២០២០
តើ​អ្នក​គិត​ពី​អ្វី ?
ខែ កក្កដា ឆ្នាំ ២០២០


តើ​អ្នក​គិត​ពី​អ្វី ?

ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អ្វី​ដែល​ពិត​ជា​អាក្រក់​នោះ​ទេ ។ តើ​ខ្ញុំ​នៅតែ​ត្រូវការ​ការប្រែចិត្ត​ទេ ?—អ្នក​មិន​ច្បាស់លាស់​នៅក្នុង​ទីក្រុង​យូឌិន

រូបភាព
Whats on your mind

ជូន​ចំពោះ​អ្នក​មិន​ច្បាស់លាស់

មនុស្ស​គ្រប់​គ្នា​ត្រូវការ​ការប្រែចិត្ត ដោយសារ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ! ការប្រែចិត្ត​អាច​ជា​ការសាមញ្ញ​ដូចជា​ការអធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​អំពី​ថា​តើ​អ្នក​មាន​សុខទុក្ខ​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ ហើយ​ទូល​ប្រាប់​ទ្រង់​ថា​តើ​អ្នក​ចង់​ធ្វើ​ឲ្យ​ថ្ងៃ​ស្អែក​បាន​ប្រសើរ​ឡើង​យ៉ាង​ដូច​ម្ដេច ។ យើង​ទូលសូម​ការអភ័យទោស​ពី​ទ្រង់ ពេល​យើង​ធ្វើ​អ្វី​មួយ​ខុស ហើយ​ទ្រង់​អត់ទោស​ដល់​យើង ។ មនុស្ស​ខ្លះ​គិត​ថាការប្រែចិត្ត​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច ។ ប៉ុន្តែ​វា​ជា​រឿង​ដ៏​រីករាយ​មួយ ! ការប្រែចិត្ត​គឺ​ជា​អំណោយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​យើង ដើម្បី​យើង​អាច​រៀន លូតលាស់ ផ្លាស់ប្ដូរ ហើយ​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។ ប្រធាន​ណិលសុន​មាន​ប្រសាសន៍​ថា យើង​គួរតែ​ប្រែចិត្ត​ជារៀង​រាល់​ថ្ងៃ ។ ពេល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​នឹង​មាន​អារម្មណ៍​នៃ​ភាពសុខសាន្ត និង​អំណាច​កាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​បងប្អូន ។

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

សាកល្បង​វា !

បងប្អូន​នឹង​ត្រូវការ​នូវ ៖

អំបិល

ម្រេច​ខ្មៅ

ស្លាបព្រា​ផ្លាស្ទិច

កន្សែង

  1. ចាក់​អំបិល​ខ្លះ​ចូល​ក្នុង​ចាន​មួយ ។ ការណ៍​នេះ​តំណាង​ឲ្យ​របៀប​ដែល​យើង​បរិសុទ្ធ ហើយ​ស្អាតស្អំ​មុន​នឹង​យើង​ធ្វើ​អំពើ​បាប ។

  2. ចាក់​ម្រេច​ចូល​ពីលើ​អំបិល ។ ការណ៍​នេះ​តំណាង​ឲ្យ​ជម្រើស​ខុស​ឆ្គង​ដែល​យើង​បាន​ធ្វើ ។

  3. ឥឡូវ​នេះ យក​ស្លាបព្រា​ផ្លាស្ទិច ហើយ​ត្រដុស​វា​នឹង​កន្សែង ។

  4. រំកិល​ស្លាបព្រា​យឺតៗ​នៅ​ខាងលើ​អំបិល និង​ម្រេច ។ ម្រេច​នឹង​តោង​ជាប់​នឹង​ស្លាបព្រា ! វាដូចជា​ការ​អភ័យទោស​ដែរ នៅពេល​យើង​ប្រែចិត្ត ។

ដូចជា​ស្លាបព្រា​បាន​យក​ម្រេច​ចេញ​នៅក្នុង​សកម្មភាព​នេះ ការប្រែចិត្ត​អាច​ធ្វើ​ឲ្យ​យើង​ស្អាតស្អំ​ពី​ជម្រើស​ខុសឆ្គង​ដែល​យើង​បាន​ធ្វើ​ជា​រៀងរាល់​ថ្ងៃ—ទោះ​តូច ឬ​ធំ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ យើង​ទាំងអស់​គ្នា​មាន​ឱកាស​ដើម្បី​ប្រែចិត្ត ។