« អែលឌើរ ជេមស៍ អ៊ី អ៊ីវ៉ានសុន » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ ជេមស៍ អ៊ី.អ៊ីវ៉ានសុន
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
អែលឌើរ ជេមស៍ អ៊ី.អ៊ីវ៉ានសុន បានធំឡើងក្នុងចម្ការឆៃថាវផ្អែម នៅភូមិតូចមួយនៃបានវែល ខាងកើតនៃ លែតប្រីជ អាល់ប៊ើតា កាណាដា ។
ជាកូនចៅនៃបុព្វការីជនដែលជាអ្នកត្រួសត្រាយផ្លូវដ៏ស្មោះត្រង់ អែលឌើរ អ៊ីវ៉ានសុនត្រូវបានបីបាច់នៅគេហដ្ឋានជាកន្លែងដែល « បានបង្រៀន និងរស់នៅតាមដំណឹងល្អ » ។
នៅអាយុ ១០ឆ្នាំ លោកបានអានវ៉ុលទាំង១៦នៃសៀវភៅរូបភាពព្រះគម្ពីរមរមន និងដំណើររឿងប្រវត្ដិសាសនាចក្រ ហើយសម្រេចចិត្ដដើម្បីធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ។ ដោយលួចចូលទៅក្នុងព្រៃនៅផ្លូវម្ខាងពីផ្ទះរបស់លោក នោះលោកបានលុតជង្គង់ចុះអធិស្ឋាន ហើយទទួលបានការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធ ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ យ៉ូសែប ស្ម៊ីធ គឺជាព្យាការីពិត និងថាព្រះគម្ពីរមរមនគឺពិត ។
ជំនឿដ៏រឹងមាំនោះបានជំរុញឲ្យមានការបម្រើនៅក្នុងសាសនាចក្រពេញមួយជីវិត រួមមានការហៅជាពួកចិតសិបនាក់ប្រចាំតំបន់ ប្រធានស្ដេក និងប្រធានបេសកកម្មអូរឹម យូថាហ៍ ។ នៅពេលលោកទទួលការហៅនេះ អែលឌើរ អ៊ីវ៉ានសុន កំពុងបម្រើជាអ្នកដឹកនាំសកម្មភាពនៅក្នុងវួដរបស់លោកនៅ វួដលីតប្រ៊ីជ ។
ជែមស៍ យូជិន អ៊ីវ៉ានសុន បានកើតនៅ ថេប៊ើរ អាលប៊ើតា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៨ ជាកូនម្នាក់ក្នុងចំណោមកូនប្រាំបីនាក់ ដែលមានឪពុកម្ដាយឈ្មោះ ឌែល យូជិន និង ហ្វីលីស ថានន័រ អ៊ីវ៉ានសុន ។
បន្ទាប់ពីការបម្រើបេសកកម្មពេញម៉ោងនៅ ថេមផេ អារីហ្សូណា អែលឌើរ អ៊ីវ៉ានសុន បានរៀបអាពាហ៍ពិពាហ៍នឹង ចូឌី ខារីល ហ្សូប៊េល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៩ នៅព្រះវិហារបរិសុទ្ធ សលត៍ លេក ។ ពួកលោកមានកូនប្រាំនាក់ និងមានចៅ១១នាក់ ។
អែលឌើរ អ៊ីវ៉ានសុន បានទទួលសញ្ញាបត្របរិញ្ញាបត្រ និងជាវេជ្ជបណ្ឌិតផ្នែកវះកាត់មាត់ធ្មេញពីសាកលវិទ្យាល័យអាលប៊ើតា ហើយបានបម្រើការងារជាទន្ដពេទ្យអស់រយៈពេល ២៦ឆ្នាំ ។