ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៩:៥០–៥២ ៖ « ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល »


« នីហ្វៃទី២ ៩:៥០–៥២ ៖ ‹ ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៩:៥០–៥២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៩:៥០–៥២

« ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល »

រូបភាព
យុវវ័យ​អាន​ព្រះ​គម្ពីរ​ជាមួយ​គ្នា

តើ​អ្នក​ធ្លាប់​រំពឹង​ថា​នឹង​មាន​សុភមង្គល​ដ៏​អស្ចារ្យ​ពី​អ្វី​មួយ តែ​ក្រោយមក​​បែរជាខកចិត្ត​ទៅវិញ​ដែរ​ឬ​ទេ ? យ៉ាកុប​បាន​បញ្ចប់​ការបង្រៀន​របស់​លោកដោយ​ឲ្យ​ដំបូន្មាន​ដល់​សាសន៍​នីហ្វៃ​ឲ្យ​ចៀសវាង​ការ​ចំណាយ​ពេលវេលា ឬ​ប្រាក់​លើ​អ្វី​ដែល​មិន​ផ្តល់​នូវ​ការស្កប់ស្កល់ចិត្ត​យូរ​អង្វែង ។ ​លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យមករក​ព្រះ​គ្រីស្ទ ហើយ​ទទួលទាន​ពរ​ជ័យ​នៃ​ដំណឹងល្អ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ទទួលអារម្មណ៍ ឲ្យ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំងដើម្បី​ស្វែងរក​ពរជ័យ និង​ការស្កប់ស្កល់ចិត្ត ដែល​មាន​តែ​ព្រះ​យេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការ​បំពេញ​ការ​ស្រេកឃ្លាន​របស់​យើង

សូម​គិត​អំពី​ពេលវេលា​មួយ​ក្នុង​ជីវិត​របស់​អ្នក នៅពេល​ដែល​អ្នក​ឃ្លាន ឬ​ស្រេក​ទឹក​ខ្លាំង ។

  • តើ​អាហារ ឬ​ភេសជ្ជៈ​ណា​ដែល​ធ្វើ​ឲ្យស្កប់ស្កល់​ចិត្ត និង​មាន​ប្រយោជន៍​បំផុត​ក្នុង​ស្ថានភាព​បែបនេះ ? តើ​អាហារ ឬ​ភេសជ្ជៈ​ណាខ្លះ​គ្មាន​ប្រយោជន៍ ? ហេតុ​អ្វី ?

អ្នក​ប្រហែលជា​បាន​កត់សម្គាល់​ឃើញ​ថា វិញ្ញាណ​របស់​យើង ដូច​រូបកាយ​របស់​យើង​ដែរ ត្រូវ​ការ​អាហារបំប៉ន និង​ការស្កប់ស្កល់​ចិត្ត ។

  • តើ​មាន​របៀប​អ្វី​ខ្លះដែល​យើង​អាច​ផ្តល់​អាហារបំប៉ន​យូរអង្វែង ឬ​ការស្កប់ស្កល់​ដល់​វិញ្ញាណ​របស់​យើង ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​មនុស្ស​ងាក​ទៅរក​ដើម្បីបាន​ការស្កប់ស្កល់​ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​គ្មានអ្វី​ទាល់តែសោះ​ខាងវិញ្ញាណ ?

  • ហេតុ​អ្វី​អ្នក​គិត​ថា ពេលខ្លះ​មនុស្ស​ងាកទៅ​រក​អ្វី​ដែល​មិន​នាំមក​នូវ​ការស្កប់ស្កល់​យូរអង្វែង ?

សូម​គិត​អំពី​របៀប​ដែល​សំណួរ​ខាង​ក្រោម​នេះ​ទាក់ទង​នឹង​ជីវិតផ្ទាល់ខ្លួន​របស់​អ្នក ។

  • តើ​មាន​អ្វី​ដែល​អ្នក​ងាកទៅរក ដើម្បី​ទទួល​បាន​សុភមង្គល និង​ភាព​ពេញលេញ ដែល​មិន​បាន​បំពេញ​តាមបំណង​ប្រាថ្នា​ទាំងនោះ​ដែរ​ឬ​ទេ ? តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត និង​សុភមង្គល​យូរអង្វែង​ក្នុងជីវិត​របស់​អ្នក ?

  • នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​សេចក្តី​ពិត​ដែល​អាច​ជួយ​អ្នក​ទទួល​បទពិសោធន៍​នូវ​ពរ​ជ័យ និង​ការស្កប់ស្កល់​ដែល​មាន​តែ​ព្រះ​យេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។

« ទទួល​ទាន​នូវ​អ្វី​ដែល​មិន​វិនាស »

សូម​រំឭក​ឡើងវិញ​ពី​ការ​សិក្សា​របស់​អ្នក​នៃ នីហ្វៃទី២ ៩:២៧–៤៩ ថា​យ៉ាកុប​បាន​ព្រមាន​ប្រជាជន​របស់​លោក​ចំពោះ​ការ​ប្រព្រឹត្តិ​អំពើ​បាប​ដែល​ពួកគេ​កំពុង​ធ្វើ ។ បន្ទាប់មក យ៉ាកុប​បាន​បញ្ចប់​សុន្ទរកថា​របស់​លោក​ជាមួយ​នឹង​ការ​អញ្ជើញ​ដ៏​សំខាន់​មួយ ។

សូម​អាន នីហ្វៃទី២ ៩:៥០–៥២ ដោយ​រកមើល​ការ​អញ្ជើញ​របស់​យ៉ាកុប​ទៅកាន់​ប្រជាជន​របស់​លោក ។

  • តើ​មាន​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​យល់​ថា​សំខាន់ ? ហេតុ​អ្វី ?

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​អំពី​បំណងប្រាថ្នា​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​មាន​ចំពោះ​យើង​អ្វី​ខ្លះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​ពី​អ្វី​ដែល​ទ្រង់​ប្រទាន​ដល់​យើង ?

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ នៅពេល​យើង​មករក​ព្រះ​យេស៊ូវគ្រីស្ទ ព្រលឹង​របស់​យើង​អាច​ស្កប់ស្កល់ ។

ការប្រើប្រាស់​បទគម្ពីរ​យោង​ដើម្បី​បង្កើន​ការយល់ដឹង​របស់​អ្នក

ការ​ស្វែងរក​វគ្គបទគម្ពីរ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​សិក្សា អាច​ជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុង​ការ​ពង្រឹង​ការ​យល់ដឹង​របស់​អ្នក និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​មាន​នៅក្នុង​បទគម្ពីរ ។

សូម​អនុវត្ត​ជំនាញ​នេះ​ដោយ​ស្វែងរក​ឯកសារយោង​ដែល​ទាក់ទង​នឹង​ការ​បង្រៀន​នៅក្នុង នីហ្វៃទី២ ៩:៥០–៥២ ។

សូម​ពិចារណា​បង្កើត​ដ្យាក្រាម​ស្រដៀង​នឹង​ចំណុច​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​សិក្សា​របស់​អ្នក ហើយ​សរសេរ « នីហ្វៃទី២ ៩:៥០–៥២ » នៅក្នុង​រង្វង់​កណ្តាល ។ នៅពេល​អ្នក​ស្វែងរក​ខគម្ពីរ​ដែល​ទាក់ទង​ដែល​អ្នក​ចង់ចងចាំ អ្នក​អាច​សរសេរ​សេចក្តី​យោង​នេះ​នៅក្នុង​រង្វង់​ផ្សេង​ទៀត ។

រូបភាព
ក្រាហ្វិក​រង្វង់

ជំហាន​ដំបូង​របស់​អ្នក​សម្រាប់​ការ​ស្វែងរក​បទគម្ពីរ​យោង អាច​ជា​ការ​ស្វែងរក​សេចក្តី​យោង​បទគម្ពីរ និង​ប្រធានបទ​ដែល​បាន​សរសេរ​នៅក្នុង​លេខយោង ។ បន្ទាប់មក សូម​ពិចារណា​ស្វែងរក​ពាក្យ​គន្លឹះមកពី នីហ្វៃទី២ ៩:៥០–៥២ និង​ស្វែងរក​ពាក្យ​ទាំងនោះ ឬ​ពាក្យ​ដែល​ទាក់ទង​នៅក្នុង​មុខងារ​ស្វែងរក​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ, Topical Guide ឬ បណ្ណាល័យ​ដំណឹងល្អ ។

ទាំងនេះ​គឺជា​ពាក្យ ឬ​ឃ្លា​មួយចំនួន​ដែល​អ្នក​អាច​ពិចារណា​រកមើល ៖ មក, ទឹករស់, ស្កប់ស្កល់, ស្តាប់, ទទួល​ទាន, អធិស្ឋាន, ថ្លែង​អំណរគុណ, ត្រេកអរ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    • តើ​បទគម្ពីរ​យោង​យ៉ាងហោច​ណាស់​ពីរ​ដែល​អ្នក​បាន​រក​ឃើញ​​មាន​អ្វី​ខ្លះ ?

    • តើ​ឯកសារយោងទាំងនេះ​បាន​បង្កើន​ការ​យល់ដឹង​របស់​អ្នក ឬ​ការ​ដឹងគុណ​ចំពោះ​ការ​បង្រៀន​នៅក្នុង នីហ្វៃទី២ ៩:៥០–៥២ ដោយ​របៀបណា​ខ្លះ ?

ការ​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ​នៅថ្ងៃ​នេះ និង​របៀប​ដែល​ការ​បង្រៀន​ទាំងនេះ​អាច​ផ្តល់​ពរ​ដល់​អ្នក​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. ដើម្បី​ជួយ​អ្នក​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន សូម​ឆ្លើយ​យ៉ាង​ហោច​ណាស់​ពីរ​សំណួរ​ខាង​ក្រោម ៖

    • នៅថ្ងៃនេះ តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ដែល​អ្នក​ចង់​ចងចាំ ?

    • តើ​ការ​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្តល់​ឲ្យ​ព្រលឹង​អ្នក​នូវ​ការស្កប់ស្កល់​ដ៏​យូរ​អង្វែង​ដោយ​របៀប​ណា ?

    • តើ​ជម្រើស​ជាក់លាក់​មួយ​ចំនួន​ណា​ខ្លះដែល​អ្នក​អាច​បាន​ជ្រើស​យក ដែល​នឹង​នាំមក​នូវ​ការស្កប់ស្កល់​ដ៏​យូរ​អង្វែង​ដែល​មាន​តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​អ្នក ?