ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ២ ៖ « អ្នក​បាន​ព្យាយាម​ស្វែងរក​យើង​ដោយ​មាន​ចិត្ត​សុភាព​រាបសា »


« នីហ្វៃទី ១ ២ ៖ ‹ « អ្នក​បាន​ព្យាយាម​ស្វែងរក​យើង​ដោយ​មាន​ចិត្ត​សុភាព​រាបសា › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ២

« អ្នក​បាន​ព្យាយាម​ស្វែងរក​យើង​ដោយ​មាន​ចិត្ត​សុភាព​រាបសា »

រូបភាព
នីហ្វៃ​អធិស្ឋាន​នៅ​ជិត​អូរ

ជួនកាល ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ពិបាក​យល់ ឬ​ធ្វើ ។ បន្ទាប់ពី​អំពាវនាវ​ឲ្យ​ប្រជាជន​នៃ​ក្រុង​យេរូសាឡិម​ប្រែចិត្ត លីហៃ​បាន​គោរពតាម​វិវរណៈ​មួយ ដើម្បី​ប្តូរ​លំនៅ​គ្រួសារ​លោក​ទៅក្នុង​ទីរហោស្ថាន ។ ជំនួស​ឲ្យ​ការរអ៊ូរទាំ​ដូចជា​លេមិន និង​លេមយួល នោះ​នីហ្វៃ​បាន​ងារ​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែមទៀត ហើយ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់លោក​បានបន្ទន់ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ទទួល​អារម្មណ៍​ថា​មាន​បំណង​ចង់​ងាកទៅរក​ព្រះអម្ចាស់​កាន់តែ​ខ្លាំង នៅពេល​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​លំបាកៗ ។

ការឆ្លើយតប​ទៅនឹង​ការទូន្មាន​របស់​ព្រះអម្ចាស់

សូម​ស្រមៃ​ថា​អ្នក​កំពុង​ស្តាប់​សន្និសីទ​ទូទៅ ហើយ​ប្រធាន​សាសនាចក្រ​ផ្តល់​ដំបូន្មាន​ដែល​អ្នក​គិត​ថា​ពិបាក​នឹង​ធ្វើតាម ។ បន្ទាប់ពី​សន្និសីទ អ្នក​ចាប់ផ្ដើម​ឮ​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត​ត្អូញត្អែរ​អំពី​ដំបូន្មាន​របស់លោក ហើយ​សួរ​ពី​មូលហេតុ​ដែល​ព្យាការី​នឹង​ស្នើសុំ​ឲ្យ​យើង​ធ្វើ​រឿង​នេះ ។ នៅ​អ្នក​ស្តាប់​ពាក្យ​ឈ្លោះប្រកែក​ទាំងនេះ អ្នក​ចាប់ផ្តើម​ឆ្ងល់​ថា​អ្នក​គួរ​ធ្វើ​អ្វី ។

  • តើ​របៀប​ប្រតិកម្មអវិជ្ជមាន​ចំពោះ​ការត្អូញត្អែរ និង​ការរិះគន់​របស់​សមាជិក​អាច​មាន​អ្វី​ខ្លះ ?

  • តើ​មាន​វិធីសាស្រ្ត​វិជ្ជមាន​អ្វីខ្លះ​ចំពោះ​ស្ថានភាព​នេះ ? តើ​អ្វី​នឹង​ធ្វើ​ឲ្យ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ ?

នៅក្នុង នីហ្វៃទី ១ ២ អ្នក​នឹង​មើលឃើញ​កូនៗ​របស់​លីហៃ​ឆ្លើយតប​តាម​របៀប​ផ្សេងៗ​គ្នា​ចំពោះ​បទបញ្ញត្តិ​ពិបាកៗ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ​តាមរយៈ​ព្យាការី​របស់ទ្រង់ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​គោលការណ៍​ដែល​អាច​ជួយ​អ្នក ប្រសិនបើ​វា​ហាក់​ដូចជា​ពិបាក​ធ្វើ​តាម​ព្យាការី​នោះ ។

ព្រះអម្ចាស់​បញ្ជា​ឲ្យ​លីហៃ​ចេញពី​ក្រុង​យេរូសាឡិម

អ្នក​អាច​នឹង​ចាំ​ព្រះអម្ចាស់​បាន​បញ្ជា លីហៃ ឲ្យ​ទៅ​ព្រមាន​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម​ថា ពួកគេ​នឹង​ត្រូវបំផ្លាញ ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត ។ សូម​អាន នីហ្វៃទី ១ ២:១–៥ ដោយ​រកមើល​ដំបូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​លីហៃ បន្ទាប់ពី​លោក​បានផ្សព្វផ្សាយ​ពី​ការប្រែចិត្ត ។ អ្នក​ក៏​ប្រហែលជា​ចង់មើល « Lehi Counsels with His Family to Leave Jerusalem » ( ២:២៧ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
ផែនទី​ផ្លូវ​ដែល​លីហៃ​អាច​ធ្វើ​ដំណើរ​នៅ​ទីរហោស្ថាន

រយៈចម្ងាយ​ដែល​គ្រួសារ​របស់​លីហៃ​ប្រហែលជា​បាន​ធ្វើ​ដំណើរ​ពី​ក្រុងយេរូសាឡិម​ទៅ​ព្រំដែន​នៃ​សមុទ្រ​ក្រហម​គឺ​ប្រហែល ២០០ ម៉ាយ ( ៣២០ គីឡូម៉ែត្រ ) ។ ការធ្វើ​ដំណើរ​របស់​ពួកលោក​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ ហើយ​បាននាំ​ពួកគេ​ឆ្លងកាត់​ប្រទេស​ដ៏​ក្តៅ និង​ស្ងួតហួត​ហែង ដែល​ល្បី​ថា​មាន​ចោរ​ជាច្រើន​រង់ចាំ​ប្លន់​អ្នកដំណើរ​ដែល​មិន​បាន​ត្រៀមខ្លួន ។

  • ប្រសិនបើ​អ្នក​ជា​កូន​ម្នាក់​របស់​លីហៃ តើ​អ្នក​គិត​ថា​អ្នក​នឹង​បាន​មាន​ប្រតិកម្ម​យ៉ាងណា​ក្នុង​ស្ថានភាព​នេះ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​មាន​សំណួរ​អ្វីខ្លះ ?

  • តើ​អ្នក​មើលឃើញ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​បាន​បង្ហាញ​ក្នុង​ព្រះបញ្ញត្តិ​របស់ទ្រង់​ឲ្យ​ចាកចេញ​ពី​ក្រុងយេរូសាឡិម​ដោយ​របៀប​ណា ?

នៅគ្រា​ដ៏​លំបាក​នេះ​ក្នុង​ប្រវត្តិ​គ្រួសារ​របស់​លីហៃ យើង​មើលឃើញ​ការឆ្លើយតប​ខុសៗគ្នា​ពី​កូនៗ​របស់​លោក ។ ការប្រៀបធៀប និង​ការធ្វើ​ឲ្យ​ឃើញ​ខុសគ្នា​ពី​បុគ្គល​នៅក្នុង​ព្រះគម្ពីរ គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដែល​អាច​ជួយ​អ្នក​ក្នុងការ​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ​អំពី​របៀប​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​សមរម្យ​ចំពោះស្ថានភាព​ជាក់លាក់​មួយ ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​អនុវត្ត​ជំនាញ​នេះ​ដោយ​ការបង្កើត​តារាង​មួយ​ស្រដៀង​នឹង​តារាង​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដោយ​អាន​ខគម្ពីរ​នៅ​ជួរឈរ​នីមួយៗ និង​កត់ត្រា​ការរកឃើញ​របស់​អ្នក​នៅក្នុង​តារាង​នេះ ។

ការឆ្លើយតប​របស់លេមិន និង​លេមយួល

ការឆ្លើយតប​របស់​នីហ្វៃ និង​សាំ

ការឆ្លើយតប​របស់លេមិន និង​លេមយួល

នីហ្វៃទី ១ ២:១១–១៣

ការឆ្លើយតប​របស់​នីហ្វៃ និង​សាំ

នីហ្វៃទី ១ ២:១៦–២១

អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « Nephi Prays for Laman and Lemuel » ( ៦:០២ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល​ការយល់ដឹង​ផ្សេងៗ​ទៀត​ដែល​អ្នក​អាច​បន្ថែម​ទៅ​តារាង​របស់​អ្នក ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​អ្នក​កត់​សម្គាល់​ឃើញ​អ្វីខ្លះ កាល​អ្នក​ប្រៀបធៀប​សកម្មភាព​របស់​លេមិន និង​លេមយួល ជាមួយនឹង​ទង្វើ​របស់​នីហ្វៃ និង​សាំ ?

    • នៅក្នុង​ប្រយោគ​មួយ តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គំរូ​របស់​លេមិន និង​លេមយួល​ដោយ​របៀបណា ? តើ​អ្នក​នឹង​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គំ​រូបស់​នីហ្វៃ និង​សាំ​ដោយ​របៀបណា ?

សូមចំណាយពេល​បន្តិច​ដើម្បី​មើលឡើង​វិញ​ពី​អ្វី​ដែល​អ្នក​បានសរសេរ ។ សូម​ពិចារណា​ថា​សកម្មភាព ឬ​ការជំរុញ​ណាមួយ​ដែល​ស្រដៀង​នឹង​ខ្លួន​អ្នក​បំផុត ។ តើ​មាន​បំណងប្រាថ្នា គំនិត ឬ​អារម្មណ៍​អ្វី​ដែល​អ្នក​គិត​នៅពេល​អ្នក​ធ្វើ​ការប្រៀបធៀប​នេះ ?

ចេញពី​លេមិន និង​លេមយួល អ្នក​ប្រហែលជា​បាន​រកឃើញ​ថា ការ​មិន​ដឹង​ពី​ព្រឹត្តិការណ៍​របស់​ព្រះអម្ចាស់ ហើយ​ការមិនជឿ​ដល់​ព្យាការី​ទាំងឡាយ​របស់ទ្រង់ អាច​ធ្វើ​ឲ្យ​យើង​រអ៊ូរទាំ ។ ចេញ​ពី​នីហ្វៃ អ្នក​ប្រហែលជា​បាន​រៀន​ថា នៅពេល​យើង​ព្យាយាម​ស្វែងយល់​ពី​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​អាច​បន្ទន់ចិត្ត​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ជឿ និង​គោរពតាម ។

ការអធិប្បាយ​របស់​នីហ្វៃ ថា​ព្រះអម្ចាស់ « បន្ទន់​ចិត្ត [ លោក ] ( នីហ្វៃទី ១ ២:១៦ ) បង្ហាញថា ស្រដៀង​នឹង លេមិន និង​លេមយួល​ដែរ ការណ៍នេះ​មិនមែន​ជា​បទបញ្ញត្តិ​ងាយស្រួល​សម្រាប់​លោក​គោរពតាម​នោះឡើយ ។ សូម​គិត​អំពី​របៀប​ដែល​ការសម្រេចចិត្ត​របស់​នីហ្វៃ ក្នុងការ​ងាក​ទៅរក​ព្រះអម្ចាស់​នៅក្នុងស្ថានភាព​នេះ អាច​នឹង​ជះឥទ្ធិពល​ដល់​លោក​ពេញ​មួយ​ជីវិត ។ សូម​គិត​អំពី​របៀប​ដែល​ជីវិត​របស់​លេមិន និង​លេមយួល អាច​មាន​ភាពខុសគ្នា ប្រសិនបើ​ពួកលោក​បានធ្វើ​តាមគំរូ​របស់​នីហ្វៃ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​ស្ថានភាព​ណាខ្លះ​ដែល​អ្នក​កំពុង​ប្រឈម ឬ​អាច​ប្រឈម​មុខ​ដែល​ក្នុង​ស្ថានភាព​ទាំងនោះ​អ្នក​អាច​នឹង​ទាញ​ប្រយោជន៍​ពី​គំរូ​របស់​នីហ្វៃ​បាន ?​

    • តើ​ការស្វែងរក​ព្រះអម្ចាស់​ដោយ​បន្ទាបខ្លួន​នៅក្នុង​កាលៈទេសៈ​ទាំងនេះ ជំនួស​ការមិនជឿ និង​ការរអ៊ូរទាំ អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​ឥឡូវនេះ និង​ពេលអនាគត​ដោយ​របៀបណា ?

    • តើ​អ្នក​យល់​យ៉ាងណា​អំពី​ព្រះ​ដែល​អាច​រារាំង​អ្នក​ពី​ការរអ៊ូរទាំ​ពេល​ទ្រង់​បង្គាប់​​ឲ្យ​អ្នក​ធ្វើអ្វី​មួយ​ដែល​ពិបាក ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ចែកចាយ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ នៅពេល​ដែល​យើង​ប្រហែលជា​មិន​យល់ ឬ​យល់ស្រប​នឹង​ដំបូន្មាន​ពី​ព្យាការី​របស់​ព្រះអម្ចាស់ ។

ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ ពេល​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ចាប់ផ្តើម​មិន​ស្រប​ជាមួយ​នឹង​ការបង្រៀន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ជានិច្ច​នោះ ។ នោះ​គឺ​ជា​ឱកាស​ដើម្បី​រៀនសូត្រ បន្ទាបខ្លួន នៅពេល​យើង​លុតជង្គង់​ចុះ​អធិស្ឋាន ។ យើង​បោះ​ជំហាន​ទៅមុខ​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះ ដោយ​ដឹង​ថា ជាមួយ​នឹង​ពេលវេលា នោះ​យើង​ទទួល​ការបញ្ជាក់​កាន់តែ​ច្បាស់​ខាង​វិញ្ញាណ​មក​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ព្យាការី​មួយ​រូប​បាន​ពិពណ៌នា​អំពី​អំណោយទាន​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​អំពី​ព្រះអង្គសង្គ្រោះ​ថា « ព្រះហឫទ័យ​នៃ​ព្រះរាជបុត្រា ត្រូវ​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា » [ ម៉ូសាយ ១៥:៧ ] ។ ប្រាកដ​ណាស់ ការចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ព្រះទ័យ​ព្រះ​គឺ​ពុំ​មែន​ជា​សញ្ញា​នៃ​ការចុះចាញ់​ឡើយ ប៉ុន្តែ​ជា​សញ្ញា​ចាប់ផ្តើម​នៃ​ជោគជ័យ​ដ៏​រុងរឿង​វិញ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦ )

  • តើ​ពរជ័យ​អ្វី​ខ្លះ​បាន​កើត​ឡើង​ចំពោះអ្នក កាល​អ្នក​បាន​ព្យាយាម​ថ្វាយ​ដួងចិត្ត​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ ដូចជា​ព្រះយេស៊ូវ និង​នីហ្វៃ​បានធ្វើ​នោះ ?

សូម​ចំណាយពេល​បន្តិច​ដើម្បី​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក ។ តើ​អ្នក​បានរៀន​អ្វីខ្លះ​ដែល​អ្នក​ចង់ចង​ចាំ ? តើ​ការ​កែ​តម្រូវ​អ្វីខ្លះ​ដែល​អ្នក​ទទួល​អារម្មណ៍​បំផុស​គំនិត​ដើម្បី​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​សិក្សា​ថ្ងៃនេះ ?