម្ម​ភាព គ ៖ ស្វ័យ​សិក្សា

សូម​ជ្រើសរើស​ពាក្យ​គន្លឹះមួយ ឬ​ពីរ​ពី​វគ្គបទគម្ពីរ​នោះ​ដើម្បី​សិក្សា ។ សូម​ប្រើ​ជំនួយ​ការសិក្សា​​ក្នុង​ព្រះគម្ពីរ​របស់​អ្នក កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ព្រះ​ផ្សេងទៀត ដើម្បី​ស្វែងយល់​និយមន័យ បទគម្ពីរ​យោង​ដែល​មាន ឬ​សេចក្តី​ថ្លែងការណ៍​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នកកាន់​តែ​ស៊ីជម្រៅ ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​បាន​រៀន រួមទាំង​អ្វី​ដែល​រឿង​ទាំងនេះ​បង្រៀន​អ្នក​អំពី​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ។

សកម្ម​ភាព ឃ ៖ ការ​ធ្វើ​ការ​ប្រៀបធៀប

សូម​កំណត់​ថា​យក​វត្ថុ​ជាក់ស្តែង ឬ​បង្កើត​វត្ថុ​ស្រដៀង​គ្នា​ដែល​អាច​តំណាង​ឲ្យ​វគ្គបទគម្ពីរ ឬ​ពាក្យ និង​ឃ្លា​ពី​វគ្គបទគម្ពីរ​នេះ ។ ឧទាហរណ៍ ៖ សម្រាប់ នីហ្វៃទី២ ២:២៧ អ្នក​អាច​កាន់សោ​នៅ​ដៃ​ម្ខាង​ដើម្បី​បង្ហាញ​ថា​យើង « យើង​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » និង​កូនសោ​មួយ​នៅ​ដៃ​ម្ខាង​ទៀត ដើម្បី​តំណាង​ឲ្យ « ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • ហេតុ​អ្វី​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​យល់​ពី​វគ្គបទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស ?

    • តើ​ការ​យល់​ពី​វគ្គបទគម្ពីរ​នេះ​អាច​ជួយ​អ្នក​បង្កើន​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ​ប្រែក្លាយ​កាន់តែ​ដូចទ្រង់​យ៉ាង​ដូចម្ដេច ?