ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៩:២៧–៤៩ ៖ « គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច »


« នីហ្វៃទី២ ៩:២៧–៤៩ ៖ ‹ គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

នីហ្វៃទី២ ៩:២៧–៤៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៩:២៧–៤៩

« គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច »

រូបភាព
យុវនារី​កំពុងដើរ និង​ញញឹម

តើ​អ្នក​គិត​ញឹកញាប់​ប៉ុនណា​អំពី​កន្លែង​ដែល​សកម្ម​ភាព និង​ឥរិយាបថ​របស់​អ្នក​នឹង​ដឹកនាំ​អ្នក ? បន្ទាប់ពី​បាន​ប្រកាស​ថា ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះចេស្តា​ដើម្បី​រំដោះ​មនុស្សជាតិ​ទាំងអស់​ពី​ឥទ្ធិពល​នៃ​អំពើ​បាប យ៉ាកុប​បាន​ព្រមាន​ប្រឆាំង​នឹង​ទង្វើ និង​ឥរិយាបថ​ដែល​ធ្វើឲ្យ​យើង​ងាកចេញពី​ព្រះ​អម្ចាស់ ។ លោក​បាន​ថ្លែងទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​មករក​ទ្រង់ ហើយ​ទទួល​បាន​ការ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយឲ្យ​អ្នក​ចៀសវាង​ពី​ឥរិយាបទ​ដែល​នាំឲ្យ​គ្មាន​សុភមង្គល និង​នាំឲ្យ​អ្នក​ងាក​ចេញពី​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឃ្លាតឆ្ងាយពី​ព្រះ

សូម​គិត​អំពី​ពេលវេលា​ក្នុង​ជីវិត​របស់​អ្នក នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះ​ជាពិសេស និង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​នៅឆ្ងាយពីទ្រង់ ។ តើ​មាន​សកម្មភាព​អ្វី​ខ្លះ​ដែល​អាច​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ទាំងនេះ ?

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ?

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​បាន​ជួយឲ្យ​យ៉ាកុប​មាន​អារម្មណ៍​ដូច​ដែល​លោក​បាន​ពិពណ៌នា​ក្នុង នីហ្វៃទី២ ៩:៤៩ ?

សូមគិត​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក និង​អារម្មណ៍​ស្និទស្នាលដែល​អ្នក​មាន​ចំពោះ​ព្រះ​នា​ពេល​បច្ចុប្បន្ន​នេះ ។ នៅពេល​អ្នក​សិក្សា​បន្ថែម​អំពី​ការបង្រៀន​របស់​យ៉ាកុប​នៅក្នុង នីហ្វៃទី២ ៩ សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ខិតទៅជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ។

« សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទាំង​ឡាយ​របស់​ខ្ញុំ​ចុះ »

បន្ទាប់ពី​បាន​បង្រៀន​អំពី​តួនា​ទី​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ក្នុង​ការ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់ ( សូមមើល នីហ្វៃទី២ ៩:១–២៦ ) យ៉ាកុប​បាន​ព្រមាន​សាសន៍​នីហ្វៃ​ប្រឆាំង​នឹង​ឥរិយាបថ និង​ការប្រព្រឹត្ត​ដែល​នឹង​នាំឲ្យ​ពួកគេ​ឃ្លាត​ឆ្ងាយពី​ព្រះ​អង្គសង្គ្រោះ ។

សូម​អាន នីហ្វៃទី២ ៩:២៧–៣៨ ដោយ​រកមើល​ឥរិយាបថ និង​សកម្មភាព​ដែល​យ៉ាកុប​បាន​ព្រមាន ។ អ្នក​អាច​ពិចារណា​បង្កើត​បញ្ជី​មួយ​សម្រាប់​ដាក់​សកម្មភាព​ទាំងនេះ​នៅពេល​អ្នក​អាន ។

សូមគិត​អំពី​ឥរិយាបទ​នីមួយៗ​ដែល​យ៉ាកុប​បាន​ព្រមាន​ត្រូវ​ចំពោះ​ក្មេងជំទង់​សព្វថ្ងៃនេះ​ដោយ​របៀបណា ។ ឧទាហរណ៍ ៖ ខណៈ​ដែល​ក្មេងជំទង់​ភាគច្រើន​មិន​ចូលរួម​ក្នុង​អំពើ​ឃាតកម្ម ខទី ៣៥ អាច​ជួយ​អ្នក​ឲ្យចងចាំ​ថា​ត្រូវចៀសវាង​ការគិត អារម្មណ៍ និង​ការប្រព្រឹត្ត​ហិង្សា ( សូមមើល ម៉ាថាយ ៥:២១–២២, ៣៨–៤២ ) ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​អំពី​របៀប​ដែល​ការបង្រៀន​របស់​យ៉ាកុប​ទាក់ទង​នឹង​ក្មេងជំទង់​សព្វថ្ងៃ ?

  • តើ​បុគ្គលិក​លក្ខណៈ និង​ការប្រព្រឹត្ត​ដែល​បាន​រៀបរាប់​ដោយ​យ៉ាកុប មាន​ឥទ្ធិពល​យ៉ាងណា​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ?

មនុស្ស​ម្នាក់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ឥរិយាបថ និង​បុគ្គលិក​លក្ខណៈ​ដែល​យ៉ាកុប​បាន​ព្រមាន​នឹង​អាច​ត្រូវ​បាន​ពិពណ៌នា​ថា​ជា « គំនិត​ដែល​ជាប់​ទៅ​ខាង​រូប​កាយ » ( នីហ្វៃទី២ ៩:៣៩ ) ។

សូមអាន នីហ្វៃទី២ ៩:៣៩ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​អំពី​ឥទ្ធិពល​នៃ​គំនិត​ដែល​ជាប់​ទៅ​ខាង​រូប​កាយ និង​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ?

  • តើ​អ្នក​គិត​ថា ការ​មាន​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ​មាន​ន័យ​ដូចម្តេច ?

ចេញពី​ខគម្ពីរ​នេះ យើង​រៀន​ថា គំនិត​ដែល​ជាប់​ទៅ​ខាង​រូប​កាយ​នាំទៅរក​ការស្លាប់​ខាង​វិញ្ញាណ ។ គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ គឺជាជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​សកម្ម​ភាព​ប្រចាំថ្ងៃ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រក្សា​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ​របស់​អ្នក​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

ដើម្បី​មើល​ឃើញ​ឧទាហរណ៍​មួយ​នៃ​បុគ្គលម្នាក់​ដែល​បាន​ឃ្លាតឆ្ងាយ​ពី​បុគ្គលិក​លក្ខណៈ និង​ឥរិយាបទ​នៃ​គំនិត​ដែល​ជាប់​ទៅ​ខាង​រូប​កាយ ​បាន​ប្រទានពរ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ពិចារណា​មើល​វីដេអូ « His Grace: Change Is Possible through Christ » ( ៣:២៩ ) មាននៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​អ្នក​មានគំនិត ឬ​អារម្មណ៍​ដូចម្ដេច​ខ្លះ​អំពី​សេចក្តីថ្លែងការណ៍​របស់​ប្រធាន ណិលសុន ?

សូម​មក​ឯ​ព្រះ​ដ៏បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល

សូមគិត​ត្រឡប់​ទៅរក​គំនិត​ដែល​ជាប់​ទៅ​ខាង​រូប​កាយ​ដែល​យ៉ាកុប​សរសេរ​នៅ​ក្នុង នីហ្វៃទី២ ៩:២៧–៣៨ ។ តើ​ការ​ព្រមាន​មួយណា​ក្នុង​ចំណោម​ការព្រមាន​ទាំងនេះ​ដែល​អ្នក​យល់​ឃើញ​ថា​មាន​ការ​ពិបាកបំផុត ? តើ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដែល​នឹង​ជួយ​អ្នក​ចូល​ទៅជិត​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ? សូមពិចារណា​ថា​តើ​ជំហាន​ណាខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ។

នៅពេល​អ្នក​គិត​អំពី​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​អ្នក សូមអាន​ពាក្យ​របស់​យ៉ាកុប​នៅក្នុង នីហ្វៃទី២ ៩:៤០–៤៥ ។ សូម​រកមើល​ការ​បង្រៀន​របស់​លោក ជាពិសេស​ការ​បង្រៀន​អំពី​ព្រះ​អង្គសង្គ្រោះ​ដែល​អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក ។

  • តើ​ពាក្យ និង​ឃ្លា​ណាខ្លះ​ដែល​អ្នក​យល់​ឃើញ​ថា​មាន​អត្ថន័យ​បំផុត ? ហេតុ​អ្វី ?

  • តើ​ការ​ចងចាំ​នៃ « ភាព​ធំ​អស្ចារ្យ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល » ( ខទី ៤០ ) អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ​ច្រើនជាងមុន​ដោយ​របៀបណា ?

សូមចំណាយ​ពេលបន្តិច​ដើម្បី​គិត​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​តាមរយៈ​ការ​សិក្សា​របស់​អ្នក​នៅថ្ងៃនេះ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក​នូវ​គំនិត និង​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នក​មាន រួមទាំង​សកម្មភាព​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ សូម​ចាំ​ថា ព្រះ​អម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក នៅពេល​អ្នក​ខិតខំ​​ចូល​ទៅជិត​ទ្រង់ ។