២០២២
ព្រះគ្រីស្ទ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ស្រេក​ឃ្លាន
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះគ្រីស្ទ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ស្រេក​ឃ្លាន

រូបភាព
Jesus breaking bread for his disciples

នៅថ្ងៃមួយ ព្រះ​យេស៊ូវ គ្រីស្ទ បាន​បង្រៀន​ដល់​ក្រុមនុស្ស​មួយ​ក្រុម​ដែល​មាន​ចំនួន​ច្រើនជាង ៥០០០ នាក់ ។ នៅពេល​ដែល​ហួសពេល នោះ​ពួកសិស្ស​ចង់​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់ទៅ​ផ្ទះវិញ​ដើម្បី​ទទួល​ទានអាហារ ។ ព្រះយេស៊ូវ​មិនចង់​ឲ្យ​ពួកគេ​ចាក​ចេញ​ទៅទេ ។ ទ្រង់​ចង់​ប្រទាន​អាហារ​ដល់​ពួកគេ ។ ប៉ុន្តែ​ពួកសិស្ស​មានតែ​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ ។

ព្រះយេស៊ូវ​បាន​ប្រសិទ្ធពរ​អាហារ​នោះ ។ បន្ទាប់មក​ពួកសិស្ស​បាន​ចែក​អាហារ​ទៅ​មនុស្ស​ទាំងនោះ ។ គ្រប់​គ្នា​បាន​ទទួល​អាហារ​គ្រប់គ្រាន់​ដើម្បី​ទទួលទាន ។ វាជា​អព្ភូតហេតុ​មួយ !

រូបភាព
group of boys with all the socks they collected

កុមារ​មួយ​ក្រុម​នៅ រដ្ឋ​យូថាហ៍ ស.រ.អា បាន​រៀបចំ​ការបរិច្ចាគ​ស្រោមជើង​ដើម្បី​ជួយ​ដល់​សប្បុរសធម៌​ក្នុង​តំបន់ ដែល​បម្រើ​ដល់​មនុស្ស​គ្មាន​ទីជម្រក ។ ពួកគេ​បាន​ចែកចាយ​ប័ណ្ណ​ប្រកាស ។ ប៉ុន្មានថ្ងៃ​ក្រោយមក ពួកគេ​បាន​ប្រមូល​បាន​ស្រោមជើង និង​ប្រាក់​ដើម្បី​ទិញ​ស្រោម​ជើង​បន្ថែមទៀត​ផងដែរ ។ ពួកគេ​អាច​បរិច្ចាគ​ស្រោមជើង​ចំនួន ៧៥០ គូរ !

រូបភាព
Page from the July/August 2022 Friend Magazine.

រូបភាព​មកពី GoodSalt, Inc ។