« បងប្រុស ស៊ាន អរ ឌីកស្សុន » លីអាហូណា ខែឧសភាឆ្នាំ២០២៥ ។
បងប្រុស ស៊ាន អរ ឌីកស្សុន
ទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវជនទូទៅ
ដោយដឹងពីសំឡេងជាច្រើនដែលកំពុងទាមទារចំណាប់អារម្មណ៍របស់មនុស្សវ័យក្មេង បងប្រុស ស៊ាន អរ ឌីកស្សុន សង្ឃឹមថាយុវវ័យនឹងមើលព្យាការី និងពួកសាវកសម័យទំនើប ហើយជឿជាក់ និងធ្វើតាមការណែនាំរបស់ពួកលោក ។
លោកបានមានប្រសាសន៍ « ពួកលោកនឹងដឹកនាំពួកគេទៅរកព្រះយេស៊ូវគ្រីស្ទ » ។ « វាមិនមែនជាព្យាការី [ ប្រធាន រ័សុល អិម ណិលសុន ] នោះទេដែលជាគោលដៅបញ្ចប់ តែគឺជាព្រះអង្គសង្គ្រោះ ។ ប៉ុន្ដែព្យាការីគឺបែរទៅរកព្រះអង្គសង្គ្រោះ ហើយប្រសិនបើពួកគេធ្វើតាមលោក នោះពួកគេនឹងបានរៀបចំខ្លួនរួចរាល់សម្រាប់អ្វីដែលពួកគេនឹងប្រឈមមុខនៅក្នុងជីវិតរបស់ពួកគេ » ។
ស៊ាន រ៉ុមនី ឌីកស្សុន បានកើតនៅថ្ងៃទី៥ ខែឧសភាព ឆ្នាំ១៩៧០ នៅទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ ជាកូនប្រុសរបស់ ដូណល រ៉ុមនី ឌីកស្សុន និង ដាយអាន ស្កត់ ឌីកស្សុន ។ លោកបានបម្រើបេសកកម្មពេញម៉ោងនៅបេសកកម្ម តូរុនតូ កាណាដា ។ ក្រោយមកលោកបានរៀបអាពាហ៍អាពិពាហ៍នឹង អិមស្សែល ឡាន់ឃ្វីស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៩២ នៅព្រះវិហារបរិសុទ្ធសលត៍ លេក ។ ពួកលោកមានកូនប្រាំនាក់ ។
បងប្រុសឌីកស្សុន បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ដ្រក្រុមគ្រួសារមកពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ និងអនុបណ្ឌិតផែ្នកការអប់រំមកពីសាកលវិទ្យាហ្វីនិកស៍ ។ លោកបានបម្រើនៅក្នុងការចាត់តាំងផ្សេងៗនៅក្នុងថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានសាសនាអស់រយៈពេល៣០ឆ្នាំ បច្ចុប្បន្ននេះលោកបម្រើជានាយកនៃវិទ្យាស្ថានយូថាហ៍ភូមិភាគខាងត្បូង គ្រប់គ្រងថ្នាក់វិទ្យាស្ថានពីអូរឹម ទៅដល់ សេនធ៍ ចច ។ កាលពីមុន លោកជាគ្រូថ្នាក់វិទ្យាស្ថាននៅខោនធីយូថាហ៍ ហើយនិងជានាយកនៃថ្នាក់វិទ្យាស្ថានសាសនា យូថាហ៍ វ៉ាលី ។
នៅពេលលោកទទួលការហៅបម្រើនេះ បងប្រុស ឌីកស្សុន កំពុងបម្រើជាប្រធាននៃស្ដេកស្ពែននីសហ្វក យូថាហ៍ ខាងកើត ។ លោកគឺជាអតីតប្រធានបេសកកម្មនៃបេសកកម្មកាលីហ្វ័ញ៉ា រ៉េដលែនស៍ ទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ប៊ីស្សព ទីប្រឹក្សាក្នុងគណៈប៊ីស្សព និងប្រធានយុវជនប្រចាំវួដ ។