២០១៣
កេរមរតក​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឆ្នើម​របស់​យើង
Oct 2013


កេរមរតក​​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនាដ៏​ឆ្នើម​របស់​យើង

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប នៅ​ពី​អតីតកាល ឬ​បច្ចុប្បន្ន​នេះ បម្រើ​ដោយ​សេចក្ដី​សង្ឃឹម​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ដទៃ​ទៀត​បាន​ប្រសើរ​ឡើង ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នា​សព្វថ្ងៃ​នេះអនុវត្ត​នូវកេរដំណែល​ដ៏​អស្ចារ្យ​នៃ​ការ​បំពេញ​ផែនដី​នេះ​ជាមួយ​នឹង​ចំណេះ​ដឹង​នៃ​ព្រះអម្ចាស់ ( សូម​មើល អេសាយ 11:9 ) ។ ពី​អ័ប្រាហាំ​ទៅ​ប៉ុលទៅ​អាំម៉ូនទៅវិលហ្វូឌ វូឌដ្រុព្វ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ព្រះគម្ពីរ និង​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ​បាន​ផ្ដល់​ឲ្យដល់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សម័យ​ទំនើប​នូវ​គំរូ​ដ៏​រឹង​មាំ ។

មិន​ថា​យើង​ជា​សមាជិក​ដែល​ផ្សាយ​សាសនា កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង កំពុង​បម្រើ​បេសកកម្ម ឬ​កំពុង​វិល​ត្រឡប់​ពី​បេសកកម្ម​វិញ​នោះ​ទេ យើង​អាចទទួល​បាន​ភាព​កា្លហាន និង​ការ​បំផុស​គំនិត​ពី​គំរូ​ទាំងនេះ ។

កេរមរតក​នៃ​អ្នកផ្សព្វផ្សាយ​របស់​យើង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប និង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដូចជា យ៉ូណាស ត្រូវបាន​ហៅ​ឲ្យ​នាំ​យក​នូវ​សម្លេង​នៃ​ការ​ព្រមាន​ទៅ​ដល់​មនុស្ស​ទូទៅ ( សូម​មើល អេសេគាល 3:17–19 ) ។ នៅ​ក្នុង​គំរូ​របស់​យ៉ូណាស យើង​បាន​ឃើញ​ពីសារៈសំខាន់នៃ​ការ​ប្រែចិត្ត និង​ ការ​គោរព​ប្រតិបត្តិ ។ ដំណើរ​រឿង​របស់​អ័ប្រាហាំ​បង្រៀន​យើង​ពី​តំណ និង អំណាច​នៃ​បព្វជិតភាព​មិលគឺស្សាដែក ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដូចជា ពេត្រុស និង ប៉ុល បាន​ធ្វើការ​ដើម្បី​រក្សា​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពិភពលោក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ក្បត់សាសនា​ម្ដង​ហើយ​ម្ដង​ទៀត ។ ព្រះ​បាន​ស្ដារដំណឹងល្អ​ឡើង​វិញតាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ឥឡូវ​នេះ យើង​កំពុង​ធ្វើ​ការ​ដើម្បី​រក្សា ហើយ ចែកចាយ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​បាន​ធ្វើ​ដែរ ។

រូបភាព

យ៉ូណាស​នៅ​លើ​ឆ្នេរ​នៃ​ក្រុង​នីនីវេដោយ ដាណីយ៉ែល អេ ល្វីស ។ យ៉ូណាស​បាន​ប្រែ​ចិត្ត ហើយ​បាន​ចេញ​ទៅ​ផ្សព្វផ្សាយ និង​បញ្ជាក់​ថា ព្រះយេហូវ៉ា​គ្រង​រាជ​នៅ​គ្រប់​ទិសទី ហើយ​ពុំ​បាន​កំណត់​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ជាតិសាសន៍ ឬ​ប្រជាជន​ណា​មួយ​ឡើយ ( សូមមើលយ៉ូណាស 1–4 ) ។

© 2002 ដាណីយ៉ែល អេ ល្វីស 

រូបភាព

ពេត្រុស និង យ៉ូហាន នៅ​ចំពោះ​មុខ​ពួក​ថ្នាក់​ដឹកនាំ​ក្នុង​យេរូសាឡិម ដោយ ស៊ីម៉ូន វេដឌឺ ។ ពេត្រុស និង យ៉ូហាន ត្រូវ​បាន​នាំ​យក​ទៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​មួយ ហើយ​មាន​សង្គ្រាជ​ម្នាក់​បាន​សួរ​ពួក​គាត់​ថា « តើ​យើង​មិន​បាន​ហាម​ផ្ដាច់​មិន​ឲ្យ​ឯង​រាល់គ្នា​បង្រៀន​ពីឈ្មោះ​នោះទៀត​ទេ​ឬ​អី ? តែ​មើល ឯង​រាល់គ្នា​បាន​បង្រៀន​ពី​សេចក្ដី​នោះនៅ​ពេញ​ក្រុង​យេរូសាឡិម ។ … តែ​ពេត្រុស …​ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្ដាប់​បង្គាប់​ដល់​ព្រះ​ជា​ជាង​មនុស្ស » ( កិច្ចការ 5:28–29 ) ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​មក​ពីសារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

សាវក​ប៉ុលដោយ ការ៉េល ស្ក្រេតា ។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ និង លិខិត​របស់​គាត់ ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​ដ៏​អស្ចារ្យ​ពី​ព្រះអង្គ​សង្គ្រោះ​ក្នុងចំណោមជជនជាតិភាគតិចនៃតំបន់​អាស៊ី​ និង​តំបន់​ជុំ​វិញ​ពិភព​លោក​ដែល​គាត់​ស្គាល់​នៅ​ជំនាន់​នោះ ។

BPK, Berlin / Gemaeldegalerie Alte Meister, Staatliche Kunstsammlungen, Dres / Elke Estel / Hans-Peter Klut / Art Resource, NY

រូបភាព

មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម [ អ័ប្រាហាំ ] ដោយ វ៉លធើរ រ៉េន ។ មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ( សូមមើល លោកប្បត្តិ 14:18–20 ) ហើយ​ក៏​បាន​ប្រគល់​បព្វជិតភាព​ដល់​គាត់​ផង​ដែរ ( សូមមើល គ. និង ស. 84:14 ) ។ មាន​ពេល​មួយ​ទៀត ព្រះអម្ចាស់​បាន​លេច​មក​ឯ​អាប់រ៉ាម ដោយ​មាន​បន្ទូល​ថា « យើង​មាន​គោល​បំណង …​នឹង​ធ្វើ​ឲ្យ​អ្នកទៅ​ជា​អ្នក​បម្រើ​ដើម្បី​នាំ​នាម​យើង​ទៅ​ដែន​ដី​ចម្លែក ។ … ហើយ​អ្នក​នឹង​ទៅ​ជា​ពរ​ដល់​ពូជ​អ្នក​ជា​បន្តបន្ទាប់​ទៅ ដើម្បី​ឲ្យ​ពួកគេ​បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ( អ័ប្រាហាំ 2:6, 9 ) ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

កេរមរតក​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង នៅ​ក្នុង​ព្រះគម្ពី​រ​មរមន

អាលម៉ា អាមូលេក និង​ពួក​បុត្រា​របស់​ម៉ូសាយ និង​សាំយូអែល​ជា​សាសន៍​លេមិន គឺ​គ្រាន់​តែ​ជា​គំរូ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​មួយ​ចំនួន ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ប៉ុណ្ណោះ ។ យើង​ឃើញ​ពី​គំរូ​នៃ​ការ​ប្រែចិត្ត សេចក្ដី​ជំនឿ ការ​គោរព​ប្រតិបត្តិ និង សេចក្ដី​ក្លាហាន​នៅ​ក្នុង​ខ្លួន​របស់​ពួកគាត់ ។ ដូចជា​ពួកគាត់​ផង​ដែរ យើង​អាច​ពឹងផ្អែក​លើ​ការ​បំផុស​គំនិត និង វិវរណៈ​ពី​ព្រះ​ដើម្បី​ដឹកនាំ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។

រូបភាព

អាំម៉ូន​នៅ​ចំពោះ​មុខ​ស្ដេច​ឡាម៉ូណៃ ដោយ ហ្គែរី អិល ខាប ។ អាំម៉ូន ជា​បុត្រា​ម្នាក់​របស់​ម៉ូសាយ បាន​សង្គ្រោះ​ហ្វូង​ចៀម​របស់​សេ្ដច​ឡាម៉ូណៃ ។ នៅ​ពេល​ស្ដេច​សួរ​អាំម៉ូន​ថា គាត់​ត្រូវ​បាន​បញ្ជូន​មក​មែន​ទេ នោះ​អាំម៉ូន​បាន​និយាយ​ថា គាត់​ជា​បុរស​ម្នាក់​ដែល​បាន​ហៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បង្រៀន​ដំណឹងល្អ « ទៅ​កាន់​ប្រជាជន [ របស់​ឡាម៉ូណៃ ] ដើម្បី​ពួកគេ​អាច​ត្រូវ​បាន​ដឹកនាំ​ទៅ​រក​ចំណេះ​ដឹង​នៃ​អ្វី​ដែល​យុត្តិធម៌ ហើយ​ពិត » ( អាលម៉ា 18:34 ) ។

© ហ្គែរី អិល ខាប ហាម​ថត​ចម្លង 

រូបភាព

លោក​បាន​នាំ​ដំណឹង​ដ៏​រីករាយ​មក​ដល់​ព្រលឹង​ខ្ញុំ ដោយ វ៉លធើរ រ៉េន ។ មាន​ទេវតា​មួយ​អង្គ​បាន​មក​ជួប​នឹ​សាំយូអែល​ជា​សាសន៍​លេមិន ហើយ​បាន​នាំ « ដំណឹង​ដ៏​រីករាយ​មក​ដល់​ព្រលឹង​[ របស់​សាំយូអែល ] » ស្ដីពី​ការ​យាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ( ហេលេមិន 13:6–7 ) ។ ជា​ផ្នែក​នៃ​ការ​ហៅ​របស់​លោក​ដើម្បី​បង្រៀន​ដល់​សាសន៍​នីហ្វៃ សាំយូអែល​បាន​ឡើង​ទៅ​លើ​កំផែង​ទីក្រុង​សារ៉ាហិមឡា ហើយ​បាន​ចែក​ចាយ​ដំណឹង​ដ៏​រីករាយ​ទាំងនេះ​នឹង​ប្រជាជន ។

ទទួល​បាន​សិទ្ធិអនុញ្ញាត​ជា​ផ្លូវការ​មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

កេរមរតក​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង​នៅ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា

បន្ទាប់​ពី​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​កត្តា​ ​ដ៏​ចាំបាច់ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដូចជា ដាន់ ចូនស៍ អួរសុន ហៃឌ និង ប៉ាលី ភី ប្រាត្ត បាន​ចែកចាយ​ព្រះគម្ពីរ​មរមន និង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មាន​មនុស្ស​មួយ​ចំនួន ដូចជា​បងប្រុស​របស់​ព្យាការី យ៉ូសែប ឈ្មោះ​សាំយូអែល បាន​បម្រើ​នៅ​ជិត​ផ្ទះ​របស់​ពួកគាត់ ។ មាន​មនុស្ស​ផ្សេងទៀត​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៅ​ទីកន្លែង​នានា​ដូចជា ប្រទេស​ថៃ កោះ​សែនវិច ( ហាវៃ ) ប្រទេស​ដាណាម៉ាក និង​ប្រទេស​អង់គ្លេស ។

ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ជំនាន់​មុន​ទាំងនេះ ជារឿយៗ​បាន​បម្រើ​យ៉ាង​យូរ ហើយ​នៅ​ក្នុង​បេសកកម្ម​ជា​ច្រើន ។ ពួកគេ​បាន​ចាកចេញ​ពី​ឪពុកម្ដាយ គូសង្សារ ភរិយា កូន និង​ចៅ ដូចជា​យើង​បាន​ធ្វើ​ផង​ដែរ ។ ពួកគេ​ធ្វើ​ជា​គំរូ​ពី​សេចក្ដីជំនឿ ភាព​ក្លាហាន ការ​គោរពប្រតិបត្តិ ការ​ស៊ូទ្រាំ និង​ការ​ឧស្សាហ៍ព្យាយាម​សម្រាប់​យើង​សព្វថ្ងៃ​នេះ ។

រូបភាព

ពួក​អ្នក​ផ្សព្វផ្សាយ​មរមន ដោយ អាណុល ហ្វ្រីប៊ឺគ ផ្អែក​លើ​រូបភាព​ដើម​ដោយ គ្រីស្ទិន ដាលហ្កាដ ។ ទិដ្ឋភាព​នេះ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជំនាន់​ដើម​ម្នាក់ កំពុង​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​គ្រួសារ​ដានីស ដែល​បាន​មក​ជុំ​គ្នា​ក្នុង​ផ្ទះ​នៅ​ជនបទ​របស់​ខ្លួន​គឺ​ជា​តំណាង​នៃ​កិច្ចការ​ផ្សព្វផ្សាយបា​សតវត្ស​ទី​19 ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ក៏​បាន​បង្រៀន​នៅ​តាម​កន្លែងកាច់ជ្រុង ឬនៅ​ក្នុង​សាល​ប្រជុំ​របស់​ក្រុង​ផង​ដែរ ។

© IRI ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​អាណុល ហ្វ្រីប៊ឺគ

រូបភាព

វិលហ្វូឌ វូឌដ្រុព្វ បាន​រៀបចំ​បុណ្យពិធីបុណ្យ​ជ្រមុជ​ទឹក​នៅ​កសិដ្ឋាន​ប៊េនបូវ ដោយ រីឆាដ អេ មឺរ៉េ ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ 1840 ព្រះអម្ចាស់​បាន​ដឹកនាំ វិលហ្វូឌ វូឌដ្រុព្វ ទៅ​កាន់​កសិដ្ឋាន​របស់​ចន ប៊េនបូវ ក្នុងហៀហ្វឺដហ្សៃអឺ ប្រទេសអង់គ្លេស ។ វិលហ្វូឌ បាន​សរសេរ​ថា « នៅ​ទី​នោះ​មាន​មនុស្ស​មួយ​ក្រុម​ដែល​បាន​អធិស្ឋាន​សុំ​ឲ្យ​មាន​របៀប​នៃ​កិច្ចការ​ដូច​ពី​បុរាណ​វិញ » ។ « រឿង​ដ៏​អស្ចារ្យ​នោះ​គឺ រយៈពេល​សាមសិប​មួយ​ថ្ងៃ​ដំបូង បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ ខ្ញុំ​បាន​ជ្រមុជទឹក​មនុស្ស​ប្រាំ​មួយ​រយ​នាក់ ។ … ដោយ​ធ្វើ​ការ​អស់​រយៈពេល​ប្រាំបី​ខែ​នៅ​ក្នុង​ប្រទេស​នោះ ខ្ញុំ​បាន​នាំ​មនុស្ស​ចំនួន​មួយ​ពាន់​ប្រាំបី​រយ​នាក់​ចូល​មក​ក្នុង​សាសនាចក្រ ។ ហេតុអ្វី? ដោយ​សារ​មាន​មនុស្ស​មួយ​ក្រុម​បាន​រៀបចំ​ខ្លួន​សម្រាប់​ដំណឹងល្អ » ( « Discourse » Deseret Weekly ថ្ងៃ​ទី 7 ខែ វិច្ឆិកា ឆ្នាំ 1896 ទំព័រ 643 ) ។

ការ​ស្ថាបនា​លើ​កេរមរតក​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង

ចាប់​តាំង​ពី​ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​ 2012 ថា យុវជន​យុវនារី​អាច​ចេញ​ទៅ​បេសកកម្ម​ក្នុង​វ័យ​ក្មេង​បាន នោះ​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំនួន​មួយ​ម៉ឺន​នាក់​បាន​ក្លាយ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ 2013 អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បន្ថែម​សាក្សី​របស់​លោក​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​លើក​ទឹកចិត្ត​យើង​ម្នាក់ៗ​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អព្ភូតហេតុ​ ដែល​កំពុង​តែ​កើត​ឡើង​ដោយ​ជួយ​រក​ជន ​ដែល​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ស្ដាប់​ដំណឹងល្អ​ថា ៖ « ពិត​ដូច​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ឲ្យ​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ធ្វើ​ការ​បម្រើ ទ្រង់​ក៏​កំពុង​ដាស់​ស្មារតី ហើយ​បើក​ដួង​ចិត្ត​នៃ​មនុស្ស​ល្អ​ ហើយ​ស្មោះត្រង់​បន្ថែម​ទៀត ដើម្បី​ទទួល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ដែរ ។ អ្នក​បាន​ស្គាល់​ពួក​គេ​រួច​ហើយ ឬ​នឹង​ស្គាល់​ពួកគេ ។ ពួក​គេ​នៅ​ក្នុង​គ្រួសារ​របស់​អ្នក ហើយ​រស់​នៅ​ក្បែរ​ផ្ទះ​របស់​អ្នក ។ ពួក​គេ​ដើរ​តាម​ផ្លូវ​កាត់​មុខ​អ្នក អង្គុយ​ក្បែរ​អ្នក​នៅ​ឯ​សាលារៀន ហើយ​មាន​ទំនាក់ទំនង​នឹង​អ្នក​តាម​អ៊ិនធើរណែត » ( « It’s a Miracle » Liahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 78 ) ។

រូបភាព

ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដែល​ទើប​មក​ដល់​ថ្មី​បាន​ជ្រមុជទឹក​ជនជាតិ​ដើម​នៅ​កោះ​សែនវិច ( ហាវៃ ) នៅ​ដើម​ឆ្នាំ 1851 ។ រូបថត​ត្រូវ​បាន​ថត​នៅ​ក្រោយ​ឆ្នាំ​នោះ ។

ហាម​ថត​ចម្លង

រូបភាព

ការ​ត្រួសត្រាយ​ផ្លូវ​តាម​ដង​វិថី ដោយ ខេន ស្ពេនស៊ើរ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​រូប​នេះ​បាន​ចែក​ចាយ​ដំណឹងល្អ ជាមួយ​នឹង​បុរស​ម្នាក់​នៅ​មុខ​បណ្ណាគារ​មួយ​ក្នុងញ៉ូវ ប្រាន់ស្វីគ រដ្ឋ​ញ៉ូវ​ជើ​ស៊ី ស.រ.អា. ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

រូបភាព

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាងខ្ជាប់ខ្ជួន ដោយ ជូ អ៊ិង ចិន ។ សមាជិក​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​តៃវ៉ាន់ ដូចជា​សមាជិក​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​គ្រប់​ទិសទី​ផង​ដែរ បាន​ខិតខំ​ចែក​ចាយ​សេចក្ដី​អំណរ​របស់​ខ្លួន​នៅ​ក្នុង​ដំណឹងល្អ និង​ព្រះគម្ពីរ ។ ព្រះគម្ពីរ​មាន​ដាក់​នៅ​លើ​តុ ហើយ​មាន​ប្រអប់​វែង​ពណ៌​ខៀវ​ដែល​រូបភាព​នៃ​ព្រះវិហារបរិសុទ្ធ​តៃប៉ិតៃវ៉ាន់ ។

© IRI ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ជូ អ៊ិង ចិន ។

រូបភាព

សាសន៍​លេមិន​នឹង​ត្រូវ​បានរីកស្គុះស្គាយឡើង​ដូចជា​ផ្កា​កុលាប ដោយ ចូសេលីតូ យេស៊ូវ អាសេវេដូ ហ្គាស៊ីអ៊ែរ៉ា ។ រូបភាព​ឆ្លុះ​បញ្ជាំង​ពី​វិញ្ញាណ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្នុង​ចំណោម​ប្រជាជន​និយាយ​ភាសា​អេស្ប៉ាញ ។ ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពីរ​រូប​បាន​រៀបចំ​បង្រៀន​ដំណឹងល្អ ខណៈដែល​មនុស្ស​ទូទៅ​កំពុង​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ ព្រះវិហារ​បរិសុទ្ធ​លីម៉ា ប៉េរូ ដោយ​មាន​ទីតាំង​នៅ​ក្នុង​ចំណោម​ផ្ទះ​តូចៗ តំណាង​ឲ្យ​ការ​រីកចម្រើន​របស់​សាសនាចក្រ ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

រូបភាព

ពួក​អ្នកផ្សព្វផ្សាយសាសនា​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​ស៊ីអ៊ែរ៉ា លីអូន ដោយ​អេមីលី វិលសិន ។ បេសកកម្ម​ដំបូង​នៅ​ស៊ីអ៊ែរ៉ា លីអូន ត្រូវបាន​រៀបចំ​ឡើង​នៅ​ហ្វ្រីថោន នាថ្ងៃ​ទី 1 ខែ កក្កដា ឆ្នាំ 2007 ។ ហ្វ្រីថោន​បាន​ក្លាយ​ជា​ស្តេក​ទី 3,000 ក្នុង​សាសនាចក្រ​នៅថ្ងៃ​ទី 2 ខែ ធ្នូ ឆ្នាំ 2012 ។

ទទួល​បាន​សិទ្ធិអនុញ្ញាត​ជា​ផ្លូវការ​មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ