២០២០
គ្រឿង​ផ្សំ​សម្ងាត់
ខែ កក្កដា ឆ្នាំ ២០២០


មិត្ត​ទៅកាន់​មិត្ត

គ្រឿង​ផ្សំ​សម្ងាត់

កែសម្រួល​មក​ពី « The Joy of Unselfish Service » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៥–៥៧ ។

រូបភាព
The Secret Ingredient

ព្រះវរបិតា​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​បម្រើ​អ្នក​ដទៃ ។ គ្រូ​ថ្នាក់​កុមារ​របស់​ខ្ញុំ​ជា​​គំរូ​ដ៏​អស្ចារ្យ​នៃ​ការ​បម្រើ ។ ពេល​យើង​មក​ថ្នាក់​កុមារ ស៊ីស្ទើរ​អែនថូនីតធី​តែងតែ​យក​នំ​សូកូឡា​មក ។ ខ្ញុំ​ស្អប់​នំ​សូកូឡា​ណាស់ ។ គ្រប់គ្នា​ផ្សេង​ទៀត​ចូលចិត្ត​វា ។ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ញ៉ាំ​វា​ទេ ។

ថ្ងៃ​មួយ​គាត់​បាន​សួរ​ខ្ញុំ​ថា « ហេតុអ្វី​ប្អូនមិន​ភ្លក់​នំ​នោះ​បន្តិច​ទៅ ? នំ​នេះ​ធ្វើ​ពី​គ្រឿង​ផ្សំ​ពិសេស​មួយ ។

ខ្ញុំ​បាន​យល់​ព្រម​សាកល្បង​វា ។ ហើយ​ទាយ​មើល​ថា​យ៉ាង​ម៉េច​ដែរ ? ខ្ញុំ​ចូលចិត្ត​វា !

ច្រើន​ឆ្នាំ​ក្រោយ​មក ម៉ាក់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ពី​គ្រឿង​ផ្សំ​សម្ងាត់​របស់​ស៊ីស្ទើរ​អែនថូនីតធី ។ ម៉ាក់​ខ្ញុំ​បាន​និយាយ​ថា « ស៊ីស្ទើរ​អែនថូនីតធី​មិន​មាន​ប្រាក់​ច្រើន​ទេ » ។ « រៀងរាល់​សប្ដាហ៍ គាត់​ត្រូវតែ​ជ្រើសរើស​រវាង​ការបង់​សម្រាប់​ឡាន​ក្រុង​ដើម្បី​ទៅ​ថ្នាក់​កុមារ ឬ​ទិញ​គ្រឿង​ផ្សំ​ដើម្បី​ធ្វើ​នំ​សូកូឡា​សម្រាប់​ថ្នាក់​កូន ។ គាត់​តែងតែ​ជ្រើសរើស​ធ្វើ​នំ​សូកូឡា ។ ដូច្នេះ​ជំនួស​ឲ្យ​ការជិះ​ឡាន​ក្រុង គាត់​បាន​ដើរ​អស់​ចម្ងាយ​ជាង​ប្រាំមួយ​គីឡូម៉ែត្រ​ទាំងទៅ​ទាំង​មក ទោះ​មាន​អាកាសធាតុ​បែប​ណា​ក្តី » ។

គ្រឿង​ផ្សំ​សម្ងាត់​របស់​ស៊ីស្ទើរ​អែនថូនីតធី​គឺ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​អ្នក​ដទៃ ។