ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា »

រូបភាព
នីហ្វៃ​ជាមួយ​លីហៃ​នៅក្នុង​តង់​របស់លោក

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​ថា ព្រះអម្ចាស់​តែងតែ​រៀបចំ​ផ្លូវ​សម្រាប់​យើង ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​បញ្ជាឲ្យ​យើង​ធ្វើ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ១ ៣:៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ​គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​ការពន្យល់​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ។ មាន​របៀប​រាប់​មិន​អស់​ដែល​អ្នក​អាច​ផ្តល់​ពរដល់​ជីវិត​របស់​មនុស្ស​ជុំវិញ​អ្នក នៅពេល​អ្នក​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​ការពន្យល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​របស់​ទ្រង់ ។

សូម​អាន នីហ្វៃទី ១ ៣:៧ ហើយ​សង្ខេប​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន ជា​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។

សូម​ព្យាយាម​គិត​អំពី​ស្ថានភាព​មួយ​អំពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ​អាច​ជួយ​ដល់​នរណា​ម្នាក់ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​ទាំងនេះ ៖

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ពី​ខគម្ពីរនេះ​ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ក្នុង​ស្ថានភាព​ដែល​អ្នក​បាន​គិតដល់ ? ហេតុអ្វី ?

  • តើ​មាន​របៀប​ខុសគ្នា​អ្វីខ្លះ​ដែល​ព្រះ​អាច​រៀបចំ​ផ្លូវ​សម្រាប់​យើង​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់ ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​អាច​ចែកចាយ ដើម្បី​បង្ហាញ​ការពិត​ថា ព្រះ​នឹង​រៀបចំ​ផ្លូវ​សម្រាប់​យើង​ដើម្បី​សម្រេច​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ ?

សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​ទន្ទេញ​សេចក្តី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ១ ៣:៧ ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា » ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍នេះ​គឺ​ត្រូវ​គិត​អំពី​បទបញ្ញត្តិ​ផ្សេងៗ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក ហើយ​និយាយ​ឡើងវិញ​ក្នុង​ចិត្ត​របស់អ្នក​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ បន្ទាប់ពី​ឃ្លា​នីមួយៗ ។

រៀនអនុវត្ត

យើង​ទាំងអស់​គ្នា​ប្រឈមមុខ​នឹង​ស្ថានភាព​លំបាក ហើយ​ត្រូវ​បាន​ព្រះ​បង្គាប់​ឲ្យ​ធ្វើ​រឿង​លំបាកៗ​នៅក្នុង​ជីវិត​របស់យើង ។ ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​អ្នក​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាល​អ្នក​គ្រប់គ្រង​ស្ថានភាព​ទាំងនេះ​បាន ។

សូម​អាន​ស្ថានភាព​ខាងក្រោមនេះ ហើយ​ជ្រើសរើស​យក​ស្ថានភាព​មួយ​ដែល​អ្នក​ចង់​ផ្តោត​ទៅលើ​សម្រាប់​សកម្មភាព​បន្ទាប់ ។

  1. សារ៉ា​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ចង់​បម្រើ​ក្នុង​សាសនាចក្រ​របស់ទ្រង់ ។ ទោះជា​យ៉ាងណា​ក៏ដោយ ថ្មីៗ​នេះ​នាង​បាន​ទទួល​ការចាត់តាំង​របស់​សាសនាចក្រ​ដែល​នាង​មាន​អារម្មណ៍​ថា​ នាង​គ្មាន​​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​សម្រេចកិច្ចការ​នោះ​បាន ។ នាង​បាន​ទទួលយក​ការចាត់តាំង​នេះ ប៉ុន្តែ​នាង​ស្ទាក់ស្ទើរ​ក្នុងការ​បន្តឆ្ពោះ​ទៅ​មុខ ។

  2. រ៉ូសា​មា​នអារម្មណ៍​អាក់អន់​ចិត្ត​ចំពោះ​ខ្លួន​នាង​ដោយសារ​នាង​ព្យាយាម​គោរព​បទបញ្ញត្តិ​ជាក់លាក់​មួយ ។ នាង​បាន​គោរពតាម​បទ​បញ្ញត្តិ​ជា​រឿយៗ ប៉ុន្តែ​មិនបាន​ធ្វើ​ដូច្នេះ​ជាប់លាប់​ឡើយ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

សូម​អាន កថាខណ្ឌ ៥–៧ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ ហូឡិន នៅក្នុង កថាខណ្ឌ ៦ ជួយ​ដល់ សារ៉ា ឬ រ៉ូសា ដោយ​របៀបណា ?

  • ប្រសិនបើ សារ៉ា ឬ រ៉ូសា មិន​អាច​សម្រេច​បានភ្លាមៗ​នូវ​អ្វី​ដែល​ព្រះ​បង្គាប់​ទេ តើ​សេចក្តីពិត​អំពី​ព្រះវរបិតាសួគ៌​នៅក្នុង កថាខណ្ឌ ៧ អាច​ជួយ​ដោយ​របៀបណា ?

  • ប្រសិនបើ​អ្នក​មាន​គំនិត​ស្រដៀង​នឹង​សារ៉ា ឬ​រ៉ូសា តើ​អ្វី​បាន​ជួយ ឬ​អាច​ជួយ​អ្នក​ឈាន​ទៅមុខ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​យ៉ាងហោច​ណាស់​ឃ្លា ឬ​គំនិតពីរ ដែល​អ្នក​គិត​ថា​អាច​ជួយ​ដល់​សារ៉ា ឬ រ៉ូសា បាន ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​ឃ្លា​នីមួយៗ​ដែល​អ្នក​បានជ្រើសរើស​អាច​ជួយ សារ៉ា ឬ រ៉ូសា យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​របៀប​ដែល​ទ្រង់​ដោះស្រាយ​ជាមួយ​​បុត្រាបុត្រី​របស់ទ្រង់ ដែល​អាច​ជួយ​បាន ?

  • តើ​ការមើល​ស្ថានភាព​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​អាច​ជួយ​យ៉ាង​ដូចម្តេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​អាន កថាខណ្ឌទី ១១ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​អ្នក​នឹង​ណែនាំ សារ៉ា ឬ រ៉ូសា ឲ្យ​ស្វែងរក​ការពិត​ដែល​អាច​ជួយ​នាង​នៅឯណា ?

សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​ស្វែងរក​ប្រភព​ដែល​បានតែងតាំ​ង​ដ៏​ទេវភាព​សម្រាប់​សេចក្តី​ពិត​ដែល​អ្នក​មាន​អារម្មណ៍​ថា ត្រូវនឹង​ស្ថានភាព​នេះ ។ ប្រភព​មួយ​ដែល​អ្នក​អាច​ជ្រើសរើសគឺ បញ្ជី​នៃ​វគ្គបទគម្ពីរ​​ចំណេះចំណាន​ខាងគោលលទ្ធិ ដែល​មាន​នៅចុង​បញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អាន​ឃ្លា​ខគម្ពីរ​គន្លឹះ​នៃ​វគ្គ​បទគម្ពីរ​មរមន ដោយ​រកមើល​ឃ្លា​ដែល​អាច​មាន​ប្រយោជន៍ ។ សូម​ប្រាកដ​ថា​ត្រូវ​បញ្ចូល នីហ្វៃទី ១ ៣:៧ ជា​ប្រភព​មួយ​របស់អ្នក ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ដែល​អ្នក​អាច​ចែកចាយ​បាន ?

  • តើ​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​រកឃើញ​បាន​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​ក្នុងជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ ទាំង ១២ ដំបូង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ​ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ​ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ​ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់​ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។