២០២២
ពន្លឺ និង​ភាព​សុខសាន្ដ​នៃ​ព្រះវិហារបរិសុទ្ធ
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


មកពី​គណៈ​ប្រធាន​ទី​មួយ

ពន្លឺ និង​ភាព​សុខសាន្ដ​នៃ​ព្រះវិហារបរិសុទ្ធ

កែសម្រួល​ចេញ​មកពី « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារបរិសុទ្ធ » លីអាហូណា ខែ​ឧសភា ឆ្នាំ ២០២១, ២៨-៣១ ។

រូបភាព
President Eyring and his daughter outside temple

ការមើល​ព្រះវិហារបរិសុទ្ធ ឬ​រូបភាព​មួយ​នៃ​ព្រះវិហារបរិសុទ្ធ អាច​ធ្វើ​ឲ្យ​អ្នក​មាន​បំណងប្រាថ្នា​ចង់​ចូលទៅ​ខាង​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃណា​មួយ ។ ថ្ងៃ​នោះនឹង​មកដល់ នៅពេល​ដែល​អ្នក​អាច​ទទួល​បាន​ប័ណ្ណចូល​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ នៅពេល​អ្នក​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​នរណាម្នាក់ ដែលបាន​ស្លាប់ នោះ​អ្នក​ជួយ​ព្រះអង្គសង្គ្រោះ​នៅក្នុង​កិច្ចការ​ដ៏ពិសិដ្ឋ​របស់ទ្រង់ ដើម្បី​ប្រទានពរ​ដល់បុត្រ​នៃ​ព្រះវរបិតាសួគ៌​របស់យើង ។

ជាច្រើនឆ្នាំ​កន្លងទៅ ខ្ញុំ​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ជាមួយ​នឹង​កូនស្រីខ្ញុំ ។ នាង​គឺជា​មនុស្ស​ចុង​ក្រោយគេ​ដែលត្រូវ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅថ្ងៃនោះ ។ អ្នកធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ​បានសួរ​កូនស្រី​ខ្ញុំ បើ​គាត់​អាច​នៅ​យូរ​បន្ដិចទៀត ដើម្បី​ទទួល​ពីធីបុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ត្រៀម​រួច​ស្រេច​នៅ​ថ្ងៃនោះ ។ នាង​បាន​ឆ្លើយ​ថា ចា៎ស​បាន ។

ខ្ញុំ​បាន​មើល​កូនស្រី​បោះជំហាន​ចូល​ទៅក្នុង​អាង​ជ្រមុជទឹក​នោះ ។ ពិធីបុណ្យ​ជ្រមុជទឹក​ក៏បាន​ចាប់ផ្ដើម​ឡើង ។ ទឹក​ហូរ​ស្រោច​មក​លើ​មុខ​របស់​នាង​រាល់ពេល​ដែលនាង​ងើប​ឡើង​ពីទឹក ។ ពួកគេ​បាន​សួរ​នាង​ដដែលៗ​ថា « តើ​ប្អូន​អាច​ធ្វើ​បន្ថែមទៀត​បាន​ឬទេ ? » នាង​បាន​និយាយថា ចា៎ស ដោយ​សំឡេង​តាំងចិត្ត​គ្រប់ពេល ។ នាង​បាន​នៅ​រហូត​ដល់​មនុស្ស​ចុង​ក្រោយ​នៅលើ​បញ្ជី បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​នៅ​តែចាំ​ពី​អារម្មណ៍​នៃ​ពន្លឺ និង​ភាពសុខសាន្ដ ពេលដែល​យើង​ដើរ​ជាមួយ​គ្នា​ចេញមក​ពី​ព្រះវិហារ​បរិសុទ្ធ ។ នោះគឺជា​របៀប​ដែល​ការ​បម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ​លើកតម្កើង និង​ផ្លាស់ប្ដូរ​យើង ។

ពន្លឺ​ព្រះវិហារបរិសុទ្ធ

រូបភាព
temple pictures to cut out

សូម​ដាក់​រូបភាព​ទាំងនេះ​នៅក្នុង​ផ្ទះ ដើម្បី​រំឭក​ថា​ អ្នកអាច​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅថ្ងៃមួយ ។

រចនា​រូបភាព​ដោយ ដេវិដ ហាប៊ិន