២០២២
ជួប សេបត្រែម មកពី​ប្រទេស​កម្ពុជា
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

ជួប សេបត្រែម មកពី​ប្រទេស​កម្ពុជា

សូម​ជួប​កុមារ​អង្គការ​បឋម​សិក្សា​ដែល​កំពុង​ជួយ​អ្នក​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
A portrait of an young man with dark hair, wearing a green shirt

រឿង​លម្អិត​អំពី សេបត្រែម

រូបភាព
Septream and his family

អាយុ ៖ ១២​ឆ្នាំ

មកពី ៖ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ។

ភាសា ៖ ភាសា​ខ្មែរ ភាសា​អង់គ្លេស

គោលដៅ និង​ក្ដី​សុបិន ៖ ១) ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​ដ៏​ល្អប្រសើរ​នៅពេល​ខ្ញុំ​ធំឡើង ។ ២). បម្រើ​បេសកកម្ម ។ ៣) ទៅ​ព្រះវិហារបរិសុទ្ធ ។

គ្រួសារ ៖ សេបត្រែម ម្ដាយ ឪពុក បងប្អូន​ស្រី​ពីរនាក់ ប្អូនប្រុស​ម្នាក់

ដៃ​ជំនួយ​របស់​សេបត្រែម

រូបភាព
boy cutting up vegetables

សេបត្រែម ទៅសាលា​រៀន​នៅក្នុង​ទីក្រុង​ធំមួយ ។ ពេលខ្លះ​នៅ​សាលារៀន គាត់បាន​កត់សម្គាល់​ឃើញថា មានមិត្ត​ខ្លះពុំមាន​អាហារ​គ្រប់គ្រាន់​ទេ ។ ដូច្នេះ​គាត់បាន​ចែកចាយ​អាហារ​សម្រន់​និង​អាហារ​ថ្ងៃត្រង់​របស់គាត់​ជាមួយ​ពួកគេ ។ សេបត្រែម និយាយ​ថា​ការ​ជួយ​អ្នកដទៃ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ ។ គាត់​បាន​និយាយថា « វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ធ្វើ​បន្ថែមទៀត ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ នៅពេល​ខ្ញុំ​ធ្វើតាម​ព្រះយេស៊ូវ » ។

សេបត្រែម និយាយ​ថា យើង​ត្រូវ​បាន​ប្រទានពរ នៅពេល​យើង​បម្រើ​អ្នកដទៃ ។ « នៅពេល​យើងធ្វើ​អ្វីមួយល្អ នោះ​ព្រះនឹង​ប្រទានពរ​ដល់​យើង ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ការធ្វើ​ល្អ​ដល់​មនុស្ស​ដទៃទៀត គឺដូចជា​ធ្វើ​ល្អ​ដល់​ទ្រង់ដែរ » ។

ចំណូលចិត្ត​របស់​សេបត្រែម

រូបភាព
pictures of Septream’s favorites

ដំណើររឿង​អំពី​ព្រះយេស៊ូវ ៖ នៅពេល​ទ្រង់​បាន​ជួយ​ពេត្រុស​ឲ្យ​ដើរ​នៅលើ​ទឹក

ទីកន្លែង ៖ គេហដ្ឋាន

ចម្រៀង​កុមារ ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅចម្រៀង​កុមារលេខ២-៣ )

អាហារ ៖ អាម៉ុក ( ត្រីចម្អិន​ក្នុង​ស្លឹកចេក )

ពណ៌ ៖ ខៀវ

មុខវិជ្ជា​នៅសាលា ៖ អង់គ្លេស និង​ប្រវត្តិសាស្ត្រ

រូបភាព
Page from the July/August 2022 Friend Magazine.

រចនា​រូបថត​ដោយ លីសា ហាន់