ថ្នាក់​សិក្ខាសាលា
ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ ទិដ្ឋភាព​ទូទៅ


« ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

ទិដ្ឋភាព​ទូទៅ

ព្រះវិហារបរិសុទ្ធ​គឺជា​កន្លែង​ដ៏​បរិសុទ្ធ​ដែល​ត្រូវ​បាន​ឧទ្ទិស និង​ញែក​ចេញ​ពី​លោកិយ ដើម្បី​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ចំណុចសំខាន់​នៃ​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​អាច​មើលឃើញ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​សរសេរ​នៅលើ​ព្រះវិហារបរិសុទ្ធ​នីមួយៗ ៖ « ដំណាក់​នៃ​ព្រះអម្ចាស់ » ។ នៅពេល​យើង​ត្រៀម​ខ្លួន និង​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​ភាពស័ក្ដិសម នោះ​យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ យើង​ក៏​មាន​ឱកាស​ដើម្បី​ចូលរួម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ក្នុង​កិច្ចការ​របស់​ទ្រង់​ក្នុង​នាម​ជា « អ្នក​ដែល​បាន​សង្គ្រោះ » ( សូម​មើល អូបាឌា ១:២១ ) នៅពេល​យើង​ចូលរួម​កិច្ចការ​ពង្សប្រវត្តិ ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​ទាំងនេះ​អាច​បង្រៀន​នៅ​ចំណុច​ណា​មួយ​ក្នុង​ឆ្នាំ​សិក្សា​ក៏​បាន ឬ​ក្នុង​អំឡុង​សប្តាហ៍​ណា​មួយ​នៅក្នុង​ល្បឿន​នៃ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ លទ្ធភាព​ដែល​អាច​ធ្វើ​បាន​មួយចំនួន​ត្រូវ​បាន​រាយបញ្ជី​ខាងក្រោម​សម្រាប់​មេរៀន​ជាក់លាក់​នានា ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​របស់​យើង

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ ដោយសារ​មេរៀន​នេះ​ប្រើប្រាស់​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ជាមួយ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅពេល​ពួកគេ​បាន​សាងសង់​ដំណាក់​មួយ​ថ្វាយ​ដល់​ទ្រង់ អ្នក​អាច​ពិចារណា​អំពី​ការបង្រៀន​មេរៀន​នេះ​នៅកៀក « មេរៀនទី ៥២ ៖ និក្ខមនំ ២៥; ៣៥–៤០ »; « មេរៀនទី ៧៩: ពង្សាវតារក្សត្រ ទី១ ៦–៩ »; ឬ « មេរៀនទី ១៥៥ ៖ ហាកាយ » ។

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​មាន​នូវ​បំណង​ប្រាថ្នា​ដើម្បី​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះ​ដំណាក់​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

  • ការរៀបចំ​សិស្ស ៖ ដើម្បី​ជួយ​សិស្ស​រៀបចំ​សម្រាប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​ពរជ័យ​ដែល​ពួកគេ ឬ​អ្នកផ្សេងទៀត​ដែល​ពួកគេ​ស្គាល់ បាន​ទទួល​តាមរយៈ​ការចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សម្បក​កង់ ឬ​វត្ថុ​ផ្សេងទៀត​ដែល​មាន​ចំណុច​កណ្តាល​ច្បាស់ មាត្រដ្ឋាន​សម្រាប់​ធ្វើ​ស្វ័យ​តម្លៃ រូបភាព​រោងឧបោសថ​នៅក្នុងព្រះគម្ពីរ​សញ្ញាចាស់ និង​ព្រះវិហារ​បរិសុទ្ធ​របស់​ស្ដេច​សាឡូម៉ូន

  • វីដេអូ ៖ « A Symbol of Jesus Christ » ( ១:១១ )

ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ​និង​ការពលិកម្ម

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ប្រើ អ័ប្រាហាំ ៣:២៤–២៥ ដើម្បី​បង្រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង ម៉ូសេ ៥:៤–៩ ដើម្បី​បង្រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ការពលិកម្ម ។ សូម​ពិចារណា​អំពី​ការបង្រៀន​មេរៀន​នេះ​នៅកៀក « មេរៀនទី ៣ ៖ អ័ប្រាហាំ ៣ » ឬ « មេរៀន ១២៖ ម៉ូសេ ៤:៥–៣២; ៥:១–១៥, ផ្នែកទី ២ » ។

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​យល់​ពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ​និង​ការពលិកម្ម​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​រក្សា​នៅក្នុង​ពិធីបរិសុទ្ធ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ​នេះ​មុន​ពេល​មក​ថ្នាក់ ៖ តើ​ការធ្វើ​សេចក្ដីសញ្ញា​បន្ថែម​ជាមួយ​ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​ជីវិត​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

  • សម្ភារ​ដែល​ត្រូវ​យក​មក ៖ ខ្សែ​យឺត​សម្រាប់​ហាត់ប្រាណ​ចំនួន​បី​សម្រាប់​មេរៀន​ដែល​ប្រើ​វត្ថុ

  • វីដេអូ ៖ « Stronger and Closer Connection to God Through Multiple Covenants » ( ២៨:១៣ ) ចាប់ពី​នាទី​ទី ៤:១៣ ដល់ ៥:៤៤

  • សំណៅ​មេរៀន ៖ « ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ​និង​ការពលិកម្ម »

ការរៀបចំខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​ស័ក្តិសម

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ជញ្ជឹងគិត​អំពី​ភាពស័ក្ដិសម​របស់​ពួកគេ​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​បទដ្ឋាន​ដែល​ព្រះអម្ចាស់​បាន​កំណត់​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​នៅក្នុង​ឧបសម្ព័ន្ធ​នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ២០២២ ] ។ អញ្ជើញ​ពួកគេ​ឲ្យ​មក​ថ្នាក់​រៀន​ជាមួយ​នឹង​សំណួរ​ទាំងឡាយ​ដែល​ពួកគេ​អាច​មាន​អំពី​បទដ្ឋាន​ទាំងនេះ ។

  • សម្ភារ​ដែល​ត្រូវ​យក​មក ៖ សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស សម្រាប់​សិស្ស​ដើម្បី​ពិនិត្យ​មើល​សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ

  • សំណៅ​មេរៀន ៖ « សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ »

  • វីដេអូ ៖ « ព្រះរាជបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ » ( ១១:៣៤ ) ចាប់ពី​នាទី​ទី ២:១៥ ដល់ ៣:០១

ការចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ប្រើ​ខគម្ពីរ​ពី​អូបាឌា ដើម្បី​បង្រៀន​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ សូម​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅកៀក​សៀវភៅ ចូរ​មក​តាម​ខ្ញុំ បណ្តុំ​នៃ​អេម៉ុស អូបាឌា និង​យ៉ូណាស ។

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​កំណត់​គោលដៅ​ដើម្បី​ក្លាយ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ​ដោយ​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ទាក់ទង​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដូចជា​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ខាងក្រោម​នេះ ៖

    បង្កើត​គណនី​នៅ​លើ​គេហទំព័រ FamilySearch.org ។

    ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​គ្រួសារ​របស់​អ្នក​នៅ​លើ​គេហទំព័រ FamilySearch.org ។

    ស្វែងរក​ឈ្មោះ​បុព្វការីជន​របស់​អ្នក ដែល​នៅ​តែ​ត្រូវការ​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

    សុំ​ឲ្យ​ឪពុក​ម្តាយ ឬ​លោកតា​លោកយាយ​ចែកចាយ​អ្វីមួយ​អំពី​ជីវិត​របស់​ពួកគាត់ ឬ​អំពី​បុព្វការីជន​មួយ​រូប ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​រទេះ​អូស ឈ្មោះម៉ាទិន ឬ វីលលី ដែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក រូបភាព​តំណាង​ឲ្យ​បុព្វការីជន រូបភាព​ភ្នំ និង​ព្រះវិហារ​បរិសុទ្ធ

  • វីដេអូ ៖ « លើសពី​វីរបុរស​ធម្មតា » ( ១០:១២ ) ចាប់ពី​នាទី​ទី ០:៥៤ ដល់ ១:៣០

  • សំណៅ​មេរៀន ៖ « របៀប​បួន​យ៉ាង​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ »