២០១៣
ការ​រង់ចាំ​នៅ​វិនទើរ ខួរទើរ្ស
Oct 2013


នៅ​តាម​ផ្លូវ

ការ​រង់ចាំ​ នៅ​វិនទើរ ខួរទើរ្ស

ទីក្រុង​ថ្មី​មួយ

បន្ទាប់​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​គេ​សម្លាប់ នៅទីក្រុងណៅវូ រដ្ឋអិលលីណោយ បាន​ក្លាយ​ជា​ទីកន្លែង​មួយ​ដ៏​គ្រោះថ្នាក់ ។ ពួកបរិសុទ្ធ​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់ខ្លួន ​ទៅ​ស្វែងរកទីកន្លែងរស់​នៅ​មួយ​ដែល​មា​នសុវត្ថិភាព ។ នៅ​ខែ កុម្ភៈ ឆ្នាំ 1846 ក្រុម​ពួកបរិសុទ្ធដំបូង​បាន​ចាប់​ផ្ដើម​ដំណើរ​របស់​ពួក​គេ​ទៅ​ទិស​ខាងលិច ប៉ុន្តែ​អាកាស​ធាតុ​មិន​ល្អ និង​ជំងឺ​បាន​ដំណើរ​របស់​ពួកគេ​មាន​ការ​យឺតយ៉ាវ ។ ​នៅ​ពេល​នោះ​ពួកគេបាន​ឆ្លងកាត់ អៃអូវ៉ា វាបាន​យឺតពេល​ទៅហើយ ​ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ទៅ​រ៉កគី ម៉ោនថិន ពី​មុន​រដូវរងា​នោះ ។ ដូច្នេះ​ពួក​អ្នកដឹកនាំ​សាសនាចក្រ​បាន​ជ្រើស​យក​កន្លែង​មួយ ​ដែល​ពួក​បរិសុទ្ធ​អាច​ស្នាក់​នៅ​សម្រាប់​រដូវ​រងា ។ ពួកគេ​បាន​ឲ្យ​ឈ្មោះ​វា​ថា ​វិនទើរ ខួរទើរ្ស ។

ការ​ធ្វើ​ការ​រួមគ្នា

មាន​មនុស្ស​មួយចំនួន​បាន​សង់ផ្ទះពីដើមឈើ ឬ​ចម្បើង ។ មាន​អ្នក​ផ្សេងទៀត​បាន​រស់​នៅ​ក្នុង​ត្រសាល និង​រូង​ថ្ម ។ ពួក​បរិសុទ្ធ​ទាំងនោះ​បាន​ព្យាយាម​មាន​ចិត្ត​រីករាយ ​នៅ​ក្នុង​រដូវរងាដ៏​ត្រជាក់​ហើយមាន​រយៈ​ពេល​យូរនោះ ។ ពួកគេ​បាន​ជួយ​គ្នា​ទៅវិញទៅមក ។ ពួកគេ​បាន​ទៅ​ការ​ប្រគុំតន្ត្រី ហើយ​ច្រៀងរាំ ។ ពួកគេ​បាន​សង់​ម៉ាស៊ីន​កិន​ម្សៅ សាលាក្រុង និង​រោងចក្រធ្វើ​កន្ត្រក ។

ការ​បន្តដើរ​ទៅ​មុខ

គ្រាដែល​ពួក​បរិសុទ្ធបាន​ចំណាយ​នៅ​ក្នុង​វិនទើរ ខួរទើរ្ស គឺ​មានការ​លំបាក ។ មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ ។ ប៉ុន្តែ​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​បានមាន​សេចក្ដី​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ស៊ីយ៉ូន ។ នៅ​ពេល​និទាឃរដូវ​បាន​មក​ដល់ ក្រុម​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ដំបូង​បាន​ចាក​ចេញ​ពី​វិនទើរ ខួរទើរ្ស ធ្វើ​ដំណើរ​ទៅ​ជ្រលងភ្នំ​សលត៍ លេក ។

សព្វថ្ងៃ​នេះ អ្នក​អាច​ឃើញ​ព្រះវិហារ​បរិសុទ្ធ​ណេប្រាស្កា​វិនទើរខួរទើរ្ស ដ៏​ស្រស់​ស្អាត ហើយ​ទៅ​មើល​មជ្ឈមណ្ឌល​ពិព័រណ៍​មរមន​ក្នុង​វិនទើរ ខួរទើរ្ស ដើម្បី​រៀន​បន្ថែម​ទៀត​ពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ។

ការ​ដាក់តាំង​បង្ហាញ​នេះ​នៅ​ក្នុងមជ្ឈមណ្ឌល​ពិព័រណ៍​មរមន​ក្នុង​​វិនទើរ ខួរទើរ្ស បាន​រៀបចំ​សារជាថ្មី​ជា​ជំរំ​មួយ​លើ​ផ្លូវ​អៃអូវ៉ា ជាទីកន្លែង​ដែល​ វិល្លាម ក្លេតុន បាន​និពន្ធ​ទំនុក​តម្កើង​បទ « មក​ មក​ ពួក​បរិសុទ្ធ » (ទំនុក​តម្កើង​ព្រះ និង​ចម្រៀងកុមារាកុមារី ទំព័រ 2) ។

នៅ​ក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍​មរមន អ្នក​អាច​ឃើញ​ស្បៀង​អាហារ​គ្រប់​ប្រភេទ​ដែល​ពួក​បរិសុទ្ធ​បាន​យក​តាម​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ។ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​ប្រាប់​ពួកគេ​ឲ្យ​យក ម្សៅ គ្រឿង​ទេស អង្ករ សណ្ដែក និង​ទឹកដោះ​គោ ។

មាន​ពួក​បរិសុទ្ធ​មួយ​ចំនួន​បានសង់ផ្ទះ​ឈើ​ ដើម្បី​ស្នាក់​នៅ ខណៈ​ដែល​ពួកគេ​នៅ​​វិនទើរ ខួរទើរ្ស ។

ពួក​បរិសុទ្ធ​ឆ្លងកាត់​មិសស៊ីស៊ីពី ដោយ​ក្រាន្ត រ៉មនី ខ្ល័រសុន © IRI, រូបថត​ដោយ ជែននីហ្វើ ម៉ាឌី និងវៀលឌេន ស៊ី អាន់ឌើរសុន

ផ្លូវលំ​អៃអូវ៉ា

រដ្ឋអៃអូវ៉ា

ណៅវូ

វិនទើរ ខួរទើរ្ស