« នៅខាងក្រោយឆាក ៖ សេវាកម្មបកប្រែ និងសេវាកម្មសម្រាប់ភ្ញៀវ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
នៅខាងក្រោយឆាក ៖ សេវាកម្មបកប្រែ និងសេវាកម្មសម្រាប់ភ្ញៀវ
នៅចុងសប្ដាហ៍មួយរៀងរាល់ប្រាំមួយខែម្ដង យើងរីករាយនឹងសន្និសីទទូទៅ ។ ប៉ុន្ដែនៅខាងក្រោយឆាក អ្នកស្ម័គ្រចិត្ដ និងបុគ្គលិកសាសនាចក្ររាប់ពាន់នាក់បានធ្វើការអស់ជាច្រើនខែដើម្បីធ្វើឲ្យការណ៍នេះកើតឡើងបាន ។
ពួកគេបានរៀបចំទុកដាក់កិច្ចការទាំងអស់ ដើម្បីចាក់ផ្សាយសារលិខិតពីព្យាការីទៅដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ។ នេះជាការបង្ហាញពីផ្នែកដ៏តូចមួយនៃកិច្ចការដ៏មហិមានេះ ។
សេវាកម្មបកប្រែ
ក្រុមផ្នែកភាសាចំនួនមួយរយសែសិបបីភាសានៅជុំវិញពិភពលោក បកប្រែសុន្ទរកថាសន្និសីទទូទៅផ្ទាល់មាត់នៅពេលសន្និសីទកំពុងចាកផ្សាយ ដូចនេះសមាជិកអាចស្ដាប់ជាភាសាកំណើតរបស់ពួកគេ ដោយមិនមានការពន្យារពេល ។ ក្នុងចំណោមក្រុមភាសាទាំងអស់ មានតែ ៥៧ក្រុមប៉ុណ្ណោះ ដែលបកប្រែផ្ទាល់មាត់ចេញពីទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ នៅទីក្រុងសលត៍ លេក ។
ការបកប្រែផ្ទាល់មាត់ខុសគ្នាពីការបកប្រែលើឯកសារ ដែលពាក់ព័ន្ធការផ្លាស់ប្ដូរពាក្យពេចន៍ដែលសរសេរទៅជាភាសាផ្សេងមួយទៀត ។ ជាមួយនឹងការបកប្រែផ្ទាល់មាត់ ក្រុមផ្នែកភាសាត្រូវតែត្រៀមខ្លួនរួចរាល់ក្នុងការបកប្រែការផ្លាស់ប្ដូរភ្លាមៗ និងសុន្ទរកថានៅឯវេទិកា ។ អ្នកបកប្រែផ្ទាល់មាត់ជួយសមាជិកនៅទូទាំងពិភពលោកស្ដាប់ឮដំណឹងល្អជាភាសាកំណើតរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩០:១១ ) ។
សេវាកម្មសម្រាប់ភ្ញៀវ
ប្រសិនបើអ្នកបានចូលរួមសន្និសីទទូទៅនៅទីក្រុងសលត៍ លេក ស.រ.អា. អ្នកបានកត់សម្គាល់ឃើញអ្នកនាំផ្លូវនាំអ្នកទៅកាន់កន្លែងអង្គុយរបស់អ្នក ។ អ្នកផ្សព្វផ្សាយសាសនាប្រមាណ ៤០០នាក់ នៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធបានធ្វើការស្ម័គ្រចិត្ដប្រហែល ៩,០០០ម៉ោងក្នុងដំណើរការនៃសន្និសីទទូទៅដើម្បីជួយភ្ញៀវចូល និងចេញពីមជ្ឈមណ្ឌលសន្និសីទដោយរលូន ។
ពួកគេណែនាំអ្នកទស្សនា ២០,០០០នាក់សម្រាប់សម័យប្រជុំសន្និសីទទូទៅនីមួយៗ ។ នៅពេលសម័យប្រជុំបញ្ចប់ ពួកគេនាំអ្នកទស្សនាទាំងនោះចេញទៅខាងក្រៅឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពួកគេអាចសម្អាតផ្លូវដើរសម្រាប់មនុស្សដទៃទៀតដែលចូលរួមនៅសម័យប្រជុំបន្ទាប់ ។