២០២០
របៀប​ដែល​យើង​ពង្រឹង​សេចក្ដី​ជំនឿ​យើង—ជាមួយ​គ្នា
ខែ កក្កដា ឆ្នាំ ២០២០


របៀប​ដែល​យើង​ពង្រឹង​សេចក្ដី​ជំនឿ​យើង—ជាមួយ​គ្នា

រូបភាព
smiling family

នៅក្នុង​ការសិក្សា​របស់​យើង​អំពី​ព្រះគម្ពីរ​មរមន​នៅ​ខែ​នេះ យើង​រៀន​អំពី​កូរីហូរ ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​ជា​ច្រើន​ជឿ​ថា ពួកគេ​ត្រូវបាន​បោក​បញ្ឆោត​ដោយ​ពួកព្យាការី ប៉ុន្តែ​ក្រោយមក​បាន​ទទួល​ស្គាល់​ថា គាត់​ខ្លួនឯង​ផ្ទាល់​ត្រូវបាន​បោក​បញ្ឆោត​ដោយ​សាតាំង ហើយ​បាន​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត ។ យើង​រៀន​អំពី​ពួកសាសន៍​សូរាំ ជា​មនុស្ស​មួយ​ក្រុម​ដែល​បាន​បំបែក​ខ្លួន​ពួកគេ​ចេញ​ពី​សាសនាចក្រ ។ ហើយ​យើង​ឃើញ​អាលម៉ា​ជាកូន ដែល​ជា​អ្នក​ធ្លាប់​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ​យ៉ាង​សកម្ម ព្យាយាម​ពង្រឹង​កូនៗ​មជ្ឈិមវ័យ​របស់​លោក​ផ្ទាល់​ទាស់​នឹង​ជម្រើស​ទាំងឡាយ​ដែល​នឹង​ដឹកនាំ​ពួកគេ​ចេញ​ពី​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ។

ពួកយើង​មួយ​ចំនួន​មាន​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ដែល​ជ្រើសរើស​ឈប់​ចូលរួម​នឹង​​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់​ទៀត ។ ការណ៍​នេះ​អាច​ជា​ការឈឺចាប់​សម្រាប់​ពួក​យើង​ទាំងឡាយ​ដែល​មាន​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង ។ យើង​ចង់​ជួយ ប៉ុន្តែ​ពួកយើង​ជា​ច្រើន​ពុំ​ដឹង​ជួយ​ដោយ​របៀប​ណា ។

ទស្សនាវដ្ដី​មួយ​ច្បាប់​ពុំ​អាច​គ្រប​ដណ្ដប់​លើ​គ្រប់​មូលហេតុ​ទាំងអស់​ដែល​សេចក្ដី​ជំនឿ​ចុះ​អន់ថយ ឬ​ពន្យល់​ឲ្យ​ប្រាកដ​ពី​របៀប​ដើម្បី​ឆ្លើយតប​នោះទេ​ប្រសិន​បើ​វា​ចុះ​អន់ថយ​នោះ ។ ដំណើរ​នៃ​សេចក្ដី​ជំនឿ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុសៗ​គ្នា ។ ប៉ុន្តែ​យើង​សង្ឃឹម​ថា​វា​អាច​ផ្ដល់​ជំនួយ​ខ្លះៗ​ជាមួយ​នឹង​ច្បាប់​នេះ ដូចជា ៖

  • បទពិសោធន៍​របស់​បុរស​ម្នាក់​ដែល​ត្រឡប់​មក​ព្រះវិហារ​វិញ និង​អ្វី​ដែល​គាត់​បាន​រៀន​ពី​វា ( សូមមើល​ទំព័រ ២៦ ) ។

  • សារសំខាន់​នៃ​ការស្វាគមន៍​មនុស្ស​គ្រប់​គ្នា ( សូមមើល​ទំព័រ ៤០ ) ។

  • យោបល់​សម្រាប់​ឪពុក​ម្ដាយ​ពី​របៀប​ដើម្បី​ស្វែងរក​វិធី​រក្សា​ចំណង​ទាក់ទង​របស់​ពួកគេ​ជាមួយ​នឹង​កូនៗ​មជ្ឈិមវ័យ​ដែល​បាន​ជ្រើសរើស​ផ្លូវ​ផ្សេង ( សូមមើល​ទំព័រ ៣០ ) ។

  • ទស្សនវិស័យ​ដ៏​មាន​ប្រយោជន៍​នានា​អំពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​របៀប​ដែល​វា​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ( សូមមើល​ទំព័រ ១២ ) ។

យើង​សង្ឃឹម​ថា អត្ថបទ​ទាំងនេះ​ផ្ដល់​នូវ​ចំណុច​ចាប់​ផ្ដើម​មួយ​សម្រាប់​បងប្អូន ដើម្បី​ស្វែងរក​ការណែនាំ​ដ៏​ទេវភាព​សម្រាប់​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​បងប្អូន ។

ដោយ​ស្មោះស្ម័គ្រ

អ័ដាម ស៊ី អូលសុន

អ្នកគ្រប់គ្រង​ផ្នែក​កែសម្រួល