២០២២
ការស្រាវជ្រាវ​ដ៏​យូរ​របស់​ម៉ៃឃល
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ពួកអ្នកត្រួសត្រាយ​នៅ​គ្រប់​ដែនដី

ការស្រាវជ្រាវ​ដ៏​យូរ​របស់​ម៉ៃឃល

ម៉ៃឃល បាន​ងឿងឆ្ងល់​ថា​តើ​ព្រះវិហារណា​មួយពិត ។

រូបភាព
boy in India walking to school

ម៉ៃឃល បានលើក​ស្ពាយ​កាបូប​របស់គាត់ ។ ជាថ្ងៃទីមួយ​ដើម្បី​ទៅ​សាលារៀន ហើយ​គាត់​សន្ទះសារ​ណាស់ ! គាត់ និង​គ្រួសារ​គាត់​រស់នៅ​ប្រទេស​ឥណ្ឌា ។ កុមារ​ជាច្រើន​នៅក្នុង​ទីក្រុង​គាត់ ពុំអាច​ទៅ​សាលារៀន​បានទេ ។ ម៉ៃឃល មាន​អំណរគុណ​ដែល​គាត់មាន​ឱកាស​ទៅរៀន ។

គាត់​ចូលចិត្ត​រៀនណាស់— ជាពិសេស​គណិតវិទ្យា ។ គាត់​ក៏​ចូលចិត្ត​អាន​ទស្សនាវដ្តី​ផងដែរ ។ គាត់​បាន​បើកទៅ​ទំព័រ​ផាត់ពណ៌ ។ គាត់​បាន​អានអំពី​សត្វ និង​ទីកន្លែង​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក ។

ថ្ងៃមួយ ម៉ៃឃល បាន​អាន​ទស្សនាវដ្ដី​មួយប្រភេទ​ទៀត ។ វា​គឺជា​ទស្សនាវដ្ដី​មកពី​​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ម៉ៃឃល ចូលចិត្ត​អាន​វាណាស់ ។ គាត់​ចង់​រៀន​បន្ថែម​ទៀត ។

ម៉ៃឃល បានទៅ​ព្រះវិហារ​ផ្សេងៗ​ពី​មុន ។ គាត់​​ចូល​ចិត្ត​រៀន​អំពី​ព្រះយេស៊ូវ ។ ប៉ុន្តែ​ពេល​ខ្លះ គាត់​មាន​អារម្មណ៍​ច្របូកច្របល់ ។ តើ​ព្រះវិហារ​មួយណា​ជា​ព្រះវិហារ​ពិត ?

ក្រោយមក គាត់​បានអាន​កូនសៀវភៅ​មួយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ គាត់​មាន​អារម្មណ៍​ពិសេស​មួយ​ពេល​គាត់​អាន​កូន​សៀវភៅ​នោះ ។ យ៉ូសែប ស៊្មីធ ក៏​បាន​ទៅ​ព្រះវិហារ​ផ្សេងៗ​ដើម្បី​ស្វែងរក​សេចក្ដីពិត​ផងដែរ ។ ម៉ៃឃល បានគិត​ថា ប្រហែលជា​ខ្ញុំ​ដូចជា​យ៉ូសែប​ហើយ​មើលទៅ ។

ម៉ៃឃល បានទៅ​កាន់​ព្រះវិហារ​ថ្មីនេះ ដើម្បី​មើល​ថា​វា​យ៉ាងណា ។ ប៉ុន្តែ​​ពុំ​មាន​ព្រះវិហារ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​ប្រទេស​ឥណ្ឌា​ទេ ។ ម៉ៃឃល ខកចិត្ត​ណាស់ ។ គាត់​បាន​បន្ដ​រៀន​ទាំងអស់​តាម​ដែល​គាត់អាច​ធ្វើ​ទៅបាន ។ គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​បាន​អធិស្ឋាន ។ គាត់​បាន​ដឹង​ថា​វា​គឺជា​ការពិត ។ គាត់​ចង់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ប៉ុន្តែ​គាត់​ត្រូវ​តែ​រងចាំ ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុតទៅ ។ នៅពេល​ម៉ៃឃល មានអាយុ ២១ ឆ្នាំ អ្នកផ្សព្វផ្សាយសាសនា​រៀមច្បង​មួយគូរ​បាន​មក​ប្រទេស​ឥណ្ឌា ។ ទីបំផុត ម៉ៃឃល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ! មិនយូរ​ប៉ុន្មាន គាត់អាច​បម្រើ​បេសកកម្ម​របស់​ខ្លួនឯង​នៅក្នុង​រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ។ ថ្ងៃមួយ​មានមិត្ត​ម្នាក់​បាន​ទូរសព្ទ​ទៅគាត់ ។ សាសនាចក្រ​កំពុង​ស្វែងរក​អ្នកជួយ​បកប្រែ​សម្រាប់​សន្និសីទ​ទូទៅ​ឲ្យ​ប្រជាជន​ឥណ្ឌា ។ ដំបូងឡើយ ម៉ៃឃល មានការ​ភ័យខ្លាច ។ ប៉ុន្តែ​គាត់​រីករាយ​នឹង​ជួយ ។

នៅ​រសៀល​ខែ​តុលា​មួយ ម៉ៃឃល បាន​បកប្រែ​សុន្ទរកថា​របស់​ប្រធាន ណិលសុន នៅក្នុង​សន្និសីទទូទៅ ។ គាត់​បាន​ស្ដាប់ឮ​ព្យាការី​ប្រកាស​ថា ព្រះវិហារបរិសុទ្ធ​មួយ​នឹង​សាងសង់ឡើង​នៅប្រទេស​ឥណ្ឌា ! ម៉ៃឃល ចង់​ស្រែកហ៊ោ​ដោយ​អំណរណាស់ ។ គាត់​បាន​យំ​ព្រោះរីករាយ​ខ្លាំងពេក ។

ម៉ៃឃល មាន​អំណរគុណ​ចំពោះ​អ្វីៗ​ដែល​គាត់​បាន​រៀននៅ​សាលារៀន ។ ប៉ុន្តែ​លើសពីនោះ គាត់​មាន​អំណរគុណ​ដែល​គាត់បាន​រៀនអំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​រីករាយ​ដែល​មនុស្ស​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​របស់គាត់ អាច​រៀនអំពី​ទ្រង់​ផងដែរ !

មិនយូរ​ប៉ុន្មាន​នឹង​មាន​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ប្រទេស​ឥណ្ឌា !

ប្រទេស​ឥណ្ឌា​មាន​ភាសា​ជាផ្លូវការ​ច្រើនជាង ២០ ភាសា ។

មាន​បេសកកម្ម​ចំនួន​ពីរ​នៅ​ប្រទេស​ឥណ្ឌា​សព្វថ្ងៃនេះ ។

អាហារ​ដែល​ម៉ៃឃល​ចូលចិត្ត គឺ biryani ( ប៊ឺយ៉ានី ) ( ជា​បាយ និង​សាច់​ចម្អិន​ជាមួយ​នឹង​គ្រឿងទេស​ច្រើនមុខ ) ។

រឿង​ព្រះគម្ពីរ​ដែល​គាត់ចូលចិត្ត គឺអំពី យ៉ូសែប ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។

សព្វថ្ងៃនេះ ម៉ៃឃល បានជួយ​បកប្រែ​សន្និសីទ​ទូទៅ​សម្រាប់​ប្រជាជន​ឥណ្ឌា ។

រូបភាព
Page from the July/August 2022 Friend Magazine.

រចនា​រូបភាព​ដោយ អូរីអុល វីដាល