២០២២
ស្ត្រី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ល្បែង​កម្សាន្ត

ស្ត្រី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

រូបភាព
illustration of different women from the Bible

ផ្គូរផ្គង​ឈ្មោះ​នីមួយៗ​ជាមួយ​នឹង​ការ​ពិពណ៌នា​ត្រឹមត្រូវ ។

  1. ខ្ញុំ​គឺជា​ស្ត្រី​ដំបូង​គេ​នៅ​លើ​ផែនដី ។ ស្វាមី​របស់​ខ្ញុំ ឈ្មោះ អ័ដាម ។ ពួកយើង​បាន​រស់នៅ​ក្នុង​សួន​អេដែន ។ ( សូមមើល លោកុប្បត្តិ ៣:២០ ) ។

  2. បុរស​ម្នាក់​បាន​សុំ​ទឹក​ដែល​ខ្ញុំ​ដងពី​អណ្ដូង​ផឹក ។ ខ្ញុំ​បាន​ឲ្យ​ទឹក​ទៅគាត់ និង​សត្វអូដ្ឋ ១០ ក្បាល​របស់​គាត់​ផឹក ។ បន្ទាប់មក ខ្ញុំ​បាន​ទៅ​ជាមួយ​គាត់​ដើម្បី​ជួប​នឹង​បុរស​ម្នាក់​ឈ្មោះ អ៊ីសាក ។ អ៊ីសាក បាន​ក្លាយជា​ស្វាមី​របស់​ខ្ញុំ ។ ( សូមមើល លោកុប្បត្តិ ២៤:១៥-១៩, ៦៤-៦៧ ) ។

  3. ប្រជាជន​របស់​ខ្ញុំ​កំពុង​មាន​បញ្ហា​លំបាក ។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគាត់​អធិស្ឋាន និង​តមអាហារ​ឲ្យ​ខ្ញុំ ។ បន្ទាប់មក​ស្វាមី​ខ្ញុំ ដែល​ជា​ស្ដេច បាន​សង្គ្រោះ​ពួកគេ ។ គាត់​បាន​ស្ដាប់ ហើយ​ប្រជាជន​របស់ខ្ញុំ​បាន​សង្គ្រោះ ។ ( សូមមើល អេសធើរ ៧:២-៤ ) ។

  4. ខ្ញុំ​មិនអាច​មាន​កូន​អស់រយៈពេល​ជាច្រើន​ឆ្នាំ ។ ព្រះអម្ចាស់​បាន​សន្យាថា ខ្ញុំ​នឹង​មាន​កូនប្រុស​ម្នាក់ ។ ខ្ញុំ​មាន​ជំនឿ ហើយ​អត់ធ្មត់ ។ ព្រះ​អម្ចាស់​បាន​ប្រទាន​កូន​ប្រុស​ម្នាក់ដល់​ខ្ញុំ គាត់​ឈ្មោះ​អ៊ីសាក ។ ( សូមមើល លោកុប្បត្តិ ២១:១-៣ ) ។

  5. ខ្ញុំ​គឺជា​ចៅក្រម និង​ជា​ព្យាការី​ស្រី ។ ខ្ញុំ​បាន​ជួយ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ខិតមក​កាន់តែជិត​ព្រះ ។ ខ្ញុំ​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​ព្រះ បន្ទាប់ពី​ទ្រង់​បាន​ជួយ​ប្រជាជន ។ ( សូម​មើល ពួកចៅហ្វាយ ៤:៤; ៥:១-២ ) ។

  6. នៅពេល​កូនប្រុស​របស់ខ្ញុំ​ស្លាប់ ភរិយា​របស់​គាត់ នាងរស់បាន​មើល​ថែ​ខ្ញុំ ។ នៅពេល​នាង​រស់ បាន​រៀបការ​ម្ដងទៀត ហើយ​មានកូន​ម្នាក់ ខ្ញុំបាន​ជួយ​មើល​ថែ​កូនប្រុស​របស់នាង ។ ( សូមមើល នាងរស់ ១:៨, ១៤-១៨ ) ។

  1. រេបិកា

  2. នាង​អេសធើរ

  3. ដេបូរ៉ា

  4. ន៉ាអូមី

  5. សារ៉ាយ

  6. អេវ៉ា

រចនា​ដោយ ស៊ីមីនី ប្លកឃើរ