បំភ្លឺ​ពិភព​លោក

#បំភ្លឺ​ពិភពលោក​សម្រាប់ឆ្នាំ​នេះ​ផ្តោត​លើ​ការចែកចាយ​អំពើ​ល្អ​ដូច​ជា​ព្រះយេស៊ូវ​បាន​ធ្វើ ។ ពេញ​មួយ​ខែ​ធ្នូ ចូល​រកមើល​វិធី​នាំ​មក​នូវ​អំណរ​ដល់​មនុស្ស​ថ្មី​ម្នាក់​ជា​រៀង​រាល់​ថ្ងៃ ។ តាមរយៈ​ការធ្វើ​តាម​ព្រះ​យេស៊ូវ ដែល​ជា​ពន្លឺ​ពិត​នៃ​ពិភពលោក​នេះ អ្នក​អាច​នាំ​ពន្លឺ​ព្រឿងៗ​ទៅ​ដល់​ជីវិត​របស់​មិត្តភក្តិ សមាជិក​គ្រួសារ មិត្ត​រួម​ការងារ និង​សូម្បី​អ្នក​ដែលមិន​ធ្លាប់​ស្គាល់ !


តើអ្នក​បាន​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ពន្លឺ​របស់​អ្នករួច​​ហើយ​ឬ​នៅ ? ចូល​រួម​សកម្មភាព​នេះ !

កាល​ពី​ឆ្នាំ​មុន មាន​មនុស្ស​ចំនួន ១៣៥,០០០​នាក់​បាន​ចូល​រួម ។ សូម​ជួយ​ចែកចាយ​ពន្លឺ​ឲ្យ​បាន​កាន់តែ​ច្រើន​នៅ​ឆ្នាំ​នេះ !

...

ពិភពលោក​ត្រូវការ​ពន្លឺ​របស់​អ្នក

1:33

២៥ ថ្ងៃនៃអំពើល្អ

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​ធ្នូ រហូតដល់​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ សូម​យក​ចិត្ត​ទុក្ខ​ដាក់​ចំពោះ​របៀប​ដែល​មនុស្ស​ជុំ​វិញ​អ្នក​បាន​ចែកចាយ​នូវ​ពន្លឺ​របស់​ពួកគេ​ជាមួយ​អ្នក​និង​អ្នកដទៃ ។ ជារៀង​រាល់​ថ្ងៃ សូម​ជ្រើសរើស​អំពើ​ល្អ​តូចៗ​របស់​ពួកគេ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សង្ឃឹម​ថា​គំរូ​ដែល​អ្នក​ចែកចាយ​អាច​បំផុសគំនិត​ដល់​មនុស្ស​ច្រើន​ឲ្យ​ឈោង​ទៅ​ជួយ​អ្នកដទៃ​ដោយ​សេចក្តី​ស្រឡាញ់​ដូច​ព្រះយេស៊ូវ​បាន​ធ្វើ ។ ត្រូវ​ប្រាកដ​ថា​ប្រើ hashtag ខាង​ក្រោម​នៅ​ក្នុង​ការចុះផ្សាយ​របស់​អ្នក ៖

#បំភ្លឺ​ពិភព​លោក

អញ្ជើញ​អ្នក​ដទៃ​ដើម្បី​មក​ចូល​រួម

បំភ្លឺ​ពិភព​លោក

អំណរ​នៃ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​មានន័យ​ថា​ត្រូវ​ចែកចាយ

នេះ​គឺ​ជា​របៀប​ដែល​អ្នក​អាច​នាំ​មិត្តភក្តិ និង​គ្រួសារ​ចូល​រួម​ក្នុង​កម្មវិធី #បំភ្លឺ​ពិភព​លោក ។