ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៦; ១០ ៖ ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល


« នីហ្វៃទី២ ៦; ១០ ៖ ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៦; ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៦១០

ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល

រូបភាព
ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ចាប់ដៃ​ជាមួយ​បុរស​ម្នាក់

ការព្យាករណ៍​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ចុងក្រោយ ឬ​សម័យ​ដែល​យើង​រស់នៅ​សព្វថ្ងៃ​នេះ ។ យ៉ាកុប​ប្អូនប្រុស​របស់​នីហ្វៃ បាន​ចែកចាយ​ការព្យាករណ៍​អំពី​ជំនាន់​របស់​យើង និង​ការប្រមូល​ពួកសាសន៍​អ៊ីស្រាអែល ដែល​អាច​ជួយ​យើង​យល់​ពី​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​មាន​បំណងប្រាថ្នា​កាន់តែធំ​ដើម្បី​ចូលរួម​ជាមួយ​ព្រះអម្ចាស់​នៅក្នុង​ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

រឿងសំខាន់ៗ​កំពុង​កើតឡើង

សម្រង់​ខាងក្រោម​នេះ​មកពី​សារលិខិត​ដែល ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ ។ នៅពេល​អ្នក​អាន​សេចក្តីថ្លែងការណ៍​ទាំងនេះ សូម​គិត​អំពី​ប្រធានបទ​មួយ​ចំនួន​ដែល​ប្រធាន ណិលសុន អាច​សំដៅ​ទៅ​លើ ។

  • « គ្មាន​អ្វី កើត​ឡើង នៅលើ​ផែនដី​នេះ​ក្នុង​ពេល​នេះ ដែល​សំខាន់​ជាង​កិច្ចការ​នេះ​ទេ ។… គ្មាន អ្វី ដែល​មាន​សារៈសំខាន់​ជាង​នោះ​ទេ ។ គ្មាន ទាល់តែ​សោះ » ( រ័សុល អិម. ណិលសុន និង​វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • « ការប្រមូលផ្តុំ​នេះ​… គួរ​មាន​អត្ថន័យ​ទាំងស្រុង​ចំពោះ​ប្អូនៗ » ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ) ។

  • « នេះ គឺជា បេសកកម្ម​ដែល​ប្អូនៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី » ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ) ។

  • តើ​ប្រធានបទ​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា ប្រធាន ណិលសុន អាច​មាន​ប្រសាសន៍​សំដៅ​ទៅលើ ជាមួយ​នឹង​សេចក្តីថ្លែង​ការណ៍​ទាំងនេះ ?

អ្នក​ប្រហែលជា​បាន​ដឹង​ហើយ​ថា ប្រធាន ណិលសុន កំពុង​មាន​ប្រសាសន៍​សំដៅ​ទៅលើ​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ « សង្ឃឹម​អ៊ីស្រាអែល » ចាប់ពី​នាទី​ទី ៣៩:៣៦–៤០:០៥ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន​សេចក្តី​ថ្លែងការណ៍​ទាំងស្រុង​របស់​ប្រធាន ណិលសុន ដូច​តទៅ​នេះ ។

យុវវ័យ​ដ៏អស្ចារ្យជាទីស្រឡាញ់​របស់ខ្ញុំអើយ—ប្អូនៗ​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅគ្រា​ដ៏ជាក់នេះ គ្រា​ដ៏សំខាន់​ក្នុងប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ដើម្បី​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល ! គ្មាន​អ្វី កើត​ឡើង នៅលើ​ផែនដី​នេះ​ក្នុង​ពេល​នេះ​ដែល​សំខាន់​ជាង​កិច្ចការ​នេះ​ទេ ។ គ្មាន អ្វី ដែល​មាន​សារៈសំខាន់​ជាង​នោះ​ទេ ។ គ្មាន ទាល់​តែ​សោះ ។

ការប្រមូល​ផ្តុំ​នេះ​គួរតែ​មានអត្ថន័យ ទាំងស្រុង ចំពោះ​ប្អូនៗ ។ នេះ គឺជា បេសកកម្ម​ដែល​ប្អូនៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី ។ ( រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វេនឌី ដ័បុលយូ ណិលសុន « សង្ឃឹម​អ៊ីស្រអែល » [ ការប្រជុំធម្មនិដ្ឋាន​ទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​គេហទព័រ ChurchofJesusChrist.org )

  • តើ​អ្នក​មានគំនិត ឬ​អារម្មណ៍​ដូចម្ដេច​ខ្លះ​អំពី​សេចក្តីថ្លែងការណ៍​របស់​ប្រធាន ណិលសុន ?

  • តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះអំពី​ការ​ប្រមូល​​ពួកសាសន៍​អ៊ីស្រាអែល ?

សូម​ពិចារណា​អំពី​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​ការ​ចូលរួម​នៅក្នុង​ការ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​ដែលរួម​មាន ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​អស់​អ្នក​ដែល​នៅ​លើ​ផែនដី​ឥឡូវនេះ និង​ការ​ធ្វើ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​មាន​ឱកាស​មក​រក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ការងារ​នេះ​សំខាន់​ប៉ុនណា​ចំពោះ​អ្នក ? កាល​ដែល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​បង្កើន​ឆន្ទៈ និង​សមត្ថភាព​របស់​អ្នក​ដើម្បី​ចូលរួម​ជាមួយ​ព្រះអម្ចាស់​នៅក្នុង​ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ។

យ៉ាកុប​បង្រៀន​ពី​ការប្រមូល​ពួកសាសន៍​អ៊ីស្រាអែល

នីហ្វៃ​បាន​អញ្ជើញ​ប្អូនប្រុស​របស់​លោក​គឺ យ៉ាកុប ឲ្យ​ចែកចាយ​ការព្យាករណ៍​សំខាន់ៗ​មកពី​ព្យាការី​អេសាយ ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អំពី​ការប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី២ ៦:៤–៧ ) ។

មុន​នឹង​អាន​ការព្យាករណ៍​នេះ ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​យល់ពី​អត្ថន័យ​ដូច​ខាង​ក្រោម ៖

  • សាសន៍​ដទៃ ៖ ដូច​ដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ ពួកសាសន៍​ដទៃ​មាន​អត្ថន័យ​ជាច្រើន ។ នៅក្នុង​ការព្យាករណ៍​របស់​អេសាយ ( សូមមើល នីហ្វៃទី២ ៦:៥–៧ ) អត្ថន័យ​មួយ​នៃ​ពាក្យ​សាសន៍​ដទៃ អាច​និយាយ​សំដៅ​ទៅលើ​ប្រជាជន​ដែល​ពុំ​មែន​ជា​ពូជអំបូរ​នៃ​សាសន៍​អ៊ីស្រាអែល ( សូមមើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពួក​សាសន៍​ដទៃ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • ទង់ ៖ « បដា ឬ​ទង់ជ័យ​មួយ ដែល​ប្រជាជន​ប្រមូល​គ្នា​មក​រួម​ជុំវិញ​ជា​ក្រុម ចំពោះ​គោលបំណង ឬ​ទី​សម្គាល់​មួយ » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ទង់ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
មេទ័ព​មរ៉ូណៃ និង​ទង់​ឥស្សរភាព
រូបភាព
លើក​ទង់ជ័យ​របស់​អ្នក​ឡើង

ដោយ​មាន​និយម​ន័យ​នេះ​នៅក្នុង​គំនិត សូម​អាន នីហ្វៃទី២ ៦:៥–៧ ។ សូម​សរសេរ​រៀបរាប់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក​នូវ​ព័ត៌មាន​លម្អិត​ពី​ការ​ព្យាករណ៍​របស់ អេសាយ​ដែល​ហាក់​ដូច​ជា​សំខាន់ ។

  • តើ​សេចក្ដី​លម្អិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រក​ឃើញ​ពី​ការ​ព្យាករណ៍​របស់​អេសាយ​ដែល​ហាក់​ដូច​ជា​សំខាន់ ?

  • តើ​អ្នក​នៅតែ​មាន​សំណួរ​អ្វី​ខ្លះអំពី​ការ​ព្យាករណ៍​នេះ ?

ទាំងនី​ហ្វៃ និង​យ៉ាកុប បាន​ពន្យល់​លម្អិត​អំពី​ការ​ព្យាករណ៍​នេះ​នៅក្នុង​សំណេរ​របស់​ពួកគេ ។ សូម​ស្វែងយល់​បន្ថែម​ទៀត​អំពី​ការ​ព្យាករណ៍​របស់​អេសាយ​ ដោយ​អាន​បណ្តុំ​ខគម្ពីរ​ខាងក្រោម​នេះ​ឲ្យ​បាន​យ៉ាងហោច​ណាស់​មួយ​ចប់ ។ វា​ក៏​អាច​នឹង​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការ​មើល​សេចក្តីយោង ឬ​ភ្ជាប់​ខគម្ពីរ​ទាំងនេះ​ទៅ នីហ្វៃទី២ ៦:៥–៧ ។

  • តើ​នីហ្វៃ ឬ​យ៉ាកុប​បង្រៀន​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​ជួយ​អ្នក​ឲ្យ​យល់ នីហ្វៃទី២ ៦:៥–៧ កាន់តែ​ច្បាស់ ? តើ​អ្នក​បាន​ទទួល​ការ​យល់ដឹងបន្ថែមទៀត​អ្វី​ខ្លះ ?

  • តើ​ការបង្រៀន​ទាំងនេះ​ជួយ​អ្នក​យល់​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​ទ្រង់​មាន​ព្រះទ័យ​ចំពោះ​មនុស្ស​ទាំងអស់ ?

  • តើ​វា​ជួយ​អ្នក​ឲ្យ​យល់​អ្វី​ខ្លះ​អំពី​តួនា​ទី​ដែល​អ្នក​មានក្នុង​ការ​ជួយ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ?

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ការ​ព្យាករណ៍​របស់​អេសាយ និង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន នៅ​ពី​ដើម​មេរៀន​នេះ​នោះ​គឺ​ថា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនា​ចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ យើង​មាន​ការទទួលខុសត្រូវ​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ព្រះ​អម្ចាស់​នៅក្នុង​ការ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល​នៅថ្ងៃ​ចុងក្រោយ ។

  • តើ​សេចក្ដី​ពិត​នេះ​ជួយ​អ្នក​យល់​អ្វី​ខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះ​អម្ចាស់​ចំពោះ​អ្នក ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ប្រមូល​ផ្ដុំ​ទៅ​កាន់​ទ្រង់ ? តើ​ការ​ចែក​ចាយ​ដំណើររឿង​នេះ​ជាមួយ​អ្នកដទៃ អាច​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ប្រមូលផ្ដុំ ទៅកាន់​ព្រះអង្គ​សង្គ្រោះ​ដោយយ​របៀបណា ?

សូម​ដាក់​ផែនការ​ដើម្បី​ជួយ​ព្រះ​អម្ចាស់​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល

ប្រធាន ណិលសុន បាន​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល ៖ 

រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទោះ​នៅ​ខាង​ណាក៏​ដោយ—ដើម្បី​ចុះ និង​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល​ហើយ ។ ( រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ )

  • ដោយ​ចងចាំ​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ប្រធាន ណិលសុន ក្នុងចិត្ត តើ​មាន​អ្វី​ជាក់លាក់​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចូលរួម​ជាមួយ​ព្រះ​អម្ចាស់​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រកទ្រង់ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​ប្រមូលផ្តុំ ឬ​ចូល​មក​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ចូលរួម​កាន់តែ​ពេញលេញ​ជាមួយ​នឹង​ព្រះ​អម្ចាស់​ក្នុង​ការ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល ។

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយក្នុង​ការ​រកយោបល់ នោះ​អ្នក​អាច​មើល​ធនធាន​មួយ ឬ​ច្រើន​ខាង​ក្រោម​ឡើងវិញ ។

  1. ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​យោបល់​ផ្សេងៗ ដែល​បាន​ស្នើ​ដោយ​យុវជន​នៃ​សាសនា​ចក្រ​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល ។ សូមមើល « សង្ឃឹម​អ៊ីស្រាអែល » ពី​នាទី​ទី ៤០:២៩–៤៣:៣៨ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. សូម​ចូល​ទៅ share.churchofjesuschrist.org ។

  3. សូមមើល​វីដេអូ « Families Gathering Families on Both Sides of the Veil » ( ៣:២២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    សូម​ធ្វើ​ផែនការ​សកម្មភាព​សម្រាប់​អ្វី​ដែលអ្នក​អាច​ធ្វើ​បាន ដើម្បី​អញ្ជើញ​អ្នក​ដទៃ​​ឲ្យប្រមូល​ផ្តុំ​មក​កាន់​ព្រះអង្គ​សង្គ្រោះ ឬ​និយាយ​ម្យ៉ាងទៀត ឲ្យ​មករក​ព្រះគ្រីស្ទ ដោយ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។ សូម​ប្រាកដ​ថា បាន​បញ្ចូល​ជំហាន​ជាក់លាក់​មួយ​ចំនួន ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​តាមរយៈ​ការបំពេញ​ប្រយោគ​ដូច​ខាងក្រោម ៖

    • នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នេះ ខ្ញុំ​នឹង

    • ពេញ​មួយសប្តាហ៍​នេះ​ខ្ញុំ​នឹង